បរទេស៖ ថ្មីៗនេះ កាលពីថ្ងៃទី ២០ ខែកញ្ញា ឈ្មួញកណ្តាល និងអ្នកវិនិយោគរាប់រយនាក់បានតម្រង់ជួរចាប់ពីម៉ោង ៣ ទៀបភ្លឺ នៅខាងក្រៅការិយាល័យលក់របស់ក្រុមហ៊ុនអចលនទ្រព្យ Nakheel (Dubai) ដើម្បីទិញផ្ទះដំបូងដែលមានទីតាំងនៅ ២០ គីឡូម៉ែត្រពីភាគខាងជើងនៃកោះសិប្បនិម្មិតដ៏ល្បីល្បាញរបស់ទីក្រុងឌូបៃ។
ក្រុមហ៊ុនអចលនទ្រព្យ Nakheel បានផ្សាយពាណិជ្ជកម្មយូនីតនៅដើមសប្តាហ៍នេះចំពេលមានតម្រូវការខ្ពស់ សម្រាប់អចលនទ្រព្យប្រណីតនៅទីក្រុងឌូបៃ។ ការលក់កាលពីម្សិលមិញរួមមានវីឡាចំនួន ៥-៧ ដែលមានតម្លៃទាបបំផុតគឺ ១៨.៧ លាន dirhams (ស្មើនឹង ៥.១ លានដុល្លារ) រីឯដីជាច្រើនឡូតិ៍តម្លៃ ២៥-៣០ លាន dirhams (២.៤-២.៩ ដុល្លារអាមេរិក) ក៏ត្រូវបានលក់ផងដែរ។Hundreds of Buyers Queue Up for Dubai's $5 Million Palm-Island Homes

អ្នកទិញត្រូវបង់ ២០% នៃតម្លៃផ្ទះល្វែងជាមុនសិន បន្ទាប់មកក្នុងអំឡុងពេលដំណើរការសាងសង់ ពួកគេត្រូវបង់ប្រាក់បន្ថែម ៤០% ទៀតហើយបង់ប្រាក់ដែលនៅសល់បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់។ អាផាតមិនដំបូងត្រូវបានគេរំពឹងថានឹងប្រគល់ឱ្យអតិថិជននៅឆ្នាំ ២០២៧។ បច្ចុប្បន្ន តម្រូវការអចលនទ្រព្យលំដាប់ខ្ពស់ប្រភេទនេះនៅតែកើនឡើង នេះបើយោងក្រុមហ៊ុនអចលនទ្រព្យ Haus & Haus។
មនុស្សជាច្រើនបានតម្រង់ជួរតាំងពីម៉ោង ៣ ទៀបភ្លឺរហូតដល់ម៉ោង ៦ ព្រឹក ដែលមានសីតុណ្ហភាពឡើងដល់ ៣៨ អង្សាសេ បុគ្គលិក Nakheel ត្រូវផ្តល់កន្សែង និងទឹកដល់អ្នកដែលកំពុងរង់ចាំ។ ឈ្មួញកណ្តាលជាច្រើនមកទីនេះដើម្បីតំណាងឱ្យអ្នកទិញពីប្រទេសរុស្ស៊ី និងឥណ្ឌា។First villas on Dubai's Palm Jebel Ali sell out as hundreds queue through  night

បន្ទាប់ពីជាប់គាំងអស់ជាច្រើនឆ្នាំ បច្ចុប្បន្នទីក្រុងឌូបៃកំពុងធ្វើឱ្យគម្រោង Palm Jebel Ali រស់ឡើងវិញ ដោយយកអត្ថប្រយោជន៍ពីរលកថ្មីៗនៃអ្នកទិញថ្មី ដែលបានជួយបញ្ចប់ការធ្លាក់ថ្លៃទីផ្សារអចលនទ្រព្យរយៈពេលប្រាំពីរឆ្នាំ។ ដូច្នេះ តម្លៃអចលនទ្រព្យក៏ត្រូវបានទាញឱ្យឡើងខ្ពស់ផងដែរ។ យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ទីក្រុងឌូបៃបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងប្រតិបត្តិការផ្ទះដែលមានតម្លៃ ១០ លានដុល្លារឬច្រើនជាងនេះនៅក្នុងត្រីមាសទីពីរ៕First villas on Dubai's Palm Jebel Ali sell out as hundreds queue through  nightPalm Jebel Ali in sales re-launch with villa prices at Dh18m and more is  Dubai property's biggest of 2023 | Property – Gulf News
ប្រភព៖vnexpress