រូបភាពដែលយើងមើលឃើញនេះ គឺ Airlander ជានាវាហោះប្រើប្រាស់ឧស្ម័នអេលីយ៉ូម ហើយវាអាចក្លាយជាជម្រើសថ្មីសម្រាប់ការធ្វើដំណើរតាមអាកាស ។ វាសមស្របសម្រាប់ពិភពលោកនាថ្ងៃអនាគត ដោយសារវាបញ្ចេញកាបូនឌីអុកស៊ីតតិចជាងយន្តហោះទូទៅរហូតដល់៩០% បើទោះជាត្រូវប្តូរដោយគុណវិបត្តិ ដោយសារនាវាហោះអាចធ្វើដំណើរយឺតជាងយន្តហោះទូទៅក្តី ។Airlander 10 developers to team up with BAE Systems - BBC News

លោក ថម ក្រាន់ឌី នាយករបស់ Hybrid Air Vehicle ឬ HAV គឺជាអ្នកបង្កើតនាវាហោះលើកឡើងថា អ្វីដែលយើងឃើញ និងបានឮនេះ គឺជាបច្ចេកវិទ្យាមួយដែលបញ្ចេញខ្យល់ពុល និងកាបូនឌីអុកស៊ីតតិចជាងយន្តហោះ ។ វាជាជម្រើសថ្មីសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក ។ ដូច្នេះ បច្ចុប្បន្ននេះ ចាត់ទុកថា យើងមានជម្រើសសម្រាប់ការធ្វើដំណើរតិចតួច ។After decade-long trip, HAV finally readies for Airlander 10 production |  In depth | Flight Global

នាវាហោះ Airlander 10 ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនឧស្សាហកម្មការពារប្រទេស ដោយសារក្រុមហ៊ុនទាំងនេះព្យាយាមរកវិធីកាត់បន្ថយការបញ្ចេញកាបូនក្នុងការដឹកជញ្ជូនតាមអាកាស ។ ចំណែក HAV កំពុងសហការជាមួយក្រុមហ៊ុន BAE Systems ដែលជាក្រុមហ៊ុនផ្នែកការពារជាតិដ៏ធំបំផុតរបស់ប្រទេសអង់គ្លេស ដើម្បីសិក្សាពីការប្រើប្រាស់ឧបករណ៍ផ្នែកដឹកជញ្ជូន និងការស៊ើបការណ៍ ។ គេរំពឹងថា នឹងអាចផលិតនាវាហោះនេះសម្រាប់បម្រើផ្នែកពាណិជ្ជកម្មបាននៅឆ្នាំ២០២៦ ។Inside Airlander 10, the world's longest aircraft | Lifestyle |  channel3000.com

នាវាហោះផ្ទុកទៅដោយឧស្ម័នអេលីយ៉ូមពេញ គឺវាមានទំហំស្មើនឹងទីលានប្រកួតកីឡា និងមានកម្ពស់ស្មើរថយន្តក្រុង២ជាន់ ដែលគរពីលើគ្នាចំនួន៦គ្រឿង ។ នៅក្នុងបន្ទប់អ្នកដំណើរអាចដាក់កៅអីអង្គុយបានចំនួន១០០ ឬអាចធ្វើជាបន្ទប់គេងប្រណីតបានជាច្រើនបន្ទប់ ហើយអ្នកដំណើរអាចទស្សនាទេសភាពនៅក្រៅបង្អួចបាន ។Inside Airlander 10, the world's longest aircraft | CNN

ក្រុមហ៊ុនបញ្ជាក់ថា នាវាហោះមានគុណសម្បត្តិជាច្រើន គឺវាអាចហោះឡើងបានដោយសារឧស្ម័នអេលីយ៉ូម និងពុំចាំបាច់ប្រើប្រាស់ម៉ាស៊ីនដូចយន្តហោះទេ ។ លើសពីនេះ វាអាចនៅកណ្តាលអាកាសរហូតដល់៥ថ្ងៃ និងអាចចុះចតនៅគ្រប់ទីកន្លែងរាបស្មើ មិនថានៅលើផ្ទៃទឹក, ឆ្នេរខ្សាច់ និងព្រិល ។ ដូច្នេះ វាជាជម្រើសថ្មីសម្រាប់ដំណើរកម្សាន្តដ៏អស្ចារ្យ ឬអាចយកវាទៅប្រើប្រាស់ក្នុងផ្នែកយោធាក៏បាន ។Airship Maker: Passengers Will Choose Comfort over Speed | Aviation  International News

បើទោះជាភាគីជាច្រើនបារម្ភពីសុវត្ថិភាព ពីព្រោះកាលពីឆ្នាំ១៩៣៧ ធ្លាប់កើតហេតុការណ៍ភ្លើងឆេះនាវាហោះផ្ទុកឧស្ម័នអ៊ីដ្រូសែននៅសហរដ្ឋអាមេរិក រហូតបណ្តាលឱ្យមានអ្នកស្លា.ប់ចំនួន៣៦នាក់ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា បច្ចុប្បន្ន បច្ចេកវិទ្យាបានអភិវឌ្ឍន៍ជឿនលឿនហើយ ។Airlander 10: World's Biggest Aircraft Will Be Flying From The UK

ចុងក្រោយ ក្រុមហ៊ុនអាកាសចរណ៍ Air Nostrum របស់ប្រទេសអេស្ប៉ាញបានកក់នាវាហោះ Airlander រួចហើយចំនួន២០គ្រឿង តាំងពីមុនពេលចាប់ផ្តើមផលិតម៉្លេះ ។ ក្រុមហ៊ុននេះសង្ឃឹមថា នឹងប្រើប្រាស់វាសម្រាប់ការធ្វើដំណើរពីប្រទេសអេស្ប៉ាញ ទៅកាន់កោះប៊ែលីអ៊ែរិក ដែលស្ថិតនៅក្រៅឆ្នេរសមុទ្រអេស្ប៉ាញ ហើយនឹងចំណាយពេលធ្វើដំណើរប្រមាណ៤ម៉ោង ៕ ប្រភព ៖ TNN World