រដ្ឋធានីនីយ៉ាមេ (NIAMEY)៖ ការវាយប្រហារ ទៅលើស្ថានទូតបារាំង ប្រចាំនៅប្រទេសណៃជឺរ (Niger) ក្រោយពេលពួកយោធា បានធ្វើរដ្ឋប្រហារ កាលពីប៉ុន្មានថ្ងៃនេះរួចមក ក្រុមបណ្ដាប្រទេសអាហ្វ្រិកខាងលិច បានព្រមាន អំពីការប្រើប្រាស់កម្លាំងទ័ព ប្រឆាំងនឹងក្រុមមេដឹកនាំរដ្ឋប្រហារយោធា និង ប្រកាសដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។

ទីភ្នាក់សារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ថា បណ្ដាប្រទេសអាហ្វ្រិកខាងលិច កាលពីថ្ងៃអាទិត្យ បានដាក់ទណ្ឌកម្ម និង គំរាមប្រើប្រាស់កម្លាំងយោធា ប្រសិនបើក្រុមមេដឹកនាំរដ្ឋប្រហាររបស់ប្រទេសណៃជឺរ នៅសប្ដាហ៍នេះ ខកខាតប្រគល់តំណែងវិញ ជូនទៅលោកប្រធានាធិបតី ម៉ូហាមមេដ បាហ្ស៊ូម (Mohammed Bazoum) ដែលត្រូវបានបណ្ដេញចេញពីតំណែង។ ស្របគ្នានេះ ក្រុមអ្នកគាំទ្រពួកយោធា បានវាយប្រហារ ទៅលើស្ថានទូតបារាំង ប្រចាំនៅក្នុងរដ្ឋធានីនីយ៉ាមេ។Army backs military coup against Niger President Mohamed Bazoum | World  News | Sky News

សហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្រ្វិកខាងលិច ហៅកាត់ ECOWAS (អេកូវ៉ាស) ដែលមានចំនួន១៥ប្រទេស បានឆ្លើយតប ចំពោះការធ្វើរដ្ឋប្រហារលើកទី៧ នៅក្នុងតំបន់សាហែល (Sahel) នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ខណៈហ្វូងមនុស្ស នៅក្នុងរដ្ឋធានីនីយ៉ាមេ ប្រទេសណៃជឺរ បានដុតទង់ជាតិបារាំង និង គប់ដុំថ្មទៅលើបេសកកម្មរបស់អតីតអាណានិគម ដោយបានទាញយកបំពង់ឧស្ម័នបង្ហូរទឹកភ្នែក ពីប៉ូលិស មកបាញ់។ រូបភាពជាច្រើន បានបង្ហាញពីភ្លើងឆេះ នៅតាមជញ្ជាំងស្ថានទូត និង មានមនុស្សរបួសជើង ប្រឡាក់ដោយឈាម ត្រូវគេលើកដាក់ នៅក្នុងរថយន្ដសង្គ្រោះបន្ទាន់។

នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅក្នុងប្រទេសណៃជឺរ ត្រូវពិភាក្សា ផ្ដោតទៅលើរដ្ឋប្រហារយោធា កាលពីសប្ដាហ៍មុន។ បណ្ដាមេដឹកនាំសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានអំពាវនាវឲ្យមានការស្ដារច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ ហើយថែមទាំងព្រមាន អំពីការសងសឹក ប្រសិនបើមិនអាចស្ដារស្ថានការណ៍នេះឡើងវិញទេនោះ។Burkina Faso and Mali say intervention in Niger would be 'declaration of war '

បណ្ដាមេដឹកនាំ ECOWAS ទាំង១៥ប្រទេស បានសង្កត់ធ្ងន់ ថា «វិធានការនានា អាចនឹងត្រូវអនុវត្ដ ដោយរាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងទ័ពផងដែរ។ ទន្ទឹមគ្នានេះ ក្រុមមន្រ្ដីក្រសួងការពារជាតិរបស់ប្រទេសទាំងនេះ នឹងជួបប្រជុំគ្នា ដើម្បីធ្វើឲ្យកិច្ចការនេះ មានប្រសិទ្ធភាព»។

លោក ម៉ាហាម៉ាត់ អាឌ្រីស ដេប៊ី (Mahamat Idriss Deby) ប្រធានាធិបតីឆាត (Chad) ដែលបានឡើងកាន់អំណាច នៅក្នុងអំឡុងឆ្នាំ២០២១ ក្រោយអំពើរដ្ឋប្រហារដែរនោះ បានជួបជាមួយនឹងសមភាគីនីហ្សេរីយ៉ា (Nigeria) លោក ប៉ូឡា ទីនូប៊ូ (Bola Tinubu) នៅខាងក្រៅកិច្ចប្រជុំនេះ ដោយបានស្ម័គ្រចិត្ត និយាយទៅកាន់មេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសណៃជឺរ (Niger)។ នេះបើតាមជំនួយការរបស់ប្រធានាធិបតីឆាត និង នីហ្សេរីយ៉ា បានប្រាប់ទៅដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ។The Niger coup shouldn't lead to another proxy war

បណ្ដាមេដឹកនាំ ECOWAS និង សហភាពសេដ្ឋកិច្ច-រូបិយវត្ថុអាហ្វ្រិកខាងលិច ដែលមានសមាជិក ចំនួន៨ប្រទេស បានអះអាង ថា ការអនុវត្ដឲ្យមានប្រសិទ្ធភាពភ្លាមៗ គឺនៅតាមព្រំដែន ជាប់ជាមួយនឹងប្រទេសណៃជឺរ នឹងត្រូវតែបិទ, ជើងហោះហើរពាណិជ្ជកម្ម ត្រូវតែហាមឃាត់, ប្រតិបត្តិការហិរញ្ញវត្ថុត្រូវតែបញ្ឈប់ដំណើរការ, ទ្រព្យសម្បត្តិជាតិរបស់ប្រទេសណៃជឺឬត្រូវតែបង្កក និង ជំនួយតែបញ្ចប់។ ទន្ទឹមគ្នានេះ ក្រុមមេដឹកនាំយោធា ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារនេះ ក៏នឹងត្រូវតែហាមឃាត់នូវការធ្វើដំណើរចេញពីប្រទេសណៃជឺរ ហើយទ្រព្យសម្បត្ដិរបស់ពួកគេ ក៏ត្រូវតែបង្កក៕