Home Blog Page 1560

កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅឆ្នាំ២០២៦

0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះ លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានដឹកនាំដោយជោគជ័យក្នុងការនាំកម្ពុជាទៅកាន់ពិភពលោកតាមរយៈការទទួលបាននូវសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្និសីទកាយរិទ្ធនារីពិភពលោកលើកទី៣៩។លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមជាង៨០០សន្លឹក  ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា | សាលា ...

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកថា៖”ទីបំផុតមេរបស់ខ្ញុំ និងក្រុមការងាររបស់គាត់ធ្វើបានហើយ!កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ (បោះឆ្នោតក្នុងចំណោម ១០៤ប្រទេស)ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ខ្ញុំក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជួយគាំទ្របេក្ខភាពរបស់កម្ពុជាតាមរយៈការជួយគាំទ្រតាម online ដែលចូលរួមចំណែកអោយយើងទទួលបាននូវជោគជ័យនេះ”។អបអរសាទរ ! កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត  ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅកម្ពុជា  ឆ្នាំ២០២៦

សូមបញ្ជាក់ផងដែរថា លោកជំទាវ ពេជ ចន្ទមុន្នីបានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលរួមសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៨ នៅប្រទេសសាយព្រឹស ពីថ្ងៃទី២៦-៣១ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងការដាក់កម្ពុជាជាប្រទេសម្ចាស់ផ្ទះសម្រាប់សន្និសីទពិភពលោកកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ នឹងធ្វើឡើងនៅខេត្តសៀមរាប៕

 

ឆាឆា រងនៅមតិរិះគន់ក្រោយច្រៀងបទ «ពេលបងចាស់ទៅ» ក្នុងន័យត្រាប់តាមអនាគតភរិយាលោកគ្រូ សាន សុជា

0

នៅលើបណ្តាញសង្គមមានការស៊ែរចែករំលែកជាច្រើនទៅលើវីដេអូគូដណ្តឹងរបស់លោកគ្រូ សាន សុជា ច្រៀងបទ «ពេលបងចាស់ទៅ» ។ ក្នុងនោះ ឆាឆា អ្នកលេងបណ្តាញសង្គមល្បីឈ្មោះ បានបង្ហោះវីដេអូច្រៀងបទខាងលើនេះក្នុងន័យច្រៀងត្រាប់តាមក៏រងនៅមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមថាពុំគួរធ្វើបែបនេះទេទោះក្នុងន័យបង្កភាពសប្បាយរីករាយក៏ដោយតែមានផលប៉ះពាល់អារម្មណ៍គេដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRoMjb7QENbMPYl06BlIuzaqQqXHHPgUjo0UhwHTn_gXjSQ4d4Z8p2Gd2eWH7iCI-ufy-OJmTBV6zOt1iCEvRYbYqBAY2PJ0sdNZCtjDZub3Ga5ZvEgyAssd2s7spDHpNhjvs9BQfBlJOhccx1DW9XkJ_vXfTxp51_yRcWMwiaXvBMeQvToQjyLzhZc5A/s1081/image_2023-08-01_09-06-49%20(2).png

ឆាឆា ត្រូវគេកត់សម្គាល់ឃើញថា បានធ្វើវីដេអូកម្សាន្តសប្បាយរីករាយដល់អ្នកទស្សនាតាមរយៈវីដេអូកំប្លែងៗជាច្រើនជាមួយប្រធានបទណាដែលកំពុងក្តៅគគុកលើបណ្តាញសង្គម។ ថ្មីៗនេះទៀតសោត ឆាឆា បានច្រៀងបទ «ពេលបងចាស់ទៅ» ក្នុងន័យត្រាប់តាមសំឡេងរបស់អនាគតភរិយាលោកគ្រូ សាន សុជា ដោយក្នុងពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី៣០ ខែកក្កដា កញ្ញា ឡៅ ដានេ បានច្រៀងបទខាងលើនេះជូនជាកាដូដល់អនាគតស្វាមីធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើនពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5xQ6Aps96tE7W6jPd2Cri42eiBp_lNnEMrMmJWxfap2SXGG2AjzKvgw5F2Tl5RPEwJ5qGZwYR0x1On3CGDEAQKZykiiMRCejhFG90sOcB9dAEh2ewdBlsz1UTxtXji2MlZhhFm8tOamaL3ZW4pY0Jf_fLi6b4SuUBSprkUU7RFG5JJedaiCP9UFiutM/s2048/364744526_216185841414330_4981615251059436868_n.jpg

ទោះយ៉ាងណា ការបញ្ចេញវីដេអូរបស់ ឆាឆា ទាក់ទងនិងប្រធានបទខាងលើនេះមហាជនក៏បានរិះគន់ទៅលើអ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះទោះក្នុងន័យចង់បង្កការសប្បាយក៏ដោយ ប៉ុន្តែការធ្វើនេះប្រៀបដូចជាការសើចចំអក បណ្តុះបង្អាប់ម្ខាងទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDTwfLVaceoA0DBpDKPAg-U2TFAZ3K8YzTFRBhWn2goiOYyK6n0P95ou2mbvGld7fQK7Oqw1XYroxiinWZYdo3Gmya8b24rqRGnPGb36T2QCfk_Q73NMZdAKxhsOpiDj6rjFqrKfW2xIxsji5gknv1kBlrtYpcyody6f-LTfYAfVJ65vkFWtPcJxa-AUc/s707/364695594_216185928080988_7219088554910910582_n.jpg

«ហេតុអ្វី ? ធ្វើអញ្ចឹងចំណេញអ្វីសម្រាប់អ្នក ? តើវាជារឿងដែរគួរឱ្យអស់សំណើចណាស់មែនទេ ? បែបនេះទើប ខ្ញុំគិតថាសង្គមយើងឥឡូវបើខុសគឺជាន់បើយើងធ្វើត្រូវគឺគេចាំសើចចំអកខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចេះស្រឡាញ់គ្នានិងប្រាប់ពីចំណុចខ្វះខាតប្រសើរ ជាងបង្ហាញលើបណ្តាញសង្គម, បុគ្គលណាគួរលេងនិងបុគ្គលណាពុំគួរលេង, ចូលចិត្តប្អូន ព្រោះប្អូនធ្វើឱ្យសប្បាយ តែម្តងនេះប្អូនរៀងជ្រុលបន្តិចហើយ ឆាៗ បងឧទាហរណ៍ វាមិនខុសអីពីមានអ្នកផ្សេងត្រាប់ ឬ ប្រដូច ឬ លេងសើច នឹង ភេទដូចប្អូនទេ យកចិត្តគេដាក់ចិត្តប្អូនផង (បញ្ជាក់ បងមិនដែលរើសអើងភេទទេ គ្រាន់តែឧទាហរណ៍)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZZPBX7OR5S0Z4G_FaHIK0mlcXg1qqr7N7l97ukpWLOBeude2zi6XL5z_PDdfJYk_J-CETSHqnDIm277I_FBmFiXQqHiMd7m3cPDFruwJS0YeYq6UcBeLAW0XKMbfLc7BlhmV2P3C7G18rE_taWdrY2OyPTiYiIqmqugo88H-x8qNVXEecz2BlI6BUlY/s739/%E1%9F%A1.PNG

«សរសើរបងស្រីទៅគាត់ក្លាហានហ៊ានច្រៀង ហេតុអីក៏ធ្វើតម្រាប់តាមគាត់បែបហ្នឹង? បានប្រយោជន៍អីពេល bully គេចឹង យក view? ខ្ញុំចូលចិត្តវីដេអូសំណើចឆាឆា តែនេះលើសហើយ គេជាមនុស្ស គាត់មិនបានធ្វើអីប៉ះពាល់ដល់អ្នកដទៃទេ។ គិតពីអារម្មណ៍អ្នកដទៃផងមុននឹងធ្វើ។ ខ្ញុំជឿថាឆាឆាក៏ធ្លាប់ត្រូវគេ bully ដែរតាមតែមើលការធ្វើវីដេអូ និងការតែងខ្លួន ទម្រាំមានថ្ងៃនេះចឹងគួរគិតពីពេលនោះផង។ រឿងខ្លះមិនគួរលេងទេ តើគាត់ជាអ្នកចម្រៀងឬ ?មានតែសរសើរគាត់វិញទេដែរគាត់ហ៊ានបង្ហាញ់ក្ដីស្រឡាញ់ចំពោះមនុស្សដែលគាត់ស្រលាញ់។, ឮតែគេថាខ្មែរស្រលាញ់ខ្មែរនេះរឺទង្វើ ដែលថាស្រលាញ់គ្នា?គាត់ច្រៀងអត់ពីរោះ តើគាត់មានកំហុសដែរមែនទេ?»។
ខាងលើនេះជាការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមដែលបានរិះគន់ទៅលើ ឆាឆា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVABHbOnf5GHLZLy5lcbzc6GmTyKG517tWzCQ4lKrbxh4mfuGkP72bmDGEjbS2Fh3zzSPLUf90-cXp3kGsIzjj0mH6DbA8LppMuCfdnJ3A26NTVR0-W-FAkvAzbfrEqdgnpT4D5oKGDAdC88mtYES08LtCsztQUmaAePm_itGjOdSBu10rL1QqFRd0oF4/s766/%E1%9F%A2%20(4).jpg

គួរបញ្ជាក់ផងដែរថា បើតាមសម្តីរបស់គូដណ្តឹងលោកគ្រូ សាន សុជា ធ្លាប់និយាយតាមរយៈការ Live នាពេលកន្លងមកថា ខ្លួនមិនដែលយកពេលគិតទៅលើរឿងណាដែលមិនសមគួរនោះទេកញ្ញាយកពេលវេលាទៅធ្វើអ្វីផ្សេងដែលមានប្រយោជន៍ជាង លើកលែងរឿងណាដែលទាក់ទងទៅហ្នឹងផ្លូវច្បាប់ចំពោះកញ្ញា ទើបរឿងនោះកញ្ញាយកពេលទៅគិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi42YlaS2-35BK-t-cbU9NiwAMokbQB9Zp9iLe8rS3BI6Ydm19YMhgvPqhtCWGjsI3jDOfText6eD_JQ-ZbC60gHx0IYMaaQuof-XfA0bp__cqF_PhPBWBhX2PtgQgQ9tC9xJ5Q5QGWSR0dDPnHGZUlSMZQHVTh6LtadnyxU964sW6gibMvUVGPgHzQxeM/s719/%E1%9F%A3%20(4).jpg

ឥទ្ធិពលព្យុះឈោ្មះ «ខាណុន» អាចឱ្យកម្ពុជាមានភ្លៀងធា្លក់លាយឡំដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍

0

ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំងព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕May be an image of map and text

តម្លៃគ្រឿងសមុទ្រនៅប្រទេសថៃឡើងថ្លៃដោយសារបម្រែបម្រួលអាកាសធាតុ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងមក សារព័ត៌មានប្រទេសថៃរាយការណ៍ថា អាកាសធាតុប្រែប្រួល និងមានខ្យល់បក់បោកខ្លាំងនៅសមុទ្រ Andaman បានធ្វើឱ្យអ្នកប្រកបរបរនេសាទនៅខេត្តផាំងង៉ា ត្រូវយកទូករបស់ពួកគេមកចតនៅច្រាំងដើម្បីគេចពីខ្យល់ខ្លាំង ។ អ្នកនេសាទទាំងនេះនិយាយថា ពួកគេមិនហ៊ានចេញទៅនេសាទត្រីទេ ព្រោះបារម្ភខ្លាចមានគ្រោះថ្នាក់ដោយសារខ្យល់ខ្លាំង ។Eating at a Seafood Market in Bangkok Thailand - YouTube

គេសង្កេតឃើញថា នៅចុងខែកក្កដា ឆ្នាំ២០២៣ តម្លៃអាហារសមុទ្រនៅផ្សារបាងមួង ស្រុកតាកួប៉ា ខេត្តផាំងង៉ា បានឡើងថ្លៃជាបន្តបន្ទាប់ ដោយសារការផ្គត់ផ្គង់នៅតាមទីផ្សារនានាខ្វះខាត ហើយវាជារដូវភ្លៀងធ្លាក់ផងនោះ ទើបក្លាយជាឧបសគ្គក្នុងការនេសាទ ។ សារព័ត៌មានថៃរាយការណ៍ទៀតថា ត្រីកាម៉ុងដែលអតិថិជននិយមទិញទៅបរិភោគ កាលពីមុន មានតម្លៃ៧០បាតក្នុង១គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ននេះ វាបានឡើងថ្លៃដល់៨០បាតក្នុង១គីឡូក្រាម ។ ចំណែកត្រី និងអាហារសមុទ្រផ្សេងទៀត ក៏បានឡើងថ្លៃតាមគ្នាដែរ ។Something's fishy with Thai seafood imports – The Seattle Globalist

នាចុងខែកក្កដា ឆ្នាំ២០២៣នេះ តម្លៃម្ហូបអាហារសមុទ្រនៅខេត្តផាំងង៉ា មិនស្ថិតស្ថេរទេ ខណៈវាបានឡើងថ្លៃ និងចុះថ្លៃទៅតាមថ្ងៃខ្លះ ដែលបណ្តាលមកពីខ្យល់បក់ខ្លាំងនៅសមុទ្រ និងធ្វើឱ្យទូកនេសាទរបស់ពលរដ្ឋថៃនេសាទបានតិចជាងមុន ។ ចំណែកក្រុមទូកនេសាទក្នុងមូលដ្ឋានវិញ ក៏បានផ្អាកការនេសាទត្រីផងដែរ ទើបធ្វើឱ្យម្ហូបអាហារសមុទ្រខ្លះចាប់ផ្តើមខ្វះខាតនៅលើទីផ្សារ ។ ទោះយ៉ាងណា គេសង្ឃឹមថា នៅពេលខ្យល់ស្ងប់ស្ងាត់នឹងធ្វើឱ្យម្ហូបអាហារសមុទ្រទាំងនេះមានតម្លៃធម្មតាវិញ ៕ Bang Rak Fish Marketប្រភព ៖ ch3plus

ប្រទេសទាំង ១០ ដែលក្រីក្រជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៣

0

តើលោកអ្នកដឹងទេ? ប្រទេសណាខ្លះដែលក្រីក្រជាងគេបំផុតនៅលើពិភពលោក? ប្រទេសក្រីក្រភាគច្រើនកើតឡើងដោយសារគោលនយោបាយខ្សោយ រដ្ឋាភិបាលពុករលួយ នីតិរដ្ឋខ្សោយ សង្គ្រាម និងភាពចលាចលក្នុងសង្គម លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ បូករួមនឹងការជំពាក់បំណុលបរទេសច្រើនផងដែរ។ យោងតាមប្រភពព័ត៌មាន Global Finance បានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំង ១៨០ មានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលក្រីក្រជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ ដែលប្រទេសទាំងនោះមានដូចជា៖

១.ប្រទេសស៊ូដង់ខាងត្បូង(South Sudan)៖ ស៊ូដង់ខាងត្បូងគឺជាប្រទេសដែលក្រីក្រជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ ៥១៦ ដុល្លារប៉ុណ្ណោះ នឹងមានប្រជាជនសរុបជាង ៧ លាននាក់។Poverty Reduction in South Sudan - The Borgen Project

២.ប្រទេសប៊ូរុនឌី(Burundi)៖ ប៊ូរុនឌីមានទីតាំងស្ថិតនៅតំបន់អាហ្រិ្វកខាងកើតដែលមានប្រជាជនជាង ១៣ លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ ៨៩១ ដុល្លារប៉ុណ្ណោះ។Causes of Poverty in Burundi - BORGEN

៣.ប្រទេសអាហ្រ្វិកណ្តាល(Central Africa)៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាលមានប្រជាជនសរុបជាង ២ លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ ១,១២៧ ដុល្លារប៉ុណ្ណោះ។Central African Republic Experiencing Unprecedented Levels of Food  Insecurity

៤.ប្រទេសសូម៉ាលី(Somali)៖ សូម៉ាលីគឺជាប្រទេសដែលមានប្រជាជនប្រហែល ១៧ លាននាក់ នឹងមានប្រាក់ចំណូលប្រចាំឆ្នាំត្រឹមតែ ១,៣៧៤ ដុល្លារប៉ុណ្ណោះ ។World Report 2021: Somalia | Human Rights Watch

៥.ប្រទេសកុងហ្គោ(DRC)៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានប្រជាជនសរុបជាង ៩៧ លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ ១,៤៧៤ ដុល្លារប៉ុណ្ណោះ។End Poverty in the Democratic Republic of the Congo | Plant With Purpose

៦.ប្រទេសម៉ូសំប៊ិក(Mozambique)៖ គឺជាប្រទេសដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ដែលមានប្រជាជនសរុបជាង ៣២ លាននាក់ ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំ ១,៥៥៦ ដុល្លារប៉ុណ្ណោះ។Mozambique bishops denounce terrorism, corruption and poverty | Crux

៧.ប្រទេសនីហ្សេរីយ៉ា(Nigeria)៖ ប្រទេសនេះស្ថិតនៅតំបន់អាហ្រិ្វកខាងលិច ដែលមានប្រជាជនជាង ២៥ លាននាក់ ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំ ១,៦០០ ដុល្លារ គិតក្នុងឆ្នាំ២០២៣។Forty percent of Nigerians live below the poverty line: Report | Poverty  and Development | Al Jazeera

៨.ប្រទេសម៉ាឡាវី(Malawi)៖ ម៉ាឡាវីគឺជាប្រទេសដែលក្រីក្រជាងគេបំផុតទីប្រាំបីនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំ ១,៦៨២ ដុល្លារប៉ុណ្ណោះ។The State of Crisis Malawi | Donate to Muslim Charity | ILM UK

៩.ប្រទេសឆាដ(Chad)៖ ជាប្រទេសក្រីក្របំផុតទីប្រាំបួននៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំសរុប ១,៧៨៧ ដុល្លារ។Children of Chad - Humanium

១០.ប្រទេសលីបេរីយ៉ា(Liberia)៖ លីបេរីយ៉ាគឺជាសាធារណរដ្ឋចំណាស់ជាងគេនៅទ្វីបអាហ្រ្វិក នឹងប្រទេសក្រីក្របំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ១,៧៨៨ ដុល្លារប៉ុណ្ណោះ៕

មហាជនរំជួលចិត្តអាណិតបេក្ខជនម្នាក់ទម្លាយថាមិនចេះអក្សរតែមិនបោះបង់ព្យាយាមសម្រេចក្តីស្រមៃខ្លួនឯង

0

អ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងនៅអារម្មណ៍អាណិតជាខ្លាំងចំពោះបេក្ខជន ណុន ណែត ត្រូវធ្លាក់ចេញពីកម្មវិធីប្រលងចម្រៀង ព្រមទាំងបានបង្ហើបថារូបគេមិនចេះអក្សរនោះទេ តែក៏មិនបោះឡើយខំតស៊ូដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនរិះរកគ្រប់មធ្យោបាយ ដើម្បីបានប្រាក់យកមកប្រលង ប៉ុន្តែគួរឱ្យសោកស្តាយបេក្ខជនរូបនេះមិនអាចបន្តទៅវគ្គក្រោយបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0paYTmhfUs0BoJzDNgnr1GLw_7zMXH1jh-Cwn-B-R6hZP_AEZlCExrI4Nu8bydLt8Gs3LCrCFbPdTCRfgoDLmYJ7BQ-LW0UzXzwMXjK2UKmahXzP5K_U14C1my6TmyC6pE6YAceIAo552h5OWBF2k7_Z5rbF_FOog6DLsiBvdJAn6zdUgs3HCAZsy5c/s1243/image_2023-07-31_15-20-31%20(2).png

The Battles សប្តាហ៍ទី ៣ កម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូលកាលទី៣ មានទាំងបេក្ខជនជោគជ័យដែលអាចបន្តទៅវគ្គបន្តទៀត និងបេក្ខជនខ្លះទៀតត្រូវធ្លាក់ចេញពីកម្មវិធីបន្សល់នូវភាពសោកស្តាយដល់អ្នកគាំទ្រ។ ក្នុងនោះដែរ បេក្ខជន ណុន ណេត ស្ថិតនៅក្នុងក្រុម លោក ឆន សុវណ្ណរាជ កំពុងធ្វើឱ្យមហាជនអាណិតយ៉ាងខ្លាំងក្រោយពីដឹងពីប្រវត្តិតស៊ូរបស់បេក្ខជនរូបនេះ មិនចេះអក្សរក្តីតែរូបគេមិនបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibFyLiTdGE49RHLfN3qaH2NNMNlUPw4I7EczC2ubrUuT68CBfZ9swUSCaSho08-EF4HRAyIVOZmaQoT_T-kLRRbUv_SIneUYRPUO1HFFbvMiOyuIT4vGioZrar5iyYqGeLfqduk1UsvBOy2Ad8MnRJ_LZ2Mpte2pOM5q21hWBZ8On5miJKdjz-DG0YOUc/s1237/image_2023-07-31_15-20-32.png

ណុន ណែត ជាអ្នកខេត្តត្បូងឃ្មុំ មានអាយុ២៣ឆ្នាំបានចូលរួមប្រលងលើកទី១ក្នុងឆាកជីវិតដោយសារតែការស្រលាញ់លើវិស័យសិល្បៈព្យាយាមរិះរកគ្រប់មធ្យោបាយតាមដែលអាចធ្វើបានដូចជាស៊ីឈ្នួលបេះម្រេច ដាំដំឡូងជាដើម ដើម្បីមានប្រាក់កាក់យកប្រលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxhCEVjG5HDp5IdNL9lTvHgShc2uQ3xbksXQXRGn2gdGCBbE8uPOSj75la81_yAP20MTe-R1a4p4XVfwcSl-2Se_gaA8uMhipnLf0h4LGRtCB35vHjft_Mf5q1E2oTgrlBXCLe4TKvjutAYI9VIDh5_8xjSb_dHR_XoSZL9dmPhC9PaaG_vOsT9hTw8fU/s1246/image_2023-07-31_15-20-31.png

ឆ្លងផុតក្នុងវគ្គ Blind auditions បេក្ខជន ណុន ណែត ត្រូវប៉ះជាមួយបេក្ខជន សឿន មុនីរ័ត្ន ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «ព្រមឱ្យបោក ព្រមធ្វើថោក ព្រមស្រលាញ់អូន» ដែលជាសំនៀងដើមលោក ប៊ុត សីហា នៅក្នុងវគ្គ The Battles។ ជាលទ្ធផលលោក ឆន សុវណ្ណរាជ សម្រេចជ្រើសយក សឿន មុនីរ័ត្ន ដោយត្រូវបង្ខំចិត្តបោះបង់ ណុន ណែត។
បង្ហាញអារម្មណ៍ចុងក្រោយនៅក្នុងកម្មវិធី បេក្ខជនរូបនេះបានបង្ហាញថារូបគេ មិនចេះអក្សរទេ ព្រមទាំងខិតខំស៊ីឈ្នួលគេគ្រប់យ៉ាងដើម្បីមានឱកាសមកប្រលងនឹងគេ ដើម្បីឈោងចាប់ក្តីស្រមៃខ្លួនឯង។ ការបង្ហើបថាមិនចេះអក្សរ ប៉ុន្តែនៅតែជម្នះរាល់ការលំបាករួមទាំងជីវភាពខ្វះខាត រហូតអាចឈានដល់ដំណាក់កាលនេះធ្វើឱ្យមហាជនអាណិតបេក្ខជនរូបនេះយ៉ាងខ្លាំង រួមទាំងសង្ឃឹមថា ណុន ណែត នឹងមានសំណាងល្អ អាចមានឱកាសបន្តលើវិថីសិល្បៈដែលជាក្តីស្រមៃរបស់គេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSt4QkLftDg4QH_4pYjqkE4s2LLEKn0TX4DLE4yB-iJjMC1Iv_tZUIBqQauYmaKSPjZAnJfVENYeroaABPbLQHhua6ZsRVUYCpgjieL5yRShT9oQzEQTYCUvO-BgPXWCN9pqtFqMmeGKE47tpb_opUmFiaY2Feo41ch6giUtwvboNBlapIrzSyEr6yCAs/s1237/image_2023-07-31_15-23-18.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6hm7FdI-Mo-zbnfnHpGsRhp3zYm-BPlu6Kho1X55lnmqZ3bWpnhSp6MR4Dxs6Y79oYr1B1N7MC-c4sc_FGsdQTXNhQjHir88zA8h0mQmLEfV3Vw-Yylfc3QPXqz4eYggxvIU6yGL0pfq_Kg4ng62KI_DCpD_wg39C9VgJnTFO8PsjjNQHF5bO9p_QE8/s1244/image_2023-07-31_15-23-17.png

CHEVROLET TRAX ឆ្នាំ 2024 ធំជាងមុន វែងជាងមុន និងផាសុខភាពជាងមុន ប្រកាសលក់ជាផ្លូវការហើយ!

0

ក្រុមហ៊ុន Chevrolet Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មី ប្រណិត Chevrolet Trax ឆ្នាំ 2024 ។ អ្វីដែលកាន់តែទាក់ទាញ គឺរថយន្តស៊េរីថ្មីនេះបាន ផ្លាស់ប្តូរ ការរចនាស្ទើរទាំងស្រុងទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាព ទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVSNEH9ivPZPUseofcMi7MeF83iY4Riho4I4GRkvCRISCIb-QBKc4PQmObQcSwHOi7kKEOvYv72769VQmBJ4EqS7oYxiI7-P4D1xtv36AjT6XJ8r7rdzWs04RkBmk8WOx4bnUaEni_OrKoCoihw3kIo0lypIdODwPXicFwfNECI-eH3rxhhA6CeU6iMk8/s6000/DSC05206.JPG
ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើប អ៊ីអន ម៉ស សែន សុខ ដោយមានការចូលរួមពី អ្នកសារព័ត៍មាន រួមទាំងកំពូលតារាចម្រៀងល្បី។ អ្វី ដែលពិសេសមិនគួររំលងបាន គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ពីមុខ ងារសំខាន់ៗរបស់រថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់មកសុទ្ធតែប្រព័ន្ធសុវត្ថិ ភាពប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែប ស្ព័រដ៏គួរឲ្យទាក់ទាញ ស័ក្តិសមជាប្រភេទឡាន The All-New Chevrolet Trax 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHd_NCbJGSxOk4awxid2FILP02gE1xvgytOg7qcKm5efXMIqHynaSw6OapPcVFG0jQuZNsPGO429BkMp4MlmsMwObzTI6-EL0yBm5tEk41iVhYCu50HEGyzBllDfgMxCVvlYEJJ-9nPL22cB2iCYtygvO0Q0gxXYEknjnM2vJQoWQYuGhee2KvnecBpcE/s6000/DSC05221.JPG

មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិន ត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្ដល់នូវផាសុខភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែង អង្គុយខាងក្នុងមានភាពទូលាយជាងមុន ប្រវែងតួខ្លួនរថយន្តវែងជាងមុន និងកម្ពស់ពីបាត ដីក៏ខ្ពស់ធ្វើឲ្យការបើកបរលើផ្លូវដែលពិបាកមួយចំនួននៅតាមខេត្តកាន់តែងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCjGbUZvov_DveT4aaG3ZkuifiUIdYRNnspkk1v6eoIUgTiX_rVt2V-u0VuXAHXXEDPzbgZ-ETBbfQN-h-e-R1u8skF9_5osspji06nnz14x5_l2FkvRiwvf1tfrpg6N2vBD-5iWiQx0aQ5qzvYszSQl8gVb9dxltB79dDrldOjvdJy1CPlj_IP-MGHkQ/s6000/DSC05233.JPG

ក្នុងឱកាសនេះ លោកសី្រ ទុយ លក្ខិណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Cambodia មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូដែលថ្មី Chevrolet Trax 2024 ហើយលោកស្រីជឿជាក់ថាម៉ូដែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សារនៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtTV5oybyLEhTFCnVopUEpdlFvzzKdmVNNP8ILVcz4cJAvaIsB5VndO47DrVOZ2JxpjH2xLQaRDCNps1Sa9mM4-BiH4HsX7-kZevnWHm0BOHWzsApQh1FAOcOTvBSnvUiFrlJ-qGCaxj3LFy-cRXcsmxU30iGxzdWd-Gmqp9xjpMDM-aZY807l0hfM6gE/s6000/DSC05243.JPG
អំពីរថយន្ត Chevrolet Trax 2024
-ស៊េរីរថយន្តនេះមាន២ម៉ូដែល គឺ RS និង LT ដែលម៉ូដែល RS មាន៥ពណ៍ និងម៉ូដែល LT មាន៦ពណ៍ សម្រាប់ជ្រើសរើស។
-កុងទ័រឌីជីថលទំហំធំ ៨អ៊ីញ និងអេក្រង់កម្សាន្ដថាច់ស្រ៊ុនទំហំ១១អ៊ីញ ងាយស្រួលមើល -ម៉ាស៊ីន 1.2 ជំនួយដោយ Turbocharge កម្លាំង137សេស និងកម្លាំងរមួល 220 Nm
-ប្រើប្រអប់លេខ6វគ្គ អូតូ
-ប្រព័ន្ធមើលកាមេរ៉ាខាងក្រោយ (Rear view Camera)
-ប្រព័ន្ធសាកថ្មទូរសព្ទដោយឥតខ្សែ (Wireless Smartphone Charging)
-យ៉ាន់កង់ទំហំ ១៨ម៉ិញ
-បំពាក់មកជាមួយ Speaker 6គ្រាប់ ធ្វើឲ្យការស្ដាប់ចម្រៀងកាន់តែពិរោះ
-Automatic emergency braking / ប្រព័ន្ធចាប់ច្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
-Forward collision alert / ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ
-Front pedestrian braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់
-Following distance indicator / ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត
-Lane keeps assist with lane departure warning / ប្រព័ន្ធដាស់តឿនពេលរើចង្កូត ចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព
-IntelliBeam® auto high beams/  ប្រព័ន្ធចង្កៀងគុជឆ្លាតវៃ ទម្លាក់ និងតម្លើងហ្វាកូដhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQriq_U-AHJ2PZiibjzvKJp0s1tDct7PzOP5tUVwK0ehJcQcR61Nj4X30Y4KKJrqauqz5Z2-dwm8KNcSTX82bOftv1lredyfj67sZ6Tfj-7MMBYzKsIfo332bSAaBptAZcbgy-46jmpNmgMhzVxK4dcYIerRT-ENkkYvUjUY15GO-49EsG-k97328uQSY/s6000/DSC05256.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjohPRdknA4YIr0oDEsxhNGfDXe-N_dZUo4-5Fa3efm4UNy1RDbbzVcz9SAqKeN3G5l5cjc4bJPfFllgrXcj7fxRpyd9FMI9F7XQDMrNHVa_6Pr5BxFxg1plStCbTGflZraFG83WzaEdTHzeipMIwmxbmIBfPCnNs7GcO_8uN-72Z--Dfs9XJZU0tkkx4w/s6000/DSC05269.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_eLIdgM33Ff2idCTFw72dCScm8cq_62DNSCRf9XTdy3l4FJggafrNyjpUaSnoer3BjDjdNNQr4rg3AwRN9uR9WemTcYwrazat0qZnsrt4QSrECq6FNpucSPpquYhXZGin92VjOC4dwqdP6KQEzGHSsl7V3xjkKOB0SlcwPJ81JuFCj_6OLBBXYDF0JT4/s6000/DSC05265.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwvyCABOHzuvfZMoulaDM3MFbIy-jjffoz4QHxXeoXqXxf1XimdkQKpmKMCeOvZA6cPs5qJMUTbNVWHToPxNifDBSJuaMggUkYk0CZNbfQE4TCGg3PQPxCyrK9y56fv__qVGJdRrlem04-XQqNwLlRZU1cg-SKFnrQtyWn6BRGaswFtHRcKwS8G9NXrpM/s6000/DSC05276.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwokyWNquQAgIKcs6VybLfFvfJztGcUUAm5Mw-fTAveJys-MuEe_8E6IyTO_CewCeX8B409VP4in6utKh6bqCJo3tp3BOPg9GDH2Z41fixYELx29lCU5qOsCStqSCcnHazA09IRqQD5B-XQE4YmCQzPqKw2D94LYOrmQ1mSMyyHyqQxOs68xtBwdLWWW0/s6000/DSC05248.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM1lxrh0fEtKNceYRcLYYGo3jKV2hZE6F5ZMxgiwv4Af_hUQ1mGpA_Cp-QewQ_VnVaNQu8HeBNX3_2E_szmOuMDK4YR-a1ZzxDsYYrDcSN8wvVL3NXQIm_BADLF5c7wQA9SCbC5-NHzU-kQ8EPukbqoVCzJHgz6GQeEeNywyhI4XGw97a7XpBBpkHSK4U/s6000/DSC05272.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq_urkWXy82K5C9jmcV6HCRWbmtYD-Pqpqlda-VrD3_Mw8iu_YM4naABKnXSXToQpYY1ZAYQBqfQofd4qa31ac4FmZZxAAbU_lgqUqxilhRKFVkEwate0fKYKJ60G4XFdVfqNOUi7p_4HzH_f2jf2q9wauYydwSd6jTXHmVuVTxjsQWc0p2pIuXW1r-hc/s6000/DSC05268.JPG

វិធីរក្សានំបញ្ចុកទុកបរិភោគបានរយៈពេល១ខែ

0

មនុស្សភាគច្រើនបានយកនំបញ្ចុកស្រស់ដាក់ចូលប្រអប់ រួចយកវាទៅក្លាហ្សេក្នុងទូរទឹកកកក្រោយពីបរិភោគមិនអស់ ប៉ុន្តែវិធីនេះ គេអាចរក្សាទុកនំបញ្ចុកបានចាប់ពី១សប្តាហ៍ ទៅ២សប្តាហ៍ប៉ុណ្ណោះ ហើយវាក៏ចាប់ផ្តើមខូចគុណភាព ។ តើគេមានវិធីផ្សេងទៀតទេ ដើម្បីរក្សាទុកវាឱ្យបានយូរជាងនេះ ?

ខាងក្រោមនេះ គឺជាវិធីងាយៗដើម្បីរក្សានំបញ្ចុកទុកបរិភោគបានរយៈពេល១ខែ រួមមាន ៖
១-ទាញសរសៃនំបញ្ចុកឱ្យដាច់ពីគ្នា និងមានកម្រាស់ស្តើងៗ រួចយកវាមកតម្រៀបនៅលើថាស
២-យកថាសនំបញ្ចុកនេះទៅហាលថ្ងៃប្រមាណពី១ថ្ងៃ ទៅ២ថ្ងៃ រហូតដល់នំបញ្ចុកស្ងួតខ្លាំង
៣-ពេលហាលថ្ងៃស្ងួតហើយ ត្រូវយកនំបញ្ចុកមកដាក់ក្នុងប្រអប់ ឬថង់ផ្លាស្ទិក និងបិទគម្រប ឬចងមាត់ថង់ឱ្យជិតដើម្បីការពារមិនឱ្យខ្យល់ចូល រួចយកវាដាក់ចូលទូរទឹកកក ។

ការធ្វើបែបនេះជួយឱ្យយើងអាចរក្សាទុកនំបញ្ចុកបានរយៈពេលប្រមាណ១ខែ ។ បើត្រូវការយកនំបញ្ចុកមកបរិភោគ គឺយើងត្រូវយកនំបញ្ចុកនេះទៅត្រាំទឹកត្រជាក់ដើម្បីឱ្យសរសៃរបស់វាទន់ ឬអាចយកវាទៅស្រុះជាមួយទឹកក្តៅជាមុនសិន រួចចាំបរិភោគ ៕ អ្នកលក់ និងអ្នកធ្វើនំបញ្ចុកសាទរ ការអំពាវនាវឲ្យពលរដ្ឋចូលរួមពិសានំបញ្ចុក  ទាំងអស់គ្នា (Video inside)ប្រភព ៖ Maeban

បោះតង់ឬដើរព្រៃ ចាំបាច់មានរបស់សំខាន់ទាំងនេះ

0

បច្ចុប្បន្នដំណើរកម្សាន្តក្នុងព្រៃ ឬបោះតង់កំពុងក្លាយជាទម្លាប់មួយដ៏ចាបអារម្មណ៍មួយរបស់យុវជនសម័យថ្មី ដែលទំនេរពីការសិក្សា ចង់ចូលព្រៃសម្រាកកម្សាន្ត និងដើម្បីសាកថ្មជីវិតផងដែរ។

ដើម្បី​ឲ្យការ​បោះតង់​​ប្រកប​ដោយ​សុវត្ថិភាព និង​មិន​ខ្វះខាត​មុខ​ក្រោយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បោះតង់​​សោះ​នោះ គួរត្រៀម​របស់​របរ​ដូច​ខាងក្រោម​នេះ៖

 

  • ឡេលាប​ការពារ​កម្តៅ​ថ្ងៃ និង​ឡេ​លាប​ការពារ​មូស​ឬ​សត្វ​ល្អិត​ខាំ
  • ប្រេងខ្យល់​ប្រេង​កូឡា និង​ប្រអប់​ដាក់​ថ្នាំពេទ្យ​មួយ​ចំនួន ដូចជា ថ្នាំ​ចុក​ពោះ​រាគ ថ្នាំ​ឈឺក្បាល វិលមុខ ក្តៅខ្លួន
  •  ក្រដាស​ជូតមាត់ និង​ក្រដាស​សើម
  • ភួយ​ស្តើងៗ​ល្មម ជាមួយ​កូន​ខ្នើយ​តូច​មួយ
  • ពិល កូន​កាំបិត ដែកកេះ ថង់​សម្រាប់​ដាក់​ឥវ៉ាន់
  • អាហារ​សម្រន់
  • សម្លៀកបំពាក់ខោ​ជើងវែង​អាវ​ដៃវែង សម្រាប់​ការពារ​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​ពេល​យប់
  • កាបូបតូចមួយ សម្រាប់ដាក់របស់ប្រើប្រាស់ផ្ទាលខ្លួនThe Ten Essentials for Hiking & Camping | REI Co-op

 

វិធី ៥ យ៉ាងជួយឱ្យបបូរមាត់របស់អ្នកមានពណ៌ក្រហមដោយធម្មជាតិ

0

បបូរមាត់ទន់និងមានពណ៌ក្រហមតិចៗគឺជាអ្វីដែលនារីគ្រប់រូបចង់បាន វាមិនត្រឹមតែធ្វើឱ្យមុខមាត់អ្នកមានភាពស្រស់ស្អាតប៉ុណ្ណោះទេ តែវាក៏ជាសញ្ញាមួយដែលបង្ហាញថាបបូរមាត់របស់អ្នកមានសុខភាពល្អផងដែរ។ ខាងក្រោមនេះគឺជាវិធី ៥ យ៉ាងជួយឱ្យបបូរមាត់របស់អ្នកមានពណ៌ក្រហមដោយធម្មជាតិ៖

១.បន្ថែមសំណើមដល់បបូរមាត់៖ ជាដំបូង នារីៗត្រូវយកចិត្តទុកដាក់បន្ថែមសំណើមដល់បបូរមាត់ជាមុនសិន ដោយលាបក្រែមបបូរមាត់ឱ្យបានញឹកញាប់ប្រហែល ៣-៤ ដងក្នុងមួយថ្ងៃ ដើម្បីការពារបបូរមាត់មិនឱ្យស្ងួត និងប្រេះ។

២.ដុសបបូរមាត់ជាមួយច្រាសដុសធ្មេញ៖ សម្រាប់នារីៗគួរប្រើច្រាសដុសធ្មេញទន់ ត្រាំទឹកក្តៅឧណ្ហៗ រួចជូតបបូរមាត់របស់អ្នកថ្នមៗរយៈពេល ១-២ នាទី ដើម្បីជួយកម្ចាត់ស្បែកស្ងួត ប្រេះនៅលើបបូរមាត់ និងធ្វើឱ្យបបូរមាត់ក្រហម។The Perfect Natural Red Lipstick For Every Skin Tone - Clean Beauty Co

៣.ទឹកក្រូចឆ្មារ៖ ទឹកក្រូចឆ្មារគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកំចាត់ពន្លឺព្រះអាទិត្យនៅលើបបូរមាត់របស់អ្នកនិងធ្វើឱ្យមានពណ៌ក្រហមបែបធម្មជាតិ ដោយយកទឹកក្រូចឆ្មារលាបលើបបូរមាត់ថើរៗ រួចទុកចោល ១ ទៅ ២ នាទីជាការស្រេច។

៤.ត្រសក់៖ ប្រសិនបើអ្នកចង់ធ្វើឱ្យបបូរមាត់របស់អ្នកមានសំណើមនិងមានពន្លឺ ត្រសក់អាចជួយអ្នកបាន ដោយអ្នកគ្រាន់តែចិតត្រសក់ជាចំនិតស្តើងៗ រួចយកម៉ាស្សាថ្នមៗលើបបូរមាត់ ហើយព្យាយាមធ្វើបែបនេះក្នុងរយៈពេល២សប្តាហ៍ អ្នកនឹងឃើញពីភាពខុសគ្នាលើបបូរមាត់របស់អ្នកយ៉ាងពិតប្រាកដ។

៥.ទឹកឃ្មុំ៖ ទឹកឃ្មុំជួយរក្សាបបូរមាត់ឱ្យមានសំណើមនិងមានសុខភាពល្អ។ អ្នកអាចប្រើទឹកឃ្មុំនិងស្ករខាប់ដើម្បីដុសខាត់លើបបូមាត់រួចទុកចោល ១-២ នាទី ការដុសខាត់នេះនឹងធ្វើឱ្យបបូរមាត់របស់អ្នកឡើងពណ៌ក្រហម និងទន់រលោង៕Honey for Chapped Lips: The Benefits + How to Use It – Gisou ប្រភព៖sanook