Home Blog Page 1554

ព្រះចៅអធិការវត្តបណ្តេញលោកសង្ឃឱ្យចេញពីវត្តទាំងយប់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅឃុំខោហ៊ិនសន ស្រុកផានុមសារ៉ាខាម ខេត្តឆាក់ឈើងឆៅ បានប្រទះឃើញព្រះសង្ឃ និងលោកនេនប្រមាណ១០អង្គ ព្រមទាំងក្មេងវត្តផងដែរ បានដើរនៅតាមផ្លូវមួយកន្លែងឆ្ពោះទៅកាន់ទីក្រុងបាងកក ។ ព្រះសង្ឃទាំងនេះបានយករបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមកជាមួយដែរ ដូចជា បាត្រលោក និងកង្ហារ ។

តាមការសាកសួរទៅកាន់ព្រះសង្ឃ១អង្គព្រះនាម Noppadon Suchato មានសង្ឃដីកាថា ៖ «អាត្មាធ្វើដំណើរមកពីវត្តមួយកន្លែងស្ថិតនៅឃុំខោហ៊ិនសន ស្រុកផានុម សារ៉ាខាម ដោយសារព្រះចៅអធិការវត្តនេះបាននាំកម្លាំងសមត្ថកិច្ចមកប្រាប់ឱ្យព្រះសង្ឃចេញពីវត្ត ។ ការបណ្តេញចេញនេះ ដោយសារអាត្មានាំគ្នាតវ៉ាចៅអធិការវត្ត និងខាងព្រះសង្ឃថ្នាក់ស្រុក អំពីរឿងចៅអធិការវត្តមានអាកប្បកិរិយាមិនសមរម្យ ហើយគ្មានភាពយុត្តិធម៌សម្រាប់ព្រះសង្ឃផ្សេងទៀតដែលគង់ក្នុងវត្តនេះ ។ ដូច្នេះ ព្រះសង្ឃក៏នាំគ្នាចេញពីវត្តតាមការបណ្តេញចេញ ដោយបារម្ភថា គ្មានសុវត្ថិភាព ព្រោះចៅអធិការវត្តខាងលើមានឥទ្ធិពលខ្លាំង» ។

ព្រះសង្ឃ១អង្គទៀតមានសង្ឃដីកាថា កាលពីឆ្នាំ២០២២ ព្រះចៅអធិការវត្តបានទទួលប្រាក់ពីបុណ្យកឋិនប្រាណ៣សែនបាត ហើយចៅអធិការវត្តរូបនេះបានចេញពីវត្តអស់៧ខែ ទៅ៨ខែ ។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០២៣ ព្រះចៅអធិការវត្តក៏ត្រឡប់មកវត្តវិញ ប៉ុន្តែព្រះសង្ឃគង់ក្នុងវត្តមិនព្រមទទួលស្គាល់ជាចៅអធិការវត្តទៀតទេ ។ ដូច្នេះ ក៏បាននាំគ្នាទៅតវ៉ាព្រះសង្ឃថ្នាក់សង្កាត់ នៅរសៀលថ្ងៃទី៩ ខែសីហា ប៉ុន្តែពេលល្ងាច ស្រាប់តែមានការបញ្ជូនលិខិត១ច្បាប់ពីព្រះសង្ឃថ្នាក់ខេត្តចុះហត្ថលេខាថា ឱ្យបណ្តេញព្រះសង្ឃ និងលោកនេនចេញពីវត្ត ។

ព្រះសង្ឃខាងលើបន្តថា ៖ «ព្រះចៅអធិការវត្តបាននាំមន្ត្រីសមត្ថកិច្ចមកដល់វត្ត ហើយសមត្ថកិច្ចប្រាប់ថា អាស្រ័យលើចៅអធិការវត្តថា នឹងឱ្យព្រះសង្ឃចេញពីវត្ត ឬនៅវត្តបន្តទៀត ប៉ុន្តែចៅអធិការវត្តបានឱ្យពួកអាត្មាចេញពីវត្ត ។ ពួកអាត្មាបានសុំពេលមួយរយៈ ព្រោះវាជាពេលចូលវស្សា ប៉ុន្តែចៅអធិការវត្តទុករយៈពេលត្រឹមថ្ងៃទី១០ ខែសីហា នៅវេលាថ្ងៃត្រង់ បើមិនដូច្នោះទេ នឹងចាត់វិធានការតាមច្បាប់ពីបទបំពាន» ។

ព្រះសង្ឃដដែលបន្ថែមថា ៖ «អាត្មាមិនយល់ថា តើពួកអាត្មាបំពានយ៉ាងម៉េចទៅ ព្រោះអាត្មាបានបួសជាព្រះសង្ឃអស់រយៈពេល៧ឆ្នាំហើយនៅវត្តនេះ គ្រាន់តែនាំគ្នាតវ៉ាសោះ ក៏ត្រូវបណ្តេញចេញពីវត្ត ។ រីឯមន្ត្រីប៉ូលិសមិនបានសាកសួរអ្វីឡើយ ហើយពួកគេគិតតែពីបណ្តេញពួកអាត្មាតែម្យ៉ាង មិនសួររកហេតុផលមួយម៉ាត់សោះ ។ ពួកគេប្រាប់ត្រឹមថា បានទទួលបញ្ជានេះពីព្រះសង្ឃថ្នាក់ខេត្ត» ។

តាមការពិនិត្យជាក់ស្តែងឃើញថា មានព្រះសង្ឃ៣អង្គ លោកនេន៥អង្គ និងក្មេងវត្តម្នាក់ទៀត ត្រូវបានចៅអធិការបណ្តេញចេញពីវត្ត ។ ចំណែកនៅក្នុងវត្តពេលនេះ មានតែព្រះចៅអធិការវត្ត១អង្គ និងលេខា២នាក់ប៉ុណ្ណោះ ។ បន្ទាប់ពីនេះ ព្រះសង្ឃព្រះនាម Noppadon Suchato ត្រូវស្វែងរកវត្តផ្សេងឱ្យព្រះសង្ឃគ្រប់អង្គស្នាក់នៅសិន ទើបដំណើរការទាមទាររកយុត្តិធម៌ ព្រោះបច្ចុប្បន្ន គឺជាពេលចូលវស្សា ៕ ប្រភព ៖ khaosod  

ធ្លាប់តែឮគេនិយាយ!​ ឥឡូវឃើញហើយ ត្រីចេះហោះ

0

ត្រី​ហោះ ឬ ត្រី Exocoetidae មិនមែន​ទើបតែ​កកើត​ទេ ពោល​គឺ​តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​លើ​ការ​ស្រាវជ្រាវ​ផូស៊ីលបានឱ្យ​ដឹង​ថា អម្បូរ​ត្រី​មាន​ស្លាប​នេះ​មាន​តាំងពី​យុគសម័យ Middle Triassic ឬ​ពី​២៣៥​ទៅ​២៤២​លាន​ឆ្នាំ​មុន​ ប៉ុន្តែពួក​វា​មាន​ទ្រង់ទ្រាយ​ពុំ​ដូច​ត្រី​បច្ចុប្បន្ន​ទេ។Flying Fish by GabeRamos on DeviantArt​ត្រី​នេះ​អាច​ហោះ​បាន​ចម្ងាយ​៥០​ម៉ែត្រ ហើយ​តែងតែ​ហោះ​ចេញពី​ទឹកសមុទ្រ​ទៅ​ពួន​សម្ងំ​ដេក​ក្បែរមាត់ច្រាំង និង​ធ្វើ​ដំណើរ​បាន​ច្រើន​ជាង​៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ការហោះចេញពីទឹករបស់ត្រីនេះ គឺដើម្បីគេចចេញពីការតាមប្រមាញ់របស់ត្រី Tuna (ធូណា)។

លក្ខណៈពិសេសរបស់ត្រីហោះនេះ គឺភ្នែករបស់ពួកវា ផ្តល់ភាពអំណោចផលខ្លាំង បើទោះបីជាពួកវាហោះចេញពីទឹកក៏ដោយ ក៏ភ្នែករបស់ពួកវា នៅតែមើលឃើញច្បាស់ដដែល។ បច្ចុប្បន្ន អម្បូរ​ត្រី​មាន​ស្លាប​នេះ​មាន​ចំនួន ៦៤​ប្រភេទ​រស់នៅ​ក្នុង​ទឹកសមុទ្រ ដែលភាគច្រើនគេអាចរកប្រទះឃើញវានៅប្រទេសដែនកោះ Barbados (បា បា ដូស) ដែលប្រទេសនេះ ត្រូវបានគេទទួលស្គាល់ថាជា”ទឹកដីនៃត្រីហោះ”Exocoetidae: The Fish That FliesFlying Fish ~ Exocoetidae | Ikan, Hewan, Makhluk laut

ប្រភព: Wikipedia

សញ្ញាទាំង ៥ បញ្ជាក់ថាអ្នកជាមនុស្សមានសំណាង

0

សំណាងគឺតាមនិយមន័យដោយផ្អែកលើឱកាស។ យោងទៅតាមច្បាប់នៃសកលលោកបានបញ្ជាក់ថាមិនមានអ្វីជាការចៃដន្យនោះទេ ប៉ុន្តែបើយោងតាមលោក Richard Wiseman សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា និងជាអ្នកនិពន្ធសៀវភៅ “The Luck Factor” បាននិយាយថា សកម្មភាព និងគំនិតរបស់អ្នកអាចបង្កើនឱកាសនៃសំណាង ការដែលចេះចាប់យកឱកាសនេះហើយជាសំណាង។ ដូច្នេះហើយអ្នកជំនាញថាមពល និងនិមិត្តសញ្ញាជឿថា សញ្ញាមួយចំនួនខាងក្រោមនេះអាចប្រាប់យើងឱ្យដឹងថាយើងជាមនុស្សមានសំណាងឬក៏អត់៖

១.ចេះចាប់យកឱកាសជានិច្ច៖ យោងតាមការស្រាវជ្រាវរបស់លោក Wiseman បានឱ្យដឹងថា មនុស្សមានសំណាងភាគច្រើនមិនសូវហក់លោតនោះទេ មានន័យថា គាត់ជាមនុស្សដែលមិនសូវផ្លាស់ប្តូរការងារ រាប់អានមនុស្សដដែល បន្តដើរតាមផ្លូវដដែល ប៉ុន្តែបទពិសោធន៍ថ្មី នឹងមកដល់អ្នកនៅកន្លែងការងារ ឬនៅមនុស្សដែលយើងរាប់អាន ហើយយើងចេះចាប់យកឱកាសនោះ។Stakeholders urge youth to diversify for job opportunities — Appointments —  The Guardian Nigeria News – Nigeria and World News

២.ស្តាប់វិចារណញាណខ្លួនឯង៖ យោងតាមការធ្វើតេស្តបុគ្គលិកលក្ខណៈបានបង្ហាញថា មនុស្សដែលមិនសូវមានសំណាង ភាគច្រើនគឺមានភាពតានតឹង គិតយូរ និងថប់បារម្ភ ការថប់បារម្ភនេះអាចនាំទៅរកការមិនសម្រេចចិត្ត។ រីឯ មនុស្សដែលមានសំណាងច្រើនតែធ្វើការសម្រេចចិត្តរហ័សដោយស្តាប់នូវវិចារណញាណរបស់ពួកគេ។You could be better at thinking in daily life, here's how | Think

៣.មានបុគ្គលិកលក្ខណៈសុទិដ្ឋិនិយម៖ នៅក្នុងការស្រាវជ្រាវរបស់លោក Wiseman មនុស្សដែលមានសំណាងតែងតែរកឃើញអ្វីដែលវិជ្ជមាន មានន័យថា ពួកគេតែងតែស្ងប់ស្ងាត់គ្រប់ស្ថានភាពទាំងអស់ មិនថាស្ថានភាពបែបណានោះទេ ពួកគេតែងដោះស្រាយអ្វីមួយដោយសន្តិវិធី និងមិនមានក្តីរំភើប ឬតក់ស្លុតអ្វីនោះទេ។20 Things That Make Us Smile | Panmedia

៤.យកចិត្តទុកដាក់ជានិច្ចចំពោះរូបរាង៖ យោងតាមលោក Wiseman បាននិយាយាថា ការយកចិត្តទុកដាក់លើរូបរាងរបស់អ្នកគឺជារឿងល្អបំផុត ព្រោះសំណាងគឺនៅក្បែរអ្នកជានិច្ច ស្មារតីរបស់អ្នកនឹងក្លាយជាមនុស្សសុទិដ្ឋិនិយម និងមានសំណាងល្អច្រើន។500+ Strong Woman Pictures | Download Free Images & Stock Photos on Unsplash

៥.ទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន៖ នៅពេលដែលអ្នកកំពុងដើរតាមផ្លូវ ឬកន្លែងសាធារណៈណាមួយ ហើយត្រូវបានមួយមនុស្សផ្សេងមើលមកអ្នក វាបង្ហាញថាអ្នកមានថាមពលវិជ្ជមានដែលទាក់ទាញអ្នកដទៃ៕ ប្រភព៖cafef.com

ឈ្វេងយល់​! ភាពខុសគ្នារវាងសត្វក្រពើ និងក្រពា

0

នាបច្ចុប្បន្ន មនុស្សមួយចំនួននៅតែមិនទាន់អាចបែកចែកដាច់ និងសម្គាល់មួយណាជាសត្វក្រពើ ហើយមួយណាទៀតជាសត្វក្រពា បាននៅឡើយនោះទេ។

ជាការពិតណាស់ បើយើងមើលមួយប្រភេទ យើងអាចគិតថាជាសត្វតែមួយ ក៏ប៉ុន្តែបើមើលឱ្យរាងយូរបន្តិច យលងនឹងចំណុចខុសគ្នារបស់សត្វទាំងពីរ។

ខាងក្រោមនេះជាចំណុចខុសគ្នារវាងក្រពើ និងក្រពា៖

  • ក្រពាបច្ចុប្បន្នមានតែនៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងភាគខាងកើតប្រទេសចិនប៉ុណ្ណោះ ដោយឡែកក្រពើអាចស្វែងរកបាន សឹងតែនៅជុំវិញពិភពលោក។
  • ក្រពើ ភាគច្រើនមានសម្បុរខ្មៅលាយក្រហមឬពណ៌ប្រេងអូលីវ ចំណែកឯក្រពាតែងតែមានពណ៌ខ្មៅប្រផេះស្រអាប់
  • ក្រពើវ័យជំទង់អាចធំធាត់ទៅដល់ប្រវែងប្រហែលជា ៥.៧៩ម៉ែត្រ ចំណែកឯក្រពាអាចមានប្រវែង ៤.២៦ម៉ែត្រ ខណៈដែលក្រពានឹងមានទំហំធំជាងក្រពើពេលដែលពួកវាផុតវ័យធំធាត់
  • ចំណុចខុសប្លែកគ្នាដ៏សំខាន់បំផុតរវាងក្រពើ និងក្រពាគឺមាត់។ក្រពាមានមាត់ធំជាង និងទម្រង់មាត់អក្សរ U ចំណែកឯក្រពើមានមាត់វែងជាង និងតូចជាង ហើយមានទម្រង់មាត់អក្សរ V៕Difference between Crocodiles and Alligators | Thomson Safaris

ផ្សោតញីមួយក្បាលទម្ងន់ជាង១៤គីឡូត្រូវងា.ប់ដោយសារជាប់ម៉ង

0

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីព្រឹក មានកូនផ្សោតញី១ក្បាល ប្រវែង១,០១ម៉ែត ទម្ងន់១៤,៤គីឡូក្រាម អាយុប្រមាណ២ខែ បានងា.ប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

នៅក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់ គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន សត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានងាប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន៩២ក្បាល។

ក្រសួងក៏បានបញ្ជាក់ថានៅរដូវទឹកដំឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេលប្រមាណ១ឆ្នាំ។ ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញងាប់នេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងងាប់។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផលបានអំពាវនាវដល់អ្នកនេសាទនៅតាមដងទន្លេមេត្តាជួយឃ្លាំមើល និងចូលរួមថែរក្សាការពារសត្វផ្សោតដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជានិងពិភពលោក។ ក្នុងករណីដែលប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ចហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញជលផលដែលនៅជិតបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKKOZh8SLOum4KTkw7I2iF-tYNMJVod5gvwkod_bwoYgjGeXZ_JCsN23Bx6IBLz1xkSwhaur8R_U6inUQnfHdkYCMdvW7vDIiodKMGCFL7pNIqP15vEA_FkIfrGOxLc2lSvBX2imnw1WVW6EWldUekoz-FJksISHgXotiPF3Z2oZyrE--gTDHa-fFU0Vs/s1280/66.jpg

រ៉ូស ថាមានតែខ្មែរគ្នាឯងទេដែលជាន់ ខណៈថៃសរសើរនិងលើកទឹកចិត្តពេលនាង Cover បទថៃ

0

ថ្មីៗមកនេះមានផេកថៃមួយបានចុះផ្សាយពី រ៉ូស ដែលបានច្រៀង Cover បទថៃកន្លងមកនេះដោយមានមតិវែកញែកយ៉ាងច្រើន ខណៈ រ៉ូស បានបោះសម្តីថាមានតែខ្មែរទេដែលជាន់ និង Bully នាង តែថៃវិញបានសរសើរ និងលើកទឹកចិត្តនិងឱ្យនាងតស៊ូបន្តទៀតព្រោះពាក្យខ្លះនាងច្រៀងមិនច្បាស់។ ទោះយ៉ាងណាក៏មានការលើកឡើងថាអ្នកជិតខាងនេះកម្រនឹងសរសើរមកលើកម្ពុជាណាស់តែពេលរ៉ូសបកស្រាយបទចម្រៀងថៃបែរជាមានការសរសើរ ឬការសរសើរនេះពួកគេមានគោលបំណងអ្វីមួយ?។No photo description available.

យប់ថ្ងៃទី៨ សីហា រ៉ូស ដែលជាអ្នកលេងបណ្តាញសង្គមល្បីឈ្មោះម្នាក់ និងទើបមានរឿងក្តីប្តឹងផ្តល់គ្នារងនៅអំពើហិង្សា បានសរសេរថា «តាមពិតចូលទៅមើលមានតែថៃខមិនសរសើរ ហើយនិងលើកទឹកចិត្ត ហើយថាទៀតមិនមានការគិតថាមើលងាយ ព្រោះច្រៀងចេញមកគួរឱ្យស្រលាញ់ទោះពាក្យខ្លះមិនសូវច្បាស់ និងប្រាប់ឱ្យរ៉ូសស៊ូៗ នេះអ្វីដែលបានចូលអានខំមិនខាងថៃ ថៃយកផុសថាខ្មែច្រៀងថៃត្រូវបាន ខ្មែរគ្នាឯង bully ច្រើន គេមិនបាននិយាយពាក្យមើលងាយទេ មានតែលើកទឹកចិត្តអ្នកច្រៀងនិងអរគុណដែលស្រលាញ់ អ្វីដែលឃើញមានតែខ្មែរគ្នាឯងដែលជាន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ISvrlRMa9jftlodXNadGoQPyUfllL-taWdo-V362hh0jhl_w8yVPyT0DWHal0K0pObnNmJ0s1lkjflZoE26xboUmdaOYD7Rl4kaUqour-3cTuP3T9PcJWd5NbIdVQYS4tuFoteQz1l_BRleKj75fqyHZoQEepDoQpmL2_9fvjnWUHRA2K-WdI0BXRVw/s1280/photo_2023-08-09_13-43-58.jpg

គួរបញ្ជាក់ថា រ៉ូស Cover បទថៃមានទាំងMVផងនេះពេលបង្ហោះលើបណ្តាញសង្គមរួចមានអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយោបល់ជាច្រើនទៅលើការច្រៀងរបស់នាង ខណៈការច្រៀង cover របស់រ៉ូស បានធ្លាយទៅដល់ផេកថៃបានចុះផ្សាយពីនាងផងដែរ។ ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមភាគច្រើនបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះនាងនោះទេព្រោះអ្នកលេងបណ្តាញសង្គមថៃខ្លះបានប្រើពាក្យសើចចំអក។ ចំណែកឯអ្នកខ្លះទៀតបាននិយាយថាអ្វីៗដែលល្អរបស់កម្ពុជា ភាគីអ្នកជិតខាងមិនដែលពេញចិត្តនោះទេ ញឹកញាប់តែងតែបង្ហាញឱ្យដឹងច្បាស់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpxXQLJNS72mFpsI8LT7JQvj-Ub9gQjap-GodnBvz5B7DqZQeVwcXQ7-K9GWVl5xArSCGLahkVnCUtxqOe9Famkce0AcX2-E3HeTpGzjK8VswGZVOd_R8_I2glE-iJfaYEuAj7Cxk-UeSeHKkGhwDtGjq3HpnqLP0d6I5eMzxpuC6Q6MHTIaMYAJp-nI/s1557/363384786_1449988199190439_5319301516062692183_n.jpg

ការដែល រ៉ូស បង្ហាញថាមានជនជាតិថៃច្រើនសរសើរ និងលើកទឹកចិត្តពេលនាងច្រៀង Cover បទថៃនេះ មិនដឹងថាជនជាតិនេះមានគោលបំណងអ្វីឱ្យប្រាកដនោះទេ ជាការសរសើរដោយចេញពីចិត្តឬគ្រាន់តែសរសើរក្នុងន័យផ្សេងរបស់ពួកគេប៉ុណ្ណោះ៕

អត្ថន័យអាក្រក់នៃការសុបិន្តឃើញសត្វក្រពើ

0

ក្រពើគឺជានិមិត្តសញ្ញានៃការការពារ និងកម្លាំងផងដែរ បើអ្នកសុបិន្តឃើញសត្វក្រពើ អ្នកគួរប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួន ឬការងារ ឬក៏ជាទំនាក់ទំនងអ្វីមួយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការសុបិន្តឃើញក្រពើមិនប្រាកដថាអាក្រក់រហូតនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទខុសៗគ្នានៃការសុបិន្តឃើញក្រពើ៖

១.សុបិន្តឃើញក្រពើដេញតាម៖ សុបិន្តបែបនេះ មានន័យថា អ្នកកំពុងឆ្លងកាត់ពេលវេលាដ៏តានតឹងក្នុងជីវិត ហើយអ្នកមានអារម្មណ៍ថាអ្នកត្រូវទទួលខុសត្រូវលើបញ្ហាទាំងអស់ដោយខ្លួនឯង។ អ្នកត្រូវការជំនួយ ឬការគាំទ្រខ្លះ និងទុកពេលវេលាសម្រាប់ការថែទាំខ្លួនឯងខ្លះ ហើយកុំប្រញាប់ចេញពីរឿងមួយទៅរឿងបន្ទាប់។

២.សុបិន្តឃើញក្រពើមួយក្បាល៖ បើអ្នកណាសុបិន្តឃើញក្រពើតែមួយក្បាល ទំនាយទាយថា អ្នកដែលមានគ្រួសារអាចនឹងមានបញ្ហាដូចជាការងារ ខាតបង់ប្រាក់ ឬត្រូវជួបគ្រោះអកុសលជាដើម។ ប៉ុន្តែសម្រាប់អ្នកដែលនៅលីវវិញ គឺមានបុរសចាស់ស្រឡាញ់ ហើយអ្នកនឹងក្លាយជាជនទីបី។What Does It Mean When You Dream About Crocodiles? (10 Spiritual Meanings)

៣.សុបិន្តឃើញក្រពើពីរក្បាលឡើង ឬច្រើនក្បាល៖ សុបិន្តបែបនេះ មានន័យថា អ្នកអាចនឹងត្រូវអ្នករួមការងារក្បត់ដែលធ្វើបាបអ្នក ហើយអ្នកជិតស្និទ្ធនឹងអាចនាំសំណាងអាក្រក់មកអ្នក អ្នកមិនគួរធ្វេសប្រហែសឡើយ សូមរៀបចំផែនការឱ្យបានហ្មត់ចត់ មុននឹងធ្វើអ្វីមួយ ត្រូវគិតឱ្យបានល្អិតល្អន់ ជៀសវាងការឆ្លៀតឱកាសពីមនុស្សជុំវិញខ្លួន។

៤.សុបិន្តឃើញក្រពើខាំ៖ សុបិន្តឃើញក្រពើខាំ មានន័យថា អ្នកគួររស់នៅដោយប្រយ័ត្នប្រយែងក្នុងរឿងទ្រព្យសម្បត្តិព្រោះវាអាចនឹងបាត់បង់។ រីឯអ្នកនៅលីវវិញ នឹងបានជួបស្នេហាជាមួយមនុស្សរស់នៅឆ្ងាយ។Getting more sleep reduces caloric intake, a game changer for weight loss  programs - UChicago Medicine

៥.សុបិន្តឃើញក្រពើខាំនរណាម្នាក់៖ ការយល់សប្តិឃើញក្រពើខាំនរណាម្នាក់ បង្ហាញថាអ្នកស្ថិតក្នុងដំណាក់កាលតានតឹងក្នុងជីវិត ហើយអ្នកមិនអាចស៊ូទ្រាំនឹងភាពតានតឹងបាននោះទេ វានឹងធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត។

៦.សុបិន្តឃើញក្រពើងាប់៖ សុបិន្តបែបនេះ មានន័យថា អ្នកនឹងជួបរឿងអាក្រក់ៗក្នុងជីវិត ឬអាចមានគ្រោះដល់ជីវិត ឬក៏មានមនុស្សជិតដិតបាត់បង់ជីវិតជាដើម ដូចនេះគួរប្រុងប្រយ័ត្ន៕ ប្រភព៖sanook

បុរសគប់ទឹកកកដាក់ ជី ដេវីត ចេញមកសូមទោសជាលើកទី២អមជាមួយលិខិតស្នាមផ្តិតមេដៃ

0

នៅថ្ងៃទី៨ សីហា នេះបុរសដែលគប់ទឹកកកដាក់តារាចម្រៀង ជី ដេវីត ឈ្មោះថា ឃី ឆាយឡេង បានចេញមកសូមទោសជាលើកទី២អមជាមួយលិខិតស្នាមលាយលក្ខណ៍អក្សរបញ្ជាក់ទៅកាន់តារាចម្រៀងរូបនេះនិងអ្នកគាំទ្ររបស់គេ ដោយសន្យាថានឹងឈប់ប្រព្រឹត្តអំពើអសីលធម៌ដែលប្រាសចាកសេចក្តីថ្លៃថ្នូរជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិប្រសិនបើក្នុងករណីមានទង្វើបែបនេះកើតឡើងបន្តទៀតរូបគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

នៅលើបណ្តាញសង្គមឈ្មោះ Chhayleng KHY បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ ឃី ឆាយឡេង ជាម្ចាស់គណនីហ្វេសបុក ( Facebook) ឈ្មោះ Chhayleng KHY សូមធ្វើការទទួលនូវកំហុសគ្រប់យ៉ាងដែលខ្ញុំបាទបានប្រព្រឹត្តទៅលើលោក ងួន ចាន់ដាវីត (Dit Way) និងធ្វើការសុំទោសជាសាធារណៈតាមរយះលិខិតលាយលក្ខណ៍អក្សរនេះដល់លោក ងួន ចាន់ដាវីត (Dit Way) និងអ្នកគាំទ្ររបស់លោក ព្រមទាំងសិល្បករ សិល្បការិនី នៅក្នុងវិស័យសិល្បៈទាំងមូល។ ខ្ញុំបាទសូមធ្វើការអះអាង និងសន្យាថា ខ្ញុំបាទនឹងឈប់ប្រព្រឹត្តអំពើអសីលធម៌ដែលប្រាសចាកសេចក្តីថ្លៃថ្នូរទាំងឡាយដែលជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើក្នុងករណីមានទង្វើបែបនេះកើតឡើងបន្តទៀត ខ្ញុំបាទនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយលិខិតនេះត្រូវបានធ្វើឡើងដោយឆន្ទៈ និងស្មារតីទទួលកំហុសរបស់ខ្ញុំបាទផ្ទាល់ ដោយគ្មានការបង្ខិតបង្ខំនិងគំរាមកំហែងពីអ្នកណាឡើយ។ ខ្ញុំអរគុណដល់ លោកដាវីដ អ្នកនាងបូព្រឹក្ស និងក្រុមការងាររបស់គាត់ដែលបានអនុគ្រោះដល់រូបខ្ញុំបាទ »។

នៅក្នុងលិខិតស្នាមនោះ ក៏បានបញ្ជាក់ដែរថាការដែលលោកបានគប់ទឹកកកដាក់តារាចម្រៀង ជី ដេវីត អំឡុងពេលសម្តែងនៅក្នុងក្លិបកម្សាន្តនៅខេត្តព្រះសីហនុនោះដោយសារតែរូបគេស្រវឹងខ្វះសមត្ថភាពក្នុងការពិចារណា និងគ្រប់គ្រងខ្លួនឯង។ បុរសរូបនេះបន្ថែមថា លិខិតនេះត្រូវបានធ្វើឡើងដោយឆន្ទៈ និងស្មារតីទទួលកំហុសរបស់រូបគេផ្ទាល់ ដោយគ្មានការបង្ខិតបង្ខំ និងគំរាមកំហែងពីអ្នកណាឡើយ៕  

ហ្វេនចាប់ផ្តើមសង្ស័.យស្នេហា ស៊ីន យូប៊ីន និង ខាត់ វៃហាំង មានភាពរង្គោះរង្គើ

0

មានការចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក និងមានពាក្យខ្សឹបខ្សៀវគ្នាថា ចំណងស្នេហា ខាត់ វៃហាំង និង ស៊ីន យូប៊ីន ហាក់មានភាពរង្គោះរង្គើហើយបន្ទាប់ពីរយៈចុងក្រោយនេះអ្នកទាំងពីរសុទ្ធតែបង្ហាញអារម្មណ៍សេដដូចគ្នា ខណៈពួកគេបានចូលរួមក្នុងកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ជាមួយគ្នាពិតមែនប៉ុន្តែមិនបង្ហាញភាពស្និទ្ធស្នាលយកចិត្តទុកដាក់ជាមួយគ្នាដូចមុនឡើយ។

ចំណងស្នេហារយៈពេល១០ឆ្នាំមកនេះរវាងតារាសម្តែងល្បីឈ្មោះ ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង មានការសាទរយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈព្រមទាំងចង់ឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឆាប់ៗទៀតផង ខណៈកន្លងមក យូប៊ីន ក៏បាន mention វៃហាំង ផងដែរពេលគូស្នេហ៍តារាថៃសុំគ្នារៀបការ។

ទោះយ៉ាងណា ថ្មីៗមកនេះពោលគឺនៅថ្ងៃទី៧ ខែសីហា អំឡុងពេលតារាសម្តែងទាំងពីរដួងយូប៊ីន និង វៃហាំង មានកិត្តិយសពិសេសបានចូលរួមសម្តែងនៅក្នុងពិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឃើញថា អ្នកទាំងពីរពុំសូវស្និទ្ធស្នាលដូចមុន និងមានទឹកមុខមិនសូវស្រស់បស់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះនៅលើបណ្តាញសង្គមទិកតុកអ្នកទាំងពីរសុទ្ធតែបង្ហាញអារម្មណ៍សេដរៀងៗខ្លួន។

ការបង្ហាញពីអារម្មណ៍សេដ រួមជាមួយវីដេអូដែលអ្នកទាំងពីរពុំសូវបង្ហាញការយកចិត្តទុកដាក់គ្នាធ្វើឱ្យហ្វេនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណងស្នេហារបស់ពួកគេ និងសង្ឃឹមថាបើសិនជា ស៊ីន យូប៊ីន និង ខាត់ វៃហាំង មានបញ្ហានិងគ្នាមែននោះសង្ឃឹមអ្នកទាំងពីរដោះស្រាយគ្នាបានព្រោះហ្វេនៗពិតជាមិនចង់ឃើញការបែកបាក់របស់អ្នកទាំងពីរឡើយ។

ទន្ទឹមនឹងមានការសង្ស័យចំណងស្នេហ៍មួយគូនេះមានភាពរង្គោះរង្គើនោះហ្វេនៗខ្លះទៀតក៏បង្ហាញថាកុំអាលមានការវិនិច្ឆ័យអ្វីប្រសិនជាមិនទាន់មានអ្វីបញ្ជាក់ ខណៈអ្នកខ្លះទៀតបានលើកឡើងថាការពិតទៅជាយ៉ាងណា សូមឱ្យហ្វេនៗគោរពតាមការសម្រេចចិត្ដរបស់ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ៕

តើអ្នកចូលចិត្តបរិភោគចំណីអាហារផ្អែមជាមនុស្សរាក់ទាក់មែនអត់ ?

0

យើងបានទាយនិស្ស័យរបស់ខ្លួន និងមនុស្សនៅជុំវិញយើងតាមរយៈការមើលរាសី ថ្ងៃខែឆ្នាំកំណើត ឬប្រភេទឈាម ប៉ុន្តែយើងមិនធ្លាប់បានឮថា ចំណីអាហារក៏អាចធ្វើឱ្យយើងស្គាល់ពីនិស្ស័យ ឬទម្លាប់របស់មនុស្សម្នាក់ៗបានដូចគ្នា ។ តាមការស្រាវជ្រាវមួយដែលមានទំនាក់ទំនងរវាងទម្លាប់ និងរសជាតិអាហារបង្ហាញថា អ្នកដែលចូលចិត្តបរិភោគអាហារមានរសជាតិផ្អែម ពួកគេនឹងមានភាពរួសរាយរាក់ទាក់ និងគួរឱ្យសេពគប់ ។Eating chocolate for breakfast could help you lose weight, new study finds  | indy100

លោកវេជ្ជបណ្ឌិត Brian Meier មកពីសាកលវិទ្យាល័យ Gettysburg សហរដ្ឋអាមេរិក និងជាអ្នកសរសេរកិច្ចការស្រាវជ្រាវនេះលើកឡើងថា មនុស្សយើងទទួលបានបទពិសោធន៍ជាមួយរសជាតិចំណីអាហារជារៀងរាល់ថ្ងៃ ហេតុនេះ លោកចង់ផ្តល់ភាពសំខាន់នៃទំនាក់ទំនងរវាងទម្លាប់ និងរសជាតិអាហារដែលបរិភោគ ។

ការស្រាវជ្រាវរបស់លោក Brian Meier ដំបូងគេបង្ហាញថា ក្រុមមនុស្សចូលចិត្តបរិភោគអាហារផ្អែមដូចជា សូកូឡា គឺពួកគេតែងជួយយកអាសារអ្នកដទៃ បើធៀបនឹងមនុស្សមិនបរិភោគរសជាតិផ្អែម ។ ចំណែកការសិក្សារបស់លោកមួយទៀតបង្ហាញថា អ្នកចូលចិត្តបរិភោគនំ, ស្ករគ្រាប់ ឬនំខេកសូកូឡា ពួកគេតែងមានទម្លាប់ចងមិត្ត និងចូលចិត្តជួយសង្គ្រោះអ្នកដទៃ ។The Emotions Evoked by Chocolates

លោកវេជ្ជបណ្ឌិត Brian Meier បានកត់សម្គាល់ផងដែរថា វាជារឿងមួយគួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលមនុស្សមានភាពរួសរាយរាក់ទាក់ និងគួរឱ្យរាប់អានសម្រាប់មនុស្សទាំងពួង ហើយត្រូវបានគេសរសើរថា «You’re sweet» បើទោះជាទម្លាប់អាចមិនពាក់ព័ន្ធនឹងរសជាតិអាហារដែលពួកគេចូលចិត្តក្តី ។

បើតាមទ្រឹស្តីផ្នែកចិត្តសាស្ត្រពន្យល់ថា ការចូលចិត្តរសជាតិចំណីអាហារ គឺជាការគ្រប់គ្រងអារម្មណ៍វិជ្ជមាន ។ ទោះយ៉ាងណា គំនិតនេះគ្រាន់តែជាការស្រាវជ្រាវលើអ្នកស្ម័គ្រចិត្តមួយចំនួនប៉ុណ្ណោះ ហើយគេមិនទាន់អាចសន្និដ្ឋានជារួមថា ទម្លាប់ការបរិភោគចំណីអាហាររបស់បុគ្គលម្នាក់ៗនឹងដូចគ្នាទាំងអស់ទេ ៕ ប្រភព ៖ TNN Health