ចេកអាំង មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពនៃការទទួលទានចេកអាំង៖

១.ជួយបំបាត់ការទល់លាមក៖ ចេកអាំងបង្កើនមាតិកាជាតិស្ករអូលីកូសាខាដ ដែលនេះគឺជាអាហារសម្រាប់បាក់តេរីល្អៗនៅក្នុងពោះវៀន នឹងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានពោះវៀន ហើយជាលទ្ធផលការពារការទល់លាមកបានល្អបំផុត។ចេកអាំង​ឆ្ងាញ់ ផ្លូវ ៣១០ ទឹកខ្ទិះ ទុរេន ឆ្ងាញ់​សន្លប់! | ភ្នំពេញ ប៉ុស្ដិ៍

២.ជួយពង្រឹងប្រព័ន្ធការពាររាងកាយ៖ ប្រហែល ៧០ ភាគរយនៃប្រព័ន្ធការពាររាងកាយ ត្រូវបានបង្កើតឡើងនៅក្នុងពោះវៀន។ នៅពេលបរិស្ថានពោះវៀនល្អប្រព័ន្ធការពាររាងកាយនឹងមានភាពប្រសើរឡើង ម្យ៉ាងទៀតចេកអាំង វាក៏ជួយធ្វើឱ្យរាងកាយឡើងកំដៅ ដែលជាលទ្ធផលរាងកាយនឹងរឹងមាំ។Aucune description de photo disponible.

៣.មានឥទ្ធិពលលើការសម្រកទម្ងន់៖ ប្រសិនបើបរិស្ថានពោះវៀនមិនល្អ នឹងបណ្តាលឱ្យមានការប្រមូលផ្តុំឧស្ម័នខ្ពស់នៅក្នុងពោះវៀន ដែលជាលទ្ធផលវានឹងកាត់បន្ថយការរំលាយអាហារ។ ដូច្នេះហើយ ការទទួលទានចេកអាំងដែលមានមាតិកាខ្ពស់នៃអូលីកូសសាខាដ ជួយដល់បរិស្ថាននៅក្នុងពោះវៀន និងជួយដល់ការសម្រកទម្ងន់ពីខាងក្នុង ជាលទ្ធផលការបញ្ចេញចោលអាចប្រែជាធម្មតា៕
ប្រភព៖sanook