កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន The Korea Times កាលពីថ្ងៃទី៨ ខែសីហា បានឱ្យដឹងថា Baekhyun សមាជិកក្រុមចម្រៀង K-pop EXO គ្រោងនឹងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ទោះបីជាបច្ចុប្បន្នគាត់កំពុងស្ថិតនៅក្រោមផលិតកម្ម SM Entertainment ក៏ដោយ។EXO's Baekhyun Confirms The Launch Of His Own Company + Clarifies Rumors |  Soompi

Baekhyun បានបង្ហាញផែនការនេះក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើ Instagram ដោយគាត់បាននិយាយថា “ខ្ញុំគ្រោងនឹងដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយ SM ក៏បានយល់ព្រមជាវិជ្ជមានចំពោះផែនការរបស់ខ្ញុំផងដែរ។ នៅពេលដំណើរការក្រុមហ៊ុន ខ្ញុំនឹងនៅជាមួយ SM និងបន្តសកម្មភាពជាមួយសមាជិក EXO របស់ខ្ញុំដដែលទេ” ។ តារាចម្រៀងវ័យ ៣១ឆ្នាំរូបនេះក៏បានបន្តទៀតថា ខ្ញុំបានយកប្រាក់កម្ចីចំនួន ១៣ ពាន់លានវ៉ុន (ជាង ៩ លានដុល្លារ) ដើម្បីចាប់ផ្តើមក្រុមហ៊ុនថ្មី។

លោកក៏បានបន្ថែមទៀតថា ខ្ញុំនិងខាងផលិតកម្ម SM កំពុងគាំទ្រគ្នាទៅវិញទៅមកតាមរយៈកិច្ចព្រមព្រៀង និងការសម្របសម្រួលប្រកបដោយមិត្តភាព។Korean netizens react to news of Sunny and Kyuhyun leaving SM Entertainment  while Baekhyun is establishing his own company | allkpop គួររំលឹកដែរថា កាលពីខែមិថុនា Baekhyun, Xiumin និង Chen បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការទុកចិត្តជាមួយគណៈកម្មការ Fair Trade ជុំវិញលក្ខខណ្ឌនៃកិច្ចសន្យាមិនយុត្តិធម៌ ប៉ុន្តែពួកគេក៏បានបញ្ចប់ជម្លោះដោយយល់ព្រមបន្តនៅជាមួយ SM និង EXO វិញ។

បន្ទាប់ពីចុះកិច្ចព្រមព្រៀងរួចរាល់ EXO បានចេញអាល់ប៊ុម “Exist” ទីប្រាំពីររបស់ខ្លួននៅក្នុងខែកក្កដា ដោយលក់បានជាង ១០ លានកូពីនៅថ្ងៃដំបូងនៃការចេញផ្សាយរបស់ខ្លួន។ បច្ចុប្បន្ន Baekhyun និងសមាជិក EXO ដទៃទៀតកំពុងមមារញឹកនឹងការងារសិល្បៈរបស់គាត់រៀងៗខ្លួន ខណៈដែល D.O EXO ក៏កំពុងថតរឿងថ្មីរបស់គាត់ផងដែរ៕Everyone Thinks EXO BAEKHYUN Became Younger Following His Alternative  Military Service