Home Blog Page 1545

រដ្ឋាភិបាល​ បញ្ចេញប្រតិទិនឈប់សម្រាកការងារសម្រាប់មន្ត្រីរាជការ នយោជិត និងកម្មករ សម្រាប់ឆ្នាំ២០២៤

0

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានបញ្ចេញប្រតិទិនឈប់សម្រាកការងារសម្រាប់មន្ត្រីរាជការ នយោជិត និងកម្មករ សម្រាប់ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យឈប់២២ថ្ងៃ សម្រាប់ពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងបុណ្យអន្តរជាតិ។

តាមសំណើរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានសម្រចចែកជាង៤មាត្រារួមាន៖
មាត្រា ១. ត្រូវបានអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកការងារ ឆ្នាំ២០២៤ តាមប្រតិទិន ដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU5VNzs78FCwFc3mpbOPemOXSgpzYItE8xrNdmLJM5XEliVhYqzK7GIoZZB3U7CNW8_sEooaayovrpz-u0EZcVienNB_6XOJbtan3z0dA5t7_lVMyMlHmlwYFO1nDGhvjhEGSLrPX-8YrwhfIYNwz4pg53YwXp85uSo_0bpo-O8W1t8keRk6NQoWy9crw/s1280/photo_2023-08-12_11-28-28.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Mv4KBOvTwdn4ck6sjyjbn46FN0OmV_ZbCVODgxpWSNUZigfjIm2oWLHM1SYOhoM0yAzjbOIM4jVw6oNrLv4_hfCT-cpMxknIFUb1xy-0xU-c6AE3d7fy2JqlFXc7tVZUH1LkpwIt5_npr8mUml7h4_l0mDie2PysoDisYv8aGkjg6jHK3NUWKMqGkbE/s1280/photo_2023-08-12_11-28-28%20(2).jpg
មាត្រា ២.ចំពោះក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្តរជាតិ ត្រូវរក្សាមន្ត្រីប្រចាំការជាអចិន្ត្រៃយ៍ សម្រាប់
ដោះស្រាយការងារ។
មាត្រា ៣.បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។
មាត្រា ៤.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន អភិបាល នៃគណៈអភិបាលរាជធានី
និងខេត្ត ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
កន្លែងទទួល ៖
-ក្រសួងព្រះបរមរាជវាំង
-អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
-អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
-អគ្គលេខាធិការដ្ឋានរដ្ឋសភា
-ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្តី
-ខុទ្ទកាល័យឧបនាយករដ្ឋមន្តី
-ដូចមាត្រា៤
-រាជកិច្ច
-ឯកសារ កាលប្បវត្តិ

 

មេដឹកនាំរដ្ឋប្រហារនីហ្សេ ចាប់ផ្ដើមញាក់សាច់នឹងបណ្ដាប្រទេសប្លុកអាហ្វ្រិកខាងលិច

0

រដ្ឋធានីនីយ៉ាមេ (Niamey)៖ គណៈប្រតិភូអ្នកប្រាជ្ញផ្នែកសាសនាអ៊ិស្លាមរបស់ប្រទេសនីហ្សេរីយ៉ា បានជួបជាមួយនឹងមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ ស្របពេលសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កំពុងតែស្វែងរកជម្រើសជាច្រើន ដោយរាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងទ័ព ដើម្បីស្ដាររបបគ្រប់គ្រងស៊ីវិលរបស់ប្រទេសនីហ្សេ ឲ្យរស់ឡើងវិញ ទើបក្រុមអ្នកផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលតាមបែបលទ្ធិប្រជាធិបតេយ្យ បានអះអាងអំពីការបើកចំហការទូត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ថា បើតាមក្រុមអ្នកប្រាជ្ញជាន់ខ្ពស់ផ្នែកសាសនាអ៊ិស្លាម នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលបានជួបចាំមួយនឹងមេដឹកនាំយោធានីហ្សេ នៅក្នុងរដ្ឋធានីនីយ៉ាមេ បានឲ្យដឹង ថា ក្រុមមេដឹកនាំរដ្ឋប្រហារ នៅក្នុងប្រទេសនីហ្សេ បានអះអាង ថា ពួកគេនៅតែបើកចំហផ្លូវការទូត សម្រាប់ដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នា ជាមួយនឹងប្លុកអាហ្វ្រិកខាងលិច (អេកូវ៉ាស)។Niger president calls for probe into troubled France convoy | The Guardian  Nigeria News - Nigeria and World News — World — The Guardian Nigeria News –  Nigeria and World News

ជំនួបនេះ បានកើតឡើង ស្របពេលសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) កំពុងតែស្វែងរកជម្រើសនានារបស់ខ្លួន នៅក្នុងការស្តាររដ្ឋាភិបាលស៊ីវិលឡើងវិញ នៅក្នុងប្រទេសនីហ្សេ រួមទាំងអន្តរាគមន៍យោធាដ៏មានសក្តានុពល ក្រោយពេលដកតំណែងរបស់លោក មូហាមេដ បាហ្ស៊ូម (Mohamed Bazoum) ប្រធានាធិបតីនីហ្សេ កាលពីខែមុន។ នេះជារដ្ឋប្រហារលើកទី៧ នៅក្នុងតំបន់អាហ្វ្រិកខាងលិច និង អាហ្រ្វិកកណ្តាល នៅក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។Niger crisis: Region needs to 'accept new regime' or 'risk war', says  activist; Top developments | Mint

នៅក្នុងសញ្ញារបស់ប្លុកអាហ្រ្វិកខាងលិចមួយនេះ ដែលនៅតែជំរុញឱ្យមានដំណោះស្រាយ ដោយសន្តិវិធីនោះ លោក បូឡា ទីនូប៊ូ (Bola Tinubu) ប្រធាន ECOWAS និង ជាប្រធានាធិបតីនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍ បានអនុម័តបេសកកម្មមួយ ទៅកាន់រដ្ឋធានីមីយ៉ាមេ ដោយគណៈប្រតិភូរបស់អ្នកប្រាជ្ញអ៊ិស្លាម តាមរយៈការប្តេជ្ញា ជំរុញឲ្យមានការសន្ទនា។The Countdown to the Next Great War Has Begun in Africa

លោក សេក អាប់ឌូលឡាហ៊ី បាឡា លោ (Sheikh Abdullahi Bala Lau) ប្រធានគណៈប្រតិភូអ្នកប្រាជ្ញអ៊ិស្លាម បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា នៅក្នុងជំនួបជាមួយនឹងលោកឧត្ដមសេនីយ៍ អាប់ឌូរ៉ាហាម៉ាណេ ធីឈានី (Abdourahamane Tchiani) មេដឹកនាំរដ្ឋាភិបាលយោធា បានចំណាយពេល ជាច្រើនម៉ោង។ ទ្វាររបស់ពួកគេ នៅតែបើកចំហ សម្រាប់ការទូត និង សន្ដិភាព នៅក្នុងការដោះស្រាយបញ្ហានេះ។Niger's new government defies imperialist-backed ECOWAS war threats –  Liberation News

លោក Tchiani មេដឹកនាំរដ្ឋាភិបាលយោធា បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងនីហ្សេ និង នីហ្សេរីយ៉ា ដោយអះអាង ថា ប្រទេសទាំង២នេះ មិនត្រឹមតែជាប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្ដែប្រទេសទាំង២នេះ ក្លាយជាបងប្អូននឹងគ្នា គួរដោះស្រាយបញ្ហា ដោយមិត្តភាព»៕

ការកែច្នៃស្លាបកំភេមទៅជាគ្រឿងអលង្ការ កំពុងនាំក្តីវិនាសដល់អម្បូរសត្វនេះ

0

មួយរយៈចុងក្រោយនេះ គេតែងប្រទះឃើញមានបងប្អូនប្រជាពលរដ្ឋ ទៅចាប់សត្វកំភេម ដល់ក្នុងសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន ដែលផ្តល់បារម្មណ៍ជាខ្លាំងដល់ប្រធានសហគមន៍។No photo description available.
គណៈកម្មការបានចុះទៅធ្វើការហាមឃាត និងសុំដកហូតសត្វកំភេមទៅប្រលែងឱ្យមានសេរីភាពវិញក្នុងព្រៃធម្មជាតិវិញ ដោយសហគមន៍លើកឡើងថា៖” ការចាប់សត្វប្រភេទនេះ នៅក្នុងតំបន់ការពារធម្មជាតិ អាចនឹងផ្តល់ផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូសុី និងអាចនាំក្តីវិនាសដល់អម្បូរសត្វនេះផងដែរ”។May be an image of baked beansសូមបញ្ជាក់ផងដែរថា កំភេម ជាប្រភេទសត្វស្ថិតនៅក្នុងក្រុមសត្វកន្លង់ ដែលស្លាបរបស់វាមានពណ៌បៃតងភ្លឺ ហើយប្រែពណ៌នៅពេលត្រូវពន្លឺខុសពី សត្វកន្លង់ទូទៅ។ ដោយសារតែភាពស្រស់ស្អាតនេះហើយទើបធ្វើឱ្យមនុស្សមួយចំនួនបានយកស្លាបរបស់វាទៅ កែច្នៃចេញជាគ្រឿងអលង្ការ និងសំលៀកបំពាក់យ៉ាងល្អស្អាតក្រៃលែង៕

 

ខែកក្កដា កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានទំហំទឹកប្រាក់ជាង ៦១ លានដុល្លារ

0

តាមរបាយការណ៍អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញពីស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់កម្ពុជា ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះមានទឹកប្រាក់ជាង ៦១ លានដុល្លារ ខណៈការនាំចេញនៅខែកក្កដា ឆ្នាំ ២០២២ មានត្រឹម ៤១ លានដុល្លារប៉ុណ្ណោះ។

របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ២០២៣ នេះ មានទំហំទឹកប្រាក់ប្រមាណជាង ៣៨៥ លានដុល្លារ ក កើនឡើង ៤៣ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ប្រមាណជាង ២៦៩លានដុល្លារ។កៅស៊ូនៅតែជាដំណាំកសិឧស្សាហកម្មទី១ របស់កម្ពុជា ក្នុងការផ្តល់ការងារដល់ពលរដ្ឋ | Radio Veritas Asia

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៧ខែឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥%។ នេះបើយោងតាមអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល ខណៈប្រទេសដែលសម្រេចបានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ឯប្រទេសទី២ គឺសហរដ្ឋអាម៉េរិក និងទី៣ គឺប្រទេសវៀតណាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2uGhkH7Vm9jUuUeYjBfKnizmBHAHZ_fnEql3rcufUSU4kFNF-mfhpDZ6sv0Y8Wn6gNbBUOccnyyXqmO8jblMxioiETN6bOD_4aXm2_bS9iVlw6ByHzn5IvzB7UkH1ZcZV3ywkkzIjumKxnutZ_Fn2d6bg03g0xUKQfBUoXxDz23eHpYv55nTekGp4PL4/s1233/photo_2023-08-11_15-32-13.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGDh5-V1jez9_QrPs_j7TgGasZdn5U7GZoPU1C_lxn1BixukN3ZWr9Cqu9_JRMJDF5PEnh_gWCbJYiRDaKx994Ao5nn8s8dfoYijaX_HtMRa1FehwpMLAV6qySvWIio8dOuCFpFdX5gml9aAmwUHWiXA3dBmCGOd7T149N91nf2431TLby3L53Eb03LVo/s1152/photo_2023-08-11_15-40-32.jpg

ផ្ទុះការភ្ញាក់ផ្អើល! Sandara Park ប្រកាសថាប្រហែលជារៀបការឆ្នាំក្រោយ ខណៈពីមុនតាំងចិត្តថាមិនរៀបការ

0

ថ្មីៗនេះ តារាចម្រៀង Sandara Park អតីតសមាជិក 2NE1 បានបង្ហាញវត្តមានក្នុងឈុតខ្លីៗរបស់ Radio Star ដោយនៅក្នុង Trailer នោះតារាចម្រៀងមិនខ្ចីចាស់រូបនេះបង្ហើបថានាងប្រហែលរៀបការនៅឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo ថ្ងៃទី១១ សីហា។

ការប្រកាសរបស់ Sandara Park ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈតារារូបនេះទើបតែប្រកាសថាមិនរៀបការទេ តែ Sandara Park បានបកស្រាយយ៉ាងឆាប់រហ័សថានាងបានប្ដូរចិត្តហើយ។Sandara Park eyes acting but misses singing on stage - People - The Jakarta  Post

កាលពីមុន តារាស្រីរូបនេះ ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធី YouTube មួយ ដែលនាងត្រូវបានគេសួរថា ហេតុអ្វីបានជានាងមិនរៀបការ? ហើយ Sandara បានបង្ហើបថា «ខ្ញុំមិនព្រមរៀបការទេ។ ខ្ញុំបានឃើញអាពាហ៍ពិពាហ៍ជាច្រើនបរាជ័យ»។

បន្ទាប់ពីប្រកាសបង្ហាញគោលជំហរមិនរៀបការហើយប្រកាសថាប្រហែលជារៀបការឆ្នាំក្រោយនេះធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណាការប្រកាសផ្លាស់ប្តូរគោលជំហរខ្លួនឯងនេះអ្នកលេងបណ្តាញសង្គមកូរ៉េមួយចំនួនរិះគន់ Sandara Park ផង តែក៏មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាក់ទៀតបានចេញមុខការពារ idol របស់ពួកគេផងដែរនិងថាជារឿងគួរឱ្យអស់សំណើចគ្រាន់តែផ្លាស់ប្តូរគោលគំនិតសោះក៏រិះគន់ដែរ៕Sandara Park's Beauty Secrets Will Make You Look A Decade Younger!

កុំសំពះនំ មុនសំពះអ្នកមានគុណ

0

ពិតជាគួរឲ្យសរសើរមែន នៅរឿងអប់រំខ្លីដែលមានអត្ថន័យនិយាយអំពីថ្ងៃខួបកំណើតមានចំណងជើងថា កុំសំពះនំមុនសំពះអ្នកមានគុណ របស់អ្នកដឹកនាំសម្ដែងវ័យក្មេងលោក យុទ្ធ សំភ័ស្ដ និងក្រុមការងារ Chakra Studio ដែលបានបង្ហាញពី សង្គមជាក់ស្ដែង ហ្នឹងកំពុងទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង ត្រឹមតែរយៈពេល 2ថ្ងៃ មានអ្នក Like រហូតដល់ 22ម៉ឺន 7ពាន់នាក់ជាង អ្នកស៊ែរចែករំលែក 7ម៉ឺន២ពាន់នាក់ ហើយខម្មិនគាំទ្រក៏ដូចជាកោតសរសើរចំនួន 4ពាន់ខម្មិន
អ្នកដឹកនាំសម្ដែងវ័យក្មេងលោក យុទ្ធ សំភ័ស្ដ បានបង្ហាញពីភាពភ្ញាក់ផ្អើល និងមោទកភាពជាខ្លាំងក្រោយរឿងបែបអប់រំខ្លី «កុំសំពះនំ មុនសំពះអ្នកមានគុណ» ដែលជាការផលិតរបស់ ចក្រា ស្ទូឌីយោ (Chakra Studio) និងដឹកនាំរបស់ខ្លួនទទួលការកោតសរសើរ និងគាំទ្រជាខ្លាំងពីទស្សនិកជន។ ដោយឡែកសម្រាប់រឿងបែបអប់រំ «កុំសំពះនំ មុនសំពះអ្នកមានគុណ » នេះវិញលោក យុទ្ធ សំភ័ស្ដ បានបញ្ជាក់ថាគឺជារឿងពិតក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលទស្សនិកជនទស្សនាហើយប្រាកដជាស្រក់ទឹកភ្នែកនិងមានអារម្មណ៍ក្ដុកក្ដួលទៅតាមពាក្យពេជ្ររបស់តួអង្គឪពុកបានប្រដៅ ។ លោក យុទ្ធ សំភ័ស្ដ បានថ្លែងប្រាប់សារពត៌មានឱ្យបានដឹងថា រឿងនេះចង់អប់រំដល់មនុស្សក្នុងសង្គមយើងបច្ចុប្បន្នឱ្យដឹងនិងយល់ច្បាស់ពីថ្ងៃខួបកំណើត កុំយកនំសំខាន់ជាងអ្នកមានគុណ ។ លោក យុទ្ធ សំភ័ស្ដ បានបន្តទៀតថា ថ្ងៃកំណើតកូន ឪពុកម្ដាយគ្រប់រូបទន្ទឹងរង់ចាំជួបមុខកូន ជាពិសេសម្ដាយតែម្ដងគាត់លះបង់ច្រើនណាស់ ដូចពាក្យមួយដែលនៅក្នុងរឿងនិយាយថា «ធ្វើកម្មវិធីខួបកំណើតប៉ាមិនហាមឃាត់ទេ តែកូនត្រូវដឹងគុណអ្នកដែលផ្ដល់កំណើតឱ្យកូន កុំសំពះនំមុនសំពះអ្នកមានគុណណាកូន»
អ្នកដឹកនាំសម្ដែងវ័យក្មេងរូបនេះបានលើកឡើងថា រឿងបែបអប់រំមួយនេះមានការផ្ដល់គំនិតពីបង ចចកសរ ហើយគេជាអ្នកសម្រួលសាច់រឿងនិងដឹកនាំសម្ដែង ។ រឿងបែបអប់រំមួយនេះបានបង្ហោះត្រឹមតែរយៈពេលខ្លីក៏មានអ្នក Share ចែករំលែកយ៉ាងច្រើនដោយមិននឹកស្មានហើយក៏មានអ្នកខមមិនសរសើរនិងពេញចិត្តរឿងបែបអប់រំមួយនេះខ្លាំងណាស់ ។ គួរបញ្ជាក់ផងដែរថា ចក្រា ស្ទូឌីយោ បើកបេះដូងចូលរួមចំណែកជួយដល់សង្គមជាតិ តាមរយៈការផលិតរឿងបែបអប់រំខ្លី ។ ចក្រា ស្ទូឌីយោ ក៏មានឆន្ទះក្នុងការជួយលើកស្ទួយវិស័យភាពយន្ដខ្មែរ និងពាំនាំភាពយន្ដខ្មែរទៅទីផ្សារបរទេសផងដែរ
ក្រៅតែពីជោគជ័យក្នុងរឿងអប់រំខ្លី «កុំសំពះនំ មុនសំពះអ្នកមានគុណ» អ្នកដឹកនាំសម្ដែងវ័យក្មេងរូបនេះ និងក្រុមការងារ Chakra Studio ក៏ត្រៀមស្នាដៃជាច្រើនទៀតផងដែរ នឹងមានការបង្ហោះជូនទស្សនាក្នុងផេកផ្លូវការ Chakra Studio ឆាប់ៗខាងមុខនេះនឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ។
សូមបញ្ជាក់ថា លោក យុទ្ធ សំភ័ស្ដ បាននិពន្ធនិងដឹកនាំសម្ដែងរឿងជាច្រើន ហើយរាល់ស្នាដៃរបស់លោកក៏មានចាក់ផ្សាយនៅលើបុស្ដិ៍ទូរទស្សន៍ដូចជា Town tv, CTN, PNN ។ រឿងដែលលោក យុទ្ធ សំភ័ស្ដ បានផលិតមានទាំងរឿងអប់រំខ្លី រឿងភាគ និងរឿងកំប្លែងជាដើម។ ស្នាដៃរបស់លោកសុទ្ធតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ជាក់ស្ដែងដូចរឿង «កុំសំពះនំ មុនសំពះអ្នកមានគុណ» នេះតែម្ដង ដែលកំពុងទទួលការគាំទ្រពីទស្សនិកជន លើបណ្ដាញសង្គម Facebook៕    

លោកស្រី Yaccarino ថា ការប្រកួតគ្នារវាង Elon Musk និង Mark Zuckerberg គឺជារឿងកំប្លែង

0

បរទេស៖ លោកស្រី Linda Yaccarino នាយកប្រតិបត្តិនៃក្រុមហ៊ុន X បាននិយាយថា ប្រសិនបើជាការពិតការប្រកួតក្នុងទ្រុងរវាង Elon Musk និង Mark Zuckerberg នឹងប្រព្រឹត្តទៅតាមរបៀបកំប្លែង។

Yaccarino បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNBC កាលពីថ្ងៃទី ១០ ខែសីហា ថា “យើងនឹងមើលថាតើការប្រកួតក្នុងទ្រុងពិតជាកើតឡើងឬយ៉ាងណា ប៉ុន្តែខ្ញុំបានមើលការហ្វឹកហាត់របស់ Elon Musk បើដូច្នេះមែន វាអាចជារឿងកំប្លែងទៅវិញទៅមករបស់ Zuckerberg និង Musk”។ លោកស្រីក៏បានបន្តទៀតថា អន្តរកម្មរវាងមហាសេដ្ឋីទាំងពីរ “អាចនឹងបង្កើតឱ្យមានភាពរំភើបក្នុងអាជីវកម្ម” ហើយនេះផ្តល់អត្ថប្រយោជន៍ដល់បណ្តាញសង្គម X។New Twitter CEO Linda Yaccarino Warned Advertisers Off Social Media Pretty  Darn Recently | Vanity Fair

នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃទី៨ ខែសីហា លោក Chris Anderson ដែលជាពិធីករកម្មវិធី TED បាននិយាយថាអ្នកទាំងពីរគួរតែអង្គុយនៅក្នុងទ្រុងមួយ ហើយជជែកគ្នាអំពី “របៀបកសាងអនាគតដ៏ល្អប្រសើរ” ជំនួសឱ្យការប្រយុទ្ធគ្នា។Would you trust Elon Musk with your money? - ABC listenភ្លាមនោះលោក Elon Musk ក៏បានគាំទ្រថា “វាជាគំនិតល្អ ការជជែកដេញដោលអាចចាត់ទុកថាជាកីឡាថ្លៃថ្នូ។ យើងសង្ឃឹមថានឹងអាចផ្សព្វផ្សាយការបំផុសគំនិតនេះដល់នរណាម្នាក់ដែលប្រយុទ្ធដើម្បីបុព្វហេតុដ៏ថ្លៃថ្នូ”។
លោក Walter Isaacson ដែលជាអ្នកសរសេរជីវប្រវត្តិរបស់មហាសេដ្ឋីពិភពលោក Elon Musk ក៏បាននិយាយដែរថា គាត់មិនគិតថាការប្រយុទ្ធនេះនឹងកើតឡើងនោះទេ។Elon Musk vs Mark Zuckerberg fight- Recent updates you need to know about  highly anticipated clash | PINKVILLA

គួររំលឹកដែរថា Musk ធ្លាប់បាននិយាយថាគាត់នឹងចាក់ផ្សាយការប្រកួត ជាមួយ Zuckerberg នៅលើបណ្តាញសង្គម X ប៉ុន្តែបន្ទាប់មកគាត់ក៏បាននិយាយថាគាត់ត្រូវទៅជួបគ្រូពេទ្យប្រហែលជាត្រូវការវះកាត់។ មហាសេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះ ក៏បានសារភាពថាគាត់មិនមានគុណសម្បត្តិក្នុងការស៊ូទ្រាំទេ ហើយអាចចាញ់ប្រសិនបើគាត់តស៊ូជាមួយ CEO Meta រយៈពេលយូរ៕ ប្រភព៖vnexpress

ការរំពឹងទុករបស់ហ្វេនកាន់តែកើនឡើងខណៈបទទោល «You and Me» របស់ Jennie ប្រហែលជាកំពុងរៀបចំ

0

អ្នកគាំទ្របានរកឃើញថាបទចម្រៀង «You and Me» របស់ Jennie ដែលមិនទាន់ចេញផ្សាយជាផ្លូវការ ហើយត្រូវបានតារាចម្រៀងរូបនេះយកមកសម្តែងនៅក្នុងអំឡុងពេលដំណើរទេសចរណ៍ពិភពលោក «Born Pink» ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយសមាគមអ្នកនិពន្ធ អ្នកនិពន្ធ និងបោះពុម្ពផ្សាយអាម៉េរិក (ASCAP)ហើយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Allkpop នាថ្ងៃទី១០ ខែសីហា។How BLACKPINK's Jennie Kim is now the queen of fashion | PeopleWorld

សមាគមអ្នកនិពន្ធ អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយរបស់អាម៉េរិកត្រូវបានគេស្គាល់ថាផ្តល់អាជ្ញាប័ណ្ណដល់សិទ្ធិសម្តែងជាសាធារណៈនៃការងារតន្ត្រីទៅកាន់ទីកន្លែង កន្លែងផ្សាយ និងសេវាកម្មស្ទ្រីមឌីជីថល។ ផ្អែកលើការផ្តល់អាជ្ញាបណ្ណបទ «You and Me» របស់ Jennie អ្នកខ្លះបានលើកឡើងពីការរំពឹងទុកមានការកើនឡើងខ្ពស់ថា Jennie ប្រហែលជាកំពុងរៀបចំសម្រាប់ការវិលត្រលប់មកវិញជាមួយបទទោលម្តងទៀតបន្ទាប់ពីបទទោលរបស់នាងមានចំណងជើងថា «Solo» បានចេញកាលពីឆ្នាំ២០១៨ ។BLACKPINK's Jennie follows this fitness routine to stay in shape

លើសពីនេះទៅទៀត អ្នកខ្លះជឿថា លទ្ធភាពនៃការវិលត្រលប់មកវិញជាមួយបទទោលរបស់ Jennie នៅតែជាតម្រុយមួយទៀតឆ្ពោះទៅរកការបន្តកុងត្រាថ្មីរបស់ BLACKPINK ជាមួយផលិតកម្ម YG Entertainment ហើយសមាជិកក្រុមនេះត្រូវបានគេរំពឹងថានឹងឈានដល់ការសម្រេចចិត្តលើការបន្តកិច្ចសន្យាផ្តាច់មុខរបស់ពួកគេនៅចុងខែនេះ៕

វត្តមាន វណ្ណដា ជាមួយកុមារអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេសតាខ្មៅបានផ្តល់ក្តីស្រលាញ់យ៉ាងច្រើនឥតគណនា

0

នៅថ្ងៃទី១០ សីហា នេះវត្តមានរបស់ វណ្ណដា និងក្រុមការងារបានបង្ហាញសកម្មភាពចូលរួមចំណែកជួយក្នុងសង្គមសម្រាប់កុមារអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេសតាខ្មៅ ខេត្តកណ្តាល ពិតជាធ្វើឱ្យមហាជនរំភើបចិត្តជំនួស ដែលសកម្មភាពនេះធ្វើឱ្យកុមារៗនៅទីនោះពោរពេញដោយអារម្មណ៍រីករាយពេលបានជួបជាមួយតារាចម្រៀងរូបនេះ។May be an image of 4 people, crowd and text

នៅលើវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមទិកតុកនាល្ងាចថ្ងៃទី១០ សីហា គេសង្កេតឃើញថាកុមារអូទីស្សឹមបានច្រៀងលេងសប្បាយរីករាយជាមួយ វណ្ណដា នៅបទចម្រៀង «កំលោះស្រុកខ្មែរ » ហើយមានកុមារនៅទីនោះថែមទាំងច្រៀងបទរបស់ វណ្ណដា ឱ្យម្ចាស់បទស្តាប់ទៀតផង។May be an image of 9 people and text

មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏បានអានរឿងនិទានឱ្យក្មេងៗនៅទីនោះស្តាប់ផងដែរ ដែលមើលពិតជាមានក្តីសុខណាស់ពេលបានធ្វើទង្វើដល់ល្អជួយឱ្យកុមារមានជំងឺអូទីស្សឹមកាន់តែមានភាពរីករាយពេញដោយសេចក្តីស្រលាញ់។May be an image of 1 person, crowd and text

គួរបញ្ជាក់ផងដែរថា សកម្មភាពមនុស្សធម៌ខាងលើនេះមានឈ្មោះ “Journey From The Heart”៕

ស្តាប់ព្រះចៅអធិការវត្តបកស្រាយរឿងលោកសង្ឃត្រូវបណ្តេញចេញពីវត្ត

0

ប្រទេសថៃ ៖ សារព័ត៌មានប្រទេសថៃបានចុះផ្សាយថា ព្រះចៅអធិការវត្តស៊ែងធម្មគីរី នៅខេត្តឆាក់ឈឺងសៅ បានបណ្តេញព្រះសង្ឃ លោកនេន និងក្មេងវត្ត ឱ្យចេញពីវត្តទាំងយប់ បន្ទាប់ពីក្រុមព្រះសង្ឃទាំងនេះចោទប្រកាន់ថា ព្រះចៅអធិការវត្តគ្មានតម្លាភាពរឿងប្រាក់បុណ្យកឋិន ហើយព្រះចៅអធិការរូបនេះបានបាត់ខ្លួនពីវត្តអស់រយៈពេលជាច្រើនខែ និងត្រឡប់មកវត្តវិញនៅខែកក្កដា ឆ្នាំ២០២៣ ។ ប៉ុន្តែនៅពេលមានការតវ៉ាទៅព្រះសង្ឃថ្នាក់សង្កាត់ ស្រាប់តែចេញលិខិតបណ្តេញលោកសង្ឃដែលតវ៉ាទាំងអស់ឱ្យចេញពីវត្ត ។

ក្រោយមក ព្រះចៅអធិការវត្តស៊ែងធម្មគីរី ព្រះនាម ព្រះផៃសាន វិសាឡូ បានបកស្រាយថា ព្រះសង្ឃ និងលោកនេន ដែលបានល្បីល្បាញក្នុងប្រព័ន្ធផ្សព្វផ្សាយនេះ បានបើករថយន្តទៅបិណ្ឌបាត្រនៅខេត្តផ្សេងតាំងពីម៉ោង៣ភ្លឺ ហើយបច្ច័យ និងរបស់របរដែលបានមក មិនព្រមបែងចែកឱ្យវត្តទេ ។ ពេលខ្លះ ព្រះសង្ឃទាំងនេះបានយករបស់របរដែលទទួលបានទៅលក់ចែកលុយគ្នា ហើយចៅអធិការវត្តមិនបានបណ្តេញចេញពីវត្តទេ ។ រីឯរឿងប្រាក់បុណ្យកឋិន គឺមានឯកសារបញ្ជាក់ពីចំណូល និងចំណាយច្បាស់លាស់ ។ ចំណែករឿងដែលព្រះសង្ឃទាំងនេះលើកឡើងថា ចៅអធិការវត្តបាត់ខ្លួនអស់ជាច្រើនខែនោះ ដោយសារចៅអធិការវត្តមានជំងឺ ។ ដូច្នេះ ត្រូវការសម្រាកព្យាបាល និងផ្អាកការងារបណ្តោះអាសន្នសិន ។

ព្រះគ្រូសិទ្ធិ ធម្មាថានី ជាព្រះសង្ឃថ្នាក់សង្កាត់ខៅហ៊ិនសន បានចេញលិខិត១ច្បាប់ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ អំពីការបង្កើតគណៈកម្មការត្រួតពិនិត្យមួយ ដើម្បីស្វែងរកខុសត្រូវរវាងព្រះចៅអធិការវត្ត ព្រះនាមព្រះផៃសាន វិសាឡូ និងព្រះសង្ឃព្រះនាម ណុបផាឌុន សុឆាតូ ។ ការប្រជុំរកដំណោះស្រាយបានសម្រេចថា ឱ្យព្រះសង្ឃព្រះនាម ណុបផាឌុន សុឆាតូ, ព្រះសង្ឃ វ៉ាយិ និងព្រះសង្ឃ អនុស័ក្តិ ត្រឡប់ទៅគង់នៅវត្តវិញ ។

ការប្រជុំរកដំណោះស្រាយនេះ មុនដំបូង ការជជែកគ្នារវាងភាគីទាំងសងខាងមិនសូវចូលសាច់រឿងទេ ហើយព្រះសង្ឃចំនួន៣អង្គដែលត្រូវបានបណ្តេញចេញពីវត្ត ត្រូវរងការដាក់សម្ពាធអំពីបញ្ហានាំគ្នាចេញពីវត្តកណ្តាលយប់ រហូតដល់សារព័ត៌មាននានាចុះផ្សាយ ។ ប៉ុន្តែព្រះសង្ឃ ណុបផាឌុន លើកហេតុផលថា មិនមែនព្រះសង្ឃនាំគ្នាចេញពីវត្តកណ្តាលយប់ទេ ប៉ុន្តែព្រះសង្ឃត្រូវបានបណ្តេញចេញពីវត្ត ។

ក្រោយមក ភាគីទាំងសងខាងបានជជែកគ្នាអំពីបញ្ហា និងព្រមព្រៀងថា ព្រះសង្ឃទាំង៣អង្គ និងលោកនេន ត្រូវហាមឃាត់ចេញទៅបិណ្ឌបាត្រនៅតំបន់ផ្សេង ឬបើទៅបំពេញការងារអ្វីមួយ ត្រូវតែជូនដំណឹងទៅព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ។ ចំណែកចៅអធិការវត្តស៊ែងធម្មគីរី ព្រះនាម ព្រះផៃសាន វិសាឡូ យល់ព្រមចាកចេញពីវត្តនេះ ហើយទៅគង់នៅវត្តក្នុងខេត្តឆាក់ឈឺងសៅ ៕  ប្រភព ៖ amarin news