Home សុខភាព អ្នកមានបញ្ហាគេងមិនលក់រយៈពេលយូរ កុំភ្លេចសាកល្បងវិធីសាស្រ្តថ្មីនេះ

អ្នកមានបញ្ហាគេងមិនលក់រយៈពេលយូរ កុំភ្លេចសាកល្បងវិធីសាស្រ្តថ្មីនេះ

32
0

តើអ្នកធ្លាប់ប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង ហើយនៅតែមិនអាចគេងលក់មែនទេ បើអញ្ចឹង មកសាកដោះស្រាយវាតាមវិធីនេះ ព្រោះអ្នកប្រហែលជាមិនចាំបាច់ចំណាយលុយទិញថ្នាំពេទ្យលេបឡើយ ប៉ុន្តែស្ថិតលើ កុងតាក់ភ្លើង ក្នុងបន្ទប់ទឹករបស់អ្នកទៅវិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEGmZdXKz9K_z2OjngyoZsxuWnBRi-izKXafMU8FrUBrnEze0d-570N7NPqu4C4DPVwKcrezhzWfS5TLgVIPexuonSXmOIvtNuT5VBmMS2j64PekRlblAltrsvu6DOQY6o-ktuRFHSJpzZlEpUTYZX1V1Q-VBf-uuEWOxsK0n8Sva2C_NZnO8ICSbFoXMy/s800/photo_2026-02-17_16-45-49%20(4).jpg
យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រផ្នែកដំណេក ពន្លឺភ្លឺច្បាស់នៅក្នុងបន្ទប់ទឹកប្រៀបដូចជា កាហ្វេមួយកែវ សម្រាប់ខួរក្បាលរបស់អ្នក នៅពេលភ្នែកប៉ះនឹងពន្លឺខ្លាំងពេក វាបង្អាក់ការផលិត មេឡាតូនីន (Melatonin) ដែលជាអរម៉ូន សញ្ញាងងឹត ប្រាប់រាងកាយថាដល់ពេលសម្រាកហើយ។ ជាទូទៅ បន្ទប់ទឹកជាកន្លែងដែលភ្លឺបំផុតក្នុងផ្ទះ ការនៅក្រោមពន្លឺនេះត្រឹមតែ ៣០ នាទីមុនចូលគេង អាចធ្វើឱ្យរាងកាយភ្ញាក់រលឹក និងកាត់បន្ថយកម្រិតមេឡាតូនីនយ៉ាងគំហុក។ ការងូតទឹកងងឹត (Dark Showering) គឺជាការបិទភ្លើង ឬប្រើពន្លឺតិចៗ ដូចជាពន្លឺទៀន ដើម្បីបញ្ជូនសញ្ញាទៅប្រព័ន្ធសរសៃប្រសាទឱ្យប្តូរពីស្ថានភាព តានតឹង មកជា សម្រាក និងរំលាយអាហារ វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5iJJ4mtqEeQXNVtpJkALfsh4g146t15IDxaPp3UdoQkUkNX8TXJFvWMwvVJDz90j7ZbAn92Ep9mZMv4FqSN0NZobMWakDF_zkzYdBsXPWBnXI4aRaG33V1wOOu0v1rtd8NkFUgaubxwEFNgjQB8M38X-_GNh2SmJyxZz909pd3aJTaLYFQV16nvnYw8YJ/s1000/photo_2026-02-17_16-45-49.jpg

ការសិក្សាក្នុងឆ្នាំ ២០១៩ បង្ហាញថា ការងូតទឹកក្តៅឧណ្ហៗ ពី ១ ទៅ ២ ម៉ោងមុនចូលគេង គឺជាមធ្យោបាយដ៏ល្អមួយ។ ទឹកក្តៅធ្វើឱ្យសរសៃឈាមរីកធំ បន្ទាប់មកសីតុណ្ហភាពស្នូលនៃរាងកាយនឹងធ្លាក់ចុះបន្តិចម្តងៗ ការធ្លាក់ចុះសីតុណ្ហភាពនេះហើយ ដែលជាសញ្ញាធម្មជាតិប្រាប់ខួរក្បាលថា ដល់ពេលគេងហើយ។ ដូចនេះ អ្នកដែលងូតទឹកក្តៅឧណ្ហៗ ក្នុងភាពងងឹត មិនត្រឹមតែគេងលក់លឿនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណភាពដំណេកកាន់តែស្កប់ស្កល់ជាងមុនទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoBNaQ9gYobuS61pgrMuN7JTLr_CoZ-7VijKaGFIMj-TJ5NO2009fyLPw26c18odBiifnUcI26M78lRScCZauoJDK_G2bc28D8rMXXxR3qygUv_4M8U4zqpTjfmM1kyCPIVb9FopfNfFIJF5VkOW6n4IATnczxcZrkw9kXFpvIviOb9x4hcCB7Yz1glDrB/s1280/photo_2026-02-17_16-45-50.jpg

នេះមិនមែនត្រឹមតែជាការលាងសម្អាតខ្លួនឡើយ ប៉ុន្តែវាបានក្លាយជា Everything Shower ដែលជាពិធីថែរក្សាខ្លួនឯង។ ការងូតទឹកក្នុងពន្លឺតិចៗជួយឱ្យ កាត់បន្ថយភាពតានតឹងពីការប្រើប្រាស់អេក្រង់ (Blue light) ពេញមួយថ្ងៃ បង្កើតបរិយាកាសស្ងប់ស្ងាត់ បង្កើនភាពស្និទ្ធស្នាលជាមួយខ្លួនឯង ឬដៃគូ ហើយដូចជាការរៀបចំផ្លូវចិត្តឱ្យរួចរាល់សម្រាប់ការសម្រាកដោយគ្មានការរំខានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tSwSGhDbnCAflBFtEsp0g_0ImuHM9Mb5A8fa2RfC07LZfWVt-qaj3KUV1EMQu3zOw5mu1VKYHYxxsWmhitWzofslsqxFr49JngT8WkJ-C9cREjsrOd_GRxucLvidJ0Dw_suROQgdQ6-FTv4RAAK661WM0B0hFDfBntzuvDJEiiyu0UExRhbdyZ8Dz5Ej/s1024/photo_2026-02-17_16-45-49%20(2).jpg
ដូចនេះប្រសិនបើអ្នកជាមនុស្សដែលពិបាកគេង ឬគេងមិនស្កប់ស្កល់ ហើយប្រើគ្រប់វិធីសាស្រ្តដែលធ្វើឲ្យឆាប់គេងលក់ហើយ នៅតែមិនមានប្រសិទ្ធភាព អ្នកអាចប្ដូរមកសាកវិធីងាយៗខាងលើនេះបាន ព្រោះអ្នកមិនចាំបាច់ចំណាយប្រាក់ទិញថ្នាំលេប ដែលអាចប៉ះពាល់សុខភាពនៅពេលប្រើប្រាស់រយៈពេលវែងនោះឡើយ។ យ៉ាងណាមិញ គួរប្រុងប្រយ័ត្ន បើបន្ទប់ទឹកងងឹតពេក អ្នកអាចនឹងជំពប់ជើង ឬរអិលដួល។ គួរប្រើភ្លើងរាត្រី (Night light) តូចៗ ឬទៀនក្រអូប ដើម្បីសុវត្ថិភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1oJgv7oZkOEh3yoBli3bKYY_RY6qPZBXeMJCYOmRlGiUHd6TjRqwouoVtomazylGVf415R4nRScxNLKtnJuqTMLe3DC1PkGa16yVMSwbszlC_1Y-bDzs0CeV1sSwFncmSTY9_J-KkxDQ5h0YbmH_Rtrni2Dk5d634oBI7eBqINUzloRC5uqQ2SGNBN8t/s1024/photo_2026-02-17_16-45-49%20(3).jpg