យោងតាមរបាយការណ៍ផ្តាច់មុខដោយ Sports Seoul នៅថ្ងៃទី២១ កញ្ញា បានឱ្យដឹងថា Rosé សមាជិកក្រុម BLACKPINK ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបន្តកិច្ចសន្យារបស់នាងជាមួយផលិតកម្ម YG Entertainment ។ របាយការណ៍ដដែលបានបញ្ជាក់ថាសមាជិក៣នាក់ទៀតគឺ Jennie, Jisoo និង Lisa កំពុងពិភាក្សាគ្នានៅនាទីចុងក្រោយជាមួយនឹងយុទ្ធសាស្ត្រ “ដាច់ដោយឡែកពីគ្នានៅឡើយ” នៃការផ្លាស់ប្តូរទៅកន្លែងផ្សេងក្រៅពី YG Entertainment ប៉ុន្តែ BLACKPINK នូវតែបន្តនិងចូលរួមក្នុងសកម្មភាពក្រុម។
ទោះយ៉ាងណារបាយការណ៍នោះដែរ YG Entertainment បានឆ្លើយតបដោយខ្លីថា ករណីនេះគឺមិនទាន់បានសម្រេចនៅឡើយទេទាក់ទងទៅនឹងការកុងត្រារបស់ BLACKPINK ដោយពួកគេស្ថិតក្នុងការចចារដដែល។
ក្នុងចំណោមពួកគេ Jisoo ជាសមាជិកដែលគេប្រាកដក្នុងចិត្តក្លាយជាតារាសម្ដែង ហើយ Lisa ដែលជាសមាជិកជនជាតិថៃមានប្រជាប្រិយភាពនៅក្នុងទីផ្សារអាស៊ីខាងត្បូង បានទទួលយកការផ្តល់ជូនកិច្ចសន្យាផ្តាច់មុខដែលមានតម្លៃរាប់សិបលានដុល្លារ។ យោងតាមប្រភពពីខាងក្នុងឧស្សាហកម្មតន្ត្រី វិនិយោគិនបរទេសបានវិនិយោគប្រាក់យ៉ាងច្រើន បន្ទាប់ពីបានកោតសរសើរពីសក្តានុពលរបស់ Jisoo ដែលបានឈានដល់ចំណាត់ថ្នាក់ជាតារាពិភពលោករួចទៅហើយ និងមានសក្តានុពលឥតឈប់ឈរជាតារាសម្តែង ហើយឥទ្ធិពលរបស់ Lisa ដែលទទួលបានប្រជាប្រិយភាពយ៉ាងសម្បើមក្នុងវិស័យសិល្បៈទីផ្សារអាស៊ីអាគ្នេយ៍ រួមទាំងស្រុកកំណើត ត្រូវបានគេដឹងថាអ្នកទាំងពីរបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេងគ្នា ហើយជាក្រុមហ៊ុនក្នុងស្រុក។
នៅក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោក ‘Born Pink’ ដែលធ្វើឡើងនៅ Gocheok Sky Dome ទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៧កន្លងទៅ Jennie បានបង្ហាញពីចេតនារបស់នាងក្នុងការបន្តធ្វើការជា BLACKPINK ដោយនិយាយថា “យើងនឹងបន្តក្លាយជា BLACKPINK ដ៏អស្ចារ្យ”។
ក្រុមចម្រៀងនេះបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៦ ត្រូវបានគេចាត់ទុកថាជាក្រុមកំពូលដែលបានបំបែកកំណត់ត្រាច្រើនបំផុតក្នុងចំណោមក្រុមចម្រៀងនារី K-pop៕:max_bytes(150000):strip_icc():focal(1559x504:1561x506)/Blackpink-jennie-061323-02-758169251c384989b14fdb493e85a60d.jpg)










