អ្នកគាំទ្រពិតជាមានភាពភ្ញាក់ផ្អើលមិនតិចនោះទេមិនមានដំរួយអ្វីសោះស្រាប់តែធ្លាយដំណឹងតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេស ជី ដេវីត ដឹកដៃគូស្នេហ៍ ទេព បូព្រឹក្ស ចូលរួមកម្មវិធី Milan Fashion Week Spring/Summer 2024 ក្រោមការអញ្ជើញរបស់ម៉ាកយីហោលំដាប់មួយដែលកម្មវិធីនេះរៀបចំឡើងនៅប្រទេសអ៊ីតាលី ខណៈក៏ធ្លាយដំណឹងមួយទៀតថាអ្នកទាំងពីរក៏មានកាលវិភាគនៅប្រទេសបារាំងផងដែរ។
ដំណឹងដែលមហាជនទទួលបាននេះបន្ទាប់ពីហ្វេនផេករបស់តារាចម្រៀងទាំងពីររូបបង្ហើបដំណឹងខ្លះៗនៅលើបណ្តាញសង្គមដោយបានឱ្យដឹងថាកម្មវិធីខាងលើនេះគឺជាកម្មវីធី Fashion Show ដ៏ធំប្រចាំឆ្នាំ ដែលមាន Brand ល្បីៗជាច្រើនបានដាក់បង្ហាញនូវ Collection ថ្មីរបស់ពួកគេ។ កម្មវិធីនេះក៏មានការចូលរួមពីតារា K-Pop និងតារាល្បីៗលំដាប់ពិភពលោកជាច្រើន។ បន្ថែមពីលើនេះអ្នកគាំទ្ររបស់ ជីដេវីត បានឱ្យដឹងទៀតថា ជី ដេវីត និង ទេព បូព្រឹក្ស
មានកាលវិភាគ Fashion Week Spring/ Summer 2024 : ដូចជានៅទីក្រុង Milan ថ្ងៃទី១៩កញ្ញា ដល់ ថ្ងៃទី ២៥ កញ្ញា និងនៅទីក្រុង Paris ថ្ងៃទី២៥ កញ្ញា ដល់ ថ្ងៃទី០៥ តុលា ឆ្នាំ២០២៣។
ទោះយ៉ាងណា តារាចម្រៀងទាំងពីរដួងនេះមិនទាន់បានបង្ហើបប្រាប់អ្នកគាំទ្រថាម៉ាកយីហោណាដែលអញ្ជើញពួកគេចូលរួមនៅក្នុងកម្មវិធីនោះទេ ខណៈមានការសង្ស័យថាអាចBrand LV ព្រោះកន្លងមកអ្នកទាំងពីរឧស្សាហ៍ប្រើប្រាស់ម៉ាកយីហោនេះខ្លាំងណាស់ ណាមួយវ៉ាលីធ្វើដំណើររបស់ ទេព បូព្រឹក្ស ក៏ជាម៉ាក LV ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស ទើបបញ្ចប់ការប្រគំតន្រ្តីផ្ទាល់ខ្លួនផងដែរដើម្បីជាកិច្ចស្វាគមន៍ការវិលត្រលប់មកកាន់ឆាកតន្រ្តីវិញបន្ទាប់ពីផ្អាកមួយរយៈពេល ខណៈថវិកាដែលទទួលបានពីការលក់សំបុត្រពីការប្រគំតន្រ្តីរបស់នាងនឹងប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ៕