Home ព័ត៌មានជាតិ ហាង «ចរណៃ» ត្រូវរងការផាកពិន័យ ក្រោយធ្វើឱ្យអ្នកទិញភាន់ច្រឡំរវាងត្រីសាម៉ុន និងត្រីត្រោត

ហាង «ចរណៃ» ត្រូវរងការផាកពិន័យ ក្រោយធ្វើឱ្យអ្នកទិញភាន់ច្រឡំរវាងត្រីសាម៉ុន និងត្រីត្រោត

118
0

បន្ទាប់ពីមានការវែកញែក និងរិះគ.ន់យ៉ាងចាស់ដៃជុំវិញការលក់ដូរបន្លំត្រីត្រោត ថាជាត្រីសាលម៉ុន ឥឡូវនេះត្រូវបាន ក.ប.ប រកឃើញនិងបញ្ជាក់ច្បាស់ថា ហាងលក់អាហារសមុទ្រដ៏ល្បីឈ្មោះ «ចរណៃ» ពិតជាបានធ្វើអាជីវកម្មបង្កឲ្យអ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ប្រាកដមែន ដែលនាំឱ្យមានការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ និងតម្រូវឱ្យកែតម្រូវជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqRS-Ao3hrQzRfCkjzp2KaoDZDWxMeuvovUkEKbw2rgahAd54r38exIqUHwGXvu_Gvibirc3dNjMeBo7jYWLNQ-_VnklCPf905X1Dru_fJZkf6KaBal0jghMM574Z1zkGXwFiZAf5-aTL5CeMhbzke0qZFVgi9d0hSufSiMjimsBRMEgOB1VD5y5EXJRY/s1280/photo_2026-06-23_09-02-13.jpg
យោងតាមចំណាត់ការផ្លូវការកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានសម្រេចពិន័យអន្តរការណ៍លើហាងយីហោ «ចរណៃ» ក្នុងទឹកប្រាក់ចន្លោះពី ១០លាន ដល់ ២០លានរៀល។ សកម្មភាពអាជីវកម្មនេះ ត្រូវបានមន្ត្រីជំនាញរកឃើញថា បានរំលោភបំពានលើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រង់មាត្រាទី៣៨ ដែលហាមឃាត់ដាច់ខាតរាល់ការអះអាងភូតកុហក ឬការភាន់ច្រឡំលើអត្តសញ្ញាណពិតនៃទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUucfCN46TNJQZnzOjm6Gk1YFi6GPgwVcn3OiH3m3iUn8aFB1BTVUHQFe5KtNidpbKOiIOFrOd3loalSW9YpAUbhagmdEuLSwo4jdwadZDi-ryT1EIbODEL4S2lT07MPzZEIL1KN8Po0_gLp7l849BhvhT9W1sBCogvwe9AJgJwjw_QaGcbZmwnyf07BU/s1280/photo_2026-06-23_09-02-11%20(2).jpg

ក្រៅពីការផាកពិន័យជាប្រាក់ អាជ្ញាធរក៏បានដាក់ចេញនូវវិធានការបង្ខំឱ្យម្ចាស់ហាងត្រូវតែកែតម្រូវរាល់ការផ្សព្វផ្សាយ និងបញ្ជីមុខម្ហូបនៅគ្រប់សាខាទាំងអស់ទូទាំងប្រទេស។ ហាង «ចរណៃ» ត្រូវបានតម្រូវឱ្យដាក់តាំងផលិតផលត្រីទាំងពីរប្រភេទនេះដាច់ដោយឡែកពីគ្នា ព្រមទាំងលើកស្លាកសញ្ញាបញ្ជាក់ពីតម្លៃ និងប្រភេទត្រីនីមួយៗឱ្យបានច្បាស់លាស់បំផុត ដើម្បីកុំឱ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំតទៅទៀត។ ជុំវិញករណីនេះ ខាងតំណាងហាង «ចរណៃ» ក៏បានចេញមុខសុំទោសជាសាធារណៈ ដោយទទួលស្គាល់ថាវាជាការធ្វេសប្រហែសរបស់ខ្លួន មិនបានបញ្ជាក់ឱ្យលម្អិតក្នុងមីនុយ ព្រោះតែត្រីទាំងពីរប្រភេទនេះមានសាច់ពណ៌ក្រូចស្រដៀងគ្នាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8-fYer0P51t59lLkrmqiNsTaaQOQOgSJgOg-SBC6CX8KWqTrrj632lTeqJL8ODgweFF9QNi4Q1WajmGJZi4vzzo6Qo4uYcai2t4s2trGS_SJrEETJi4SHfp6Ra8c8cyJX75-kiM13DwkAF484swhcpP9FCAlWYzJ1o1hYyhLLIpavpjLAK5Wp-8EQk3c/s1280/photo_2026-06-23_09-02-11.jpg
ចំណាត់ការក្តៅរហ័សទាន់ចិត្តរបស់មន្ត្រីជំនាញ ក.ប.ប. ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជន និងអ្នកលេងបណ្តាញសង្គម។ ប្រជាពលរដ្ឋជាច្រើនបានសម្តែងការពេញចិត្តចំពោះការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់នេះ ព្រោះវាជាការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ចំពេលដែលពួកគាត់កំពុងបារម្ភពីបញ្ហាសុវត្ថិភាពនិងភាពស្មោះត្រង់នៃម្ហូបអាហារនៅលើទីផ្សារ។ ជាមួយគ្នានេះ ករណីហាង «ចរណៃ» ក៏បានក្លាយជាមេរៀន និងជាការព្រមានដាស់តឿនដល់អាជីវករដទៃទៀត ឱ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងមានភាពស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួនផងដែរ៕