បន្ទាប់ពីមានការសហការពីម្ចាស់ក្លិបកម្សាន្តមួយនៅខេត្តព្រះសីហនុ ពេលនេះតារាចម្រៀង ជី ដេវីត បានប្រកាសទុកពេលឱ្យបុរសដែលគប់ទឹកកកដាក់លោកសូមទោសជាសាធារណៈមិនដូច្នេះទេនឹងទម្លាយវីដេអូពេញមិនខានព្រោះលោកទង្វើបុរសនោះធ្វើឱ្យលោកតក់ស្លុតនិងហួសចិត្តជាមួយអាកប្បកិរិយាគួរឱ្យខ្ពើមរអើមពោរពេញដោយការមើលងាយជិះជាន់តម្លៃមកលើរូបលោកជាអ្នកសិល្បៈខ្លាំងណាស់គឺខ្លាំងហួសពីការស្មាន។No photo description available.

នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១ ខែសីហា លោក ជី ដេវីត បានបង្ហាញរូបភាពមួយសន្លឹកនៅក្នុងក្លិបកម្សាន្តហើយក៏បានឃើញបុរសដែលជនបង្កបានគប់ទឹកកកដាក់លោកអំឡុងលោកច្រៀងផងដែរ។ លោកបានរៀបរាប់ថា «ថ្ងៃនេះបន្ទាប់ពីខ្ញុំបានមើល Security Video ខ្ញុំពិតជាតក់ស្លុតនិងហួសចិត្តជាមួយអាកប្បកិរិយាគួរឱ្យខ្ពើមរអើមពោរពេញដោយការមើលងាយជិះជាន់តម្លៃមកលើរូបខ្ញុំជាអ្នកសិល្បៈខ្លាំងណាស់គឺខ្លាំងហួសពីការស្មាន ។
និយាយដោយស្មោះត្រង់ក្នុងពេលនេះចិត្តខ្ញុំក៏ចង់លើកលែង ក៏មិនចង់បន្តផុសសឹងតែថាឱ្យកន្លងហួសហើយក៏ចប់ទៅចុះប៉ុន្តែដោយកម្លាំងអ្នកគាំទ្រនិងមហាជន ខ្ញុំមិនអាចប្រើប្រាស់ចិត្តប្រណីរបស់ខ្ញុំចំពោះមនុស្សដែលមានចិត្តពាលដូចអ្នកបាននោះទេ វាហាក់ដូចជាមិនគប្បីទាល់តែសោះបើខ្ញុំនៅតែចចេសចង់លើកលែង»។May be an image of 2 people and text

តារាចម្រៀងរូបនេះបន្តថា «ខ្ញុំជាមនុស្សរឹងមាំគ្រប់បញ្ហាតែខ្ញុំក៏មានបេះដូងឈឺចាប់និងទង្វើថោកទាបបែបនេះដែរ ដោយហេតុខ្ញុំផ្ទាល់បានជួបរឿងនេះ ខ្ញុំនឹងក្រោកឈរជាសិល្បៈករម្នាក់ដើម្បីលុបបំបាត់ការមើលងាយមើលថោក ដល់សិល្បៈករ និង សិល្បការិនីដទៃទៀត ក៏ដូចជាក្រោកឈរដើម្បីមហាជន និងអ្នកគាំទ្ររបស់ខ្ញុំ ។ ខ្ញុំសូមអរគុណបងប្អូន ខ្ញុំពិតជាមានភាពកក់ក្តៅពីអ្នកគាំទ្រដែលឈឺឆ្អាលសុខទុក្ខរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានវិធានការចំពោះជននេះ ហើយខ្ញុំក៏សង្ឃឹមថាជននេះនឹងចូលខ្លួនសុំទោសជាសាធារណៈចំពោះអ្នកគាំទ្ររបស់ខ្ញុំ នឹងមហាជន ពីទង្វើថោកទាបរបស់ខ្លួនហេតុដែលខ្ញុំនិយាយដូចនេះ ពិតណាស់ពាក្យសុំទោសរបស់ជននេះចំពោះខ្ញុំគឺវាមិនមានតម្លៃអ្វីអាចផ្សះផ្សាអារម្មណ៍ឈឺចាប់របស់ខ្ញុំបានទេ បើផ្អែកទៅឥរិយាយបទអ្នកក្លាហានក្រោមមេឃរបស់គេ។ ខ្ញុំនឹងផ្តល់ជូន Video ពេញសម្រាប់បងប្អូនបើគ្មានដំណោះស្រាយក្នុងពេល ៨ម៉ោង រាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ ។

ការពិតខ្ញុំមិនចង់បន្សល់ទុកដានឈឺចាប់នៅក្នុង Page របស់ខ្ញុំទេ នេះទឹកកក ចុះបើកៅអី ចុះបើដប កែវ ចាន ចុះបើមិនត្រូវតែខ្ញុំហើយថែមទាំងត្រូវបងប្អូនអ្នកដែលបានមកគាំទ្រខ្ញុំ ? ទោះជាឈាមខ្មៅមួយតួខ្លួនរបស់អ្នកក៏មិនអាចសងគ្រប់ផង ។ក្នុងរូបភាពខាងក្រោមនេះជាផ្នែកមួយនៃអាក្បកិរិយារបស់បុរសកំណាចក្នុងអំឡុងពេលដែលខ្ញុំកំពុងច្រៀងនៅម៉ោង ( ១២:៤១ នាទីរំលងអាត្រាតឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ) ជនបង្កគឺបុរសសង្ហាលើកដៃម្រាមកណ្តាលនោះឯង »៕