Home Blog Page 1546

ស្តាប់ព្រះចៅអធិការវត្តបកស្រាយរឿងលោកសង្ឃត្រូវបណ្តេញចេញពីវត្ត

0

ប្រទេសថៃ ៖ សារព័ត៌មានប្រទេសថៃបានចុះផ្សាយថា ព្រះចៅអធិការវត្តស៊ែងធម្មគីរី នៅខេត្តឆាក់ឈឺងសៅ បានបណ្តេញព្រះសង្ឃ លោកនេន និងក្មេងវត្ត ឱ្យចេញពីវត្តទាំងយប់ បន្ទាប់ពីក្រុមព្រះសង្ឃទាំងនេះចោទប្រកាន់ថា ព្រះចៅអធិការវត្តគ្មានតម្លាភាពរឿងប្រាក់បុណ្យកឋិន ហើយព្រះចៅអធិការរូបនេះបានបាត់ខ្លួនពីវត្តអស់រយៈពេលជាច្រើនខែ និងត្រឡប់មកវត្តវិញនៅខែកក្កដា ឆ្នាំ២០២៣ ។ ប៉ុន្តែនៅពេលមានការតវ៉ាទៅព្រះសង្ឃថ្នាក់សង្កាត់ ស្រាប់តែចេញលិខិតបណ្តេញលោកសង្ឃដែលតវ៉ាទាំងអស់ឱ្យចេញពីវត្ត ។

ក្រោយមក ព្រះចៅអធិការវត្តស៊ែងធម្មគីរី ព្រះនាម ព្រះផៃសាន វិសាឡូ បានបកស្រាយថា ព្រះសង្ឃ និងលោកនេន ដែលបានល្បីល្បាញក្នុងប្រព័ន្ធផ្សព្វផ្សាយនេះ បានបើករថយន្តទៅបិណ្ឌបាត្រនៅខេត្តផ្សេងតាំងពីម៉ោង៣ភ្លឺ ហើយបច្ច័យ និងរបស់របរដែលបានមក មិនព្រមបែងចែកឱ្យវត្តទេ ។ ពេលខ្លះ ព្រះសង្ឃទាំងនេះបានយករបស់របរដែលទទួលបានទៅលក់ចែកលុយគ្នា ហើយចៅអធិការវត្តមិនបានបណ្តេញចេញពីវត្តទេ ។ រីឯរឿងប្រាក់បុណ្យកឋិន គឺមានឯកសារបញ្ជាក់ពីចំណូល និងចំណាយច្បាស់លាស់ ។ ចំណែករឿងដែលព្រះសង្ឃទាំងនេះលើកឡើងថា ចៅអធិការវត្តបាត់ខ្លួនអស់ជាច្រើនខែនោះ ដោយសារចៅអធិការវត្តមានជំងឺ ។ ដូច្នេះ ត្រូវការសម្រាកព្យាបាល និងផ្អាកការងារបណ្តោះអាសន្នសិន ។

ព្រះគ្រូសិទ្ធិ ធម្មាថានី ជាព្រះសង្ឃថ្នាក់សង្កាត់ខៅហ៊ិនសន បានចេញលិខិត១ច្បាប់ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ អំពីការបង្កើតគណៈកម្មការត្រួតពិនិត្យមួយ ដើម្បីស្វែងរកខុសត្រូវរវាងព្រះចៅអធិការវត្ត ព្រះនាមព្រះផៃសាន វិសាឡូ និងព្រះសង្ឃព្រះនាម ណុបផាឌុន សុឆាតូ ។ ការប្រជុំរកដំណោះស្រាយបានសម្រេចថា ឱ្យព្រះសង្ឃព្រះនាម ណុបផាឌុន សុឆាតូ, ព្រះសង្ឃ វ៉ាយិ និងព្រះសង្ឃ អនុស័ក្តិ ត្រឡប់ទៅគង់នៅវត្តវិញ ។

ការប្រជុំរកដំណោះស្រាយនេះ មុនដំបូង ការជជែកគ្នារវាងភាគីទាំងសងខាងមិនសូវចូលសាច់រឿងទេ ហើយព្រះសង្ឃចំនួន៣អង្គដែលត្រូវបានបណ្តេញចេញពីវត្ត ត្រូវរងការដាក់សម្ពាធអំពីបញ្ហានាំគ្នាចេញពីវត្តកណ្តាលយប់ រហូតដល់សារព័ត៌មាននានាចុះផ្សាយ ។ ប៉ុន្តែព្រះសង្ឃ ណុបផាឌុន លើកហេតុផលថា មិនមែនព្រះសង្ឃនាំគ្នាចេញពីវត្តកណ្តាលយប់ទេ ប៉ុន្តែព្រះសង្ឃត្រូវបានបណ្តេញចេញពីវត្ត ។

ក្រោយមក ភាគីទាំងសងខាងបានជជែកគ្នាអំពីបញ្ហា និងព្រមព្រៀងថា ព្រះសង្ឃទាំង៣អង្គ និងលោកនេន ត្រូវហាមឃាត់ចេញទៅបិណ្ឌបាត្រនៅតំបន់ផ្សេង ឬបើទៅបំពេញការងារអ្វីមួយ ត្រូវតែជូនដំណឹងទៅព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ។ ចំណែកចៅអធិការវត្តស៊ែងធម្មគីរី ព្រះនាម ព្រះផៃសាន វិសាឡូ យល់ព្រមចាកចេញពីវត្តនេះ ហើយទៅគង់នៅវត្តក្នុងខេត្តឆាក់ឈឺងសៅ ៕  ប្រភព ៖ amarin news

ប្រវត្តិសាស្ត្រ! ស្រ្តីខ្មែរដំបូងដែលនឹងកាន់មុខតំណែងជាប្រធានរដ្ឋសភា

0

លោកជំទាវ ឃួន សុដារី កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥២នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជំទាវជាស្រ្តីទីមួយដែលកាន់តំណែងជាអនុប្រធានទី២រដ្ឋសភាជាតិ  ហើយក៏ជាតំណាងរាស្រ្តខេត្តកណ្តាលជាច្រើនអណត្តិផងដដែរ។

លោកស្រី ជានិស្សិតថ្នាក់បរិញ្ញាប័ត្រផ្នែកអក្សរសាស្រ្តពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចន្លោះឆ្នាំ១៩៧០-១៩៧៥ មុនពេលដែលលោកស្រីទៅបន្តការសិក្សានៅប្រទេសហុងគ្រី ក្នុងមុខជំនាញសញ្ញប័ត្រសារព័ត៌មាន។លោក​ជំទាវ ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គទី៣ នៃវេទិកា APPF  លើកទី២៧ ស្តីពីសហប្រតិបត្តិការតំបន់ - ក្រសួងព័ត៌មាន

កាលពីឆ្នាំ២០១៤លោកជំទាវ បានចាកចេញពីអនុប្រធានទី២ នៃរដ្ឋសភាម្តងរួចហើយ ដោយកាលនោះមានកិច្ចព្រមព្រៀងនយោបាយមួយ ដោយប្រគល់តំណែងឱ្យលោកកឹម សុខា ជាអនុប្រធានទី១រដ្ឋសភា ហើយឯកឧត្តម ងួន ញិល ដែលជាអនុប្រធានទី១ មកកាន់តំណែងរបស់លោកជំទាវវិញ។

ក្រោយចាចេញពីអនុប្រធានទី២ នៃរដ្ឋសភា លោកស្រីមិនបានកាន់មុខតំណែងវិញឡើយ ដោយធ្វើត្រឹមជាសមាជិកសភាធម្មតាតែប៉ុណ្ណោះ។

លុះដល់ពេលដែល លោកកឹម សុខា ត្រូវបានចាប់ខ្លួន និងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល លោកលោកជំទាវ ឃួន សុដារី ក៏មកកាន់តំណែងជាអនុប្រធានទី២ នៃរដ្ឋសភាវិញ ដោយឯកឧត្តម ងួន ញិល ទៅធ្វើជាអនុប្រធានសភាទី១។May be an image of 1 person

ថ្មីៗនេះ យោងតាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖”លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២ នៃរដ្ឋសភា នឹងក្លាយជាប្រធានរដ្ឋសភា នីតិកាលទី ៧ ដែលតំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១មកម្លេះ”។

សម្តេចក៏បានបន្ថែមទៀតថា៖” ចំណែកឯឯកឧត្ដម ជាម យៀប អនុប្រធានទី ១ នៅតែជាអនុប្រធានទី ១ដដែល និងឯកឧត្ដម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយជាអនុប្រធានទី ២ នៃរដ្ឋសភា”៕

 

 

រុស្ស៊ី បាញ់បង្ហោះយានអវកាសដំបូងគេក្នុងរយៈពេល ៤៧ ឆ្នាំ

0

បរទេស៖ ប្រទេសរុស្ស៊ីបានចាប់ផ្តើមកម្មវិធីស្រាវជ្រាវភពព្រះច័ន្ទរបស់ខ្លួនឡើងវិញ បន្ទាប់ពីផ្អាកការស្រាវជ្រាវអស់រយៈពេល ៤៧ ឆ្នាំកន្លងទៅ។
បេសកកម្ម Luna-២៥ បានចេញដំណើរនៅម៉ោង ៧:១០ នាទីយប់ កាលពីថ្ងៃទី ១០ ខែសីហា តាមគ្រាប់រ៉ុក្កែត Soyuz-២.១b ពីយានអវកាស Vostochny cosmodrome ក្នុងតំបន់ Amur នៃប្រទេសរុស្ស៊ី។ នេះជាការស៊ើបអង្កេតជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៦ នៅពេលដែលបេសកកម្ម Luna-២៤ របស់សហភាពសូវៀតបាននាំយកគំរូព្រះច័ន្ទចំនួន ១៧០ ក្រាមមកផែនដីវិញដោយជោគជ័យ ។In this photo taken from video and released by Roscosmos State Space Corporation, the Soyuz-2.1b rocket with the moon lander Luna-25 automatic station takes off from a launch pad at the Vostochny Cosmodrome in the Russia's Far East, on Friday, Aug. 11, 2023. The launch of the Luna-25 craft to the moon will be Russia's first since 1976 when it was part of the Soviet Union. The Russian lunar lander is expected to reach the moon on Aug. 23, about the same day as an Indian craft which was launched on July 14. (Roscosmos State Space Corporation via AP)

Luna-២៥ គឺជាការស៊ើបអង្កេតដំបូងគេបង្អស់ដែលផលិតដោយខ្លួនឯងនៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ីសម័យទំនើប។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ Luna-២៥ នឹងចំណាយពេល ៥ ថ្ងៃដើម្បីហោះហើរទៅកាន់ឋានព្រះច័ន្ទ។ គោលបំណងនៃបេសកកម្មចម្បងរបស់ Luna-២៥ គឺដើម្បីសាកល្បងបច្ចេកវិទ្យាសម្រាប់ការចុះចតនៅឋានព្រះច័ន្ទ វិភាគធូលីដី និងថ្ម និងធ្វើការសិក្សាវិទ្យាសាស្ត្រផ្សេងៗ។ ប្រសិនបើការចុះចតជោគជ័យ យានអវកាសនឹងសិក្សាពីស្រទាប់ខាងលើនៃស្រទាប់អាកាសធាតុរបស់ព្រះច័ន្ទ វាយតម្លៃបរិយាកាស superthin និងរកមើលសញ្ញានៃទឹកកកក្នុងតំបន់ប៉ូលខាងត្បូង។Russia launches first Moon mission in nearly 50 years | The Straits Times

ប្រទេសលីទុយអានី បាននិយាយថា បច្ចុប្បន្នរុស្ស៊ីកំពុងរៀបចំផែនការបេសកកម្មនាពេលអនាគតជាច្រើន ដោយផ្អែកលើការអភិវឌ្ឍន៍ Luna-២៥ តាមពីក្រោយដោយ Luna-២៦ ដែលនឹងធ្វើដំណើរជុំវិញឋានព្រះច័ន្ទ បន្ទាប់មកព្យាយាមចុះចតពីរដង។ Luna-២៧ នឹងដឹកឧបករណ៍ខួងទៅកាន់ឋានព្រះច័ន្ទ ហើយ Luna-២៨ ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនដីដែលមានអាកាសធាតុពីតំបន់ប៉ូលរបស់ព្រះច័ន្ទមកផែនដី៕Russia launches first mission to the moon in nearly 50 years | Space News |  Al Jazeera ប្រភព៖vnexpress

រដ្ឋបាលស្រុកទឹកឈូ ណែនាំ៤ចំណុចដល់ម្ចាស់អាជីវករពេលមានភ្ញៀវទេសចរមកកម្សាន្តបោះតង់

0

រដ្ឋបាលស្រុកទឹកឈូ បានធ្វើការណែនាំ៤ចំណុចសំខាន់ៗដល់អ្នកប្រកបអាជីវកម្មនៅតាម មាត់ទឹក មាត់ជ្រោះ អូរ ព្រែក នៅពេលមានភ្ញៀវទេសចរមកកម្សាន្តបោះតង់ស្នាក់នៅ តំបន់រមណីយដ្ឋានទេសចរណ៍ផ្សេងៗរួមមាន ទឹកឈូ ជ្រោះឪម៉ាល់ ទឹកជ្រោះតាដា ដូងទេរ ទំនប់ប្រទ័ក្សក្រឡា សូមមានការប្រុងប្រយ័ត្ន និងណែនាំដល់ភ្ញៀវទេសចរមានដូចជា៖

១. អ្នកដំណើរត្រូវពាក់អាវពោងសុវត្ថិភាពជានិច្ច នៅពេលជិះទូកចម្លងពីកន្លែងមួយទៅកន្លែងមួយ
២. ត្រូវរៀបចំទីតាំង ដែលមានសុវត្ថិភាពឱ្យអ្នកបោះតង់ នឹងរាយការណ៍ជូនអាជ្ញាធរមាន សមត្ថកិច្ច ពាក់ព័ន្ធ
៣. ត្រូវណែនាំភ្ញៀវទេសចរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ នៅពេល ទឹកឡើង ពិសេសនៅពេលមានភ្លៀងធ្លាក់ ទឹកហូរ តាមជ្រោះ ជ្រលងភ្នំ អូរ ព្រែក នារដូវវស្សា
៤ .ត្រូវសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ចនៅកន្លែងកម្សាន្តទាំងអស់ ។

ការណែនាំនេះរដ្ឋបាលស្រុកទឹកឈូបានបញ្ជាក់ប្រាប់ថាដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ បណ្ដាលមកពីអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ជំនន់ ទឹកព្រែក ជាដើម៕

អ្នកបរិភោគមីត្រូវតែដឹង តើសសៃមីប្រភេទណាដែលមានកាឡូរីខ្ពស់បំផុត?

0

មីគឺជាអាហារពេញនិយមបំផុតនៅជុំវិញពិភពលោក។ សសៃមីត្រូវបានផលិតចេញពីប្រភេទម្សៅផ្សេងៗគ្នា ដូចជាម្សៅស្រូវសាលី ម្សៅអង្ករ ម្សៅសណ្តែក និងម្សៅផ្សេងៗទៀត។ មីមានប្រភេទផ្សេងៗគ្នា ហើយក៏មានបរិមាណកាឡូរីខុសៗគ្នាផងដែរ ដូចនេះវាអាស្រ័យលើប្រភេទម្សៅដែលបានប្រើ វិធីសាស្រ្តផលិត និងវិធីចម្អិនអាហារ។

ខាងក្រោមនេះគឺជាការប្រៀបធៀបមាតិកាកាឡូរីនៃប្រភេទផ្សេងៗនៃសសៃមី និងគណនាពីចំនួនកាឡូរីក្នុង ១០០ ក្រាមចុះក្រោមគឺល្អបំផុតសម្រាប់សុខភាពរាងកាយ៖

១.មីសសៃលឿង ១៥០ កាឡូរី។Yellow Curry Noodles - Sweet Caramel Sunday

២.មីសសៃស ១២០ កាឡូរី។How to Cook Shirataki, the Japanese Noodle That Never Gets Mushy | Bon  Appétit

៣.មីកញ្ចប់ធំ ១០០ កាឡូរី។ញ៉ាំមីច្រើនពេក អាចបង្កគ្រោះថ្នាក់ធំណាស់ ចំពោះសុខភាព – Popular Magazine

៤.មីកញ្ចប់តូច ៨០ កាឡូរី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបរិមាណកាឡូរីនៃសសៃមីអាចប្រែប្រួលអាស្រ័យលើម៉ាក និងវិធីផលិត។

គួរបញ្ជាក់ដែរថា កាឡូរីគឺជាបរិមាណកម្តៅដែលត្រូវការដើម្បីបង្កើនសីតុណ្ហភាពនៃក្រាម ដោយមួយក្រាមស្មើមួយអង្សាសេ។ កាឡូរីនៅក្នុងម្ហូបអាហារ ផ្តល់នូវថាមពលនៅក្នុងសំណុំបែបបទនៃការកំដៅ ដូច្នេះនៅពេលដែលយើងទទួលទានជាតិកាឡូរីច្រើពេកអាចធ្វើឱ្យរាងកាយឡើងទម្ងន់យ៉ាងឆាប់រហ័ស៕ ប្រភព៖sanook

ម៉ាស៊ូតឡើងថ្លៃ២២០រៀលបន្ថែមក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

0

តម្លៃប្រេងនៅកម្ពុជាមានការឡើងបើធៀបនឹងតម្លៃចាស់ក្នុងនោះតម្លៃសាំងរក្សាតម្លៃដដែល និងម៉ាស៊ូតឡើងថ្លៃ២៥០រៀលបន្ថែមក្នុងមួយលីត្រ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺរក្សាតម្លៃចាស់គឺ ៤ ៥៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៧០០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

មានរឿងទៀតហើយ! ហ្វេន តិចម៉េង និង ហ្វេន ភិទិ តតាំងគ្នាពេញបណ្តាញសង្គមរឿង ម្ចាស់ដើម និង Cover

0

ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកហាក់ផ្ទុះសង្រ្គា.មពាក្យសម្តីគ្នាទៅវិញទៅមករវាងអ្នកគាំទ្រតារាចម្រៀង លីម តិចម៉េង និងអ្នកគាំទ្រ តារាចម្រៀង ថុល សុភិទិ ទៅលើបទចម្រៀងមួយបទមានចំណងជើងថា «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» កើតបានជារឿងដ្រាម៉ាលើប្រព័ន្ធផ្សព្វផ្សាយជម្លោះរវាងហ្វេននិងហ្វេន។

ដូចមហាជនជ្រាបមកហើយថាមិត្តភាព Top 4 មានការគោរពស្រលាញ់គ្នាយ៉ាងខ្លាំងហើយអ្នកទាំង៤ ថែមទាំងដាក់ Cover រូបពួកគេនៅលើបណ្តាញសង្គមហ្វេកប៊ុកផងដែរកាលពីដើមខែកក្កដា កន្លងមកនេះដោយភ្ជាប់ជាមួយខ្លឹមសារថា «បែបនេះរហូត»។No photo description available.

ទោះយ៉ាងណា ជម្លោះរវាងអាយដលនិងអាយដលគេពុំសូវឃើញមាននោះទេនៅលើសង្គមសិល្បៈទេតែភាគច្រើនហើយញឹកញាប់នោះគឺកើតទៅលើអ្នកគាំទ្ររបស់ពួកគេដែលប៉ះសម្តីគ្នាទៅវិញទៅមក ចេញមកការពារអាយដលរៀងៗខ្លួននៅលើបណ្តាញសង្គម។

ជាក់ស្តែង ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកចាប់ផ្តើមមានសង្គ្រាមពាក្យសម្តីតបតគ្នាទៅវិញមករវាងហ្វេនខាង ថុល សុភិទិ និង ហ្វេន លីម តិចម៉េង ជុំវិញទៅលើបទចម្រៀងមួយបទមានចំណងជើងថា «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» ជាសំនៀងដើមរបស់ តិចម៉េង ដែលបានចេញផ្សាយប្រមាណ៥ខែមកនេះព្រមទាំងទទួលបានរហូតដល់ជាង៦លានដងនៅលើឆាណែលរស្មីហង្សមាស។
ដើមហេតុដែលនាំឱ្យមានការដ្រាម៉ានេះកើតឡើងក្រោយពីមានការបង្ហោះថា គ្រាន់តែ ភិទិ Cover ក៏មានអ្នកទស្សនាខ្ទង់លានដែរដោយបង្ហាញពី ភិទិ ច្រៀង Cover បទខាងលើ នេះទទួលបានជាង២លានដងហើយចាប់ពួកគេចាប់ផ្តើមជជែកគ្នាថាយ៉ាងណាក៏មិនអាចឈ្នះម្ចាស់ដើមដែរ។May be an image of 1 person

បន្ថែមពីលើនេះហ្វេនទាំងសងខាងជជែកគ្នាអ្នកណាយកមកច្រៀងលើឆាកមុនទៀតផងដោយហ្វេនភិទិថា ភិទិ យកមក Cover លើឆាកមុនម្ចាស់បទ ខណៈហ្វេន តិចម៉េង ថា តិចម៉េង យកមកច្រៀងមុនពេលបទទម្លាក់បាន៥ម៉ោងទៅលើបទចម្រៀងមានចំណងជើងថា «គេភ្លេចអស់ហើយ» ដែលទើបចេញប្រមាណ១០ថ្ងៃមកនេះ ថែមទាំងផ្លែផ្កាពាក្យសម្តីជាច្រើនទៀត។

មិនទាន់អស់នោះទេ ហ្វេន ភិទិ ក៏បានបោះសម្តីផ្លែផ្កាទៅវិញដែរថា ២១M ហើយកុំចង់ហក់ម្ចាស់ពានមិនទាន់បានផង ដែលពួកគេចង់សម្តៅទៅលើបទ «មួយឆាវ» របស់ ថុល សុភិទិ ដែលមួយបទនេះមានអ្នកទស្សនាចំនួន២១Mហើយ។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះតារាចម្រៀង ភិទិ ធ្លាប់និយាយនៅលើឆាកថា ពួកគេទាំង៤នាក់តែងតែជួយច្រៀង Cover ទៅវិញទៅមកតាមដែលអាចធ្វើទៅបាន ហើយជុំវិញជម្លោះខាងលើនេះគឺកើតឡើងរវាងហ្វេនៗតែប៉ុណ្ណោះ ខណៈទំនាក់ទំនងរបស់តារាចម្រៀងទាំង២ដួងពុំមានបញ្ហាចោទនោះទេនៅតែជាមិត្តភក្តិល្អដដែល៕  

អស់ឱកាសសូមទោស! បុគ្គលដែលប្រមា.ថមាក់ងាយតារាចម្រៀង ស៊ឹម ថៃណា នឹងបន្តនីតិវិធីតាមច្បាប់

0

ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសទុកពេល២៤ម៉ោងឱ្យបុគ្គលដែលប្រើពាក្យប្រមាថមាក់ងាយតារាចម្រៀង ស៊ឹម ថៃណា ចេញមកសូមទោសចំពោះមុខទោះលក្ខណៈឯកជនក៏បានប៉ុន្តែបុគ្គលរូបនោះមិនចេញមុខដោះស្រាយឡើយ ខណៈជំទាវ ចន ច័ន្ទ ប្រកាសថាអស់ឱកាសសូមទោសហើយគឺគ្រប់យ៉ាងធ្វើតាមនិតីវិធីច្បាប់។

កន្លងមកនេះមហាជនជ្រាបហើយថារឿងរ៉ាវអ្នកសិល្បៈគឺជាតារាចម្រៀង ស៊ឹម ថៃណា បានរងនូវពាក្យសម្តីមាក់ងាយពីបុគ្គលម្នាក់អំឡុងពេលបំពេញការងាររបស់ខ្លួននៅភោជនីដ្ឋានមួយកន្លែងដែលធ្វើមជ្ឈដ្ឋានចង្កោមសិល្បៈ និងមហាជនសម្តែងអារម្មណ៍មិនអាចទទួលយកបានឡើងដែលបុគ្គលនោះប្រើពាក្យមិនសមរម្យចំពោះស្រ្តីដែលមានការងារនៅពេលយប់។

រឿងរ៉ាវដ៏ក្តៅគគុកនេះប្រធានសមាគមសិល្បករខ្មែរក៏មិនឱបដៃឈរមើលដូចគ្នា គឺបានលូកដៃជួយតារាចម្រៀង ស៊ឹម ថៃណា ព្រមទាំងប្រកាសជាសាធារណឱ្យបុគ្គលនោះមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនសូមទោសកញ្ញា ថៃណា ចំពោះមុខលក្ខណៈឯកជនក៏បាន។ ប៉ុន្តែការទុកឱកាសនេះដែរ បុគ្គលនោះមិនព្រមចេញមកដោះស្រាយនោះទេ។

នៅយប់ថ្ងៃទី១០ ខែសីហា នៅលើបណ្តាញសង្គមប្រធានសមាគមសិល្បករខ្មែរបានសរសេរយ៉ាងដូច្នេះថា «២៤ម៉ោងត្រូវបានបញ្ចប់ ដូច្នេះពួកយើងធ្វើតាមនិតិវិធីច្បាប់ គ្មានការសុំទោសទៀតទេ»។ ជាមួយការបញ្ជាក់នេះក្នុងរូបភាពគេក៏ឃើញ ជំទាវចន ច័ន្ទ , តារាចម្រៀង ស៊ឹម ថៃណា ជួបពិភាក្សាជាមួយ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ផងដែរ។

គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី៦ សីហា តារាចម្រៀង ស៊ឹម ថៃណា បាន live រៀបរាប់ទាំងទឹកភ្នែកដោយសម្តីក្តុកក្តួលក្រោយពីមានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យទាល់តែសោះមកលើខ្លួននាងដែលមានអាជីពបំរើការងារនៅពេលយប់ហើយក៏ជាលើកទីមួយនៅក្នុងជីវិតប្រឡូកអាជីពសិល្បៈ២០ឆ្នាំមកហើយដែលរងនូវពាក្យប្រមាថមាក់ងាយបែបនេះ មិនអាចទទួលយកបាននោះឡើយ៕  

ហ្សាកាតាក្លាយជាទីក្រុងមានបរិយាកាសកខ្វក់ខ្លាំងលើពិភពលោក

0

ប្រទេសឥណ្ឌូណេស៊ី ៖ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានទទួលការចាត់ចំណាត់ថ្នាក់ក្លាយជាទីក្រុងមានបរិយាកាសកខ្វក់ខ្លាំងនៅលើពិភពលោក ដោយសារកម្រិតគុណភាពខ្យល់ក្នុងទីក្រុងនេះមិនល្អជាបន្តបន្ទាប់ ។ លើសពីនេះ បរិយាកាសកខ្វក់ក្នុងទីក្រុងហ្សាកាតា នឹងបន្តកើនឡើងទ្វេដងថែមទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្នុងទីក្រុង ។Indonesia president found negligent over Jakarta filthy air - BBC News

ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាអាកាសធាតុនៅប្រទេសស្វីសឈ្មោះ IQ Air បានចាត់ចំណាត់ថ្នាក់ទីក្រុងចំនួន១០ ដែលមានខ្យល់ពុលខ្លាំងបំផុតនៅលើពិភពលោក តាមរយៈការប្រមូលទិន្នន័យផ្នែកគុណភាពអាកាសធាតុនៅតាមបណ្តាទីក្រុងនានា គិតចាប់ពីខែឧសភា ឆ្នាំ២០២៣ ។

លទ្ធផលការប្រមូលទិន្នន័យនេះបង្ហាញថា ទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ី បានក្លាយជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក ។ គុណភាពបរិយាកាសក្នុងទីក្រុងនេះ គ្មានសុវត្ថិភាពចំពោះសុខភាពពលរដ្ឋ ហើយបរិយាកាសកខ្វក់បែបនេះនឹងកើនឡើងទ្វេដងផងដែរ ។ បើទោះជាទីក្រុងហ្សាកាតាមិនធ្លាប់មានប្រវត្តិបរិយាកាសកខ្វក់កន្លងមក ប៉ុន្តែពេលនេះ ហ្សាកាតាបានក្លាយជាទីក្រុងដែលមានបរិយាកាសកខ្វក់បំផុតស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោម១០ប្រទេសលើពិភពលោក ។Jakarta demands action against air pollution | IQAir

ពលរដ្ឋរស់នៅក្នុងទីក្រុងហ្សាកាតាបានត្អូញត្អែរអំពីបញ្ហាខ្យល់ពុលចេញពីរោងចក្រឧស្សាហកម្ម, ផ្សែងពុលដោយសារការស្ទះចរាចរណ៍ និងការដុតធ្យូងថ្មក្នុងរោងចក្រផ្សេងៗ ហើយពលរដ្ឋមួយចំនួនបានដាក់ពាក្យបណ្តឹងទៅតុលាការ និងស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការបំពុលបរិយាកាសក្នុងទីក្រុង ។ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌូណេស៊ីត្រូវប្រឈមនឹងការកើតជំងឺផ្លូវដង្ហើម, ជំងឺហឺត និងអាចធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងការធំធាត់របស់កុមារផងដែរ ៕ ប្រភព ៖ Mono News

ការកើនឡើងតម្លៃអង្ករបានដាក់សម្ពាធលើប្រជាជនរាប់ពាន់លាននាក់

0

បរទេស៖ តម្លៃអង្ករនៅអាស៊ីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំដោយបង្កើនហានិភ័យនៃតម្លៃម្ហូបអាហារកាន់តែថ្លៃសម្រាប់អ្នកក្រីក្របំផុតរបស់ពិភពលោក។Soaring rice prices stretch budgets for billions in Asia, Africa
បច្ចុប្បន្ន អង្ករគឺជាអាហារចម្បងសម្រាប់មនុស្សរាប់ពាន់លាននាក់នៅអាស៊ី និងអាហ្រ្វិក ដែលរួមចំណែក ៦០% នៃការប្រើប្រាស់ថាមពលប្រចាំថ្ងៃសរុបសម្រាប់ប្រជាជននៅក្នុងតំបន់ទាំងពីរនេះ។ ដូច្នេះ ការកើនឡើងតម្លៃនាពេលថ្មីៗនេះ នឹងដាក់សម្ពាធកាន់តែខ្លាំងលើថវិការបស់ប្រជាជននៅអាស៊ី និងអាហ្រ្វិក ក្នុងបរិបទនៃទីផ្សារអាហារពិភពលោក ដែលកំពុងតែវិលវល់រួចមកហើយពីអាកាសធាតុធ្ងន់ធ្ងរ និងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។Rice price expected to go up - Khmer Times

យោងតាមលោក Joseph Glauber អ្នកស្រាវជ្រាវនៅវិទ្យាស្ថានគោលនយោបាយអាហារអន្តរជាតិ (Washington, USA) លើគេហទំព័រ Bloomberg បាននិយាយថា តម្លៃអង្ករខ្ពស់នឹងរួមចំណែកដល់អតិផរណានៃតម្លៃស្បៀងអាហារ ជាពិសេសសម្រាប់គ្រួសារក្រីក្រក្នុងបណ្តាប្រទេសដែលប្រើប្រាស់អង្ករធំៗនៅអាស៊ី។ ប្រទេសនានាតែងតែធ្វើតាមគ្នានៅពេលដែលមានប្រទេសមួយហាមឃាត់ការនាំចេញអង្ករ ប្រទេសផ្សេងទៀតក៏បានហាមឃាត់ការនាំចេញអង្ករដូចគ្នា។ ដូចនេះប្រទេសដែលខ្វះខាតអង្ករនឹងក្លាយជាអ្នកក្ររបស់ពិភពលោក។

ក្តីបារម្ភអំពីការផ្គត់ផ្គង់សកលកំពុងបង្កើនហានិភ័យនៃរលកថ្មីក្នុងការទំនុកបម្រុងពាណិជ្ជកម្ម ខណៈដែលប្រទេសនានាស្វែងរកការធានាស្តុកស្បៀងអាហារ។ ការវិលត្រឡប់របស់ El Nino ធ្វើឱ្យមានការព្រួយបារម្ភកាន់តែធ្ងន់ធ្ងរ។ El Nino អាចបង្កឱ្យមានគ្រោះរាំងស្ងួត គំរាមកំហែងដល់ដំណាំនៅអាស៊ី ក៏ដូចជានៅអាហ្រ្វិក ឬអឺរ៉ុបផងដែរ។Rice prices in Asia soar to 15-year high on supply concerns - TeleTrader.com

បច្ចុប្បន្ននេះ អង្កររបស់ពិភពលោកភាគច្រើនត្រូវបានដាំដុះ និងប្រើប្រាស់ក្នុងទ្វីបអាស៊ី។ កសិករនៅតំបន់នេះកំពុងរងគ្រោះដោយសារកំដៅ និងគ្រោះរាំងស្ងួត។ ប្រទេសថៃ និងឥណ្ឌាគឺជាប្រទេសដែលនាំចេញអង្ករធំជាងគេបំផុតរបស់ពិភពលោក កំពុងលើកទឹកចិត្តកសិករឱ្យប្តូរពីការដាំដុះស្រូវទៅជាប្រភេទផ្សេងទៀតដែលត្រូវការទឹកតិច។
ទោះយ៉ាងណាក៏ដោយ គោលនយោបាយគ្រប់គ្រងតម្លៃរបស់រដ្ឋាភិបាល ក៏ដូចជាការឧបត្ថម្ភធនលើម្ហូបអាហារ អាចរក្សាអតិផរណានៅក្នុងការត្រួតពិនិត្យ ដែលបានវាយតម្លៃស្ថានភាពបច្ចុប្បន្នថា “អាចគ្រប់គ្រងបាន” បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៨ ៕

ប្រភព៖vnexpress