Home ចំណេះដឹងទូទៅ មកដឹងអំពីប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់ «ម៉ុងសាយ» ដែលមានតាំងពីសម័យសាមកុក

មកដឹងអំពីប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់ «ម៉ុងសាយ» ដែលមានតាំងពីសម័យសាមកុក

24
0

អស់រយៈពេលជិត ៥,០០០ឆ្នាំមកហើយ ពោលគឺតាំងពីសម័យនគរទាំងបី ឬហៅថា នគរសាមកុក ការឡកម៉ុងសាយ ឬ របាំតោចិន បានក្លាយជាសិល្បៈវប្បធម៌ចិនបុរាណដ៏សំខាន់មួយ ដែលជនជាតិចិនជាទូទៅនិយមជួលមកសម្ដែងសម្រាប់ឱកាសពិសេសៗដូចជា បុណ្យចូលឆ្នាំចិន, ការបើកសម្ពោធហាងថ្មី, កម្មវិធីមង្គលការ និងពិធីបុណ្យប្រពៃណីមួយចំនួនទៀត ដើម្បីនាំមកនូវសំណាងល្អ និងបណ្ដេញឧបទ្រពចង្រៃ ព្រោះគេជឿជាក់ថា វាជាសត្វដ៏វិសេសវិសាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgofyW0rlMfi03xojUHzRlFYqOujnOougFl3bd_RpwZ-JQrE7_d6vOskjrBnh-wznBF5-uH_1QdJw6U9SDihrk_4zmpQWDh17QAnXojKkMvulNKeX8dkaHDfi-AofqpL2eL5ywflMB0sEhMWmS2jpOD6-WsvrD0N5iK2FGoVG_j_GVyR0CHGJoAOWOnK4Mv/s1152/photo_2026-02-17_06-22-46.jpg
ការរាំម៉ុងសាយមួយគេត្រូវការឲ្យមានអ្នករាំចំនួនពីរនាក់ ដោយម្នាក់នៅក្បាលតោ និងម្នាក់ទៀតនៅកន្ទុយតោ ហើយធ្វើចលនាតាមចង្វាក់ភ្លេងស្គរ។ ពួកគេដែលហាក់ដូចជាទើបនឹងភ្ញាក់ និងស្រេកឃ្លាន ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន (ឡើង លោត ផ្លោះបង្គោល) ដើម្បីស៊ីអាហារដែលមានបន្លែបៃតងនាំសំណាង ផ្លែឈើនាំសំណាង (ក្រូច) និង អាំងប៉ាវ (នាំសំណាងល្អដល់មុខរបររកស៊ី)។ ជាទូទៅអ្នករាំម៉ុងសាយគេមិនងាយនឹងឃើញមុខទេ ព្រោះគ្របជិតដោយសម្លៀកបំពាក់តោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQulHiWzoC3tWiSHMts0jN717yupZO9eOYjo86hyzh-4bCt6V1K3nI2jxrFXFnHVJcs-An1zaHAbxk2pQMCut-vyDzhKuV34V4TxEA-mEFWGVjWfx698ruDZa3B5YbJCwWpPSJwYUo1qTGE20IUnz5Uqvto6LR58utD7a0QAsz48VTVi0CG_qhOiPDsaML/s1280/photo_2026-02-17_06-22-46%20(3).jpg

តាមរយៈអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ចិន បានឲ្យដឹងថា ប្រពៃណីទំនៀមទម្លាប់នេះគឺ ជនជាតិចិនបានធ្វើតៗគ្នាទៅតាមការនិទានរឿងរបស់ដូនតា ឬកុងម៉ាប្រាប់តៗពីមួយជំនាន់ទៅមួយជំនាន់។ វាមិនមែនត្រឹមតែជាជំនឿសម្រាប់តែពលរដ្ឋសាមញ្ញនោះទេ សូម្បីតែថ្នាក់ដឹកនាំប្រទេស អ្នកជំនួញ និងក្រុមហ៊ុនធំៗមួយចំនួនក៏មានជំនឿដូចគ្នានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Xuss4Obk4QhwkSPnYBy9y1QOl8ADMBVnNLGteXVh40GUizbpp8ratf5qbXk_XlrxnAp_ajVZEUcbHTu0zntkiwdEmzEEqfI-sCBRP18LFV2d1Qa_rSXSf8zhYjArc2VnQnujlqme1xEMaO98Fup-Rmu3VfG4Y8tymY4ZY_5a9XpgkNPT9FCQTpslW7xH/s960/photo_2026-02-17_06-22-45%20(2).jpg

ប្រភពដើមនៃរបាំនេះ ត្រូវបានបែងចែកយ៉ាងទូលំទូលាយ ប៉ុន្តែមតិដែលគួរឲ្យទុកចិត្តបំផុតមួយគឺ៖ នៅក្នុងវប្បធម៌ប្រពៃណីចិន សត្វតោ ប្រៀបបានដូចជាសត្វនាគអីចឹង គឺជាសត្វដែលកើតមានតែនៅក្នុងទេវកថាប៉ុណ្ណោះ ពោលគឺគ្មានសត្វតោពិតប្រាកដ នៅក្នុងប្រទេសចិនឡើយ។ នៅមុនសម័យរាជវង្សហាន (ឆ្នាំ២០២ មុនគ្រិស្តសករាជ ដល់ ២២០ ក្រោយគ្រិស្តសករាជ) មានសត្វតោតែប៉ុន្មានក្បាលប៉ុណ្ណោះ ដែលបានមកដល់តំបន់ភាគខាងលិច នៃប្រទេសចិនបុរាណ (បច្ចុប្បន្នគឺជាទីក្រុង Xinjiang) ដោយសារតែការធ្វើជំនួញសូត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJB6dt_PPh6vus-uO2S1gq0yQskemEg7jhbF6ybVc7YBbCNL9ejImtJNuXDnx4YIcSoJ3OZYzJ-wuSKObvI_wofcdWGzzx2EW1o3HLt9w-Ib_xA2yyEiZ0HWKUhDeieldHDgu83C32LaJ666hGC4yYr2T0vI2Iq2AV73z9dWDlM-amB5NctB_3v0TbDQf/s750/photo_2026-02-17_06-22-45.jpg

នៅពេលនោះ មនុស្សបាននាំគ្នាធ្វើត្រាប់តាម រូបរាង និងសកម្មភាពនៃសត្វតោ ដែលទើបតែមកដល់ថ្មី នៅក្នុងការសម្ដែង រហូតបង្កើតបានទៅជា របាំសត្វតោ នៅក្នុងសម័យកាលនគរទាំង៣ (ឆ្នាំ ២២០ ដល់ ២៨០)។ ក្រោយមក វាបានក្លាយជាការពេញនិយម នៅក្នុងសម័យរាជវង្សខាងជើង និងខាងត្បូង (ឆ្នាំ ៤២០ ដល់ ៥៨៩)។ រហូតដល់សម័យរាជវង្សថាង (ឆ្នាំ ៦១៨ ដល់ ៩០៧) របាំសត្វតោ បានក្លាយជារបាំមួយ នៅក្នុងសាលរាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzkHt8KBJpAWN7Nbsua8Bccs5Z75ovbD1SozeW0UgWqCeQd1Y4aRT9-8XhYKSfTk-qwTAXEZ_d5xJl4Luj09-3531Yf8hYozDseVRq5w8qG2Wb6KlmtWaEJSBeI6P6_io6aNRd3WwvB_Lme5Plqm-JvBNKUIPEERDoMOYSN0Tc2uLOTDyCbEdYtz6x22Fe/s750/photo_2026-02-17_06-22-46%20(2).jpg
បន្ទាប់មក របាំសត្វតោនេះ បានបន្តក្លាយជាការសម្ដែងដ៏ពេញនិយម នៅក្នុងចំណោមប្រជាជនចិន ដើម្បីអធិស្ឋានសុំសំណាងល្អ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន និងឱកាសពិសេសដទៃជាច្រើនទៀត។ បច្ចុប្បន្នការសម្ដែងរបាំនេះ មិនមែនមានតែក្នុងប្រទេសចិននោះទេ ប៉ុន្តែវាមាននៅគ្រប់បណ្ដារប្រទេសដែលមានជនជាតិចិនរស់នៅ ឬសហគមន៍នៃអ្នកមានជាប់សែស្រឡាយកូនចៅចិន ហើយយើងក៏តែងតែបានឃើញវានៅប្រទេសកម្ពុជាផងដែរ៕