Home Blog Page 1555

បុរសម្នាក់រត់៨ថ្ងៃ រៃអង្គាសបាន៤មុឺនដុល្លារ ជួយកុមារ១៥៧នាក់

0

ថ្មីៗនេះ លោក ផន ផល្លា ដែលជាអ្នកគ្រប់មណ្ឌលមែកឈើ ទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានបើកយុទ្ធនាការ​រត់ ដើម្បីកុមារ១៥៧នាក់ សម្រាប់រយៈពេល ១ឆ្នាំ។May be an image of 3 people

យុទ្ធនាការ​រត់នេះ នឹងចេញដំណើរពីទីរួមខេត្តសៀមរាប ឆ្ពោះទៅមណ្ឌលមែកឈើ នៅរាជធានីភ្នំពេញ ដែលមានចម្ងាយរហូតដល់ ៣៥០គីឡូម៉ែត្រ មានរយៈ ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ក្រោយចំណាយពេល ៧យប់ ៨ថ្ងៃ លោក ផន ផល្លា បានរៃអង្គាសប្រាក់បាន៤៥៧៧៧ដុល្លារ​ សម្រាប់ជួយកុមារ១៥៧នាក់ និងផ្គត់ផ្គង់ក្មេងៗក្នុងមណ្ឌលមែកឈើផងដែរ៕May be an image of 4 people, child and tree

ជំទាវ ចន ច័ន្ទលក្ខណា លូកដៃជួយ ស៊ឹម ថៃណា នឹងឈានដល់ផ្លូវច្បាប់បើសិនមិនមានការសូមទោសចំពោះមុខ

0

ថ្មីៗមកនេះប្រិយមិត្តជ្រាបមកហើយថា តារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យ ប្រមាថមាក់ងាយ លើនាងអំឡុងពេលបំពេញការងារច្រៀងនៅពេលរាត្រីនៅក្នុងភោជនីយដ្ឋានមួយ។ រឿងនេះមានមហាជននិងមិត្តរួមអាជីពសិល្បៈដូចជាតារាចម្រៀងយក់ ថិត រដ្ឋា តារាចម្រៀង ហង្ស សុជាតា ក៏បានជួយលួងលោមផ្តល់កម្លាំងចិត្តដល់តារាចម្រៀង ស៊ឹម ថៃណា ដូចគ្នាដែលជួបប្រទះនូវរឿងមិនល្អក្នុងអាជីពរបស់ខ្លួន ខណៈប្រធានសមាគមសិល្បករកម្ពុជាជំទាវ ចន ច័ន្ទលក្ខណា មិននៅស្ងៀមលូកដៃជួយ ស៊ឹម ថៃណា ហើយនឹងឈានដល់ប្រព័ន្ធផ្លូវច្បាប់។May be an image of 1 person

នៅល្ងាចថ្ងៃទី៨ សីហា នៅលើបណ្តាញសង្គមរបស់លោកជំទាវ ចន ច័ន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះតារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេរប្រទេចខណៈដែលគាត់កំពុងតែបំពេញការងារ (ច្រៀង) នៅឯភោជនីយដ្ឋានមួយកន្លែង។ នាងខ្ញុំបានខលទៅប្អូនស្រីដើម្បីសាកសួរព័ត៌មានជាក់លាក់ ហើយ ប្អូនស្រីបានសំណូមពរឱ្យបុគ្គលរូបនោះមកសុំទោសប្អូនស្រីនៅចំពោះមុខ (ជាលក្ខណៈ Private ក៏បាន ) ដើម្បីបញ្ចប់ទង្វើមាក់ងាយស្ត្រីដែលពួកគាត់បំពេញការងារពេលយប់ទោះអាជីពណាក៏ដោយ បើបុគ្គលនោះមិនមកសុំទោសប្អូនស្រីទេ នាងខ្ញុំ និង ប្អូនស្រីនិងស្នើទៅក្រសួងកិច្ចការនារីដើម្បីស្នើសុំជំនួយផ្នែកច្បាប់»។No photo description available.

គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ សីហា តារាចម្រៀង ស៊ឹម ថៃណា បាន live រៀបរាប់ទាំងទឹកភ្នែកដោយសម្តីក្តុកក្តួលក្រោយពីមានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យទាល់តែសោះមកលើខ្លួននាងដែលមានអាជីពបំរើការងារនៅពេលយប់ហើយក៏ជាលើកទីមួយនៅក្នុងជីវិតដែលរងនូវពាក្យប្រមាថមាក់ងាយបែបនេះដែលមិនអាចទទួលយកបានឡើយ។ ម្ចាស់បទ «បេះដូងឆ្កួត» រូបនេះបាននិយាយថានាងប្រឡូកអាជីពសិល្បៈ២០ឆ្នាំមកហើយមិនដែលប្រព្រឹត្តទង្វើនាំឱ្យខ្លួន និងសិល្បៈអាប់ឱនកិត្តិយសនោះទេ ប្រសិនជាចេះក្រឡាច់ខ្លួនតែបន្តិចមិនមែនពេលនេះនាងស្នាក់នៅផ្ទះជួលនោះទេ៕No photo description available.

ផ្លែឈើ ៥មុខ ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាពបំផុត

0

ផ្លែឈើគឺជាអាហារសម្រន់ដែលផ្ទុកទៅដោយវីតាមីន និងសារធាតុចិញ្ចឹមផ្សេងទៀតជាច្រើននៅក្នុងរបបអាហារ។ ជាទូទៅផ្លែឈើមានជាតិកាឡូរីទាបនឹងមានជាតិសរសៃខ្ពស់ដែលអាចជួយឱ្យអ្នកស្រកទម្ងន់បានដោយងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់។ ការញ៉ាំផ្លែឈើជាប្រចាំក៏អាចជួយការពារអ្នកពីហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺលើសឈាម មហារីក និងជំងឺបេះដូងជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទផ្លែឈើល្អៗបំផុតចំនួន ៥ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្រកទម្ងន់៖

១.ក្រូចថ្លុង៖ ក្រូចថ្លុងគឺជាផ្លែឈើមួយប្រភេទដែលផ្តល់វីតាមីន C ខ្ពស់ និងជាតិស្ករតិច វាជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន រក្សាលំនឹងរាងកាយ និងជួយសម្រកទម្ងន់បានយ៉ាងល្អ។អត្ថប្រយោជន៍​នៃ​ក្រូចថ្លុង​​​​​

២.ផ្លែគីវី៖ គីវីជាផ្លែឈើមួយប្រភេទដែលអាចបរិភោគបានពេញមួយឆ្នាំ នឹងមានជាតិស្ករទាប សម្បូរទៅដោយវីតាមីន ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។Kiwifruit - Simple English Wikipedia, the free encyclopedia

៣.ផ្លែបឺរ៖ ការបរិភោគផ្លែបឺរអាចបង្កើនអារម្មណ៍ឆ្អែត បន្ថយចំណង់អាហារបានយូរ និងជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកបានល្អ ផ្ដល់សុខភាពល្អ និងគ្រប់គ្រងទម្ងន់ឱ្យនៅស្ថិរភាព។7 Benefits of Eating Avocados, According to a Dietitian

៤.ផ្លែឪឡឹក៖ ឪឡឹកគឺជាផ្លែឈើដែលមានជាតិផ្អែមខ្ពស់ ប៉ុន្តែបរិមាណជាតិស្ករវិញគឺតិចខ្លាំងណាស់ វាជួយបំពេញជាតិស្ករទៅក្នុងប្រព័ន្ធសរសៃឈាមរបស់អ្នកបានយ៉ាងល្អ។Top 9 Health Benefits of Eating Watermelon

៥.ផ្លែត្របែក៖ ត្របែកគឺជាផ្លែឈើដែលមានវីតាមីន C ខ្ពស់ណាស់ បន្ថែមពីលើវីតាមីន ត្របែកក៏មានជាតិសរសៃខ្ពស់ផងដែរ ដែលវាល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និង excretory៕ Sahaja Aharam - Guavaប្រភព៖sanook

កិត្តិយសណាស់! ស៊ីន យូប៊ីន និង ខាត់ វៃហាំង បានចូលរួមសម្តែងក្នុងពិធីមួយនេះរវាង កម្ពុជា-ចិន

0

អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាសម្តែងល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង បានចូលរួមសម្តែងនៅក្នុងកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែសីហា ដែលប្រព្រឹត្តទៅស្របពេលខួបលើកទី៦៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiysn9QmOdjr7ZM8YtTxxoMxYjOqxr3aA2U8clBU1zZlt30ZtSIUzDwryIXjDNnffUEl-HBXijpwrMb4dWzKAQykxFIxo2krn8SsE6Rx_U_EuAKPbw62BJNoKHgyQwUezi_3DriEYF4PTWI_VxYtvxbmSgHk2kwiYP1MYk-fr8LLjHhhAaHW7vfH_8dhzI/s1280/365148987_834328194923625_4013249638030250502_n.jpg

នៅក្នុងពិធីខាងលើនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី Lu Jing សមាជិកាអចិន្រ្តៃយ៍គណ:កម្មាធិការបក្ស ក្រុង ហ្វូចូវ សាធារណៈរដ្ឋប្រជាមានិតចិន រួមទាំងមានវត្តមានឯកឧត្ដមទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា ផលិតករភាពយន្ត កម្ពុជា ចិន ព្រមទាំងសិល្បករសិល្បការិនី ភ្ញៀវកិត្តយសជាតិ អន្តរជាតិជាច្រើនរូបចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwHXkWjXFMclhKoJnggaM-zllVZyHFJt16EQ3yDyB_rN4wn5N8AYitISV7rfOz01lU04BWAu4ar0SEwpuEZlk88a0HHfiMsKu0ioGWiKrMvynNKqdlZYuEaXLCYNQ2BX7Bb57kI5R6YupvjlRqo45EZDjW5oMjmbAS9nKguT9QfyhxAPVYL8CTrWdeEw/s1280/365275966_834327871590324_2100877691399949612_n.jpg

សប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ នេះផងដែរកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង ទទួលបានកិត្តិយសពិសេសបានចូលរួមសម្តែងនិងបកស្រាយបទចម្រៀងមានចំណងជើងថា «ថ្នម»អមជាមួយការសម្តែងល្ខោនខោលរួមទាំងសិល្បៈផ្សេងទៀតឱ្យកាន់តែមានភាពរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1fUVrjXBVmkFQzNlAAMnvt0U8JP6cy1N91zzhDOvs2f3OrOnbvAkqlzX6UTqM1Oc_0Ty09pPpiEapYOPDMqy6pBZ7o3rMK3JONEzWPYAInuJ8LVdkXAhAyyeyHhDaBCXUfn_r6s9rthBu_ckqUJ02IYnJtya-qFe1laSmFVTzC1Ce81o2mqvpW1onaVI/s2048/366297799_867277948099773_5756810635288694749_n.jpg

មិនត្រឹមតែប៉ុណ្ណោះតារាសម្តែង ស៊ីន យូប៊ីន ក៏សម្តែងបទចិនជាមួយរបាំផ្លិតយ៉ាងស្រស់ស្អាតបង្ហាញដោយភាពជឿជាក់ស័ក្តិសមជាតារាជួរមុខនៅក្នុងប្រទេសពិតមែន។May be an image of 1 person

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាកន្លងមកនេះអ្នកទាំងពីរក៏ទើបទទួលពានរង្វាន់តារាសម្តែងស្រី និងតារាសម្តែងប្រុសដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year) ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 នៅឯប្រទេសថៃផងដែរ៕

ផ្កាម្លិះឡើងថ្លៃកប់ពពកមុនថ្ងៃទិវាម្តាយនៅប្រទេសថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ថា ពេលនេះ គឺជាអំឡុងពេលមុនថ្ងៃទិវាម្តាយនៅប្រទេសថៃ ត្រូវនឹងថ្ងៃទី១២ ខែសីហា ហើយជារៀងរាល់ឆ្នាំ ផ្កាម្លិះនឹងមានតម្លៃខ្ពស់ខ្លាំង ។ នៅឆ្នាំ២០២៣ ក៏ដូចរៀងរាល់ឆ្នាំដែរ គេសង្កេតឃើញថា តម្លៃផ្កាម្លិះនៅតាមហាងលក់ផ្កាផ្សេងៗចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេស នៅហាងលក់ផ្កាក្នុងខេត្តពិស្នុលោក ។JASMINE Nature's Beauty

នៅថ្ងៃទី៩ ខែសីហា តម្លៃផ្កាម្លិះបានកើនឡើងពី៦០០បាតក្នុង១គីឡូក្រាម មកស្មើនឹង៨០០បាតក្នុង១គីឡូក្រាម ដោយសារផ្កាម្លិះនៅតាមសួននានាចេញផ្កាតិច និងជួបបញ្ហាជំងឺផ្សិតក្នុងរដូវវស្សា ទើបធ្វើឱ្យតម្លៃកើនឡើង ។ អាជីវករលក់ផ្កាបានអង្គុយក្រងកម្រងផ្កាម្លិះក្នុងទំហំផ្សេងៗគ្នាសម្រាប់លក់ឱ្យអតិថិជន ហើយផ្កាម្លិះទាំងនេះមានតម្លៃចាប់ពី១០បាតក្នុង១ដុំ រហូតដល់៣៥០បាតក្នុង១ដុំ គឺអាស្រ័យលើទំហំផ្កាតូច ឬធំ ។

លោក សង់ក្រាន ខាឆាណាន់ (Songkran Kachanan) ជាអាជីវករលក់ផ្កាស្រស់និយាយថា នៅថ្ងៃទិវាម្តាយឆ្នាំនេះ ផ្កាម្លិះនឹងឡើងថ្លៃរហូតដល់១.៥០០បាតក្នុង១គីឡូក្រាម ។ មូលហេតុដែលវាឡើងថ្លៃខ្ពស់ ដោយសារឆ្នាំនេះ ផ្កាមិ្លះដែលបញ្ជូនពីចម្ការមានបរិមាណតិច ខណៈនៅប្រទេសថៃមានភ្លៀងធ្លាក់គ្រប់ពេលវេលា ទើបធ្វើឱ្យផ្កាម្លិះងាយកើតជំងឺផ្សិត ។ ប៉ុន្តែបើនៅរដូវត្រជាក់វិញ ផ្កាមិ្លះនឹងមានតម្លៃរហូតដល់៣.០០០បាតឯណោះក្នុង១គីឡូក្រាម ។

ចំណែកកសិកររស់នៅខេត្តខុនកែន បាននាំគ្នាបេះផ្កាម្លិះពីក្នុងចម្ការ បន្ទាប់មក ពួកគេអង្គុយក្រងជាកម្រងផ្កាទុកលក់ក្នុងថ្ងៃទិវាម្តាយ និងសម្រាប់អតិថិជនដែលកុម្ម៉ង់ទិញផងដែរ ។ កសិករដាំផ្កាម្លិះម្នាក់និយាយថា មានអតិថិជនកុម្ម៉ង់ទិញកម្រងផ្កាម្លិះចំនួន២០០ភួង ប៉ុន្តែកាលពីដើមខែសីហានេះ មានភ្លៀងធ្លាក់ញឹកញាប់ ទើបធ្វើឱ្យផ្កាម្លិះកើតជំងឺផ្សិត ហើយដើមខ្លះរលួយស្អុយ ។Phuang Malai" Images – Browse 104 Stock Photos, Vectors, and Video | Adobe  Stock

អ៊ំស្រី សមប៊ូន អាំផៃវង្ស (Somboon Ampaiwong) អាយុ៦២ឆ្នាំ ជាកសិករដាំផ្កាមិ្លះនៅខេត្តខុនកែន រៀបរាប់ថា គាត់បានដាំផ្កាម្លិះនៅលើផ្ទៃដី១រ៉ៃ ហើយក្រុមគ្រួសារគាត់បានលក់ផ្កាម្លិះនៅផ្សារដោយខ្លួនឯង ។ នៅឆ្នាំនេះ ផ្កាម្លិះមានតម្លៃខ្ពស់ គឺ១.០០០បាតក្នុង១គីឡូក្រាម ហើយគាត់សង្ឃឹមថា នៅថ្ងៃទិវាម្តាយ តម្លៃនឹងកើនឡើងដល់១.៥០០បាតក្នុង១គីឡូក្រាម ។

អ៊ំស្រី សមប៊ូន អាំផៃវង្ស និយាយថា ៖ «មូលហេតុធ្វើឱ្យផ្កាម្លិះមានតម្លៃខ្ពស់ ព្រោះជិតដល់ថ្ងៃទិវាម្តាយ ហើយមានតម្រូវការច្រើន ។ ពេលធម្មតា វាមានតម្លៃត្រឹម៣០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ប៉ុន្តែពេលនេះ មានអ្នកកុម្ម៉ង់ទិញច្រើន ។ ទោះយ៉ាងណា កសិករជួបឧបសគ្គដោយសារភ្លៀងធ្លាក់មិនឈប់ឈរ ហើយធ្វើឱ្យផ្កាម្លិះស្អុយ» ៕ ប្រភព ៖ khaosod

រដ្ឋាភិបាល សម្រេចពង្រីកទំហំផ្ទៃដីឧទ្យានជាតិចំនួន៣កន្លែង

0

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែទំហំផ្ទៃដីឧទ្យានជាតិចំនួន៣កន្លែងឱ្យកាន់តែធំជាងមុន រួមមាន ឧទ្យានជាតិព្រះមុនីវង្ស បូកគោ, ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ដែលកែប្រែមកជា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងឧទ្យានជាតិអូរយ៉ាដាវ។

  • ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ប្រវត្តិឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ល្បីល្បាញយ៉ាងខ្លាំង ជាឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅប្រទេសកម្ពុជា  - Khmerhome
  • ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ត្រូវបានកែប្រែជា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងកែប្រែពីផ្ទៃដីទំហំ ៣៧ ៥០០ហិកតា មកផ្ទៃដីទំហំ ៦២ ២៨៣ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប។ឧទ្យានជាតិភ្នំគូលែន - វិគីភីឌា
  • ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែពីផ្ទៃដីទំហំ១០១ ៣៤៨ហិកតា មកផ្ទៃដីទំហំ១០៥ ០១៩ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។May be an image of map and text

នៅក្នុងនោះរាជរដ្ឋបាលក៏ពង្រីកផ្ទីដីដែនជម្រក​សត្វព្រៃចំនួនពីរផងដែរក្នុងនោះរួមាន៖

  • ដែនជម្រក​សត្វព្រៃភ្នំឱ​​​​រ៉ាល់ ពីផ្ទៃដី​ទំហំ ២៥៣ ៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨ ១៧២ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្ត​ពោធិ៍សាត់។May be an image of mountain
  • ដែនជម្រក​សត្វព្រៃបឹងពែរ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៤២ ៥០០ហិកតា មកផ្ទៃដីទំហំ ២៦៥ ៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

 

ព្រីន នៅមិនអស់ចិត្តសមត្ថភាពសម្តែងរបស់លោកអន់ខ្លាំងឬបានដល់ថ្នាក់ឱ្យតួកំប្លែងមកជួយប្រូម៉ូតរឿងថ្មី

0

ហាក់មិនអស់ចិត្តនូវការលើកឡើងថាការប្រើពុម្ពអក្សរដែលនាំមានការយល់ច្រលំទៅអក្សរប្រទេសដទៃដែលជាល្បិចធ្វើដើម្បីប្រូម៉ូតរឿង តារាចម្រៀងនិងសម្តែង ព្រីន បាននិយាយថាសមត្ថភាពសម្តែងរបស់លោកអន់ខ្លាំងឬដល់ថ្នាក់ឱ្យតួកំប្លែងមកជួយប្រូម៉ូតរឿង «មួយលានបែកមួយលានជួប»។

កាលពីដើមខែសីហា កន្លងមកនេះមហាជនអ្នកលេងបណ្តាញសង្គម រួមទាំងតារាកំប្លែងនាយ ពាក់មី បានចេញមកប្រតិកម្មនិងមិនគាំទ្រប្រើពុម្ពអក្សរលើ Poster រឿងថ្មីរបស់ផលិតកម្ម សាស្រ្តាហ្វៀមមានចំណងជើងថា «មួយលានបែកមួយលានជួប» ដែលមានតួឯកស្រីកញ្ញា រចនា រ៉ាវ៉ាឌី និងតួឯកប្រុសលោក ព្រីន។ ខណៈខាងផលិតក៏បានចេញមកសុំការអភ័យទោសចំពោះការប្រើពុម្ពអក្សរនាំឱ្យមានការយល់ខុស ដោយបានបញ្ជាក់ថាការប្រើប្រាស់ពុម្ពនេះ គឺមិនមានគោលបំណងក្នុងការធ្វើឱ្យស្រដៀងនឹងវប្បធម៌ប្រទេសណាមួយនោះទេ រួមទាំងនឹងធ្វើការផ្លាស់ប្តូរពុម្ពអក្សរខ្មែរផ្សេងដែរដើម្បីកុំឱ្យមានការយល់ច្រលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQLhuPxgYzOJI6CNTJPOVyzXyM5kgHasPnhMVJfeUtpUcPn8Xebaeetido74L2Gv3AfiU-LIa_8a-KSUKFjgyCGd-fgtqmx47CMrhvotjATbyr6NKmG9qaEfNr7-tTnh9n6CR82YgXmbeNpHPERsFK0fAquhd9lOC3HtvutXPeUjkdKT2b5McwYXlJ2AU/s960/image_2023-08-08_16-56-11.png

ទោះបីជាយ៉ាងនេះក្តីនៅលើផេករបស់ ព្រីន ឈានចូលថ្ងៃទី៨ សីហា លោកបាន add Story មួយដោយភ្ជាប់ជាមួយការលើកឡើងថា «ខ្ញុំសូមមិនគាំទ្រ ការសរសេអក្សរខ្មែរបែបនេះ
តែបើវាជាល្បិចគេធ្វើដើម្បីប្រូម៉ូតរឿង នោះខ្ញុំចាញ់បោកគេហើយ ព្រោះជួយប្រូម៉ូតឱ្យគេ សុំទោសរួច លក់……» ដែលសំណេរមួយនេះត្រូវបានគេដឹងថាជាការលើកឡើងរបស់ លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ដែលជាតារាកំប្លែងជួរមុខក្នុងប្រទេសអំឡុងពេលលោកប្រតិកម្មលើកដំបូងនៃការប្រើពុម្ពអក្សរក្នុងរឿង «មួយលានបែកមួយលានជួប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjszX2LOF9a_H5ZjnKRkhf2thBzJ7pkwVLKFZRcinCo98El_z5tjGs5M8CSzhDupUL-vTt0kaNaF432c-UmpjjQwO-la70BgqFQxYZG0yzUXN_tbqlbqT-U7RhlhMXL3LgjJlJulxIPu0f4ufkqgkHyomNrfSysBWrxQmHsLlwdieaSxKf9wPw7N86x_JM/s2048/image_2023-08-08_16-56-13.png

តួឯកប្រុសក្នុងភាពយន្តខាងលើនេះបានសរសេរដែរថា «និយាយត្រង់ខ្ញុំមិនទាន់អស់ចិត្តនឹងពាក្យមួយឃ្លានេះនៅឡើយទេ! សមត្ថភាពសម្តែងរបស់ខ្ញុំអន់ដល់ថ្នាក់ឱ្យតួកំប្លែងមកជួយ Promote?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyxmqho6w9XcyYZaDTYOGhLyTA-w7Boeo8-_djmu8izXUz47cTuZ1q7n7_ecvId47FxQ19Ohbtqv5E0_LWYNWUfnsvXv-QVaaGGtsgZnwtp-Gw9pBFFmwpzbgMqXd-ly2WkNlvOhDGZ5MN_JetVTETIgBqh2qr70CXHsr42CAjMauR14p1qfmkZJM8aQ/s1280/photo_2023-08-08_16-05-45.jpg

ទោះបីជាយ៉ាងនេះក្តីមកទល់ពេលនេះលោក ព្រីន បានលុបការបង្ហោះរបស់លោកហើយបន្ទាប់ពីសម្តែងនៅអារម្មណ៍អន់ចិត្តរបស់ខ្លួនដែលមានការលើកឡើងទាក់ទងនឹងល្បិចធ្វើឱ្យមានកំហុសដើម្បីមានភាពទាក់ទាញក្នុងការប្រូម៉ូតរឿង៕

Baekhyun សមាជិក EXO បង្ហាញពីគម្រោងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន

0

កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន The Korea Times កាលពីថ្ងៃទី៨ ខែសីហា បានឱ្យដឹងថា Baekhyun សមាជិកក្រុមចម្រៀង K-pop EXO គ្រោងនឹងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ទោះបីជាបច្ចុប្បន្នគាត់កំពុងស្ថិតនៅក្រោមផលិតកម្ម SM Entertainment ក៏ដោយ។EXO's Baekhyun Confirms The Launch Of His Own Company + Clarifies Rumors |  Soompi

Baekhyun បានបង្ហាញផែនការនេះក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើ Instagram ដោយគាត់បាននិយាយថា “ខ្ញុំគ្រោងនឹងដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយ SM ក៏បានយល់ព្រមជាវិជ្ជមានចំពោះផែនការរបស់ខ្ញុំផងដែរ។ នៅពេលដំណើរការក្រុមហ៊ុន ខ្ញុំនឹងនៅជាមួយ SM និងបន្តសកម្មភាពជាមួយសមាជិក EXO របស់ខ្ញុំដដែលទេ” ។ តារាចម្រៀងវ័យ ៣១ឆ្នាំរូបនេះក៏បានបន្តទៀតថា ខ្ញុំបានយកប្រាក់កម្ចីចំនួន ១៣ ពាន់លានវ៉ុន (ជាង ៩ លានដុល្លារ) ដើម្បីចាប់ផ្តើមក្រុមហ៊ុនថ្មី។

លោកក៏បានបន្ថែមទៀតថា ខ្ញុំនិងខាងផលិតកម្ម SM កំពុងគាំទ្រគ្នាទៅវិញទៅមកតាមរយៈកិច្ចព្រមព្រៀង និងការសម្របសម្រួលប្រកបដោយមិត្តភាព។Korean netizens react to news of Sunny and Kyuhyun leaving SM Entertainment  while Baekhyun is establishing his own company | allkpop គួររំលឹកដែរថា កាលពីខែមិថុនា Baekhyun, Xiumin និង Chen បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការទុកចិត្តជាមួយគណៈកម្មការ Fair Trade ជុំវិញលក្ខខណ្ឌនៃកិច្ចសន្យាមិនយុត្តិធម៌ ប៉ុន្តែពួកគេក៏បានបញ្ចប់ជម្លោះដោយយល់ព្រមបន្តនៅជាមួយ SM និង EXO វិញ។

បន្ទាប់ពីចុះកិច្ចព្រមព្រៀងរួចរាល់ EXO បានចេញអាល់ប៊ុម “Exist” ទីប្រាំពីររបស់ខ្លួននៅក្នុងខែកក្កដា ដោយលក់បានជាង ១០ លានកូពីនៅថ្ងៃដំបូងនៃការចេញផ្សាយរបស់ខ្លួន។ បច្ចុប្បន្ន Baekhyun និងសមាជិក EXO ដទៃទៀតកំពុងមមារញឹកនឹងការងារសិល្បៈរបស់គាត់រៀងៗខ្លួន ខណៈដែល D.O EXO ក៏កំពុងថតរឿងថ្មីរបស់គាត់ផងដែរ៕Everyone Thinks EXO BAEKHYUN Became Younger Following His Alternative  Military Service

រុស្ស៊ី ចោទក្រុងកៀវវាយប្រហារលើមជ្ឈមណ្ឌលជ្រើសរើសទាហាន ដូចបង្ហាញពីសមត្ថភាពចារកម្មដ៏ខ្លាំងរបស់អ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងទ័ពរបស់ក្រុងកៀវ និង ទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដស្លាប់គ្នាទៅវិញទៅមក រកទីបញ្ចប់មិនទាន់ឃើញនោះ ឥឡូវ ក៏មានសេចក្ដីរាយការណ៍ជាថ្មី ដោយរុស្ស៊ី បានចោទប្រកាន់ទៅលើអ៊ុយក្រែន អំពីការវាយប្រហារ ទៅលើមជ្ឈមណ្ឌលជ្រើសរើសកងទ័ពរបស់រុស្ស៊ី តាមរយៈប្រើប្រាស់យុទ្ធសាស្រ្ដប្លែកៗ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៩ ខែសីហា ថា រដ្ឋាភិបាលក្រុងមូស្គូ កំពុងតែស្ដីបន្ទាសដល់អាជ្ញាធរអ៊ុយក្រែន អំពីការវាយប្រហារបំផ្លិចបំផ្លាញ ទៅលើមជ្ឈមណ្ឌលជ្រើសរើសកងទ័ពរបស់រុស្ស៊ី ដោយបានចោទប្រកាន់ ថា ក្រុមអ្នកហៅទូរស័ព្ទរបស់អ៊ុយក្រែន កំពុងតែបោកបញ្ឆោត ដល់បុរសវ័យចំណាស់ៗរបស់ជនជាតិរុស្ស៊ី ជំរុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ។ ប៉ុន្ដែការអះអាងរបស់រុស្ស៊ី មិនមានភស្ដុតាង បញ្ជាក់នោះឡើយ។Ministry of Internal Affairs of the Russian Federation (Ministry of  Internal Affairs)

ការិយាល័យអគ្គរដ្ឋអាជ្ញាធររុស្ស៊ី បានចោទប្រកាន់ ថា បណ្ដាញទីភ្នាក់ងារចារកម្មនានារបស់អ៊ុយក្រែន កំពុងតែក្លែងខ្លួន ដើរតួនាទីធ្វើជាប៉ូលិស ឬ ធ្វើជាម្ចាស់បំណុល ហៅទូរស័ព្ទ ឬ ញុះញង់ជំរុញឲ្យជនជាតិរុស្ស៊ី វាយប្រហារប្រឆាំងនឹងមជ្ឈមណ្ឌលជ្រើសរើសទាហានរបស់ក្រុងមូស្គូ ជាថ្នូរនឹងការសន្យា ដោះស្រាយបំណុលរបស់ពួកគេ។ ជនជាតិរុស្ស៊ី ខ្លះ ក៏ត្រូវបានចោទប្រកាន់ ជុំវិញការសន្យាយកប្រាក់សន្សំរបស់ពួកគេ ត្រឡប់មកវិញ ផងដែរ។

ជនរងគ្រោះ ត្រូវបានគេប្រាប់ នៅក្នុងការឆបោកនោះ ថា ក្រុមឧក្រិដ្ឋជន បានចូលទៅកាន់កាប់ប្រាក់សន្សំរបស់ពួកគេ ប៉ុន្តែជនរងគ្រោះ នឹងទទួលបានប្រាក់ទាំងនោះ ត្រឡប់មកវិញ ប្រសិនបើជនរងគ្រោះទាំងនោះ ហ៊ានវាយប្រហារ ទៅលើមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកទាហានរបស់ក្រុងមូស្គូ។ ជួនកាល ជនរងគ្រោះខ្លះ ក៏ទទួលបានការធានា ថា ការវាយប្រហារបែបនេះ នឹងអាចជួយ ចាប់ក្រុមបណ្ដាញឧក្រិដ្ឋជន ផងដែរ។Ukraine-Russia war live: Ukraine 'highly unlikely' to make major  breakthrough

ក្រុមរដ្ឋអាជ្ញាធររបស់រុស្ស៊ី បានបន្ថែម ថា ការហៅតាមទូរស័ព្ទបែបនេះ ត្រូវបានគេធ្វើឡើង ជាលក្ខណៈទ្រង់ទ្រាយធំ ស្របពេលជាមួយនឹងទាហានរុស្ស៊ី វាយរុលទៅមុខ នៅលើសមរភូមិរបស់អ៊ុយក្រែន។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃរុស្ស៊ី ក៏បានសង្កត់ធ្ងន់ ថា ការវាយប្រហារ ប្រឆាំងនឹងមជ្ឈមណ្ឌលជ្រើសរើសយោធា នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ រហូតដល់រយៈពេល២០ឆ្នាំ។

លោក អាឡិកសាន់ដឺរ ស្លីចធឺរ (Alexander Schlichter) អ្នកឯកទេសរបស់ទូរទស្សន៍ BBC នៅតំបន់អឺរ៉ុប បានបញ្ជាក់ ថា ប្រសិនបើការចោទប្រកាន់របស់រុស្ស៊ី ក្លាយជាការពិតមែននោះ ករណីនេះពិតជាគួរឲ្យកោតសរសើរដ៏ខ្លាំងបំផុត ដល់សមត្ថភាពរបស់បណ្ដាញទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន។Russia plans to continue its 'operation' in Ukraine till achieving all goals

ដោយឡែក អាជ្ញាធរអ៊ុយក្រែន វិញ នៅតែរក្សាភាពស្ងៀមស្ងាត់ ហើយក៏មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់រុស្ស៊ី ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង បានបញ្ជាឲ្យកម្លាំងទាហានរបស់ខ្លួន វាយលុកទ្រង់ទ្រាយធំ ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ អ៊ុយក្រែន កាលពីពេលថ្មីៗនេះ ក៏បានចាប់ផ្ដើមវាយប្រហារបំផ្លិចបំផ្លាញបែបនេះ នៅក្នុងប្រទេសរុស្ស៊ី វិញដែរ។ ទន្ទឹមគ្នានេះ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ កងទ័ពអ៊ុយក្រែន កំពុងតែបង្កើននូវការវាយប្រហារយ៉ាងខ្លាំង ខណៈក្រុងមូស្គូ បើកយុទ្ធនាការជ្រើសរើសទាហានទ្រង់ទ្រាយធំ។

សារព័ត៌មានប្រចាំថ្ងៃរបស់រុស្ស៊ី Vedomosti (វេដូមូស្ទី) បានដកស្រង់សម្ដីរបស់លោក សេហ្គេ មីរ៉ូណូវ( Segei Mironov) ជាសមាជិកសភាជាតិនិយមជ្រុលរបស់រុស្ស៊ី បានអះអាង អំពីការវាយប្រហារ ប្រឆាំងនឹងមជ្ឈមណ្ឌលនានារបស់រុស្ស៊ី ត្រូវបានអ៊ុយក្រែនប៉ុនប៉ង ចាប់តាំងពីថ្ងៃទី១-២ ខែសីហា មកម៉្លេះ។Ukraine war: Wagner 'building Belarus tent city' 15 miles from Kyiv's  territory | The Independent

បន្ថែមពីលើនេះ លោក សេហ្គេ មីរ៉ូណូវ បានសរសេរលិខិត ផ្ញើជូនលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ដោយបានអះអាង ថា មជ្ឈមណ្ឌលហៅទូរស័ព្ទរបស់អ៊ុយក្រែន ត្រូវបានកំណត់អត្តសញ្ញាណ អំពីការបោកប្រាស់ ហើយឥឡូវនេះ វាកំពុងតែក្លាយជាគោលដៅ ដោយស្របច្បាប់ សម្រាប់យោធារុស្ស៊ី វាយប្រហារ។

អាជ្ញាធររុស្ស៊ី កាលពីខែមុន បានសម្រេចបង្កើនកម្រិតអាយុ ចូលធ្វើទាហាន ជាអតិបរមា រហូតដល់៣ឆ្នាំ ដោយបង្កើនអាយុរបស់បុរសជនជាតិរុស្ស៊ី អាចនឹងត្រូវអាជ្ញាធរ កោះហៅឲ្យចូលបម្រើទាហាន។ នៅមុនពេលមានការកែប្រែបែបនេះ គឺបុរស ដែលមានសុខភាពល្អទាំងអស់ រស់នៅក្នុងប្រទេសរុស្ស៊ី មានអាយុចន្លោះ ពី១៨ ដល់២៧ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា រយៈពេល១ឆ្នាំ។ ប៉ុន្ដែឥឡូវនេះ អាជ្ញាធររុស្ស៊ី បានបង្កើននូវការកំណត់អាយុ ចន្លោះពី១៨ឆ្នាំ រហូតដល់៣០ឆ្នាំ។Putin's deputy accuses NATO of 'openly fighting' Russia, vows all enemies  will be 'vanquished' | Fox Newsលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ខណៈបច្ចុប្បន្ន កំពុងតែកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខសហព័ន្ធន៍រុស្ស៊ី បានបញ្ជាក់ ដោយដកស្រង់តួលេខរបស់ក្រសួងការពារជាតិរុស្ស៊ី ថា ទាហានបន្ថែម ចំនួន ២៣១ ០០០ ត្រូវបានជ្រើសរើស ឲ្យចូលបម្រើ នៅក្នុងជួរកងទ័ពរបស់រុស្ស៊ី ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែសីហា។

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២ បានចេញក្រឹត្យមួយ ចាប់ផ្តើមកេណ្ឌកម្លាំងទ័ពបន្ថែម។ សកម្មភាពបែបនេះ បានធ្វើឱ្យប្រជាជនរុស្ស៊ី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានជំរុញឲ្យបុរសជនជាតិរុស្ស៊ី មានវ័យចូលបម្រើកងទ័ព រាប់ម៉ឺននាក់ រត់គេចចេញពីប្រទេសរបស់ពួកគេ ទៅស្វែងរកសិទ្ធិជ្រកកោណ នៅតាមបណ្ដាប្រទេសផ្សេងៗ ជាពិសេស នៅតំបន់អឺរ៉ុប៕

ការអូសបន្លាយពេលបង្កើតរដ្ឋាភិបាលធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ

0

ប្រទេសថៃ ៖ សភាពាណិជ្ជកម្មថៃបានលើកឡើងថា គេចាប់ផ្តើមឃើញសញ្ញាសេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះ ដោយសារការបង្កើតរដ្ឋាភិបាលថ្មីអូសបន្លាយពេលយូរ ។ វាធ្វើឱ្យប៉ះពាល់ដល់កត្តាជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន ហើយពលរដ្ឋថៃ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗបានកាត់បន្ថយការចំណាយ និងវិនិយោគទុនជាថ្មី ។TCC University President thinks Thai corruption can improve

លោក ថាណាវ៉ាត់ ផុនវិឆ័យ (Thanawat Phonwichai) ប្រធានមជ្ឈមណ្ឌលការព្យាករសេដ្ឋកិច្ច និងអាជីវកម្ម ប្រចាំសាកលវិទ្យាល័យសភាពាណិជ្ជកម្ម លើកឡើងថា អ្វីគួរឱ្យសង្កេតនាពេលបច្ចុប្បន្ននេះ គឺសេដ្ឋកិច្ចថៃមានសញ្ញាខុសធម្មតា ហើយការទិញផលិតផលផ្សេងៗមិនច្រើនដូចពេលមុនទេ ។ ដូច្នេះ វាបង្ហាញពីសេដ្ឋកិច្ចថៃបានធ្លាក់ចុះអស់រយៈពេល២ខែហើយ ចាប់តាំងពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៣ ។ ជាក់ស្តែង ការទិញរថយន្តបានធ្លាក់ចុះ ដោយសារអតិថិជនមិនសូវជឿជាក់ ខណៈប្រទេសថៃពុំទាន់អាចបង្កើតរដ្ឋាភិបាលថ្មីបាន និងធ្វើឱ្យសេដ្ឋកិច្ចខ្វះកម្លាំងជំរុញ ។Thailand's economy in 2023 could pose multiple challenges to government and  central bank | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in

លោក ថាណាវ៉ាត់ ផុនវិឆ័យ បន្តថា បើភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅតែអូសបន្លាយបែបនេះ វានឹងមិនអាចជំរុញឱ្យសេដ្ឋកិច្ចថៃឈានទៅរីកចម្រើនបានទេ ។ សភាពាណិជ្ជកម្មសង្ឃឹមថា ប្រទេសថៃនឹងអាចបង្កើតរដ្ឋាភិបាលថ្មី នៅខែសីហា ឆ្នាំ២០២៣ ឬនៅខែកញ្ញា ខាងមុខ ដើម្បីបង្កើតគោលនយោបាយជំរុញសេដ្ឋកិច្ចតាមរយៈការចំណាយថវិកាជាតិ និងបង្កើតទំនុកចិត្តដល់វិនិយោគិនបរទេស ដែលមានបំណងមកវិនិយោគនៅប្រទេសថៃ ។Facing headwinds in 2019, Thai economy looks better for 2020 - Thailand  Work Permit & Visa | law thailand Services | Thailand BOI Registration |  set up company for foreigners

លោកបញ្ជាក់ថា ចំណែកការធ្វើបាតុកម្មតវ៉ារឿងនយោបាយនាពេលបច្ចុប្បន្ន គឺមិនគួរឱ្យបារម្ភទេ ពីព្រោះវាជាការជួបជុំរយៈពេលខ្លីប៉ុណ្ណោះ ។ ម្យ៉ាងទៀត ពួកគេមិនបានធ្វើការប្រឆាំងជាបន្តបន្ទាប់ និងដេកឆ្លងយប់ដូចកាលពីមុន ដូច្នេះ វាមិនប៉ះពាល់ដល់ការវិនិយោគពីបរទេសទេ ៕ Thailand economy grows at fastest pace in year on tourism rebound |  Business and Economy | Al Jazeeraប្រភព ៖ 3plus