អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាសម្តែងល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង បានចូលរួមសម្តែងនៅក្នុងកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែសីហា ដែលប្រព្រឹត្តទៅស្របពេលខួបលើកទី៦៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiysn9QmOdjr7ZM8YtTxxoMxYjOqxr3aA2U8clBU1zZlt30ZtSIUzDwryIXjDNnffUEl-HBXijpwrMb4dWzKAQykxFIxo2krn8SsE6Rx_U_EuAKPbw62BJNoKHgyQwUezi_3DriEYF4PTWI_VxYtvxbmSgHk2kwiYP1MYk-fr8LLjHhhAaHW7vfH_8dhzI/s1280/365148987_834328194923625_4013249638030250502_n.jpg

នៅក្នុងពិធីខាងលើនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី Lu Jing សមាជិកាអចិន្រ្តៃយ៍គណ:កម្មាធិការបក្ស ក្រុង ហ្វូចូវ សាធារណៈរដ្ឋប្រជាមានិតចិន រួមទាំងមានវត្តមានឯកឧត្ដមទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា ផលិតករភាពយន្ត កម្ពុជា ចិន ព្រមទាំងសិល្បករសិល្បការិនី ភ្ញៀវកិត្តយសជាតិ អន្តរជាតិជាច្រើនរូបចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwHXkWjXFMclhKoJnggaM-zllVZyHFJt16EQ3yDyB_rN4wn5N8AYitISV7rfOz01lU04BWAu4ar0SEwpuEZlk88a0HHfiMsKu0ioGWiKrMvynNKqdlZYuEaXLCYNQ2BX7Bb57kI5R6YupvjlRqo45EZDjW5oMjmbAS9nKguT9QfyhxAPVYL8CTrWdeEw/s1280/365275966_834327871590324_2100877691399949612_n.jpg

សប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ នេះផងដែរកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង ទទួលបានកិត្តិយសពិសេសបានចូលរួមសម្តែងនិងបកស្រាយបទចម្រៀងមានចំណងជើងថា «ថ្នម»អមជាមួយការសម្តែងល្ខោនខោលរួមទាំងសិល្បៈផ្សេងទៀតឱ្យកាន់តែមានភាពរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1fUVrjXBVmkFQzNlAAMnvt0U8JP6cy1N91zzhDOvs2f3OrOnbvAkqlzX6UTqM1Oc_0Ty09pPpiEapYOPDMqy6pBZ7o3rMK3JONEzWPYAInuJ8LVdkXAhAyyeyHhDaBCXUfn_r6s9rthBu_ckqUJ02IYnJtya-qFe1laSmFVTzC1Ce81o2mqvpW1onaVI/s2048/366297799_867277948099773_5756810635288694749_n.jpg

មិនត្រឹមតែប៉ុណ្ណោះតារាសម្តែង ស៊ីន យូប៊ីន ក៏សម្តែងបទចិនជាមួយរបាំផ្លិតយ៉ាងស្រស់ស្អាតបង្ហាញដោយភាពជឿជាក់ស័ក្តិសមជាតារាជួរមុខនៅក្នុងប្រទេសពិតមែន។May be an image of 1 person

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាកន្លងមកនេះអ្នកទាំងពីរក៏ទើបទទួលពានរង្វាន់តារាសម្តែងស្រី និងតារាសម្តែងប្រុសដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year) ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 នៅឯប្រទេសថៃផងដែរ៕