Home Blog Page 156

សម.រភូមិផ្លូវច្បាប់ដ៏អូសបន្លាយរបស់ Angelina Jolie និងអតីតស្វាមី Brad Pitt

0

ទោះបីជាតារាសម្តែង Angelina Jolie និងអតីតស្វាមី Brad Pitt បានលែងលះគ្នាជាផ្លូវការក៏ដោយប៉ុន្តែអ្នកទាំងពីរនៅតែមានជម្លោះផ្លូវច្បាប់លើកម្មសិទ្ធិអចលនទ្រព្យរបស់ពួកគេនៅប្រទេសបារាំងដែលបានទិញរួមគ្នាក្នុងឆ្នាំ ២០០៨។ នៅឆ្នាំ ២០២២ Brad Pitt បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតភរិយារបស់ខ្លួនដោយចោទប្រកាន់ Angelina ពីបទលក់ភាគហ៊ុនជាឯកតោភាគីទៅឱ្យមហាសេដ្ឋីរុស្ស៊ី Yuri Shefler ក្នុងតម្លៃ ៦៧ លានដុល្លារដោយគ្មានការយល់ព្រមពីលោកដែលផ្ទុយពីកិច្ចព្រមព្រៀងពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtU-2v5vEpSr6HF9p4HI31h9BPJ_D9aHMu3Mf53bgNSqdHGKFS1Y0fTJRrBOHAX9eMfV_ts2868J2Kdv2q1_F8hVeiTs8xUVTeJwFNPDGwB5GFj_Ku8GJF7vfixr0Hq-I7FXjc3_1-rmQaHaW6SppDVrgx9xntdGj5VY3UNPYpirha7A90CdZZC4sP5LIX/s2400/image_2025-12-19_16-38-43%20(2).png

ថ្មីៗនេះ តុលាការ Los Angeles បានសម្រេចគាំទ្រ Brad Pitt ដោយបញ្ជាឱ្យ Angelina Jolie ប្រគល់ឯកសារចំនួន ២២ រួមទាំងអ៊ីម៉ែល និងសារជាអក្សរទាក់ទងនឹងការផ្ទេរចម្ការទំពាំងបាយជូរ ក្នុងរយៈពេល ៤៥ ថ្ងៃ។ ការសម្រេចចិត្តនេះត្រូវបានចេញនៅថ្ងៃទី ១៧ ខែធ្នូ មុនថ្ងៃកំណើតគម្រប់ ៦២ ឆ្នាំរបស់លោក។ ឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ មេធាវីរបស់ Angelina Jolie គឺលោក Paul Murphy បានសម្តែងការមិនពេញចិត្ត ដោយអះអាងថាតុលាការបានបកស្រាយខុសច្បាប់សិទ្ធិពិសេសរបស់រដ្ឋ California ដែលប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីរបស់ខ្លួនក្នុងការទទួលបានការកាត់ក្តីដោយយុត្តិធម៌ ហើយបានបញ្ជាក់ថាភាគីរបស់ Angelina Jolie នឹងប្តឹងឧទ្ធរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh930Ku5kw40WwJv0MhMr0wIPGgD8bvP9mUNnM_7rWQQTu121PGCYY8i41YmqBR5zo4YjezkOA76GjfUwI5Edobi9b3C2-WDn9C7avlca0lLhKlPmRAW50w0-9E0MPLQ_ZpDp2o4XJzWg-Vh7Y205YXOQo_qFnzM964JzCcJd1tl8XF1TuFz8K8yaFg0iY5/s2580/image_2025-12-19_16-38-43.png

បន្ទាប់ពីរស់នៅជាមួយគ្នាជិតមួយទសវត្សរ៍ Brad Pitt និង Angelina Jolie ដែល ធ្លាប់ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៏ស្រស់ស្អាតបានរៀបចំពិធីមង្គលការឯកជនមួយក្នុងឆ្នាំ ២០១៤ ។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែពីរឆ្នាំក្រោយមក Angelina Jolie បានដាក់ពាក្យលែងលះពី Brad Pitt ដោយលើកឡើងពី «ភាពខុសគ្នាដែលមិនអាចផ្សះផ្សាគ្នាបាន» ដែលនាំឱ្យមានជម្លោះផ្លូវច្បាប់រយៈពេល៨ឆ្នាំលើសិទ្ធិអាណាព្យាបាលកូន និងទ្រព្យសម្បត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglBbhJQLwFaMUC_RXxJqSASEBKEjTZHYV3n2j2xeA5mr5efWaMstb7Bk13pPkoIYKrQL2duhOpStnaToRkSnDhG1vpMGxbor_VAeOgk5EVCvnnh3MaAa3kKS4r4R-uyOMjIJuvKPVLARa-1Y4nZN91jO1iPVUkVK8TVS5aQBNwzcgs2QLYjIS16cXoiRGV/s1536/image_2025-12-19_16-38-44.png
Brad Pitt និង Angelina Jolie បានឆ្លងកាត់ជម្លោះសិទ្ធិអាណាព្យាបាលរយៈពេល៥ឆ្នាំ ក្រោមការត្រួតពិនិត្យរបស់ចៅក្រមដែលត្រូវបានជួលដោយឯកជនដោយភាគីទាំងពីរឱ្យដោះស្រាយសំណុំរឿងនេះ។

Brad Pitt បានឈ្នះក្តីអាណាព្យាបាលរយៈពេល៥ឆ្នាំជាមួយអតីតភរិយា Angelina Jolie ។ យោងតាមសេចក្តីសម្រេច ពួកគេនឹងចែករំលែកអាណាព្យាបាល និងអាណាព្យាបាលស្របច្បាប់របស់កូនទាំង៥នាក់របស់ពួកគេ ខណៈដែលកូនប្រុសច្បងរបស់ពួកគេលែងស្ថិតនៅក្រោមការថែទាំរបស់ឪពុកម្តាយទៀតហើយ។ ពីមុន ចាប់តាំងពីពួកគេបែកគ្នានៅឆ្នាំ ២០១៦ Angelina បានកាន់កាប់អាណាព្យាបាលកូនទាំង៦នាក់។ នៅឆ្នាំ ២០២០ Angelina បានដាក់ញត្តិមួយដើម្បីដកចៅក្រម Ouderkirk ចេញពីសំណុំរឿងឃុំឃាំងរបស់នាង ដោយចោទប្រកាន់ពីជម្លោះផលប្រយោជន៍ និងការលំអៀងទៅរក Brad Pitt ។ ចៅក្រមបានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានស្នើសុំឱ្យ Angelina ផ្តល់ភស្តុតាងជាក់ស្តែង៕

វ៉ាន់ នីឡា សុំចិត្តអ្នកគៀងគងជំនួយធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនអាណិតដល់អ្នករងគ្រោះនិងវីរកងទ័ព

0

ស្របពេលដែលលេចឮពាក្យចចាមអារ៉ាមថាមានអ្នកយកសប្បុរសធម៌មកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនតារាចម្រៀងនិងពិធីការិនី វ៉ាន់ នីឡា បានស្នើសុំអ្នកធ្វើរឿងទាំងនេះអាណិតដល់ជនរងគ្រោះពិតប្រាកដនិងអ្នកលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដី ខណៈអ្នកមកចូលរួមបរិច្ចាគមួយចំនួនក៏មិនមែនជាធូរធាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicENPQ4bB53j0hzmOA8bxecnpUi8AKvGeyVbY_xenapL1NTHR0XnJK0qkPFnHN9-i0PLlDJlxcTFXEcuA-Zz94voq0cJfmgHW4aH8AY_TsL15LPRvn-NA8xzDXswXrw9Es7xsHN3eA30e4AUpKGkhp3Qq1feW1HaYZWewT1B7caoqJK6HsUJWW07WZw_Jp/s2048/image_2025-12-20_09-22-18.png

ជឿជាក់ថាមហាជនពិតជាបានឃើញពីទឹកចិត្តប្រជាពលរដ្ឋខ្មែរយ៉ាងច្បាស់ពីការសាមគ្គីគ្នាជួយគ្នាក្នុងពេលគ្រាដ៏លំបាកនេះដែលប្រទេសថៃបានឈ្លានពានវាយប្រហារកម្ពុជាម្តងទៀតនិងកាន់តែខ្លាំងជាងមុនរហូតមកដល់ថ្ងៃទី២០ ធ្នូ នេះវាមានរយៈពេល១៤ថ្ងៃហើយ។ ជាមួយនឹងទឹកចិត្តសប្បុរសរបស់បងប្អូននានាមិនថាក្មេង ចាស់ អ្នកមានជីវភាពលំបាកក្តីសុទ្ធសឹងតែបង្ហាញទឹកចិត្តបេះពីមាត់ពីកដើម្បីជួយដល់កងទ័ពជួរមុខនិងជនភៀសសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjse8AlOc2q6jyWf2jml765yBrv4fVVUhZjywGkkVoSU3a1-3jqKVmINQS8LvFIa78ocs1XF2MjG1KaHwoqo4tp1bdjBAGiH9-prdCV1eJNfR4tm_FgIc_piXYYrFjfunfEDE3lJBlHei4G1PW-5Z5wqGANCMJKFW-zy43GQMza9cxRY-LZlIYkpTqBTauP/s2048/image_2025-12-20_09-22-20.png

យ៉ាងណាមិញជនឆ្លៀតឱកាសកេញចំណេញពីជម្លោះនេះនៅតែមានជាក់ស្តែងដូចជាមានអ្នកបន្លំធ្វើជាសមាជិកគ្រួសារកងទ័ព បន្លំ QR កូដរបស់អ្នកប្រមូលមូលធិនិ ខណៈពេលខ្លះក៏មានពាក្យចចាមអារ៉ាមថាអ្នកប្រមូលនិធិមួយចំនួនឆ្លៀតឱកាសយករឿងនេះមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihPZgPOjMFx49bA5jqB4QWQxLr1FlTKSCe2bCkXbPunGf-HkcMZRwsFzlXmNwjh-whUTakKAfo4tNJf8cgu_gVXFb9bYM3Zs4QGwNxFbbyyzVBgsEWcina_uHFDc9ZSk1_DnsZX1ptndCAOCYzZhfiuzB-15jSpBuN1ruAOaCwiFckrU30hwvBSfoCCL-z/s1746/image_2025-12-20_09-22-17%20(2).png

ជុំវិញរឿងរសើបនេះតារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ថា «តាប់តាំងពីប្រទេសមានបញ្ហាមកខ្ញុំទទួលស្គាល់ថាខ្ញុំមិនបានជួយអ្វីច្រើនទេ គឺជួយតិចតួចតាមលទ្ធភាព តែទឹកចិត្តដែលបារម្ភ និងអាណិតដល់វីរកងទ័ពនិងភៀសសឹកគឺឈឺធំធេងដូចអ្នកទាំងអស់គ្នាចឹង។ ដូច្នេះខ្ញុំសុំចិត្តដល់អ្នកដែលធ្វើបរិច្ចាគគៀងគងជំនួយដើម្បីផលប្រយោជន៍ខ្លួនឯងសូមមេត្តាអាណិតអ្នកដែលរងគ្រោះនិងបូជាឈាមស្រស់សាច់ស្រស់ដើម្បីពួកយើងផង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTWwypNo12-3WMvslsd95PieNZBCx1RRj0ZntIh2My8Cwq8vfJjh85Aoxa_3EEBiCbcc2Ekm3xOuR1CapITz33_uWl27rADO1-v7hGDxvoZZMasyN2d7818U9aImfVkMjiCwjjYohk7mCb1Mro6V5-JRtSHTE_WrJBid6B36h0m1Ud6D2uBufQfUmRHeN5/s747/image_2025-12-20_09-22-17.png

តារាចម្រៀងនិងជាពិធីការិនី រូបនេះបន្តទៀតថា ប៉ុន្មានថ្ងៃមកនេះនាងឃើញគេផុសថាមានអ្នកកិបកេងជំនួយប៉ុន្តែនាងមិនដឹងថាជាអ្នកណានោះទេ តែបើមានបែបនេះមែនសូមឱ្យកែខ្លួន ពីព្រោះអ្នកខ្លះគឺបោចពីមាត់ពីកបាញ់លុយឱ្យពួកគាត់មិនមែនសុទ្ធតែមានធូរធារទេ។ វ៉ាន់ នីឡា ថា «ចង់រកលុយចាំពេលក្រោយឥឡូវគឺពេលដែលយើងជួយគ្នាពិតប្រាកដ»៕

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងជំរុញឱ្យថៃបញ្ចប់សង្គ្រា.មឈ្លានពា.ននៅដើមសប្តាហ៍ក្រោយ

0

បន្ទាប់ពីមើលឃើញកងទ័ពថៃសម្រុកវាយប្រ.ហារចូលក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល និងចចេសរឹងរូសមិនស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងជំរុញឱ្យថៃបញ្ចប់សង្គ្រា.មឈ្លានពា.ននៅដើមសប្តាហ៍ក្រោយឱ្យបាន ពីព្រោះមេដឹកនាំថៃបានសន្យាជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួររួចហើយ ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថា អាមេរិកនឹងជំរុញឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃនៅដើមសប្តាហ៍ក្រោយនេះ (ឬបញ្ចប់ត្រឹមថ្ងៃទី២២ ខែធ្នូ) ដោយការបញ្ចុះបញ្ចូលឱ្យប្រទេសថៃឈប់បា.ញ់ និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខារួមគ្នាជាមួយកម្ពុជា ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

តាមការអះអាងរបស់លោក Marco Rubio គឺលោកប្រធានាធិបតី Trump បានព្យាយាមជួយអន្តរាគមន៍បញ្ចប់សង្គ្រាមកម្ពុជា-ថៃរហូតមក ហើយអាមេរិកនឹងជំរុញឱ្យប្រទេសទាំងពីរត្រឡប់មកអនុវត្តបទឈប់បាញ់ឱ្យបាននៅត្រឹមថ្ងៃទី២២ ខែធ្នូ ។ លោកថា សង្គ្រាមកម្ពុជា-ថៃបានផ្អាកមួយរយៈ ដោយប្រទេសទាំងពីរបានប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែពេលនេះ ថៃមិនអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព និងរកលេសចោទប្រកាន់កម្ពុជាមិនឈប់ឈរ អាមេរិកនឹងជំរុញឱ្យប្រទេសទាំងពីរងាកមករកតុចរចាគ្នាម្តងទៀត ។

មុនកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅថ្ងៃទី២២ ខែធ្នូ មកដល់ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow កាលពីពេលថ្មីៗនេះ ដើម្បីជំរុញឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពាន និងងាកមកចរចាសន្តិភាពជាមួយកម្ពុជាម្តងទៀត ។ ក្តីសង្ឃឹមរបស់អាមេរិកពេលនេះ គឺជំរុញឱ្យថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាព និងឈប់បាញ់នៅត្រឹមថ្ងៃទី២២ ខែធ្នូ ។

លោក Marco Rubio បន្តទៀតថា អាមេរិកប្រឹងប្រែងណាស់ដើម្បីជំរុញឱ្យថៃត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ហើយអាមេរិកសង្ឃឹមនឹងអាចបញ្ចប់សង្គ្រាមលើកនេះ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវបំពេញ មុនពេលសម្រេចបទឈប់បាញ់ជាថ្មី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមក លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានជជែកតាមទូរស័ព្ទជាមួយលោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដើម្បីជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។ លោក Marco Rubio បានគូសបញ្ជាក់ពីការបារម្ភរបស់អាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែន និងសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹង ដោយជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃចាត់វិធានការបន្ធូរបន្ថយភាពតានតឹង ។

កិច្ចព្រមព្រៀងសន្តិភាពនេះលែងមានប្រសិទ្ធភាពហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃចាំផ្ទៃ លោក Anutin Charnvirakul សម្រេចទាត់ចោលឈប់អនុវត្ត និងប្រកាសបើកការវាយប្រហារកម្ពុជាយ៉ាងចាស់ដៃ និងធ្ងន់ធ្ងរជាងសង្គ្រាមលើកទី១ ក្រោមលេសចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ដែលថៃតែងតែប្រើប្រាស់លេសនេះរហូតមកមុនពេលផ្ទុះសង្គ្រាម ។ កាលពីថ្ងៃទី១៩ ខែធ្នូ លោក Anutin ប្រកាសថា មហាអំណាចណាក៏ដោយ មិនអាចដាក់សម្ពាធឱ្យថៃឈប់វាយប្រហារកម្ពុជាទេ ការវាយប្រហារនឹងបន្តរហូតដល់មានអារម្មណ៍ថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ។

យើងនឹងរង់ចាំតាមដានបន្តទៀត តើអាមេរិកអាចបញ្ចប់សង្គ្រាមឈ្លានពានរបស់កងទ័ពថៃនៅត្រឹមថ្ងៃទី២២ ខែធ្នូ ដែរឬទេ ពីព្រោះមេដឹកនាំថៃនៅតែរឹងទទឹងមិនស្តាប់តាមការសម្របសម្រួលរបស់មហាអំណាចបែបនេះ ។ តើអាមេរិកនឹងមានផែនការអ្វីបន្តដើម្បីដាក់សម្ពាធឱ្យថៃងាកមកអនុវត្តបទឈប់បាញ់ និងគោរពកិច្ចព្រមព្រៀងសន្តិភាព?

កាសែតបាងកកប៉ុស្តិ៍ ទម្លាយថា អានុទីន កំពុងយកកម្ពុជាធ្វើឈ្នាន់ដើម្បីកៀរគរសម្លេងឆ្នោតក្នុងស្រុក

0

សារព័ត៌មាន«បាងកកប៉ុស្តិ៍»របស់ថៃ បានលាតត្រដាងការពិតអំពីការកេងចំណេញ និងស្វែងរកផលប្រយោជន៍របស់គណបក្សនយោបាយថៃ ជាពិសេសគណបក្ស Bhumjaithai របស់ អានុទីន ថាកំពុងតែយកការធ្វើសង្រ្គា.មជាមួយកម្ពុជាមកធ្វើជាឈ្នាន់ ដើម្បីទទួលបានគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeTVVG61DwW6wDGDeByIzxklU407VxdLKqEWCUP4jEcVflXosxh94CZVat6UOgg8laauDIS0SrpbIDOEDs_cre_1Md5LKQOHiok7A3Q-YdWVa0lYOWGvXcMC-ILdDo22fdemBj6NwejvGr_PH-Gqr6rWuQzrldyVvh0xQDK8XEo1Wgw74XQnLIEqWLg4f-/s1024/photo_2025-12-20_10-45-51%20(2).jpg

យោងតាមអត្ថបទព័ត៌មាន ដែលចេញផ្សាយនាព្រឹកថ្ងៃសៅរិ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ កាសែតបាងកងប៉ុស្តិ៍ បានរៀបរាប់ថា ស្របពេលដែលការបោះឆ្នោតនៅប្រទេសថៃខិតជិតមកដល់ ជម្លោះព្រំដែនដ៏ជូរចត់ជាមួយប្រទេសកម្ពុជា បានប្រែក្លាយទៅជាអាវុ.ធនយោបាយដ៏មានឥទ្ធិពលមួយ ដោយកំណត់ឡើងវិញនូវអារម្មណ៍ជាតិនិយម និងជំរុញជំហររបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល ក្នុងចំណោមអរិភាពដែលកំពុងកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP3fz-PoumVN80VdJSIYctUr1qRVqi0qpKeEoPSnqlxmB_KYhAOiJQAeWqWclxLzFIG0PhaKhLSopNeXxQvtDj6DMPA_iS7kof_x4UGRVRdH-AnsT_ZcvHUeJ1KOND5Nthojt4RG5n7LMIgIWXNw2z8YGXi3ftVJ13ArYkizSblljbk0XSioTr7gxTW5fZ/s960/photo_2025-12-20_10-45-51%20(3).jpg

សារព័ត៌មាននេះបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតថា ការផ្ទុះសង្គ្រាមជាមួយកម្ពុជា ធ្វើឲ្យគណបក្សភូមិចៃថៃ ទទួលបានប្រយោជន៍ធំមុនការបោះឆ្នោត ហើយសំឡេងគាំទ្រពីសំណាក់ប្រជាជនក៏ហក់ឡើងដែរ។ វាមិនត្រឹមតែផ្លាស់ប្តូរគំនិតពលរដ្ឋលើយោធានិងការជជែកដេញដោលពាក់ព័ន្ធនឹងជម្លោះទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាជាការសាកល្បងនៃការតាំងចិត្តរបស់ថៃ ដែលអាចជះឥទ្ធិពលដល់ការបោះឆ្នោត និងបានកំណត់ជោគវាសនានយោបាយ នៃគណបក្សធំៗនៅក្នុងប្រទេសថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjft1MQBp0lvKSSfHGn3gu59lS27Es8DDwsywFukGnCtf0XFG-n3zjRSRW1mWzU9-jhAP0DXIFh-Y5QQ4IjvDJJ460wRRz0_7dWZudTk1ysx2kJNwmUWAOOpDkKWNM1F25AiXcJxOAN9AjQKH7ZJ8RsMj4yo0ssVySTEQQ-YY2w7qwjtuJfJCbWxSqMESAh/s1080/photo_2025-12-20_10-45-51%20(4).jpg
ជាក់ស្ដែង សូម្បីតែនៅពេលដែលប្រទេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក និងចិន បានអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ក៏មេដឹកនាំថៃនៅតែធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតបយ៉ាងគគ្លើនមិនព្រមអនុវត្តតាមភាគីណាឡើយ បើទោះជាត្រូវរងការរិះគន់ពីប្រជាពលរដ្ឋ និងអ្នកនយោបាយថៃយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPTCiDwf5lNyRXW9X8UmhHyFEXmrrudXgFLibukIWvEhtKC0I9iG8a1KNE_GD_KQ1Kp9Ipy9WmAP4fhtAsfmNhi78B6_1ojC4RUTKuxPBOu1guuQXcrkhtt7MbqCJNQgTCrzOiOs6Xq6OhJqxJLPckOcbiNP5yQKzVE7WnrCs-tYP7Zmu4klCcc8ElRmA/s752/photo_2025-12-20_10-45-51.jpg

ទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា មេដឹកនាំថៃនៅពេលបច្ចុប្បន្ន កំពុងព្យាយាមរកនឹកគ្រប់វិធីសាស្រ្តដើម្បីបន្តដុតភ្លើងសង្រ្គា.មជាមួយកម្ពុជា រួចព្យាយាមបញ្ចុះបញ្ចូលប្រជាជនថៃឲ្យមានគំនិតជាតិនិយម យល់ថាការធ្វើសង្រ្គា.មជាមួយកម្ពុជាគឺជាការការពារទឹកដី និងទាមទារការគាំទ្រពីពលរដ្ឋ ដោយហ៊ានយកជីវិតទាហាន និងប្រជាជនសុីវិលកម្ពុជានិងថៃ មកធ្វើជាល្បែង បង្កើតឲ្យមានសង្គ្រាម បង្កវិនាសកម្ម បណ្តាលឲ្យមនុស្សស្លាប់និងរត់ភៀសខ្លួនចោលផ្ទះសម្បែង និងបង្កការបំផ្លាញបំផ្លាញយ៉ាងធំធេងដល់ទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu3_krxKW3yQt_25JQosPjAJs69odkjz2dNU6B0WC7U14BIgPrPJXrzeylhtEi5f_CqqlXkAP59tFM5geYUNNd73jxxgkMCsAHgul91HPb_nbjeSzDn6Y5XeeROIKXIQGLs9KlZAtP_fKgZmw8vjo1sC_9n3tac7CNaDUjanOYjrpd4JuZJzsvP1feg41_/s1280/photo_2025-12-20_10-45-52.jpg
ឥរិយាបថដ៏ចចេសរបស់លោក អានុទីន និងការបដិសេធមិនទទួលយកបទឈប់បាញ់ដែលសម្របសម្រួលដោយអន្តរជាតិដូចខាងលើនេះ បាននាំឲ្យមានការរិះគន់ពីសំណាក់បក្សប្រឆាំង និងអ្នកដែលចង់បានសន្តិភាពពិតប្រាកដ ដោយពួកគេព្រមានថា វោហាសាស្ត្របន្តសង្គ្រាមដើម្បីបិទបាំងបញ្ហាក្នុងស្រុកដែលកំពុងកើតមាននៅពេលនេះ នឹងធ្វើឱ្យថយចុះជំនឿចិត្ត និងតម្លៃរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ៕

រដ្ឋមន្រ្តីការបរទេសអាមេរិក ប្រាប់ថៃឱ្យវិលទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពវិញជាបន្ទាន់

0

រដ្ឋមន្ត្រីការបរទេសអាមេរិក បានជំរុញឱ្យភាគីថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញជាបន្ទាន់ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ដោយបង្ហាញពីគោលបំណងរបស់សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការបន្តប្រយុទ្ធគ្នា និងការបាត់បង់ជីវិតមនុស្ស។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចេញពីគេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_RyGau3taDxFpXWNClpX8ob__G9xiO1RbBcjJxK6dhwG4NjOyP3baV-DcfI6daDl_OP14ERNz2I5sIg3xeSUeSY6fIDO7QQ3tU83mZ6pKoleqSK1rd-Wfo4KZI_Xt-HnoJYI2K0DrYW6qUlBQJ-JJNpi6jxFwWje4XoqywdS7TrmmVgoxEnz-CuGpK5d/s1280/photo_2025-12-20_09-24-02.jpg
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងអំពើហិង្សាជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹង។

បន្ថែមលើនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rubio បានជំរុញឱ្យលោក Sihasak រដ្ឋមន្ត្រីការបរទេសថៃ ចាត់វិធានការជាក់ស្តែង និងឱ្យប្រទេសថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញផងដែរ ដើម្បីបន្ធូរបន្ថយស្ថានការណ៍និងស្ដារសន្តិភាពឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgheQlo1AeX4pgsL0d_A98RW-sSTu3g42ljE3ZJ4rrVf5yGh6m066wz7AoqPkkunnu1qZKc2qKoKjaRDmLcRMzQAJadZGwelv1pebo2zuW98XX4spmz_VBH5VzPlKJe0A4awQTGBIfHzpXUMH5JZaeBykEVTqY71PFfEDEFmKbkSgSye2tIS8lgx4HUFPcl/s1280/photo_2025-12-20_09-24-03.jpg

ដោយឡែក បើតាមអ្នកនាំពាក្យបានលើកឡើងថា៖ «យើងមានការព្រួយបារម្ភចំពោះការបន្តប្រយុទ្ធគ្នា និងការបាត់បង់ជីវិតនៅទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ យើងទទូចយ៉ាងខ្លាំងឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ការពារជនស៊ីវិល និងឱ្យភាគីទាំងពីរត្រឡប់ទៅរកបទឈប់បាញ់ និងវិធានការបន្ថយភាពតានតឹងផ្សេងទៀតដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី ២៦ ខែតុលា»។

សូមជម្រាបថា កាលពីថ្ងៃទី ១៤ ខែធ្នូ មន្ត្រីយោធាថៃបាននិយាយថា ប្រទេសថៃកំពុងធ្វើការដើម្បីរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់កម្ពុជា រួមទាំងការបិទផ្លូវសមុទ្រដែលអាចកើតមាន។ សកម្មភាពនេះបានកើតឡើងនៅពេលដែលមេដឹកនាំយោធាថៃបាននិយាយថា គោលបំណងរបស់ពួកគេគឺ «បំផ្លាញសមត្ថភាពយោធារបស់កម្ពុជា»។ ចាប់តាំងពីពេលនោះមក យន្តហោះចម្បាំងថៃបានរំលោភដែនអាកាសកម្ពុជា និងទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយបានចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជារហូតដល់ ៩០ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY3nPnWgvN7o41w_EK7EzlnoM5IHaWbVwFgCAPEciTu2jEx0aQqrh3xZB8-zUvlKvXs8lLuXZLMYOAVD_eAOvOkeZqW9FAbT8ffpr2uqgREoPa58I4bxKITD2hsv4dgkWIcVnb6_3_JOO5skzN2dKdVQN82XboeO1UEBfbG8uzIIkj8g-smgBrE1vQ1WX_/s1280/photo_2025-12-20_09-24-02%20(2).jpg

នៅថ្ងៃទី១៥ ខែធ្នូ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ដោយសម្តែងការព្រួយបារម្ភជាបន្ទាន់ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់យោធាថៃដែលថា ប្រទេសថៃអាចកំណត់កំពង់ផែរបស់កម្ពុជាថា «មានហានិភ័យខ្ពស់» និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត៕

បែកខ្លាំងមែនហើយ! ថៃអះអាងថា មហាអំណាចអាមេរិក និងចិន មិនអាចដាក់សម្ពាធឱ្យថៃឈប់វាយប្រ.ហារកម្ពុជាបានទេ? តើជាសម្តីព្រៃ ឬជាមនុស្សបែកៗ?

0

ប្រទេសថៃ ៖ ទាំងមហាអំណាចអាមេរិក និងចិន បានប្រឹងប្រែងសម្របសម្រួលឱ្យថៃបញ្ចប់សង្គ្រា.មវាតទីទឹកដីកម្ពុជា និងវិលទៅរកបទឈប់បា.ញ់ជាបន្ទាន់ ពីព្រោះបារម្ភពីអសន្តិសុខក្នុងតំបន់ ជាពិសេស ការបាត់បង់ជីវិតជនស៊ីវិល និងខូចខាតហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយ៉ាងច្រើន រួមមាន ៖ ស្ពាន សាលារៀន វត្តអារ៉ាម និងផ្ទះសម្បែងពលរដ្ឋ ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលការសម្របសម្រួលរបស់មហាអំណាចនានា ហើយង្កើនការបា.ញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាទាំងផ្លូវទឹក និងអាកាស ។ មេដឹកនាំថៃបើកដៃឱ្យកងទ័ពបង្កសង្គ្រា.មមុនដើម្បីរកសំឡេងឆ្នោតបន្តតំណែង បែរជាចោទប្រកាន់កម្ពុជា និងថាមហាអំណាចនានាមិនអាចដាក់សម្ពាធឱ្យថៃឈប់វាយប្រ.ហារកម្ពុជាទេ ។

ពេលនេះ ថៃលែងស្តាប់មហាអំណាចណាទាំងអស់ សូម្បីតែការអំពាវនាវពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិឱ្បញ្ចប់សង្គ្រាមឈ្លានពាន ក៏ថៃទាត់ចោលដែរ ថែមទាំងដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្តទៅវិញ ។ ថៃបង្កសង្គ្រាមឈ្លានពានវាតទីទឹកដី ដណ្តើមប្រាសាទបុរាណ បែរជាទាមទារឱ្យកម្ពុជាសុំចរចាឈប់បាញ់ ដែលនេះបង្ហាញពីមហិច្ឆតាបំពានមកលើប្រទេសជិតខាងមានពលរដ្ឋតិចជាង មានផ្ទៃដីតូចជាង និងគ្មានយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន Matichon Online រាយការណ៍ថា ថ្មីៗនេះ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោក Marcon Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបទេសថៃ ដោយចិននិងអាមេរិកសុទ្ធតែជំរុញឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាជាបន្ទាន់ និងវិលទៅរកបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីបញ្ឈប់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលលកម្ពុជា ។ ប៉ុន្តែថៃបែរជាដើរតួជាប្រទេសរងគ្រោះនៅចំពោះមុខមហាអំណាច និងនិយាយបំភ្លៃ ចោទប្រកាន់កម្ពុជាបា.ញ់មុន ។

នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin Charnvirakul និយាយកាលពីថ្ងៃទី១៩ ខែធ្នូ នៅទីស្នាក់ការគណបក្សភូមិចៃថៃ ថា ទាំងមហាអំណាចអាមេរិក និងមហាអំណាចចិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបទេសថៃ ដើម្បីបញ្ចប់សង្គ្រាមឆាប់ៗ ប៉ុន្តែមហាអំណាចទាំង២មិនអាចដាក់សម្ពាធឱ្យថៃឈប់វាយប្រហារកម្ពុជាទេ ។ អាមេរិក និងចិន ត្រូវទៅប្រាប់កម្ពុជាឱ្យឈប់បាញ់មុន ដោយលោកចោទប្រកាន់កម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។

លោក Anutin បន្តថា លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបកស្រាយតាមទូរស័ព្ទទៅកាន់អាមេរិកនិងចិន អំពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មី និងសំណូមពរកុំឱ្យមហាអំណាចទាំង២ លម្អៀងទៅកម្ពុជា បើទោះជាថៃបើកឆាកសង្គ្រាមមុនក្តី ។ លោក Sihasak បាននិយាយលុបលាងទង្វើឈ្លានពានរបស់ថៃថា ថៃមិនបានឈ្លានពានកម្ពុជាទេ បើមហាអំណាចទាំង២ចង់ឱ្យថៃឈប់បាញ់ ទាល់តែប្រាប់កម្ពុជាឱ្យឈប់បាញ់មុន ថៃនឹងបន្តសង្គ្រាមរហូតដល់មានអាមរម្មណ៍ថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ។ មហាអំណាចទាំង២ មិនអាចដាក់សម្ពាធឱ្យថៃបញ្ចប់សង្គ្រាមទេ ។

លោក Anutin ថែមទាំអនិយាយបំភ្លៃថា ប្រទេសថៃរងគ្រោះ ថៃមិនបានបង្កសង្គ្រាមមុន និងសំណូមពរឱ្យមហាអំណាចទាំង២ ដាក់សម្ពាធលើកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងជំរុញឱ្យកម្ពុជាដកថយកម្លាំងទ័ព ដកថយអាវុធពីសមរភូមិ ។

កន្លងមក លោក Anutin អះអាងថា ការបញ្ចប់វាយប្រហារកម្ពុជា លុះត្រាតែថៃទទួលបានផលប្រយោជន៍ច្រើនបំផុតពីសង្គ្រាមនេះ ដោយកាន់កាប់តំបន់មួយចំនួនជាមុន និងទាមទារឱ្យកម្ពុជាសុំចរចាមុន ។ ហេតុអ្វីឱ្យកម្ពុជាទៅសុំចរចាមុន បើថៃបានបើកការវាយប្រហារមុនមកក្នុងទឹកដីកម្ពុជា ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន វត្តអារ៉ាម ផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជា ក្រោមលេសបំផ្លាញទីតាំងក្រុមឧក្រិដ្ឋកម្មឆ្លងដែន ។

ថៃព្យាយាមផ្សព្វផ្សាយលាបពណ៌កម្ពុជាទៅកាន់ពិភពលោកថា អគារផ្សេងៗរបស់កម្ពុជានៅជាប់ព្រំដែនថៃ គឺជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន ទើបថៃចាំបាច់ត្រូវប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកំទេចអគារទាំងនេះ ។ ការនិយាយលាបពណ៌ដើម្បីកុំឱ្យរងការថ្កោលទោសពីអន្តរជាតិ ដែលកងទ័ពថៃយកយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងយប់ទាំងថ្ងៃ ។

ថៃទម្លាក់គ្រាប់បែកកំទេចទ្រព្យសម្បត្តិកម្ពុជា ហើយប្រឹងផ្សាយថា កម្ពុជាជាជម្រកល្បែងអនឡាញទៅវិញ ។ តើមាត្រានៃច្បាប់អន្តរជាតិមួយណាអនុញ្ញាតឱ្យថៃប្រតិបត្តិការបែបនេះលើប្រទេសជិតខាងដែលមានឯករាជ្យ និងអធិបតេយ្យ? ថៃបង្កទន្ទ្រានទឹកដីកម្ពុជាហើយ ព្យាយាមនិយាយយកល្អខ្លួនឯង ។ កម្ពុជាសង្ឃឹមថា មហាអំណាចអាមេរិក និងចិន អាចជួយដាក់សម្ពាធឱ្យថៃគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាមឈ្លានពានឆាប់ៗ ៕

សិល្បករ សិល្បការិនី បង្ហាញគោលបំណងចង់ចាប់ផ្តើមសកម្មភាពសិល្បៈឡើងវិញ

0

ជាតិក៏ជួយ គ្រួសារក៏ត្រូវផ្គត់ផ្គង់ ដៃម្ខាងធ្វើការដៃម្ខាងទៀតជួយជាតិគឺជារឿងដែលចាំបាច់នៅក្នុងកាលៈទេសៈនេះដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ក្នុងពេលដែលយោធាថៃឈ្លានពានទឹកដីកម្ពុជាអ្នកសិល្បៈសឹងតែទាំងអស់បានផ្អាកសកម្មភាពកម្សាន្តរបស់ខ្លួន ខណៈដែលសង្គ្រាមមានការអូសបន្លាយពេលនេះអ្នកដឹកនាំរឿង សិល្បករសិល្បការិនី មានបំណងបំពេញការងារ និងសុំឱ្យជួយគាំទ្រវិស័យភាពយន្តឡើងវិញពីព្រោះអាចយកលុយពីការងារមកជួយដល់កងទ័ពនិងជនភៀសសឹកបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx1bLhVVFil98G34gBrKykYQ9xbiYidbGT8Jv9dyPW402IWcx_uNtM8MUaXw8pHPzZvA0fcaPVfBvcttvVFfBIc_pTk0xvktvzzZAe5fN82Nqzppxyva2AqikQlPeRl0kdMsqgLUeCVwrf-l0kmH-fgHXyjT_tCxHqYg7uGxd4Jqf_C7BzpCBvz0L-p3qa/s2048/image_2025-12-19_14-10-45.png

លោក គូ ដារ៉ាចាន់ អ្នកដឹកនាំរឿងប្រចាំសាស្រ្តាហ្វៀមបានបង្ហាញថាមុនពេលមានសង្គ្រាមភាពយន្ត «កូនស្រីចងក» មានសន្ទុះគាំទ្រប៉ុន្តែនៅពេលមានការឈ្លានពានធ្វើឱ្យពិបាកក្នុងការផ្សព្វផ្សាយ។ លោកបានសរសេរនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៨ ធ្នូ ថា «រឿងកំពុងមានការគាំទ្រ ស្រាប់តែចោរសៀមឈ្លានពានធ្វើឱ្យយើងរារែកក្នុងការផ្សព្វផ្សាយ។ វិស័យភាពយន្តក្នុងសម័យសង្គ្រាមពិតជាត្រដាបត្រដួសណាស់ បងប្អូនដែលមិនទាន់បានទស្សនា សូមកុំភ្លេចចូលរួមគាំទ្រព្រោះជាសប្តាហ៍ចុងក្រោយ ហើយក៏ជាឱកាសចុងក្រោយនៃការតស៊ូ។ បងប្អូនអាចឆ្លៀតពេល១ម៉ោងកន្លះដើម្បីលំហែ និងសម្រាកអារម្មណ៍ពីភាពតានតឹង ហើយយើងងាកមកជួយជាតិវិញធម្មតាណា សូមរួមគ្នាគាំទ្រដើម្បីវិស័យដ៏កម្សត់មួយនេះផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeYFJb2osT7uPsSWOYenZpZKm6E2zYxTHwWzQ5J0u37Ne-XjiWJczfXVpz6rxyXsioUvTjS2GNCymEcDYMUh3GdarQZRmalgkNLAvlP4JX_MNdvz7aOJvRGnSuI4CWfSNqmP1_55FPwX6fyDPx_wB6-fSlwt10nVSgsXIbWaEqt-hqSIWxhx_9wRvCEthF/s1751/image_2025-12-19_14-10-48.png

ពិធីករ វី យ៉ារ៉ូ បានលើកឡើងនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ(១៧ ធ្នូ) ដែរថា « Funny content ប្រូម៉ូតផលិតផលគេ ដែលខ្ញុំបានថតទុក ដល់ពេលត្រូវផុស អាចផុសបានទេបងប្អូន? បើអត់បានផុស គេមិនអាចបាញ់paymentឱ្យដូចគ្នា ហើយការងារកម្សាន្តគេផ្អាកច្រើនណាស់បងប្អូនអើយដូចជា concert ជាដើម។ យល់ថាមិនមែនតែខ្ញុំទេដែលជួបរឿងនេះ ប៉ុន្តែលឿនពេក ផ្អាកការងារច្រើនពេក មិនបានត្រៀមទុកមុន ហើយទំនួលខុសត្រូវនៅតែមានច្រើនដដែល ដូចជាចំណាយលើជីវិតខ្លួនឯង បង់ធនាគារ ជួយគ្រួសារ ហើយជាតិកាន់តែចង់ជួយខ្លាំងតែម្តង ដោយស្មោះស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVbARsPMYmmhA8mx-4IQoVqzW1wV2FSAWTGV8bHm7-Fmp8GpX-BWza6k8Ak6pAWtLB2qkx6F0sQSDLmhQm2-UHtbGN1nlmD3c5Nk3AcUZD0JU-x6WBTF-VhFLBElgiW8HQiV1Gux6STi6VXvKBt1UvSGSvKEDQ6ABsdWap9TUw8J-KIxxnruPHz0k1L42q/s2048/image_2025-12-19_14-10-40.png
ពិធីកររូបនេះបានឱ្យដឹងទៀតថាលោកបានផ្អាកការងារច្រើនណាស់ហើយចំណូលក៏តាមហ្នឹងពីព្រោះលោកមិនមែនបើកប្រាក់ខែទេគឺគិតតាមថ្ងៃ។ វីយ៉ារ៉ូ ថាដោយសារចោរសៀមប៉ះពាល់ការងារ ខាតបង់ចំណូលច្រើន ខណៈលោកស្នើសុំការយោគយល់និងកុំឱ្យចោរសៀមមានឥទ្ធិពលលើយើងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRZ276VnZok-DI9iZLCIzO0VEM3kwD1FeTabDCQT5YG4o4sdXh5-IasoBg6cx8PwBJrhkMvJkx7DZ5Dg5SCzUo0FuYabcuUzjAcXSno3alAhfhkNNDeyUsafCdB7TuY0xHZZqtcVwMyOFV4ntepDFuf-xCvoDunBmV8Y4xmV03BGwG91Ic2A0DOB1VpaXz/s728/image_2025-12-19_14-10-40%20(2).png

មិនត្រឹមតែ យ៉ារ៉ូ ប៉ុណ្ណោះទេដែលមានបំណងចង់បំពេញសកម្មភាពការងារឡើងវិញសិល្បករ សិល្បការិនី Influencers ដូចជាពិធីការិនី ពេជ្រ ច័ន្ទធីតា ,តារាសម្តែង ហេង បូនីកា, ឆាឆា , សាយទី , ជេ ស៊ីកា , និង Goofy ជាដើមបានបង្ហាញការគាំទ្រនូវសំណេររបស់ យ៉ារ៉ូ ដោយស្នើឱ្យសាធារណជនយោគយល់ត្រង់ចំណុចនេះ៕

អ្នកនាំពាក្យក្រសួងការពារជាតិចិនជំរុញឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ និងឈានទៅរកបទឈប់បា.ញ់ជាបន្ទាន់

0

កងទ័ពថៃបានបើកការវាយប្រ.ហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងកាន់តែសាហា.វព្រៃ.ផ្សៃតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីរកលេសចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ដែលរហូតមកដល់ព្រឹកថ្ងៃទី២០ ខែធ្នូ កងទ័ពថៃនៅតែបង្កសង្គ្រា.មឈ្លានពា.នយ៉ាងគឃ្លើន និងទាត់ចោលការសម្របសម្រួលរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន និងមហាអំណាចអាមេរិក ។ រីឯមហាអំណាចចិនបានជំរុញជាច្រើនលើកឱ្យថៃបញ្ចប់សង្គ្រា.ម បន្ទាប់ពីកងទ័ពថៃប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះចម្បាំង F-16 បំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន និងជនស៊ីវិលកម្ពុជា ប៉ុន្តែត្រូវថៃបដិសេធ ហើយការជំរុញជាថ្មី គឺអ្នកនាំពាក្យក្រសួងការពារជាតិចិន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចិនជំរុញឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ ដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងតំបន់ និងឈានទៅរកបទឈប់បា.ញ់ជាបន្ទាន់ ដែលការជំរុញជាថ្មីរបស់ចិនស្របពេលកងទ័ពថៃបាននិងកំពុងសម្រុកវាយប្រ.ហារចូលក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោលទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ជាពិសេស តំបន់ជនស៊ីវិល ។ ក្រៅពីជំរុញឱ្យបញ្ចប់សង្គ្រា.ម ចិនក៏បានច្រានចោលព័ត៌មានចោទប្រកាន់ថា ចិនផ្តល់សព្វាវុ.ធថ្មីឱ្យកម្ពុជាប្រើប្រាស់ក្នុងជម្លោះព្រំដែន ។

លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយមកកាន់សារព័ត៌មានថា ប្រទេសចិនមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា និងថៃ រួមទាំងពាណិជ្ជកម្មយោធា ដែលកិច្ចសហប្រតិបត្តិការនេះមិនសំដៅលើប្រទេសទី៣ ណាមួយឡើយ ។ កិច្ចសហប្រតិបត្តិការស្របតាមច្បាប់ និងការអនុវត្តរវាងប្រទេសយ៉ាងពេញលេញ ហើយចិនមិនពាក់ព័ន្ធនឹងជម្លោះនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរទេ ។

អ្នកនាំពាក្យក្រសួងការពារជាតិចិនអំពាវនាវឱ្យថៃចៀសវាងការប៉ាន់ស្មានស្ថានការណ៍ និងពង្រីកជម្លោះកាន់តែខ្លាំង ព្រមទាំងបញ្ជាក់ថា ក្នុងឋានៈជាប្រទេសជិតខាងរបស់កម្ពុជា-ថៃ ចិនបានតាមដានស្ថានការណ៍សង្គ្រាមជានិច្ច និងសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតជនស៊ីវិលទាំងសងខាងដោយសារសង្គ្រាម ។

ចិនសង្ឃឹមថា ប្រទេសទាំងពីរគិតពីផលប្រយោជន៍មូលដ្ឋានសម្រាប់សន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន និងការរស់នៅរបស់ពលរដ្ឋ ដោយរក្សាសន្តិសុខ និងអត់ធ្មត់ខ្លាំងបំផុត ដើម្បីឈានទៅរកបទឈប់បាញ់ជាបន្ទាន់ រួមទាំងត្រឡប់មករកការចរចា ។ ចំពោះគោលជំហររបស់ចិន គឺជំរុញកឱ្យប្រទេសទាំងពីរបន្តការចរចាសន្តិភាព ចិនដើរតួនាទីស្ថាបនាសម្របសម្រួលបទឈប់បាញ់ និងស្តារសន្តិភាពរវាងកម្ពុជា-ថៃបន្តទៀត ។

គួរបញ្ជាក់ថា កងទ័ពថៃបានអះអាងការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំង F-16 របស់ខ្លួនសំដៅតែលើគោលដៅកងទ័ពប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង យន្តហោះចម្បាំង F-16 បានទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ សំដៅលើតំបន់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ។ ការបង្កសង្គ្រាមរបស់ថៃមិនមែនជាការការពារអធិបតេយ្យដូចសម្តីមេដឹកនាំថៃនោះទេ ប៉ុន្តែជាការឈ្លានពានវាតទីទឹកដីកម្ពុជាយ៉ាងកំរោល ដែលរំលោភច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស និងមិនខ្លាចញញើតអង្គការសហប្រជាជាតិ ។

ការបង្កសង្គ្រាមម្តងទៀតពីសំណាក់កងទ័ពថៃ គឺមានការជួយសម្របសម្រួលជាថ្មីពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ជំរុញឱ្យមេដឹកនាំថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាជាបន្ទាន់ ប៉ុន្តែត្រូវបាននាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ទាត់ចោលការសម្របសម្រួលទាំងអស់ ។ លោក Anutin ថា មហាអំណាចនានាមិនអាចដាក់សម្ពាធថៃឱ្យឈប់វាយប្រហារកម្ពុជាទេ ហើយបណ្តេញមហាអំណាចអាមេរិកនិងចិន ទៅប្រាប់កម្ពុជាឱ្យឈប់បាញ់មុន ទាំងដែលការពិត ភាគីថៃចាប់ផ្តើមបា.ញ់មុន ហើយដើរតួជាជនរងគ្រោះទម្លាក់កំហុសលើកម្ពុជា ។

ថៃបើកឆាកសង្គ្រាមឈ្លានពានកម្ពុជាម្តងទៀត គឺជាទង្វើប្រមាថដ៏ធ្ងន់ធ្ងរលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រធានអាស៊ាន មហាអំណាចអាមេរិក មហាអំណាចចិន និងសហគមន៍អន្តរជាតិ ក្នុងការកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ថៃលែងស្តាប់មហាអំណាចណាទាំងអស់ និងបន្តប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចូលដែនអធិបតេតយ្យកម្ពុជាតាមទំនើងចិត្តជារៀងរាល់ថ្ងៃ ថែមទាំងចោទប្រកាន់មហាអំណាចចិនផ្តល់សព្វាវុធថ្មីឱ្យកម្ពុជាប្រើប្រាស់ក្នុងជម្លោះព្រំដែន ៕

អាយរីស លុបបទចម្រៀងក្រោយរងការអ្នករិះគ.ន់ថាចម្លងបទវៀតណាម

0

តារាចម្រៀង អាយរីស ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចង្អុលបង្ហាញថានាងបានចម្លងបទវៀតណាមដែលបានចេញកាលពីឆ្នាំ២០២៣។ បន្ទាប់ពីមានការជជែកវែកស្រាប់តែគេបានឃើញបទចម្រៀង អាយរីស ដែលបានចេញកាលពីពេលថ្មីនេះៗបាត់ចេញពីគ្រប់បណ្តាញសង្គមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNt8UqAYVd5qyD6lpxiBM0TzHdNVMH_kut1wLP85Y6ZYJHDnmro6UC1ZWYsLjvD3V66vVFmIjE-2_Q3qMEgE9S-Ge3KbyJPNyrH8ElzEdM6yrrcdY6zwEF9sDUQmsX1JMRuQpoUrz1AoGIhSKR5tb-RIuZ1WkuaaQPKbJE55guV6m5IF4uC_Y4ZYzayYJM/s960/image_2025-12-05_15-03-39.png

កាលពីយប់ថ្ងៃទី១៧ ធ្នូ តារាចម្រៀង អាយរីស បានចេញបទចម្រៀងមួយបទមានចំណងជើងថា «កម្ពុជា ប្រទេសខ្ញុំ» ដោយភ្ជាប់មកជាមួយនឹង Sub Title ជាភាសាអង់គ្លេសនិងបានរៀបរាប់ខ្លឹមសារជាច្រើនពីប្រទេសកំណើត។ ក្នុងវីដេអូនេះគឺបានបង្ហាញពីប្រាសាទអង្គរវត្តនិងតំបន់ជាច្រើនទៀតយ៉ាងច្បាស់ត្រជាក់ភ្នែក ប្រកបដោយគុណភាពប្រណីត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv3nxaCJaO_ZO5CPjEIcZGryBoWA-tBxj7cmCJkbjR96E7runj9yKA5o9hWCfCKfGXb4kgDvrTQzfTjvqLvfVJpG0fO97LMzpqZ-uJHx_1DZgxImH5X0FGc8u0PIEW8mEm2yxjT3Rce4EYA7CvsQhp44Dgbif_Qj15YH6ESSlSh6w8IkvEA9zLtZcgkQLw/s2048/image_2025-12-05_15-03-39%20(2).png

តារាចម្រៀងចំណូលថ្មីរូបនេះបានរៀបរាប់ពីប្រទេសកម្ពុជាដែលជាទឹកដីដ៏អស្ចារ្យពោរពេញដោយវប្បធម៌ មានធនធានធម្មជាតិ សម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើនកន្លែង។ ក្នុងនោះក៏រៀបរាប់ពីប្រទេសកម្ពុជាដែលបានឆ្លងកាត់ឧបសគ្គជាច្រើនប៉ុន្តែមិនដែលចុះចាញ់នោះទេ ខណៈប្រជាជនសុំជួបតែសុខសន្តិភាព ចង់ឃើញស្នាមញញឹមជាតិជារៀងរហូត។ នៅពេលបទនេះចេញភ្លាមមានមនុស្សជាច្រើនបានកោតសរសើរ អាយរីស ដោយមិនត្រឹមតែនាងច្រៀងពីរោះប៉ុណ្ណោះទេប៉ុន្តែពោរពេញដោយអត្ថន័យដ៏ល្អ ខណៈវីដេអូចម្រៀងបានភ្ជាប់មកជាមួយនឹងប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ ព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1z0ukFDb8K2E0W-0jHO5MAKHczCs85tBVTz8x0qNiV0OJOD7afBj8-o56oi8lMC4aNd_oa_GmT3ktmVc3crc8c7FVqmf_chzYYEJ10eo8gmUezC0Gpc4ql0Sx-g-Ov9d3gm0J8owEPYZW_cXd9TLeXGkNXTAi4YLgae7hUg6A5gKH5tnAipDsayCMVLVg/s2048/image_2025-12-05_15-05-06.png

ទោះយ៉ាងណា នៅពេលបទនេះទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ស្រាប់តែមានអ្នកចង្អុលបង្ហាញថាបទនេះគឺស្រដៀងខ្លាំងហាក់ដូចជាចម្លងពីបទវៀតណាមមួយបទដែលបានចេញកាលពីឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU3y2wsQEursCbTBWV8zKFsYxxVJ-g8DnhZRZvpzR-JczeRpbGiYjoQzbbl9kfHJ2M9tJ9AOvx58XWr1IbXbCPAtiq204za40GOQxyP8avTaBX6XyXN0TJjXtdt0YKq7zM8vol6KH1V2Ttwzo2tfhLoOAsiyvCrZwLosxXj3a3M-VKXqj9oQ2D-NQ0HY3j/s960/image_2025-11-22_15-09-55.png

ជាមួយនឹងការជជែកវែកញែកដែរថា ទំនុកច្រៀងនិងភ្លេងជាបទរបស់ប្រទេសវៀតណាម ទស្សនិកជនបានឃើញថា អាយរីស គឺបានលុបបទ «កម្ពុជា ប្រទេសខ្ញុំ» ចេញពីគ្រប់បណ្តាញសង្គមរបស់នាងទាំងអស់មិនថានៅលើហ្វេកប៊ុក ទិកតុក ឬ យូធូប នោះទេ។ ចំណែកឯមូលហេតុដែលនាងសម្រេចចិត្តលុបបទនេះចេញយ៉ាងណាគេពុំទាន់ដឹងច្បាស់នៅឡើយ។ ទំនុកច្រៀងនៃបទនេះគឺជាស្នាដៃផ្ទាល់របស់ អាយរីស។ នេះបើយោងទៅតាមការដាក់បង្ហាញនៅក្នុងបទចម្រៀងនេះ៕

អ្នកនិពន្ធ គឹម ឌីណា លើកឡើងថាប្រសិនជាអាណិតដឹងគុណវីរកងទ័ពសុំកុំចែករំលែករូបភាពមិនសមគួរ

0

ការបាត់បង់វីរកងទ័ពវ័យក្មេង ប៊ុង តុងធៀន បានធ្វើឱ្យមហាជនសោកស្តាយពោរពេញដោយការឈឺចាប់យ៉ាងខ្លាំងនិងអាឡោះអាល័យជាទីបំផុត។ ទោះយ៉ាងណា មានអ្នកមួយចំនួនបានបង្ហោះរូបភាពស.ពរបស់វីរកងទ័ពដែលបានពលីដែលធ្វើឱ្យមានមតិប្រតិកម្មបានកើតឡើងមិនគោរពដល់អ្នកដែលបាត់បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSDW5ReGhwQLlqkr60gobYiUoNaupdiW3EaC-I91R-X9ux2NWQZ2NklC8hEe9HV-zMqjOQS8Oe2XcwGSf2jr_qcBTb9uvVVSx5GGDya6qhyphenhyphen8CyDYgPtqGRN4wdDmIJMjuMv8qwxZJCOkaGg9ahSZO0-1MKCvvi-0OTj_pZLcI3NDo7t7nBdZWx_VhvmiT5/s1440/image_2025-12-19_15-49-05.png

ដោយសារតែការបង្ហោះនិងចែកចាយរូបភាពមិនសមទំនងរបស់ វីរកងទ័ពវ័យក្មេង ប៊ុង តុងធៀន អ្នកនិពន្ធ គឹម ឌីណា បានស្នើឱ្យសាធារណកុំចែកចាយរូបភាពទាំងនេះដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តដល់ក្រុមគ្រួសាររបស់កងទ័ព។ អ្នកនិពន្ធរូបនេះបាននិយាយជាទូទៅថា ប្រសិនជាសាធារណជនគោរពដឹងគុណដល់ការពលីរបស់វីរកងទ័ពយើងសុំកុំចែករំលែករូបភាពឬវីដេអូនៃសពរបស់ពួកគាត់ ពីព្រោះវាប៉ះពាល់អារម្មណ៍ខ្លាំងទៅដល់គ្រួសារវីរកងទ័ព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZCbpyKFR9dYSTbKVvFUNumkUQx8pkNvC4Ot6z1EOa9kIQD6LGGUnHkRcnPrufwlbZbC5lAUU4lLy0Oqud0K5kKnuNsbnfXVTTGzPLdh56AmcdFrbIyeILbHKDAtAl4Jh6BZn5GeAiqjsrL9Rv7U6ZijZ9ZQdAy8VLxc6osD9V7VP67WExOWlFlsOxRMNz/s843/image_2025-12-19_15-49-02%20(2).png

កញ្ញា គឹម ឌីណា ថាប្រសិនជាមានការអាណិតដឹងគុណពិតមែនអាចទៅវត្តឧទ្ទិសកុសលជូនពួកគាត់ អាចសរសេរសារឬធ្វើវីដេអូដែលនិយាយពីអារម្មណ៍ដែលដឹងគុណនិងការលះបង់របស់ពួកគាត់។ ចំណុចមួយទៀតម្ចាស់ស្នាដៃ «មនុស្សបាក់ទឹកចិត្ត» បានសុំចិត្តកុំឱ្យមានការសម្ភាសន៍សមាជិកគ្រួសារទាំងគាត់មិនមានអារម្មណ៍នៅក្នុងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOl5DXXPVrtpyJswLEXDUaodSVMTLcPCSDtXkqdNH0FKdcSVaj2AK6Ac3Zm1hegV76k4YLp0Geie6yEZAF9iUjNcgV9DCTv3WK4B-HMWyY6KNBMVz5GecFXLFE7aywc3srE1R2p6iXB2nMIBFUcQHtmPqv6qS7exiK9FJ-u-XsDz280hhJDnpVAfhvpbH1/s1920/image_2025-12-19_15-26-18.png

អ្នកនិពន្ធ គឹម ឌីណា ជឿថាយើងនឹងអាចឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះ រាល់ការលះបង់ឈាមខ្មែរដែលស្រក់ ទឹកភ្នែកខ្មែរដែលស្រក់ ការឈឺចាប់ទាំងប៉ុន្មានសៀមទួលរែកមិនរួចនោះទេ។ កញ្ញា ថាអ្វីដែលយើងអាចជួយបាននៅពេលនេះកុំបន្ថែមភាពឈឺចាប់ទៅកាន់ក្រុមគ្រួសាររបស់វីរកងទ័ព កុំចែករំលែករូបភាពនានាដែលធ្វើឱ្យគេដឹងពីទីតាំងកងទ័ព ខណៈពេលនេះមានព័ត៌មានចិត្តសាស្រ្តច្រើនណាស់ឱ្យខ្មែរបែកបាក់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLw9pE0ZHLWa8JouzWjIDx6duHIiJ_KDv27DQ61lUzpwaqGqyB0GcmbJDMp7l7uoeGnZ63hNPPlky2w62tPJ-FGbQn7r5zHDAg-dvnb98jKfdRTbU_uHvblmUcoTEm7oGq29nV2cxDzGEhnu8NK4sjZujCZVmoqWOahsLVm9B_ur4VYrcPD15BD_Y1Lp2K/s1920/image_2025-12-19_15-26-17.png

អ្នកនិពន្ធរូបនេះ ថាសៀមខ្លាចខ្មែរខ្លាំងហើយខ្មែរខ្លាំងបាននៅពេលខ្មែររួបរួមសាមគ្គីគ្នាដូច្នេះមានរឿងខ្លះអាចអត់ឱនឱ្យគ្នាបានគឺអត់ឱនឱ្យគ្នាទៅនៅក្នុងកាលៈទេសៈនេះ៕