បរទេស៖ ការរញ្ជួយដីដែលបានកើតឡើងនៅក្នុងតំបន់ High Atlas កាលពីយប់ថ្ងៃទី ៨ ខែកញ្ញា បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៦៣២ នាក់ស្លាប់ និង ៣២៩ នាក់ទៀតរងរបួស ក្នុងនោះ ៥១ នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុកដែលបានធ្វើបច្ចុប្បន្នភាពអំពីអ្នកស្លាប់និងរបួស។
ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ ១៨.៥ គីឡូម៉ែត្រ ក្នុងតំបន់ដាច់ស្រយាល Ighil ប្រហែល ៧២ គីឡូម៉ែត្រពីទីក្រុង Marrakech ដែលជាទីក្រុងមានមនុស្សរស់នៅ ៨៤០,០០០ នាក់ ។ មន្ត្រីក្នុងតំបន់នោះបាននិយាយថា អ្នកស្លាប់ភាគច្រើនគឺនៅតំបន់ភ្នំដែលពិបាកទៅដល់។Magnitude-6.8 earthquake leaves hundreds dead and injured in Morocco - ABC News

យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុក អាជ្ញាធរបានប្រមូលធនធានចាំបាច់ទាំងអស់ ដើម្បីអន្តរាគមន៍ និងគាំទ្រតំបន់ដែលរងផលប៉ះពាល់។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា នេះគឺជាការរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារប្រទេសអាហ្វ្រិកខាងជើងនេះក្នុងរយៈពេលមួយសតវត្ស។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្ររដ្ឋាភិបាលម៉ារ៉ុក នៅក្នុង “កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់” ។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz ក៏បានផ្ញើសាររំលែកទុក្ខដល់ជនរងគ្រោះនៃគ្រោះមហន្តរាយនេះផងដែរ។Morocco earthquake death toll jumps to 632

ម៉ារុក មានទីតាំងនៅអាហ្រ្វិកខាងជើង ដែលមានព្រំប្រទល់ជាប់ប្រទេសអាល់ហ្សេរី នៅភាគខាងកើត ឆ្លងកាត់ច្រកសមុទ្រ Gibraltar ពីប្រទេសអេស្ប៉ាញ។
ប្រទេសនេះមានផ្ទៃដី ៤៤៦,០០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៣៥ លាននាក់។ ភាគច្រើននៃភាគខាងកើតប្រទេសម៉ារ៉ុកគឺជាវាលខ្សាច់សាហារ៉ាដែលមានប្រជាជនតិច ហើយ Casablanca គឺជាទីក្រុងធំបំផុតរបស់ប្រទេសម៉ារ៉ុក និងជាកំពង់ផែដ៏សំខាន់របស់ប្រទេស៕Powerful earthquake in Morocco kills 632 people - state TV | ReutersAt least 630 dead as powerful earthquake hits Morocco near Marrakesh | Earthquakes News | Al JazeeraMorocco earthquake: At least 296 dead after powerful tremors - BBC News
ប្រភព៖vnexpress