Home ព័ត៌មានជាតិ ប្រផ្នូលសុខសប្បាយ! ត្រីបាឡែនជិតផុតពូជមួយប្រភេទបង្ហាញខ្លួនចំថ្ងៃនៃក្ដីស្រលាញ់

ប្រផ្នូលសុខសប្បាយ! ត្រីបាឡែនជិតផុតពូជមួយប្រភេទបង្ហាញខ្លួនចំថ្ងៃនៃក្ដីស្រលាញ់

20
0

មិនងាយនឹងបានឃើញនោះទេ! ត្រីបាណន់គីង្គក់ ជាប្រភេទត្រីទឹកប្រៃដែលជិតផុតពូជ បានហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់ នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះជាដំណឹងដ៏ល្អមួយ ដែលឆ្លុះបញ្ចាំងពីវត្តមានរបស់ជីវៈចម្រុះកម្រថាកំពុងមានវត្តមានរស់នៅក្នុងដែនសមុទ្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQdDb-RkGXFqdOvXYyeDKy3o3l5QNw-xTZVtpywV7HvdUNvdUcgm4XN4a_EDIZT_QHD_sZwmkbcq5Jbmj2F7r6ph1xJty9LPLkws-0vtErLsUueGo1Q9ywD75S59vikuw4FLwum1HcrxzK-EIAa2p-pNtJgVCTN0LsBEMtA8qimK-IG5ZZBVteHY2mYBn3/s1280/photo_2026-02-17_05-35-41.jpg

យោងតាមការបង្ហោះលើផេករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាថ្ងៃចន្ទទី១៦ ខែកុម្ភៈ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85LyQk6mKG_m5bjaRs4Zt1loThE7_gTDmK1cFzZ-1QeEwR6hSsHSGzOLkfuYgejPsVxy6MgPqcxaUFZztMTrQHMpMymQm7jAiHBqGHZ0AgIsMTt4DEsiCCQ1B-xoLOEthQUJqjs-XEheklyXPYYIGLMq4cCThp_m0U8qZXWy9T4ypC93MN4lmbIOMI74G/s1280/photo_2026-02-17_05-35-40%20(2).jpg
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម ត្រីបាឡែននេះគឺជាត្រីវ័យជំទង់ ដែលជាទូទៅតែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្ឋានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHz3qk484J1EyEbBFQcVcDAja8SCTWtsrb7YaPkk8sqdDFSYZIetWitatODwlZNSXnuioCs4LLONDqIVSU0ltNcWn-TfSSwa6eBnTtMON4GQ6pbxaVBoeVpLMPeN7psY-6PDzelr7Ueq_-ZlbE_MRR78V6STzg80eIWNiW-alX_GGOGkDrMPBnOSQQT7m-/s1280/photo_2026-02-17_05-35-40.jpg

តែទោះជាយ៉ាងណា ប្រសិនបើលោកអ្នកមានសំណាងបានជួបសត្វដ៏អស្ចារ្យទាំងនេះ សូមរក្សាចម្ងាយសុវត្ថិភាព បន្ថយល្បឿនទូក និងដាច់ខាតកុំប៉ះពាល់ពួកវា។ លើសពីនេះ ការចាប់ ការសម្លា.ប់ ឬការជួញដូរប្រភេទត្រីនេះ គឺជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5nNDC40VOIwOHVgTA8rlhBR3jxDPSeNgjxoBtdbn69gY6bOC0u2Ykyxe6cytExUgJUDaEdOiU4WswGnDJnECVLyQle_HmFOUhjQ624S1zOtIuS8HHnQS3iOqivFYfzXvdT54o5rCsOGA5xOMKV0EV4rVtNhTM7Ij2RdVIJ2OD3_6-FeBW1rXS_wcHx7Z4/s1280/photo_2026-02-17_05-35-41%20(2).jpg

សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។ ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕