ប្រទេសថៃ ៖ សភាពាណិជ្ជកម្មថៃបានលើកឡើងថា គេចាប់ផ្តើមឃើញសញ្ញាសេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះ ដោយសារការបង្កើតរដ្ឋាភិបាលថ្មីអូសបន្លាយពេលយូរ ។ វាធ្វើឱ្យប៉ះពាល់ដល់កត្តាជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន ហើយពលរដ្ឋថៃ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗបានកាត់បន្ថយការចំណាយ និងវិនិយោគទុនជាថ្មី ។TCC University President thinks Thai corruption can improve

លោក ថាណាវ៉ាត់ ផុនវិឆ័យ (Thanawat Phonwichai) ប្រធានមជ្ឈមណ្ឌលការព្យាករសេដ្ឋកិច្ច និងអាជីវកម្ម ប្រចាំសាកលវិទ្យាល័យសភាពាណិជ្ជកម្ម លើកឡើងថា អ្វីគួរឱ្យសង្កេតនាពេលបច្ចុប្បន្ននេះ គឺសេដ្ឋកិច្ចថៃមានសញ្ញាខុសធម្មតា ហើយការទិញផលិតផលផ្សេងៗមិនច្រើនដូចពេលមុនទេ ។ ដូច្នេះ វាបង្ហាញពីសេដ្ឋកិច្ចថៃបានធ្លាក់ចុះអស់រយៈពេល២ខែហើយ ចាប់តាំងពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៣ ។ ជាក់ស្តែង ការទិញរថយន្តបានធ្លាក់ចុះ ដោយសារអតិថិជនមិនសូវជឿជាក់ ខណៈប្រទេសថៃពុំទាន់អាចបង្កើតរដ្ឋាភិបាលថ្មីបាន និងធ្វើឱ្យសេដ្ឋកិច្ចខ្វះកម្លាំងជំរុញ ។Thailand's economy in 2023 could pose multiple challenges to government and  central bank | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in

លោក ថាណាវ៉ាត់ ផុនវិឆ័យ បន្តថា បើភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅតែអូសបន្លាយបែបនេះ វានឹងមិនអាចជំរុញឱ្យសេដ្ឋកិច្ចថៃឈានទៅរីកចម្រើនបានទេ ។ សភាពាណិជ្ជកម្មសង្ឃឹមថា ប្រទេសថៃនឹងអាចបង្កើតរដ្ឋាភិបាលថ្មី នៅខែសីហា ឆ្នាំ២០២៣ ឬនៅខែកញ្ញា ខាងមុខ ដើម្បីបង្កើតគោលនយោបាយជំរុញសេដ្ឋកិច្ចតាមរយៈការចំណាយថវិកាជាតិ និងបង្កើតទំនុកចិត្តដល់វិនិយោគិនបរទេស ដែលមានបំណងមកវិនិយោគនៅប្រទេសថៃ ។Facing headwinds in 2019, Thai economy looks better for 2020 - Thailand  Work Permit & Visa | law thailand Services | Thailand BOI Registration |  set up company for foreigners

លោកបញ្ជាក់ថា ចំណែកការធ្វើបាតុកម្មតវ៉ារឿងនយោបាយនាពេលបច្ចុប្បន្ន គឺមិនគួរឱ្យបារម្ភទេ ពីព្រោះវាជាការជួបជុំរយៈពេលខ្លីប៉ុណ្ណោះ ។ ម្យ៉ាងទៀត ពួកគេមិនបានធ្វើការប្រឆាំងជាបន្តបន្ទាប់ និងដេកឆ្លងយប់ដូចកាលពីមុន ដូច្នេះ វាមិនប៉ះពាល់ដល់ការវិនិយោគពីបរទេសទេ ៕ Thailand economy grows at fastest pace in year on tourism rebound |  Business and Economy | Al Jazeeraប្រភព ៖ 3plus