Home Blog Page 1538

ក្រៅពីរមណីយដ្ឋានប្រាសាទកោះកេរ នៅមានប្រាសាទ៣ទៀត ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

0

នាថ្ងៃទី ១៧ ខែកញ្ញា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) បានចុះរមណីយដ្ឋានប្រាសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី ៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។May be an image of templeក្រៅពីរមណីយដ្ឋានប្រាសាទកោះកេរ ក៏នៅមានប្រាសាទ៣ផ្សេងទៀតផងដែរ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការយូរណេសស្កូក្នុងនោះរួមមាន៖

• ប្រាសាទអង្គរវត្ត ឆ្នាំ១៩៩២Angkor Wat | Description, Location, History, Restoration, & Facts |  Britannica• ប្រាសាទព្រះវិហា ឆ្នាំ២០០៨Helicopter Siem Reap Tour Preah Vihear | Helistar Cambodia• តំបន់ប្រាសាទសំបូរព្រៃគុក ឆ្នាំ២០១៧តើប្រាសាទ​សំបូរព្រៃគុក នាសម័យបុរាណ​ជាទីតំាងអ្វី? តើអត្តន័យ​នៃពាក្យ  «ព្រៃគុក» មានន័យយ៉ាងណា ? | PRESS OCM I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស
សូមបញ្ជាក់ផងដែរថា ក្រៅពីសម្បត្តិបេតិកភណ្ឌរូបីទាំង៤នេះ កម្ពុជាក៏នៅមានសម្បត្តិបេតិកភណ្ឌអរូបីចំនួន៦ទៀតផងដែរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក៖

• របាំព្រះរាជទ្រព្យ (អរូបី)
• ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)
• ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)
• ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)
• ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)
• គុនល្បុក្តតោ (អរូបី)

 

ពលរដ្ឋជប៉ុនមានអាយុលើសពី១០០ឆ្នាំ មានការកើនឡើងគួរឱ្យកត់សម្គាល់

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Xinhua បានរាយការណ៍ដោយយោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពប្រទេសជប៉ុនបញ្ជាក់ថា ចំនួនពលរដ្ឋមានអាយុលើសពី១០០ឆ្នាំ នៅប្រទេសជប៉ុន គឺស្មើរហូតដល់៩២.១៣៩នាក់ ។ វាជាតួលេខមួយខ្ពស់បំផុតនៅក្នុងប្រវតិ្តសាស្ត្រប្រទេសជប៉ុន និងជាកំណត់ត្រាពលរដ្ឋអាយុច្រើនសម្រាប់ឆ្នាំទី៥៣ ជាប់ៗគ្នាផងដែរ ។Tracking Down Japan's Missing Centenarians : NPR

តាមរបាយការណ៍បញ្ជាក់ថា ទិន្នន័យនេះបានគិតរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ និងកើនឡើងលើសឆ្នាំ២០២២ ចំនួន១.៦១៣នាក់ ។ ក្នុងចំណោមពលរដ្ឋជប៉ុនមានអាយុលើសពី១០០ឆ្នាំ ក្នុងនោះមានស្ត្រីចំនួន៨១.៥៨៩នាក់ ស្មើនឹង៨៨,៥% និងបុរសចំនួន១០.៥៥០នាក់ ។

ប្រទេសជប៉ុនចំនួនមានពលរដ្ឋអាយុលើសពី១០០ឆ្នាំ ជាមធ្យមស្មើ៧៤នាក់សម្រាប់ពលរដ្ឋចំនួន១សែននាក់ ហើយស្ត្រីមានអាយុច្រើនជាងគេបំផុតនៅប្រទេសជប៉ុន គឺអ្នកស្រី Fusa Tatsumi មានអាយុ១១៦ឆ្នាំ រស់នៅខេត្ត Osaka ។ ចំណែកបុរសមានអាយុច្រើនជាងគេនៅប្រទេសជប៉ុន គឺលោក Chisaburo Sonobe មានអាយុ១១១ឆ្នាំ រស់នៅខេត្ត Chiba ។Why is Japanese life expectancy so high? - The Lancet

ខាងក្រោមនេះ គឺជាចំនួនពលរដ្ឋជប៉ុនមានអាយុលើសពី១០០ឆ្នាំ នៅក្នុងឆ្នាំមួយចំនួន ៖
-នៅឆ្នាំ១៩៦៣ ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ ស្មើនឹង១៥៣នាក់
-នៅឆ្នាំ១៩៨១ ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ ស្មើជាង១.០០០នាក់
-នៅឆ្នាំ១៩៩៨ ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ ស្មើជាង១ម៉ឺននាក់
-នៅឆ្នាំ២០១២ ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ ស្មើជាង៥ម៉ឺននាក់ ៕

ប្រភព ៖ TNN World

សោកស្តាយ! ឆ្លងកាត់ជាច្រើនសប្តាហ៍នារីកូរ៉េ ហ៊ូអ៊ីន ហ្វាង ឆ្លាក់ចេញពីកម្មវិធី The Voice ហើយ

0

ជនបរទេសតែម្នាក់គត់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ កញ្ញា ហ៊ូអ៊ីន ហ្វាង បានធ្លាក់ចេញពីកម្មវិធីហើយបន្ទាប់ពីឆ្លងកាត់អស់ជាច្រើនវគ្គដោយក្នុងវគ្គ Live Show សប្តាហ៍ទី៤ គ្រូបង្វឹក ពេជ្រ សោភា សម្រេចជ្រើសយក លឹម សេរីហានីកា និងបង្ខំចិត្តបោះបង់រូបនាង។May be an image of 1 person

បេក្ខនារីដែលជាជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង អាចចាត់ទុកថាជាបេក្ខនារីលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ របស់ស្ថានីយទូរទស្សន៍ហង្សមាស។ ការចាត់ទុកនារីកូរ៉េរូបនេះជាបេក្ខនារីលេចធ្លោនោះដោយសារសមត្ថភាពរបស់ ហ៊ូអ៊ីន មិនធម្មតាដោយត្រូវប្រកួតប្រជែងជាមួយបេក្ខជនខ្លាំងៗជាច្រើនប៉ុន្តែរូបនាងនៅតែអាចខាបបេះដូងរបស់គ្រូបង្វឹកផ្ទាល់គឺអ្នកនាង ពេជ្រ សោភា សម្រេចចិត្តជ្រើសយក ហ៊ូអ៊ីន ឱ្យបន្តជាច្រើនវគ្គរហូតឈានមកដល់វគ្គ Live Show សប្តាហ៍ទី៤។May be an image of 1 person

រាត្រីវគ្គ Live Show សប្តាហ៍ទី៤ ថ្ងៃទី១៧ ខែកញ្ញា ហ៊ូអ៊ីន ហ្វាង បានបកស្រាយបទចម្រៀងមួយបទជាភាសាអង់គ្លេសមានចំណងជើងថា «Someone Like You» ដែលជាសំនៀងដើម Adele ហើយបទនេះមិនងាយស្រួលបកស្រាយឡើយ។

ស្ថិតក្នុងចំណោម៣នាក់សម្រាប់កូនក្រុម ពេជ្រ សោភា រួមមានបេក្ខជន ស៊ុន វេហា បេក្ខនារី ហ៊ូអ៊ីន ហ្វាង និង លឹម សេរីហានីកា , វេហា ទទួលបានសំឡេងផ្ញើសារគាំទ្រច្រើនជាងគេនៅក្នុងក្រុម ខណៈនៅសល់២នាក់ខូចស៍ ពេជ្រ សោភា សម្រេចចិត្តបោះបង់ ហ៊ូអ៊ីន ហ្វាង ដោយសម្រេចចិត្តជ្រើស នីកា ឱ្យបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ។May be an image of 1 person, braids and jewelryគួរបញ្ជាក់ផងដែរថា ហ៊ូអ៊ីន ហ្វាង មានអាយុ២៣ឆ្នាំមានស្រុកកំណើតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយក្រុមគ្រួសាររបស់នាងបានមករស់នៅប្រទេសខ្មែរ១០ឆ្នាំហើយ។ ហ៊ូអ៊ីន បានក្លាយជាជនបរទេសតែមួយគត់ចូលរួមប្រកួតកម្មវិធីនេះដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន៕

 

តើអ្នកដឹងទេ? រវាងកាំភ្លើងវែង និងកាំភ្លើងខ្លីមួយណាបាញ់លឿនជាង?

0

កាំភ្លើងត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់នៅចម្ងាយឆ្ងាយ។ គ្រាប់កាំភ្លើងដែលបាញ់ចេញពីកាំភ្លើងអាចហោះបានចម្ងាយជាង ៣ គីឡូម៉ែត្រ រីឯល្បឿននៃគ្រាប់កាំភ្លើងវិញគឺលើសពី ៤,៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដើម្បីផលិតការបាញ់បែបនេះ គ្រាប់កាំភ្លើងត្រូវបានរចនាឱ្យមានលក្ខណៈជាលំហអាកាស កាន់តែវែង ស្តើង និងធ្ងន់។ ដូច្នេះ រវាងកាំភ្លើងវែង និងកាំភ្លើងខ្លីមួយណាបាញ់លឿនជាង?Pistol vs Rifle Projectiles

យោងតាមអ្នកវិទ្យាសាស្ត្រផ្នែកកោសល្យវិច្ច័យលោក Michael Haag បាននិយាយថា គ្រាប់កាំភ្លើងដែលត្រូវបានបញ្ឆេះក្នុងម៉ាស៊ីន ម្សៅកាំភ្លើងនឹងឆេះយ៉ាងលឿន បង្កើតជាឧស្ម័នដែលរុញគ្រាប់កាំភ្លើងចុះក្រោម។ គ្រាប់កាំភ្លើងភាគច្រើនត្រូវបានផលិតចេញពីលោហធាតុធ្ងន់ដូចជាសំណ ស្រោបដោយទង់ដែង ពីព្រោះម៉ាស់របស់វាជួយឱ្យពួកគេរក្សាសន្ទុះ។ លោក Michael បានបន្តទៀតថា ធុងកាំភ្លើងពិតជាកត្តាកំណត់ដ៏ធំបំផុតជាមួយនឹងល្បឿន ធុងកាន់តែវែង បន្ទប់ឧស្ម័នកាន់តែមានល្បឿនកើនឡើង ហើយគ្រាប់កាំភ្លើងកាន់តែលឿនជាងមុន។ ដូច្នេះ កាំភ្លើងដែលមានធុងវែង ផ្តល់នូវការបាញ់ប្រហារយ៉ាងរហ័សជាងកាំភ្លើងធុងខ្លី។Pistol vs Handgun: What's the Difference? | Field & Stream

លក្ខណៈទាំងនេះអនុញ្ញាតឱ្យគ្រាប់កាំភ្លើងពីកាំភ្លើងវែងដូចជា Remington ២២៣ ចាកចេញពី muzzle ក្នុងល្បឿនរហូតដល់ ៤,៣៩០ គីឡូម៉ែត្រក្នុងមួយម៉ោង លឿននេះគ្រប់គ្រាន់ដើម្បីហោះហើរឆ្លងកាត់ចម្ងាយស្មើនឹងទីលានបាល់ទាត់ចំនួន ១១ ក្នុងមួយវិនាទី។ ទន្ទឹមនឹងនេះ គ្រាប់កាំភ្លើងពីកាំភ្លើងខ្លី Luger ៩ នឹងធ្វើដំណើរបានត្រឹមតែពាក់កណ្តាលនៃចម្ងាយនោះក្នុងល្បឿន ២,២០០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ៕Shooting a Gigantic 4 Bore Shotgun in Slow Motion - Wide Open Spaces
ប្រភព៖vnexpress

ទាហានរុស្ស៊ី រត់ចោលសមរភូមិ នៅភាគខាងត្បូងទីក្រុងបាកមូត

0

រដ្ឋធានីកៀវ៖ ថ្វីបើយុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ ដើម្បីរំដោះទឹកដីពីកម្លាំងទាហានរបស់ក្រុងមូស្គូ មានសកម្មភាពយឺតជាការគ្រោងទុកក៏ពិតមែន ប៉ុន្ដែឥឡូវនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានបន្ដវាយបំបាក់រុស្ស៊ី ឲ្យរត់បាក់ទ័ព នៅលើសមរភូមិ នាភាគខាងកើតប្រទេសរបស់ពួកគេ

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ថា អ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ (ថ្ងៃទី១៧ ខែកញ្ញា) អំពីកងកម្លាំងរបស់ខ្លួន បានវាយរំដោះទីក្រុងគ្លីសឈីវកា (Klishchiivka) ជាទីប្រជុំជនដ៏សំខាន់មួយ នៅភាគខាងត្បូងនៃទីក្រុងសមរភូមិក្ដៅបាកមូត (Bakhmut) ខណៈកងទ័ពក្រុងកៀវ បន្តវាយលុក ប្រឆាំងនឹងទាហានរុស្ស៊ី។Explainer: Bakhmut: Why Russia and Ukraine are battling so hard for one  small city | Reuters

ជ័យជម្នះនៅលើសមរភូមិនេះ មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់កងទ័ពអ៊ុយក្រែន ស្របពេលលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កំពុងតែរៀបចំចេញដំណើរទៅបំពេញទស្សនកិច្ចរបស់គាត់ ទៅកាន់រដ្ឋធានីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ ដើម្បីប្រមូលផ្តុំនូវការគាំទ្រ មកពីលោកខាងលិច។Anyone who underestimates Russia is headed for defeat”

លោក អូឡែកសាន ស៊ីស្គី (Oleksandr Syrsky) មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារ នៅលើបណ្ដាញសង្គម ថា «ជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន នៅក្នុងទីក្រុងគ្លីសឈីវកា បង្ហាញយ៉ាងច្បាស់ អំពីបរាជ័យរបស់រុស្ស៊ី»។

ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ហ្សេឡែនស្គី បានកោតសរសើរដល់កងទ័ពរបស់អ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធ នៅជិតទីក្រុងបាកមូត ហើយរំដោះបានទីក្រុងគ្លីសឈីវកា ត្រឡប់យកមកគ្រប់គ្រងវិញ។ លោកប្រធានាធិបតី បានបញ្ជាក់ ថា «កងទ័ពរបស់យើងធ្វើការបានល្អណាស់»។Russian Wagner mercenary group fighters waving flags

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថា រដ្ឋាភិបាលក្រុងកៀវ កំពុងតែរៀបចំដំណោះស្រាយប្រព័ន្ធការពារជាតិថ្មី សម្រាប់អ៊ុយក្រែន។ ការការពារដែនអាកាស និង កាំភ្លើងធំ ជាអាទិភាពបំផុត ប៉ុន្ដែលោកប្រធានាធិបតី មិបានមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ៕

EU ពិន័យ TikTok ករណីមិនការពារទិន្នន័យអ្នកប្រើប្រាស់ជាកុមារ

0

ភ្នាក់ងារការពារទិន្នន័យប្រទេសអៀរឡង់បានពិន័យប្រាក់ក្រុមហ៊ុន TikTok ចំនួន៣៤៥លានអឺរ៉ូ ហើយវាគឺជាការពិន័យដ៏ធ្ងន់បំផុតចាប់តាំងពី TikTok ធ្លាប់ត្រូវបានគេពិន័យនាពេលកន្លងមក ។ ការពិន័យលើកនេះ ដោយសារ TikTok មិនអាចអនុវត្តតាមច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់ទូទៅរបស់សហភាពអឺរ៉ុប (EU) ក្នុងការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ជាកុមារ ។

ពាក្យបណ្តឹងខាងលើពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះគ្រប់គ្រងទិន្នន័យរបស់កុមារនៅឆ្នាំ២០២០ ជាពិសេស ពាក់ព័ន្ធនឹងការបញ្ជាក់ពីអាយុ និងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន ។ ភ្នាក់ងារការពារទិន្នន័យប្រទេសអៀរឡង់ប្រទះឃើញថា TikTok មិនបានការពារទិន្នន័យអ្នកប្រើប្រាស់ជាកុមារទេ ជាពិសេស ពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន ។TikTok fined 345 million euros over handling of children's data in Europe

Helen Dixon ជាគណៈកម្មការគ្រប់គ្រងទិន្នន័យបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ថា តាមការស៊ើបអង្កេតឃើញថា បញ្ជីអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី១៣ឆ្នាំ ទៅ១៧ឆ្នាំ ត្រូវបានបង្ហាញជាសាធារណៈនៅពេលពួកគេចុះឈ្មោះ មានន័យថា គ្រប់គ្នានឹងអាចមើលឃើញខ្លឹមសារដែលពួកគេបង្ហោះ ។ ដូច្នេះ ភ្នាក់ងារការពារទិន្នន័យប្រទេសអៀរឡង់នឹងទុកពេលវេលាឱ្យ TikTok រយៈពេល៣ខែសម្រាប់ដោះស្រាយបញ្ហានេះ ។Parents' Ultimate Guide to TikTok | Common Sense Media

ចំណែកអ្នកនាំពាក្យក្រុមហ៊ុន TikTok បញ្ជាក់ថា TikTok មិនយល់ស្របចំពោះការចោទប្រកាន់ខាងលើនេះទេ ជាពិសេស ចំនួនទឹកប្រាក់ពិន័យដែលក្រុមហ៊ុន TikTok ត្រូវបង់ ។ ការចោទប្រកាន់នេះផ្តោតទៅលើការកំណត់ដែលបានកើតឡើងតាំងពី៣ឆ្នាំមុន ហើយក្រុមហ៊ុនបានដោះស្រាយបញ្ហាមុនការស៊ើបអង្កេតទៅទៀត ដូចជា ការកំណត់គណនីអ្នកប្រើប្រាស់ទាំងអស់ឱ្យមានលក្ខណៈផ្ទាល់ខ្លួន ៕ ប្រភព ៖ Thai PBS

អស់បារម្ភ! ក្រោយស្ពាននេះសាងសង់រួច អ្នកច្បារអំពៅលែងស្ទះហើយ

0

ក្នុងចំណោមកិច្ចព្រមព្រៀមដែលបានចុះហត្ថលេខានាឱកាសនៃដំណើរទស្សនកិច្ចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក៏មានកិច្ចព្រមព្រៀងសម្បទានដែលរដ្ឋាភិបាលចិនផ្ដល់ប្រាក់កម្ចីឱ្យកម្ពុជា សម្រាប់គម្រោងសាងសង់ស្ពានចាក់អង្រែ ព្រែកប្រាផងដែរ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ ព្រែកប្រា-ចាក់អង្រែ ត្រូវបានសិក្សាបិទបញ្ចប់គម្រោងតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះមកម្ល៉េះ ដោយរងចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។

ស្ថានឆ្លងកាត់ទន្លេបាសាក់ព្រែកប្រា-ចាក់អង្រែ នឹងសាងសង់ឡើយដោយក្រុមហ៊ុនចិន ដោយសមិទ្ធិផលថ្មីនេះ នឹងសម្រួលស្ថានភាពចរាចចរណ៍ក្នុងភូមិសាស្រ្តខាងកើតភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសរំដោះការធ្វើចរាចរណ៍នៅតំបន់ស្ពានអាកាស និងស្ពានភ្លោះព្រះមុនីវង្ស៕

 

ផ្សារណាត់នៅប្រទេសចិនក្លាយជាកន្លែងស្វែងរកគូស្រករ

0

ប្រទេសចិន ៖ បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមនឹងបញ្ហាយុវវ័យសម័យថ្មីមិនចង់រៀបការមានគ្រួសារ និងផ្ទុយគ្នាជាមួយវប្បធម៌ចិន ដែលតម្រូវឱ្យយុវវ័យអាយុលើសពី៣០ឆ្នាំ ត្រូវប្រញាប់បង្កើតគ្រួសារ ។ ហេតុនេះ ផ្សារណាត់ស្វែងរកគូស្រករនៅកន្លែងសាធារណៈក្នុងអំឡុងថ្ងៃឈប់សម្រាកបានកើនឡើងជាបន្តបន្ទាប់ ហើយឪពុកម្តាយបានមកធ្វើជាមេអណ្តើកដោយខ្លួនឯង ។ ពួកគេបានស្វែងរកគុណសម្បត្តិកូនប្រសាដែលសាកសមជាមួយកូនរបស់ខ្លួន ប៉ុន្តែវាមិនមែនជារឿងងាយទេ ក្នុងការស្វែងរករកកូនប្រសាស្របតាមគុណសម្បត្តិ ។Chinese Parents Busy Matchmaking - WSJ

អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ jadesada41 បានបង្ហាញពីផ្សារណាត់ស្វែងរកគូស្រករនៅទីក្រុង Nanning ប្រទេសចិន និងមានអ្នកទស្សនាជាង៧សែននាក់ ព្រោះមនុស្សជាច្រើនមិនធ្លាប់ដឹងពីការរកគូស្រករនៅកន្លែងសាធារណៈទេ ។ ជាមួយគ្នានេះ ក៏មានការបង្ហាញពីគុណសម្បត្តិក្នុងការក្លាយខ្លួនជាកូនប្រសារផងដែរ ហើយវាមិនងាយស្រួលទេ ដែលយុវវ័យសម័យថ្មីចាប់អារម្មណ៍នោះ ។

ជនជាតិចិនម្នាក់និយាយថា បច្ចុប្បន្ន ពលរដ្ឋចិនមានចំនួនស្ត្រីតិចជាងបុរស ដែលធ្វើឱ្យបុរសពិបាកស្វែងរកប្រពន្ធ ហើយស្របនឹងវប្បធម៌ចិនជឿថា អ្នកមានអាយុមិនលើស៣០ឆ្នាំ ត្រូវតែរៀបការបង្កើតគ្រួសារ ។ វាខុសពីគំនិតរបស់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលពួកគេមិនចាំបាច់រៀបការ ហើយអាចនៅលីវបាន ។Chinese Parents Busy Matchmaking - WSJ

ហេតុនេះ ទើបមានផ្សារណាត់ស្វែងរកគូកាន់តែច្រើននៅប្រទេសចិន ដោយគេរៀបចំឡើងនៅកន្លែងសាធារណៈតាមទីក្រុងធំៗដូចជា ទីក្រុង Guangzhou និង Nanning ។ នៅថ្ងៃឈប់សម្រាកសៅរ៍-អាទិត្យ អ្នកមកប្រកាសរកគូស្រករ ភាគច្រើនគឺជាឪពុកម្តាយមកជួយរកគូអនាគតឱ្យកូន ព្រោះយុវវ័យចិនខ្លះខ្មាសអៀនដែលមានអាយុ៣០ឆ្នាំហើយ ប៉ុន្តែមិនទាន់មានគូ ហើយពួកគេមិនចង់មកផ្សារណាត់ទេ ។ ដូច្នេះ ត្រូវពឹងពាក់លើឪពុកម្តាយឱ្យជួយជ្រើសរើស មុនពេលពួកគេមកផ្ទាល់ ។

អ្នកមកស្វែងរកគូត្រូវសរសេរនៅលើស្លាកអំពីឈ្មោះ អាយុ កម្ពស់ ទម្លាប់ប្រចាំ ការងារ និងប្រាក់ចំណូល ហើយចំណុចសំខាន់បំផុត បើជាបុរសត្រូវតែមានរថយន្ត និងផ្ទះផងដែរ ។ ភាគច្រើន អ្នកលើកស្លាកប្រកាសស្វែងរកគូស្រករ គឺជាស្ត្រី ហើយអ្នកដើររកមើលការប្រកាសជាបុរស ។ ស្ត្រីភាគច្រើនត្រូវការបុរសមានមុខមាត់ស្អាត មានផ្ទះ និងរថយន្ត ព្រោះនឹងអាចកសាងគ្រួសារបាន ។ ចំណែកបុរសវិញត្រូវការស្ត្រីមានរូបស្អាត មិនធ្លាប់រៀបការ ឬមានកូន ហើយពួកគេមិនផ្តោតលើស្ត្រីមានទ្រព្យសម្បត្តិ ឬគ្មានទេ ។Matchmaking families visit Shanghai's Marriage Market - Urban Adventures

ឪពុកម្តាយជនជាតិចិននៅពេលកូនៗពួកគេអាយុ៣០ឆ្នាំ គឺចង់ឱ្យកូនរៀបការមានគ្រួសារ ។ បើពួកគេរៀបការមានកូន និងមានការងារល្អចាត់ទុកថា មានជីវិតល្អប្រសើរ ជាពិសេស បើផ្ទះណាមានកូនប្រុស ឪពុកម្តាយចង់ឱ្យមានចៅឆាប់ៗដើម្បីបន្តវង្សត្រកូល ។ បើឪពុកម្តាយមកផ្សារណាត់រកគូ ហើយបានណាត់ជួបជាមួយភាគីម្ខាងទៀត គឺកូនៗពុំសូវមានបញ្ហាទេ ព្រោះតាមវប្បធម៌ចិន កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ ។ ដូច្នេះ ពេលឪពុកម្តាយឱ្យកូនរៀបការជាមួយអ្នកណាម្នាក់ កូនត្រូវយល់ព្រមភ្លាមៗ ។ ប៉ុន្តែពួកគេពិបាកស្វែងរកគូអនាគតដែលមានឋានៈល្អ ឬស្របនឹងតម្រូវការ ។

អ្នកស្វែងរកគូភាគច្រើនមានអាយុចាប់ពី៣៥ឆ្នាំ ដល់៤០ឆ្នាំ ហើយធ្វើឱ្យពួកគេអាចរស់នៅជាមួយគ្នាបានយូរ ដោយសារពួកគេមានអាយុច្រើន និងត្រូវបង្កើតគ្រួសារ ។ ជនជាតិចិនមានអារម្មណ៍ខ្មាស់អៀនចំពោះភាពនៅលីវ ទើបអ្នកមកស្វែងរកគូ និងណាត់ជួបគ្នា តែងសម្រេចចិត្តរៀបការជាង៧០% ៕Desperate parents gather in China's latest matchmaking park for the sake of  their kids, Society News - ThinkChina ប្រភព ៖ Thairath

Honda នឹងបើកដំណើរការកង់អគ្គិសនីអាចបត់ដូចវ៉ាលី

0

បរទេស៖ ក្រុមហ៊ុន Honda ទើបបានប្រកាសចេញនូវគំរូរកង់អគ្គិសនីតូចមួយមានឈ្មោះថា Motocompacto ដែលរំពឹងថានឹងចេញលក់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ កង់នេះមានតម្លៃចាប់ពី ៩៩៥ ដុល្លារអាមេរិកឡើងទៅ នឹងត្រូវបានបំផុសគំនិតដោយការរចនារបស់ម៉ូដែល Honda Motocompo ក្នុងឆ្នាំ ១៩៨១-១៩៨៣។

កង់តនេះត្រូវបានរចនាឡើងសម្រាប់ការធ្វើដំណើរក្នុងទីក្រុងប៉ុណ្ណោះ Motocompacto មានល្បឿន ២៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយ ១៩ គីឡូម៉ែត្រដោយសាកម្តង។ ថ្ម ៦.៨ Ah អាចសាកពេញក្នុងរយៈពេល ៣ ទៅ ៤ ម៉ោង តាមរយៈព្រីភ្លើងក្នុងផ្ទះ អគ្គិសនី ១១០ V និងម៉ូទ័រ ៤៩០W ត្រូវបានតំឡើងនៅលើកង់ខាងមុខ។Honda Motocompacto: the electric scooter that folds into a briefcase | CAR Magazine

ចំនុចពិសេសនៃម៉ូដែលកង់អគ្គិសនីថ្មីនេះគឺសមត្ថភាពបត់បានយ៉ាងតឹងណែន ដូច្នេះយើងអាចបត់វាដាក់លើរថយន្ត ឬដឹកជញ្ជូនសាធារណៈតាមរយៈឡានក្រុង រថភ្លើង និងជួយសន្សំសំចៃកន្លែងចតរថយន្ត។ Motocompacto ពេលបត់មានទំហំត្រឹមតែ ៧៤ x ៩ x ៥៤ (ដែលស្មើនឹងបណ្តោយ x ទទឹង x កំពស់) រីឯកម្ពស់កៅអីវិញគឺ ៦២ សង់ទីម៉ែត្រ ប្រអប់លេខ ៧៤ សង់ទីម៉ែត្រ ទំងន់រថយន្តគឺ ១៨,៧ គីឡូក្រាម។ ដូច្នេះហើយ នៅពេលដែលបត់បាន ទំហំរបស់កង់តគឺធំជាងអីវ៉ាន់ដាក់តាមខ្លួនបន្តិច ប៉ុន្តែវាស្តើងជាងច្រើន។Honda Motocompacto Is the Cutest, Coolest EV Scooter

តួរកង់តក៏ជាកន្លែងសម្រាប់ទុកដាក់របស់របរនៅពេលកំពុងប្រើប្រាស់ និងជាកន្លែងសម្រាប់ទុកកែប និងដៃចង្កូតនៅពេលបត់។ រថយន្តមានកន្លែងដាក់ជើង នាឡិកាអេឡិចត្រូនិច ភ្លើងសញ្ញាកម្រិតសាក និងចំណុចទាញងាយស្រួលនៅពេលបត់។ រថយន្តនេះមានសមត្ថភាពភ្ជាប់ទៅកាន់ស្មាតហ្វូនដើម្បីប្ដូររបៀបបើកបរ និងរបៀបបើកភ្លើងបំភ្លឺតាមបំណង។

ស៊ុម និងកង់ត្រូវបានផលិតឡើងពីអាលុយមីញ៉ូម ព្យាបាលកំដៅ ដែលផ្តល់ឱ្យរថយន្តនូវភាពធន់ខ្ពស់ ខណៈពេលដែលរក្សាបាននូវទម្ងន់ស្រាល។ ក្រុមហ៊ុន Honda សង្កត់ធ្ងន់លើសមត្ថភាពប្ដូរតាមបំណងរបស់រថយន្តតាមរយៈតួរថយន្ត ដែលទុកចោលទទេ ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យកំណត់គំរូរថយន្តផ្ទាល់ខ្លួន៕The vehicle has the ability to fold compactly, with integrated carrying handles. Photo: Honda
ប្រភព៖vnexpress

ខកខាន៥៣ឆ្នាំ! បាល់ទះកម្ពុជា ត្រៀមបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍ Asian Games ២០២៣

0

ក្រុមបាល់ទះបុរសកម្ពុជា បានទៅដល់ភូមិកីឡាមុនគេ ដើម្បីចូលរួមព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៣ ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ដោយមាន៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

នៅក្នុងនោះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។

ប្រកួតដំបូងនៅថ្ងៃទី១៩ ខែកញ្ញា កម្ពុជា ប៉ះ ឥណ្ឌា វេលាម៉ោង ៧:០០នាទីយប់ មុននឹងបន្តទៅជួបកូរ៉េខាងត្បូង វេលាម៉ោង ៣:៣០នាទីរសៀល នៅថ្ងៃទី២១ ខែកញ្ញា។

សូមបញ្ជាក់ផងដែរ ក្រុមបាល់ទះបុរសកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ៕May be an image of 9 people and text