រដ្ឋាភិបាលកូរ៉េ​ខាង​ជើង​ បាន​កាត់​ទោសក្មេង​អាយុ​ពីរ​ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគារអស់មួយជីវិត បន្ទាប់​ពី​ក្រុមចារកម្ម បានរកឃើញថាឪពុកម្តាយក្មេងនេះ​ បានលាក់គម្ពីរ Bible នៅក្នុងផ្ទះ។North Korea sentenced a 2-year-old to life for Bible possession by parents

ករណីនេះកើតឡើងតាំងពីឆ្នាំ២០០៩ តែទើបតែបែកធ្លាយកាលពីខែឧសភា ឆ្នាំ២០២៣ ដោយក្រុមចារកម្មអាមេរិក ជាអ្នកបញ្ចេញព័ត៌មាន។

នៅក្នុងប្រទេសកូរ៉េខាងជើងមានអ្នកទោសប្រមាណជា៥មុឺននាក់ ទៅ៧មុឺននាក់ ត្រូវ​បានរដ្ឋាភិបាលកូរ៉េ​ខាង​ជើង​គេ​ចាប់​​ដាក់ពន្ធនាគារអស់មួយជីវិតពី​បទ”ជា​គ្រិស្តសាសនិក”។North Korea news: Kim Jong-un's labour camps leave gangs of children  homeless | World | News | Express.co.uk

រដ្ឋធម្មនុញ្ញរបស់លោក គីម ជុងអ៊ុន បានអះអាងធានានូវសេរីភាព និងបើកសិទ្ធខាងជំនឿសាសនា ក៏ប៉ុន្តែវាគ្រាន់តែជាការផ្សព្វផ្សាយឱ្យពិភពលោកខាងក្រៅបានឃើញតែប៉ុណ្ណោះ។ ជាក់ស្តែងការផ្សព្វផ្សាយសាសនា នៅក្នុងប្រទេសនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ។

យោងតាមរបាយការណ៍២០២០ ប្រជាជនកូរ៉េខាងជើង៧១ភាគរយមិនមានជំនឿលើព្រះនោះទេ ខណៈ១១ភាគរយទៀតមានជំនឿលើសាសនាព្រះពុទ្ធ។Kim Jong-un: The documentaries about North Korea that are stranger than  fiction | Culture | EL PAÍS English

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលប្រទេសនេះ​បានដាក់ចេញនូមនោគមវិជ្ជាមួយហៅថា “Kimilsungism-Kimjongilism” ដែលធ្វើយ៉ាងណាឱ្យប្រជាជនប្រទេសនេះ ចាត់ទុកមេដឹកនាំរបស់ខ្លួនដូចជាព្រះ វាប្រៀបនឹងប្រព័ន្ធគ្រប់គ្រង Propaganda ដូចគ្នាដែរ ដែលមនោគមវិជ្ជាបានដាក់ចេញតាំងពីជំនាន់ជីតារបស់លោកគីម ជុងអ៊ុន ឯណោះ គឺលោក គីម​ អុីល ស៊ុង៕

ប្រភព៖ economic times