រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងទ័ពរបស់ក្រុងកៀវ និង ទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដស្លាប់គ្នាទៅវិញទៅមក រកទីបញ្ចប់មិនទាន់ឃើញនោះ ឥឡូវ ក៏មានសេចក្ដីរាយការណ៍ជាថ្មី ដោយរុស្ស៊ី បានចោទប្រកាន់ទៅលើអ៊ុយក្រែន អំពីការវាយប្រហារ ទៅលើមជ្ឈមណ្ឌលជ្រើសរើសកងទ័ពរបស់រុស្ស៊ី តាមរយៈប្រើប្រាស់យុទ្ធសាស្រ្ដប្លែកៗ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៩ ខែសីហា ថា រដ្ឋាភិបាលក្រុងមូស្គូ កំពុងតែស្ដីបន្ទាសដល់អាជ្ញាធរអ៊ុយក្រែន អំពីការវាយប្រហារបំផ្លិចបំផ្លាញ ទៅលើមជ្ឈមណ្ឌលជ្រើសរើសកងទ័ពរបស់រុស្ស៊ី ដោយបានចោទប្រកាន់ ថា ក្រុមអ្នកហៅទូរស័ព្ទរបស់អ៊ុយក្រែន កំពុងតែបោកបញ្ឆោត ដល់បុរសវ័យចំណាស់ៗរបស់ជនជាតិរុស្ស៊ី ជំរុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ។ ប៉ុន្ដែការអះអាងរបស់រុស្ស៊ី មិនមានភស្ដុតាង បញ្ជាក់នោះឡើយ។Ministry of Internal Affairs of the Russian Federation (Ministry of  Internal Affairs)

ការិយាល័យអគ្គរដ្ឋអាជ្ញាធររុស្ស៊ី បានចោទប្រកាន់ ថា បណ្ដាញទីភ្នាក់ងារចារកម្មនានារបស់អ៊ុយក្រែន កំពុងតែក្លែងខ្លួន ដើរតួនាទីធ្វើជាប៉ូលិស ឬ ធ្វើជាម្ចាស់បំណុល ហៅទូរស័ព្ទ ឬ ញុះញង់ជំរុញឲ្យជនជាតិរុស្ស៊ី វាយប្រហារប្រឆាំងនឹងមជ្ឈមណ្ឌលជ្រើសរើសទាហានរបស់ក្រុងមូស្គូ ជាថ្នូរនឹងការសន្យា ដោះស្រាយបំណុលរបស់ពួកគេ។ ជនជាតិរុស្ស៊ី ខ្លះ ក៏ត្រូវបានចោទប្រកាន់ ជុំវិញការសន្យាយកប្រាក់សន្សំរបស់ពួកគេ ត្រឡប់មកវិញ ផងដែរ។

ជនរងគ្រោះ ត្រូវបានគេប្រាប់ នៅក្នុងការឆបោកនោះ ថា ក្រុមឧក្រិដ្ឋជន បានចូលទៅកាន់កាប់ប្រាក់សន្សំរបស់ពួកគេ ប៉ុន្តែជនរងគ្រោះ នឹងទទួលបានប្រាក់ទាំងនោះ ត្រឡប់មកវិញ ប្រសិនបើជនរងគ្រោះទាំងនោះ ហ៊ានវាយប្រហារ ទៅលើមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកទាហានរបស់ក្រុងមូស្គូ។ ជួនកាល ជនរងគ្រោះខ្លះ ក៏ទទួលបានការធានា ថា ការវាយប្រហារបែបនេះ នឹងអាចជួយ ចាប់ក្រុមបណ្ដាញឧក្រិដ្ឋជន ផងដែរ។Ukraine-Russia war live: Ukraine 'highly unlikely' to make major  breakthrough

ក្រុមរដ្ឋអាជ្ញាធររបស់រុស្ស៊ី បានបន្ថែម ថា ការហៅតាមទូរស័ព្ទបែបនេះ ត្រូវបានគេធ្វើឡើង ជាលក្ខណៈទ្រង់ទ្រាយធំ ស្របពេលជាមួយនឹងទាហានរុស្ស៊ី វាយរុលទៅមុខ នៅលើសមរភូមិរបស់អ៊ុយក្រែន។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃរុស្ស៊ី ក៏បានសង្កត់ធ្ងន់ ថា ការវាយប្រហារ ប្រឆាំងនឹងមជ្ឈមណ្ឌលជ្រើសរើសយោធា នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ រហូតដល់រយៈពេល២០ឆ្នាំ។

លោក អាឡិកសាន់ដឺរ ស្លីចធឺរ (Alexander Schlichter) អ្នកឯកទេសរបស់ទូរទស្សន៍ BBC នៅតំបន់អឺរ៉ុប បានបញ្ជាក់ ថា ប្រសិនបើការចោទប្រកាន់របស់រុស្ស៊ី ក្លាយជាការពិតមែននោះ ករណីនេះពិតជាគួរឲ្យកោតសរសើរដ៏ខ្លាំងបំផុត ដល់សមត្ថភាពរបស់បណ្ដាញទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន។Russia plans to continue its 'operation' in Ukraine till achieving all goals

ដោយឡែក អាជ្ញាធរអ៊ុយក្រែន វិញ នៅតែរក្សាភាពស្ងៀមស្ងាត់ ហើយក៏មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់រុស្ស៊ី ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង បានបញ្ជាឲ្យកម្លាំងទាហានរបស់ខ្លួន វាយលុកទ្រង់ទ្រាយធំ ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ អ៊ុយក្រែន កាលពីពេលថ្មីៗនេះ ក៏បានចាប់ផ្ដើមវាយប្រហារបំផ្លិចបំផ្លាញបែបនេះ នៅក្នុងប្រទេសរុស្ស៊ី វិញដែរ។ ទន្ទឹមគ្នានេះ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ កងទ័ពអ៊ុយក្រែន កំពុងតែបង្កើននូវការវាយប្រហារយ៉ាងខ្លាំង ខណៈក្រុងមូស្គូ បើកយុទ្ធនាការជ្រើសរើសទាហានទ្រង់ទ្រាយធំ។

សារព័ត៌មានប្រចាំថ្ងៃរបស់រុស្ស៊ី Vedomosti (វេដូមូស្ទី) បានដកស្រង់សម្ដីរបស់លោក សេហ្គេ មីរ៉ូណូវ( Segei Mironov) ជាសមាជិកសភាជាតិនិយមជ្រុលរបស់រុស្ស៊ី បានអះអាង អំពីការវាយប្រហារ ប្រឆាំងនឹងមជ្ឈមណ្ឌលនានារបស់រុស្ស៊ី ត្រូវបានអ៊ុយក្រែនប៉ុនប៉ង ចាប់តាំងពីថ្ងៃទី១-២ ខែសីហា មកម៉្លេះ។Ukraine war: Wagner 'building Belarus tent city' 15 miles from Kyiv's  territory | The Independent

បន្ថែមពីលើនេះ លោក សេហ្គេ មីរ៉ូណូវ បានសរសេរលិខិត ផ្ញើជូនលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ដោយបានអះអាង ថា មជ្ឈមណ្ឌលហៅទូរស័ព្ទរបស់អ៊ុយក្រែន ត្រូវបានកំណត់អត្តសញ្ញាណ អំពីការបោកប្រាស់ ហើយឥឡូវនេះ វាកំពុងតែក្លាយជាគោលដៅ ដោយស្របច្បាប់ សម្រាប់យោធារុស្ស៊ី វាយប្រហារ។

អាជ្ញាធររុស្ស៊ី កាលពីខែមុន បានសម្រេចបង្កើនកម្រិតអាយុ ចូលធ្វើទាហាន ជាអតិបរមា រហូតដល់៣ឆ្នាំ ដោយបង្កើនអាយុរបស់បុរសជនជាតិរុស្ស៊ី អាចនឹងត្រូវអាជ្ញាធរ កោះហៅឲ្យចូលបម្រើទាហាន។ នៅមុនពេលមានការកែប្រែបែបនេះ គឺបុរស ដែលមានសុខភាពល្អទាំងអស់ រស់នៅក្នុងប្រទេសរុស្ស៊ី មានអាយុចន្លោះ ពី១៨ ដល់២៧ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា រយៈពេល១ឆ្នាំ។ ប៉ុន្ដែឥឡូវនេះ អាជ្ញាធររុស្ស៊ី បានបង្កើននូវការកំណត់អាយុ ចន្លោះពី១៨ឆ្នាំ រហូតដល់៣០ឆ្នាំ។Putin's deputy accuses NATO of 'openly fighting' Russia, vows all enemies  will be 'vanquished' | Fox Newsលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ខណៈបច្ចុប្បន្ន កំពុងតែកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខសហព័ន្ធន៍រុស្ស៊ី បានបញ្ជាក់ ដោយដកស្រង់តួលេខរបស់ក្រសួងការពារជាតិរុស្ស៊ី ថា ទាហានបន្ថែម ចំនួន ២៣១ ០០០ ត្រូវបានជ្រើសរើស ឲ្យចូលបម្រើ នៅក្នុងជួរកងទ័ពរបស់រុស្ស៊ី ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែសីហា។

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២ បានចេញក្រឹត្យមួយ ចាប់ផ្តើមកេណ្ឌកម្លាំងទ័ពបន្ថែម។ សកម្មភាពបែបនេះ បានធ្វើឱ្យប្រជាជនរុស្ស៊ី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានជំរុញឲ្យបុរសជនជាតិរុស្ស៊ី មានវ័យចូលបម្រើកងទ័ព រាប់ម៉ឺននាក់ រត់គេចចេញពីប្រទេសរបស់ពួកគេ ទៅស្វែងរកសិទ្ធិជ្រកកោណ នៅតាមបណ្ដាប្រទេសផ្សេងៗ ជាពិសេស នៅតំបន់អឺរ៉ុប៕