រឿងរាវខ្មោចលងមានអ្នកខ្លះជឿនិងអ្នកខ្លះទៀតមិនជឿ រីឯមនុស្សមួយចំនួនទៀតក៏លើកឡើងថាមិនមែនភ្នែកមនុស្សទាំងអស់សុទ្ធតែអាចមើលឃើញគ្រប់សភាវៈនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាកន្លែងទាំង ៨ ដែលល្បីថាមានខ្មោចលងសាហាវជាងគេនៅលើពិភពលោក៖
១.វិមាន Bhangarh Fort៖ វិមាន Bhangarh Fort ស្ថិតនៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្នវិមាននេះត្រូវបានហាមឃាត់មិនឱ្យនរណាម្នាក់ចូលទៅទស្សនាបានទេ ដោយមានគេនិយាយថា វិមាន Bhangarh Fort ជាប់បណ្តាសា ហើយបើអ្នកណាចូលក្នុងវិមាននេះនឹងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន។
២.សកលវិទ្យាល័យ Ohio៖ Ohio គឺជាសកលវិទ្យាល័យស្ថិតក្នុងប្រទេសសហរដ្ឋអាមេរិក ដែលមានគេនិយាយតៗគ្នាថា សកលវិទ្យាល័យនេះត្រូវបណ្តាសា ហើយសិស្សដែលរៀននៅទីនោះតែងតែមានអ្នកស្លាប់ជារៀងរាល់ឆ្នាំ។

៣.ផ្លូវរូង Niagara Falls៖ Niagara Falls គឺជាផ្លូវរូងដ៏អាថ៌កំបាំង ស្ថិតក្នុងប្រទេសសហរដ្ឋអាមេរិក ផ្លូវរូងនេះត្រូវបានគេនិយាយតគ្នាថា មានការលងបន្លាចយ៉ាងសាហាវ ដែលនៅពេលគេតែងតែឃើញក្មេងស្រីម្នាក់អង្គុយយំ ហើយបើអ្នកណាទៅជិតខ្មោចក្មេងស្រីនោះ នាងនឹងកាច់កនាក់នោះចោលយ៉ាងព្រៃផ្សៃទៀតផង។
៤.ឆ្នេរខ្សាច់ Changi៖ ឆ្នេរខ្សាច់នេះ ស្ថិតនៅក្នុងប្រទេសចិនដែលនៅពេលយប់គេតែងតែឮសំឡេងមនុស្សស្រែកយំខ្លាំងៗ និងមានអ្នកខ្លះទៀតបានឃើញ ខ្មោចអត់ក្បាល ឬ ខ្មោចហោះពេញលើមេឃជាដើម។

៥.ផ្ទះសំណាក់ Ancient Ram៖ Ancient Ram គឺផ្ទះសំណាក់ដែលមាននៅក្នុងប្រទេសអង់គ្លេស មនុស្សគ្រប់គ្នាជឿថាផ្ទះសំណាក់នេះគឺមានខ្មោចលងយ៉ាងសាហាវ ព្រោះដោយសារផ្ទះសំណាក់ Ancient Ram បានសាងសង់នៅលើកន្លែងដែលគេកប់ខ្មោច។

៦.វិមាន Monte Cristo៖ វិមាន Monte Cristo ស្ថិតក្នុងប្រទេសអូស្រ្តាលី ដែលវិមាននេះគេល្បីថាមានខ្មោចលងសាហាវណាស់ វាតែងតែលងបន្លាចមនុស្សគ្រប់គ្នាដូចជាឈរលើដំបូលផ្ទះ ឈរសម្លក់នៅក្បែរបង្អួចជាដើម។
៧.អាគារនៅលើកូនភ្នំ Dominican៖ អាគារ Dominican ស្ថិតក្នុងប្រទេសភីលីពីន។ អាគារ Dominican ត្រូវបានគេជឿថាមានព្រលឹងខ្មោចដែលស្លាប់យ៉ាងសាហាវកាលពីសម័យសង្រាមលោកលើកទី២ ជារៀងរាល់យប់គេតែងតែឮសំឡេងគោះទ្វារនិងបិទទ្វារ ហើយពេលខ្លះទៀតគេក៏ឮសំឡេងមនុស្សនិយាយគ្នាសើចខ្លាំងៗផងដែរ។
៨.ប្រាសាទ Berry Pomeroy៖ ប្រាសាទ Berry Pomeroy ស្ថិតនៅក្នុងប្រទេសអង់គ្លេស ហើយប្រាសាទនេះមានរឿងជាច្រើនដែលទាក់ទងនឹងខ្មោចព្រាយ យោងតាមការនិយាយតៗគ្នាបានឱ្យដឹងថា ប្រាសាទ Berry Pomeroy មានខ្មោចស្រីតៃហោង២នាក់ ម្នាក់ពាក់ឈុតសនិងម្នាក់ទៀតពាក់ឈុតខៀវ ដែលវាតែងតែលងបន្លាចមនុស្សដែលដើរកាត់ប្រាសាទនោះ៕










