រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ សុធី បានបកស្រាយចម្ងល់មហាជន ដែលឆ្ងល់ថាហេតុអ្វីរាជរដ្ឋាភិបាល មិនបើកបៀវត្សតាមប្រព័ន្ធធនាគារទៅឱ្យកងទ័ព ដើម្បីលុបបំបាត់ទាហានខ្មោច និងពង្រឹងតម្លាភាព។
.jpg)
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថាលើកឡើងថា៖” ក្រសួងសេដ្ឋកិច្ច ចង់ណាស់ តែ ក្រសួងការពារជាតិ មានហេតុផលផ្ទាល់ខ្លួន ដោយសារពាក់ព័ន្ធនឹងកិច្ចការការពារជាតិ”។

ឯកឧត្តម ចាន់ សុធី បានសង្កត់ធ្ងន់ថា៖” ក្រសួងទាំង២កំពុងពិភាក្សាគ្នា ដោយយើងត្រូវចាំការអនុញ្ញាត និងស្តាប់ហេតុផលពីក្រសួងការពារជាតិជាមុនសិន”។
ដោយឡែក ជុំវិញបញ្ហាកងទ័ពមិនមាន បណ្ណ ប.ស.ស ដើម្បីចូលព្យាបាលជំងឺនៅតាមមន្ទីរពេទ្យយោធា ដោយឥតគិតថ្លៃក៏ដោយ ឯកឧត្តមបានបញ្ជាក់ថា៖” រដ្ឋាភិបាលបានពង្រឹងមន្ទីរពេទ្យយោធា ដើម្បីផ្តល់សេវាព្យាបាលជូនកង។ ទន្ទឹមគ្នានេះ ក្នុងពេលកើតមានការប្រយុទ្ធគ្នាកន្លងមក មន្ទីរពេទ្យស៊ីវិលនានា ក៏ទទួលព្យាលបាល ជូនកងទ័ពដោយឥតគិតថ្លៃផងដែរ”។
លើសពីនេះទៅទៀត រដ្ឋាភិបាលថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភថ្លៃម្ហូប មួយថ្ងៃ២ម៉ឺនរៀល ជូនដល់យុទ្ធជនដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ដើម្បីជួយសម្រួលជីវភាពពួកគាត់៕










