ឡាវសហការជាមួយប្រទេសជិតខាងប្រើប្រាស់ QR Code ឆ្លងប្រទេស
ប្រទេសឡាវ ៖ ប្រទេសឡាវមានគម្រោងប្រើប្រាស់ QR Code ក្នុងមុខជំនួញជាមួយប្រទេសជិតខាងដូចជា កម្ពុជា ថៃ និងវៀតណាម គឺនឹងចាប់ផ្តើមអនុវត្តនៅត្រីមាសទី៤ ឆ្នាំ២០២៣ ។ ចំណែកភ្ញៀវទេសចរមកពីប្រទេសជិតខាងឡាវ ក៏អាចទូទាត់សាច់ប្រាក់តាមប្រព័ន្ធនេះនៅប្រទេសឡាវផងដែរ ។
លោក Boonlue Sinchaiworawong ទេសាភិបាលធនាគារកណ្តាលប្រទេសឡាវលើកឡើងថា ការប្រើប្រាស់ QR Code ក្នុងមុខជំនួញនឹងជួយបង្កលក្ខណៈងាយស្រួលដល់ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់សម្រាប់កម្មករ និងភ្ញៀវទេសចរឡាវនៅប្រទេសផ្សេងៗ ហើយប្រទេសផ្សេងៗក៏ងាយស្រួលប្រកបមុខជំនួញនៅឡាវដែរ ។ ធនាគារកណ្តាលរបស់ប្រទេសនីមួយៗដែលមានការពាក់ព័ន្ធបានសហការជាមួយធនាគារពាណិជ្ជ ដើម្បីភ្ជាប់ប្រព័ន្ធទូទាត់សាច់ប្រាក់ជាមួយគ្នា ។
បច្ចុប្បន្ន មានពលរដ្ឋឡាវប្រមាណ៣០៣.៣៩១នាក់ទៅធ្វើការនៅក្រៅប្រទេស ហើយពួកគេបានផ្ញើប្រាក់មកប្រទេសឡាវវិញ ស្មើប្រមាណ៤២៦លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ ហេតុនេះ វាមានសារសំខាន់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងប្រាក់ចំណូលជារូបិយប័ណ្ណបរទេសរបស់ឡាវ ។
នៅពេលប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR Code ទទួលបានជោគជ័យ វានឹងជួយឱ្យពលរដ្ឋឡាវដែលធ្វើការនៅក្រៅប្រទេសអាចផ្ញើប្រាក់តាមរយៈធនាគារ និងជួយសន្សំសំចៃការចំណាយប្រាក់លើសេវាកម្មផ្សេងៗ ហើយពួកគេក៏អាចចៀសវាងហានិភ័យដែលអាចកើតឡើងដោយសារការប្រើប្រព័ន្ធផ្សេង ។ ក្រៅពីនេះ កម្មវិធីទូទាត់ប្រាក់តាមរយៈ QR Code នឹងជួយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរកម្ពុជា ថៃ និងវៀតណាម ក្នុងការទូទាត់ប្រាក់សម្រាប់សេវាកម្មនៅប្រទេសឡាវផងដែរ ។
គេសង្កេតឃើញថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ នៅមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត វិស័យទេសចរណ៍ឡាវអាចរកប្រាក់ចំណូលបានខ្ពស់ចូលប្រទេស ចាប់ពី៩០០លានដុល្លារ ដល់១.០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ បើប្រទេសឡាវអាចទាក់ទាញភ្ញៀវទេសចរបរទេសបានយ៉ាងតិច៤លាននាក់ក្នុង១ឆ្នាំ វានឹងធ្វើឱ្យប្រាក់ចំណូលជារូបិយប័ណ្ណបរទេសរបស់ឡាវកើនឡើងវិញ ៕ ប្រភព ៖ AEC connect












ប្រភព ៖ MGRonline Live





តម្លៃប្រេងនៅកម្ពុជាទាំងប្រេងសាំង និង ប្រេងម៉ាស៊ូត ហក់ឡើងខ្ពស់ជាងមុនបើធៀបនឹងតម្លៃចាស់ក្នុងនោះសាំងឡើងថ្លៃដល់៤០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតឡើងថ្លៃ៤៥០រៀលក្នុងមួយលីត្រ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។









/cloudfront-eu-central-1.images.arcpublishing.com/prisa/BT3A64GBART4HEJCEZ66VQ5S7I.jpg)

ប្រភព ៖ Thairath Money

