នៅក្នុងកម្មវិធីប្រគំតន្រ្តីផ្ទាល់ខ្លួនរបស់តារាចម្រៀង ទេព បូព្រឹក្ស អ្នកចូលរួមផ្ទាល់និងអ្នកគាំទ្រមិនបានទៅចូលរួមផ្ទាល់ក្តីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតារាចម្រៀង ឆន សុវណ្ណារាជ ក៏លេចវត្តមាននៅទីនោះដែរដោយមិនបានប្រកាសជាមុននោះទេ។ ឆ្លៀតក្នុងឱកាសនេះ ទេព បូព្រឹក្ស បានទម្លាយពាក្យក្នុងចិត្តកប់មកជាយូរទៅ ឆន សុវណ្ណារាជ មិនភ្លេចគុណបំណាច់លោកជាពិសេសជាចំណែកមួយនាំឱ្យនាងជោគជ័យមកដល់សព្វថ្ងៃ។May be an image of 8 people and text

រម្លឹកទៅប្រមាណ១១ឆ្នាំមុន សន្ទុះនៃការថតវីដេអូចម្រៀងជាសាច់រឿងមានភាពពេញនិយមយ៉ាងខ្លាំងក្នុងនោះអាល់ប៊ុម រាជ បូព្រឹក្ស ទទួលបានការគាំទ្រយ៉ាងខ្លាំងដូចគ្នាទោះបីជាពេលនោះ បូព្រឹក្ស ជាអ្នកចម្រៀងចំណូលថ្មីក្នុងផលិតកម្មតែនាងមានឱកាសចាប់ដៃគូជាមួយតារាចម្រៀងដ៏ល្បីឈ្មោះ ឆន សុវណ្ណារាជ ខណៈបទចម្រៀងខ្លះនៅក្នុងអាល់ប៊ុមនេះនៅតែជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រដដែល។May be an image of 11 people, people dancing and text

មួយបទក្នុងចំណោមអាល់ប៊ុមខាងលើមានចម្រៀងឆ្លើយឆ្លងគ្នារវាងតារាចម្រៀងទាំងពីរដួងមានចំណងជើងថា «ម្នាក់យំ ម្នាក់ហូរទឹកភ្នែក» ប៉ុន្តែបទនេះពុំសូវមានឱកាសយកមកបកស្រាយជាមួយគ្នានៅលើឆាកតន្រ្តីឡើយ។ ទោះយ៉ាងណានៅក្នុងកម្មវិធីប្រគំតន្រ្តីផ្ទាល់ខ្លួនរបស់ទេព បូព្រឹក្ស កាលពីថ្ងៃទី១៦ កញ្ញា អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈបទនេះម្ចាស់សំនៀងដើមមានឱកាសបកស្រាយរួមគ្នាជាថ្មី។May be an image of 3 people and text

ជាមួយឱកាសពិសេសនេះ បូព្រឹក្ស បានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរថា កាលពីមុននាង
ជាមនុស្សធម្មតាម្នាក់(ជាតារាចម្រៀងចំណូលថ្មី) ដែលមានឱកាសអាចចាប់ដៃគូច្រៀងជាមួយតារាចម្រៀងម្នាក់ដ៏ល្បីនោះគឺលោក ឆន សុវណ្ណារាជ។May be an image of 1 person and text

តារាចម្រៀងរូបនេះបន្តទៀថា ឆន សុវណ្ណារាជ ជាបងប្រុសដ៏ល្អរបស់នាងនិង ជាចំណែកមួយនាំឱ្យខ្លួនអាចឈានមកដល់ថ្ងៃនេះ។ បទនេះធ្លាប់ច្រៀងម្តង ដោយកាលណោះជាឆាកតូចមួយប៉ុន្តែពេលនេះនាងជោគជ័យអាចយកបទមកច្រៀងម្តងទៀតនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថាសាច់រឿងអាល់ប៊ុម រាជ បូព្រឹក្ស ជាការនិពន្ធនិងដឹកនាំសម្តែងដោយផលិតករល្បីឈ្មោះពីររូបនោះគឺលោក ខាំ ភូរិ និងលោក កៅ សីហា ៕

រូបភាព៖​ Tep Boprek