Home Blog Page 1533

កសិករថៃស្នើឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាជំងឺស្លឹកដំឡូងមី

0

ប្រទេសថៃ ៖ នៅស្រុកសែងសាង ខេត្តនគររាជសីម៉ា គឺជាតំបន់ដាំដុះដំឡូងមីដ៏ធំមួយក្នុងខេត្តនេះ និងតំបន់ភាគខាងត្បូងឦសានផងដែរ ដែលមានផ្ទៃដីដាំដំឡូងមីសរុបចំនួន១សែន២ម៉ឺនរ៉ៃ ។ ប៉ុន្តែនៅឆ្នាំ២០២៣ កសិករប្រឈមនឹងបញ្ហាតម្លៃពូជដំឡូងមីឡើងថ្លៃ ដោយសារគ្រោះរាំងស្ងួត និងជំងឺស្លឹក ។ បច្ចុប្បន្ន កសិករបានកាត់បន្ថយបរិមាណដាំដុះមកនៅត្រឹមតែ៨ម៉ឺនរ៉ៃប៉ុណ្ណោះ ។

ចំណែកកសិករដែលបានដាំដុះដំឡូងមីរួចហើយ ពួកគេក៏ព្យាយាមការពារការឆ្លងរាតត្បាតនៃជំងឺស្លឹក ព្រោះធ្វើឱ្យខាតបង់ទិន្នផលផលិត ដោយពួកគេជ្រើសរើសពូជដំឡូងមីល្អៗ និងគ្មានជំងឺ ។ លោក ថាមីន ផុតចាប៉ុ ជាកសិករដាំដំឡូងមីនៅស្រុកសែងសាង ខេត្តនគររាជសីម៉ា និយាយថា ៖ «ខ្ញុំបានជ្រើសរើសតែដើមពូជណាល្អ និងគ្មានជំងឺស្លឹកយកមកដាំ» ។Cassava (manioc) | Diseases and Pests, Description, Uses, Propagation

ចំណែកអ្នកជំនាញផ្នែកកសិកម្មប្រចាំស្រុកសែងសាង បានព្យាយាមចុះត្រួតពិនិត្យនៅតាមតំបន់ជាប្រចាំ និងណែនាំកសិករពីបច្ចេកទេសថែទាំដំឡូងមី ដោយកសិករត្រូវសង្កេតមើលថា ដើមដំឡូងមីមានសភាពល្អ ឬមានជំងឺ ឬមានសត្វល្អិតបំផ្លាញដែរឬទេ ។ លោក ប្រាសុង តឺមក្រាថូក អ្នកជំនាញផ្នែកកសិកម្ម លើកឡើងថា ៖ «បើឃើញដើមវាមានជំងឺ យើងត្រូវដកចោល បន្ទាប់មក ច្រកដើមស្អុយនេះដាក់ក្នុងថង់ខ្មៅ និងចងមាត់ថង់យកមកហាលថ្ងៃឱ្យស្ងួតដើម្បីកម្ចាត់ជំងឺ និងកុំឱ្យវាឆ្លងរាលដាលទៅដើមផ្សេងទៀត ។ ចំណែកការជ្រើសរើសដើមពូជវិញ គឺត្រូវយកដើមណាគ្មានជំងឺស្លឹក» ។Kalasin Agriculture has surveyed the cassava spotted leaf disease outbreak  in 5 districts, about 2,000 rai.

នាយកដ្ឋានលើកកម្ពស់កសិកម្មបង្ហាញថា មានខេត្តចំនួន១០ នៅប្រទេសថៃ ដែលមានបញ្ហាជំងឺស្លឹកដំឡូងមីនៅលើផ្ទៃដីចំនួន៦ម៉ឺន១ពាន់រ៉ៃ ។ បើតាមទិន្នន័យការស្ទង់មតិ និងតាមដានការដាំដុះដំឡូងមី ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ របស់សមាគមចំនួន៤ គឺ ៖ សមាគមជួញដូរដំឡូងមីថៃ, សមាគមរោងចក្រផលិតផលដំឡូងមីថៃ, សមាគមចែករំលែកដំឡូងមីថៃ និងសមាគមរោងចក្រផលិតដំឡូងមីភាគឦសាន បានរំពឹងថា នឹងមានជំងឺរាតត្បាតខ្លាំងជាងនេះទៀត ។ សមាគមលើកឡើងថា ទិន្នផលផលិតដំឡូងមីក្នុងរដូវកាលថ្មីនេះ នឹងមានត្រឹមតែ២០លានតោនប៉ុណ្ណោះ ខណៈកសិករថៃធ្លាប់ដាំបានបរិមាណជាង៣០លានតោន ។ លើសពីនេះ វានឹងប៉ះពាល់ដល់ឧស្សាហកម្មផលិតម្សៅពីដំឡូងមីផងដែរ ខណៈការនាំចេញនៅឆ្នាំ២០២២ មានតម្លៃស្មើនឹង១សែន៧ម៉ឺនលានបាត ។Kalasin Agriculture has surveyed the cassava spotted leaf disease outbreak  in 5 districts, about 2,000 rai.

សមាគមទាំង៤ បានអំពាវនាវឱ្យនាយកដ្ឋានលើកកម្ពស់កសិកម្មដោះស្រាយបញ្ហាជំងឺស្លឹកដំឡូងមី និងត្រួតពិនិត្យការឆ្លងរាតត្បាតនៅឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហាឱ្យកសិករ មុនពេលវាប៉ះពាល់ដល់ផ្នែកឧស្សាហកម្ម និងការនាំចេញ ។ កសិករប្រមាណ៧សែនគ្រួសារដែលប្រកបមុខរបរដាំដំឡូងមីសង្ឃឹមថា ពួកគេនឹងអាចលក់ដំឡូងក្នុងអំឡុងពេលវាមានតម្លៃខ្ពស់ ៕ ប្រភព ៖ Thai PBS

ឥណ្ឌាជម្លៀសអ្នកដំណើរចេញពីអាកាសយានដ្ឋានក្រោយការគំរាមដាក់គ្រាប់បែក

0

ប្រទេសឥណ្ឌា ៖ អាជ្ញាធរអាកាសយានដ្ឋានប្រចាំទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានបញ្ជាឱ្យជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្តហោះ ដែលមានគោលដៅទៅកាន់ទីក្រុង Pune ក្រោយពីមានការគំរាមកំហែងតាមទូរស័ព្ទថា ពួកគេនឹងដាក់គ្រាប់បែកផ្ទុះក្នុងយន្តហោះនេះ ។ ហេតុការណ៍គំរាមកំហែងបានធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់អាកាសយានដ្ឋានជាបណ្តោះអាសន្ន ។Vistara Delhi-Pune Flight Evacuated After Bomb Threat, Passengers  Deboarded-Telangana Today

តាមសេចក្តីរាយការណ៍បញ្ជាក់ថា ផ្នែក Call Center របស់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi បានទទួលទូរស័ព្ទគំរាមថា នឹងដាក់គ្រាប់បែកក្នុងយន្តហោះ ខណៈអ្នកដំណើរកំពុងត្រៀមខ្លួនឡើងលើយន្តហោះ ។ យន្តហោះដែលគេបម្រុងនឹងដាក់គ្រាប់បែក គឺជារបស់ក្រុមហ៊ុនអាកាសចរណ៍ Vistara ហើយត្រៀមចាកចេញពីទីក្រុងញូវដេលី ទៅកាន់ទីក្រុង Pune ។Bomb threat on Pune-bound Vistara flight at Delhi airport, inspection  underway - India Today

ក្រោយពីមានទូរស័ព្ទគំរាមកំហែង អាជ្ញាធរអាកាសយានដ្ឋានប្រចាំទីក្រុងញូវដេលីបានបញ្ជាឱ្យជម្លៀសអ្នកដំណើរចេញភ្លាមៗ ដើម្បីឱ្យភ្នាក់ងារប្រឆាំងអំពើភេរវកម្មធ្វើការត្រួតពិនិត្យយន្តហោះនេះយ៉ាងលម្អិត ប៉ុន្តែពួកគេមិនបានរកឃើញចំណុចគួរឱ្យសង្ស័យទេ ។ ចំណែកមន្ត្រីសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតហេតុការណ៍នេះ ដើម្បីដាក់ទោសជនល្មើសតាមផ្លូវច្បាប់ ៕ Bomb hoax at Delhi's IGI Airport: How a fight between two passengers turns  into bomb fear on flight | India News – India TVប្រភព ៖ Mono News

ត្រូវដឹង! ប្រាសាទអង្គរវត្ត ធ្លាប់ប្តូរឈ្មោះប៉ុន្មានលើក ហើយមានឈ្មោះដើមដូចម្តេច

0

អង្គរវត្ត ឬ អង្គរតូច គឺមិនមែនជាឈ្មោះដើមនៃមហាប្រាសាទនេះឡើយ ពោលគឺធ្លាប់មានការផ្លាស់ប្ដូរឈ្មោះដល់ទៅ៣លើក ចាប់តាំងពីពេលកសាងឡើងដំបូងនាដើមសតវត្សរ៍ទី១២ រហូតដល់ការរកឃើញសាជាថ្មីដោយជនជាតិបារាំង នាពាក់កណ្ដាលទីពីរនៃសតវត្សរ៍ទី១៩។Angkor Wat archaeological digs yield new clues to its civilization's decline

នាដើមសតវត្សរ៍ទី១២ នៅពេលកសាងឡើងដំបូង ក្រោមស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គបានប្រទាននាមដល់មហាប្រាសាទនេះថា “ព្រះបរមវិស្ណុលោក” ដែលមានន័យថា “ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម” ។

ក្រោយមក “ព្រះបរមវិស្ណុលោក” ក៏ដូចជារាជធានី ស្រីយសោធរបុរៈ គឺក្រុងអង្គរបច្ចុប្បន្ន ក៏ត្រូវបានគេទុកចោលកណ្ដាលព្រៃព្រឹក្សាអស់កាលរាប់រយឆ្នាំ ពោលគឺចាប់ពីការចាកចោលក្រុងយសោធរបុរៈនាគ្រិស្តសករាជ ១៤៣១ ក្នុងរជ្ជកាលព្រះបាទស្រីសុយោពណ៌ទី២ ឬ ព្រះបាទពញាយ៉ាត។ រហូតដល់រជ្ជកាល ព្រះបាទសម្ដេច ព្រះបរមរាជាធិរាជ រាមាធិបតី (បរមរាជាទី៤) នាសម័យលង្វែក សតវត្សរ៍ទី១៦ ទើបព្រះអង្គបានយាងទៅគង់នៅខេត្តមហានគរមួយរយៈ (ក្រុងអង្គរ)។Angkor: Asia's ancient 'Hydraulic City' - BBC Travel

គ្រានោះព្រះមហាក្សត្រ ព្រះបាទបរមរាជាទី៤ ក៏ប្រោសព្រះរាជទាននាមថ្មីថា “ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក” លុះដល់សតវត្យរ៍ទី១៧ ឈ្មោះប្រាសាទ ក៏បន្តប្ដូរមកហៅថា “ឥន្ទបត្តនគរស្រីសុធរពិស្ណុលោក។”

ក្រោយមក ដល់សម័យក្រោយៗមក ប្រជានុរាស្ត្រក្នុងតំបន់អង្គរបច្ចុប្បន្ន ក៏ដូចជាជនបរទេសដែលបានប្រទះឃើញប្រាសាទអង្គរនៅក្នុងព្រៃ បានហៅកាត់ខ្លីត្រឹមថា “អង្គរវត្ត ឬ នគរវត្ត” ពីព្រោះនៅទីនោះមានវត្តអារាមព្រះពុទ្ធសាសនា (វត្តឥន្ទបត្តបុរីខាងជើង និងវត្តឥន្ទបត្តបុរីខាងត្បូង) មានព្រះសង្ឃគង់នៅ ហើយដោយសារទីតាំងនោះក៏ធ្លាប់ជាទីក្រុងបុរាណ ដែលមានប្រាសាទស្ថិតនៅផងដែរ៕How Old Is Angkor Wat? - The Heart and Soul of Cambodia

ប្រភព៖ History

ចិនរកឃើញបំពង់បង្ហូរទឹកបុរាណដែលមានអាយុកាលជាង ៤,០០០ ឆ្នាំ

0

ប្រទេសចិន៖ អ្នកបុរាណវត្ថុវិទូបានរកឃើញបំពង់បង្ហូរទឹកសេរ៉ាមិចជាច្រើននៅទីតាំងយុគថ្មនៃវប្បធម៌ Longshan ដែលមានអាយុកាលជាង ៤,០០០ ឆ្នាំមកហើយ។

ប្រព័ន្ធលូត្រូវបានគេជីកកកាយនៅប្រាសាទបុរាណ Pinliangtai ក្នុងខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅពេលដែលអ្នកស្រាវជ្រាវកំពុងសម្លឹងមើលប្រព័ន្ធបង្ហូរទឹកបុរាណនេះ ពួកគេក៏បានរកឃើញភស្តុតាងថ្មីជាច្រើនទៀតនៃទិដ្ឋភាពរួមក្នុងវប្បធម៌ Neolithic ។How an ancient Chinese city used collective power to redirect the flood threat - Photo 1.

យោងតាមការស្រាវជ្រាវដែលចុះផ្សាយក្នុងទស្សនាវដ្ដី Nature Water នៅថ្ងៃទី១៥ ខែសីហា បានឱ្យដឹងថា ប្រាសាទបុរាណ Pingliangtai ត្រូវបានរៀបចំជារាងការ៉េ សាងសង់នៅលើវេទិកាកម្ពស់ ៥ ម៉ែត្រ ដែលមានផ្ទៃដីប្រហែល ៥០,០០០ ម៉ែត្រការ៉េ និងមានប្រវែង ១៨៥ ម៉ែត្រ។ លោក Zhuang Yijie អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន UCL Institute of Archaeology (UK) បាននិយាយថា មុនពេលដែល Pingliangtai និងការតាំងទីលំនៅផ្សេងទៀតត្រូវបានសាងសង់ តំបន់ដីល្បាប់នេះមានរាងសំប៉ែត និងទាប ហើយត្រូវបានជន់លិចតាមកាលកំណត់។ លោក Zhuang ក៏បានបន្តទៀតថា ដើម្បីកាត់បន្ថយការជន់លិចក្នុងរដូវវស្សានេះ ប្រជាជនបុរាណនាសម័យនោះ ក៏បានបង្កើតប្រព័ន្ធលូពីរជាន់។photo-1

ប្រព័ន្ធលូពីរជាន់នេះ គឺជាការរួមផ្សំគ្នានៃប្រឡាយ និងលូ ដែលវាមានសមត្ថភាពជាពិសេសក្នុងការបង្វែរទឹកក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ដោយបង្ហូរទឹកជាបន្តបន្ទាប់ ដែលរត់ស្របទៅនឹងផ្ទះ និងជួយបង្វែរទឹកចេញពីតំបន់លំនៅដ្ឋាន។ ដូចនេះប្រជាជននាសម័យមុនពិតជាអស្ចារ្យណាស់ក្នុងការផលិតប្រព័ន្ធបង្ហូរទឹកបុរាណនេះ។
ប្រាសាទបុរាណ Pingliangtai ត្រូវបានរកឃើញក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងជាទីក្រុងបុរេប្រវត្តិដែលបានគ្រោងទុកមុនគេបំផុតនៅក្នុងប្រទេសចិន។ ទីតាំងបុរាណវត្ថុ Pinliangtai ធ្លាប់ជាមជ្ឈមណ្ឌលក្នុងតំបន់នៅក្នុងវប្បធម៌ Longshan ។ វត្ថុបុរាណវប្បធម៌ជាច្រើន រួមទាំងគ្រឿងស្មូនល្អៗ និងត្បូងថ្ម ក៏ត្រូវបានជីករកឃើញនៅទីនោះផងដែរ៕photo-1ប្រភព៖cafef.com

ឈ្វេងយល់! តើ GPA មានសារៈប្រ​យោជន៏អ្វីខ្លះដល់និស្សិត?​

0

យើងបានដឹងមកហើយថា ក្នុងការសិក្សាថ្នាក់កម្រិតឧត្តមសិក្សាគឺគេពុំគិតចំណាត់ថ្នាក់ដូចនៅកម្រិតវិទ្យាល័យឡើយ ព្រោះគេគិតទៅលើ GPA ឬព្រឹត្តិបត្រពិន្ទុជាសំខាន់។ តើ GPA ជាអ្វី? ហេតុអ្វីនិស្សិតគួរមានវា?

GPA (Grade Point Average) ឬព្រឹត្តបត្រពិន្ទុ គឺ​ជា​ពិន្ទុវាយ​តម្លៃ​ការ​សិក្សា​របស់​និស្សិត​ចាប់​ពីឆ្នាំ​មូលដ្ឋានរហូត​ដល់​ឆ្នាំ​ទី៤។  GPA មាន​សារៈ​សំខាន់​ណាស់ វាអាចធ្វើការវាយតម្លៃលើសមត្ថភាពនិស្សិត ប្រសិនបើនិស្សិតទទួលបាន GPAខ្ពស់ វាអាចលើកកិត្តិយសរបស់និស្សិតបាន។

លើសពីនេះទៅទៅទៀត GPA សំខាន់ពេល​ដាក់​ពាក្យធ្វើការ ក៏ដូចជាដាក់​អាហារូបករណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក ។ តួយ៉ាងដូចជាអាហារូបករណ៍​ខ្លះ​ទាម​ទារ​ឱ្យ​មាន​ពិន្ទុ GPA​ ចាប់​ពី​ ៣.៥​ឡើង​ទៅ ទើប​អាច​ដាក់ពាក្យ​បាន៕GPA là gì? 3 Thang điểm GPA & Cách quy đổi Chuẩn quốc tế - UNIMATES

ប្រភព: jcu.edu

តារាចម្រៀង អនុស្សាវរីយ៍ នឹងធ្វើតាមប្រព័ន្ធផ្លូវច្បាប់ប្តឹង២ករណីលើនារីម្នាក់ធ្វើការនៅកូរ៉េបើសិនមិនលុបរាល់ការបង្ហោះពីលោក

0

បន្ទាប់ពីផ្ទុះរឿងអាស្រូវមួយប្រាវដែលមហាជនកំពុងផ្តោតខ្លាំង តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ចេញមកតតាំងហើយទៅលើនារីម្នាក់ធ្វើការនៅកូរ៉េដែលអះអាងថាមានសម្ព័ន្ធភាពស្នេហាជាមួយគ្នាជាង១ឆ្នាំ ដោយតារាចម្រៀងរូបនេះបានប្រកាសទុកពេលពីរថ្ងៃឱ្យនារីនោះលុបរាល់ការបង្ហោះជាប់ទាក់ទងនិងលោក មិនដូច្នេះទេលោកនឹងធ្វើតាមច្បាប់ប្តឹងចំនួន២ករណីនិងទារសំណងជំងឺចិត្ត។

នៅយប់ថ្ងៃទី១៧ ខែសីហា នៅលើបណ្តាញសង្គមទិកតុករបស់លោក យឿន សូតអនុស្សាវរីយ៍ ចេញមកតតាំងជាមួយនារីម្នាក់ធ្វើការនៅប្រទេសកូរ៉េឈ្មោះថា ស្រីនាង ដោយប្រកាសទុកពេលឱ្យ២ថ្ងៃឱ្យនាងលុបរាល់ការបង្ហោះទាំងអស់ជាប់ទាក់ទងនិងលោក និងសូមទោសជាសាធារណៈមិនដូច្នេះទេរូបគេនឹងធ្វើតាមប្រព័ន្ធផ្លូវច្បាប់។No photo description available.

តារាចម្រៀងរូបនេះបានឱ្យដឹងថា ករណីនេះលោកនឹងប្តឹងចំនួន២ករណី ទី១ យករូបលោកបង្ហោះខុសច្បាប់ និងទី២ យករូបភាពលោកបង្ហោះដើម្បីបរិហាកេរ្តិ៍ តែមិនប្តឹងឱ្យជាប់ពន្ធនាគារឡើយតែទាមទារសងជំងឺចិត្តបើមិនធ្វើនៅអ្វីដែលលោកប្រកាសទុកពេលឱ្យ។

លោក អនុស្សាវរីយ៍ បាននិយាយទៀតថាលោកគ្រាន់តែនិយាយវីដេអូលេងជាមួយគ្នា តែនារីនោះបានថតវីដេអូនិងដាក់អក្សរហើយមហាជនថាលោកអាក្រក់ទាំងដែលលោកមិនបានប៉ះពាល់រួមមេត្រីជាមួយនាងឡើយ និងមិនទាន់ទាំងបានស្គាល់ជួបមុខផ្ទាល់នោះទេ។No photo description available.

លោកបន្តទៀតថា មេធាវីនឹងកោះហៅសាច់ញាតិមកបំភ្លឺជំនួស ហើយប្រសិនជាមិនមកទេ នឹងមានវិធានការទាក់ទងទៅប៉ូលីសអន្តោប្រវេស៍ឃាត់ខ្លួននាងនៅកូរ៉េតែម្តងដោយបានអះអាងថាប្រទេសមានច្បាប់ នឹងធ្វើតាមច្បាប់លោកមិននិយាយអ្វីច្រើនឡើយទោះដល់ទីណាក៏មិនអាចរួចខ្លួនបានឡើយ។

បន្ថែមពីលើនេះដែរ អតីតតារាចម្រៀងសាន់ដេរូបនេះបញ្ជាក់ថា កូនដែលនារីនោះបានបង្ហោះនោះមិនមែនជាកូនលោកទេ តែជាកូននាងនិងស្វាមីនាងប៉ុណ្ណោះតែមកចោទប្រកាន់លោកទៅវិញ៕

ហ្សេឡែនស្គី លើកទឹកចិត្តដល់យុវជនអ៊ុយក្រែន ឲ្យចូលបម្រើកងទ័ព

0

រដ្ឋធានីកៀវ៖ ក្រោយពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន មិនបានប៉ុន្មានខែផង ក្រុងមូស្គូ បានបញ្ជាឲ្យកេណ្ឌកងទ័ព រាប់សែននាក់ ដើម្បីបញ្ជូនទៅកាន់សមរភូមិ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងកៀវ ក៏បានចាប់ផ្ដើមលើកទឹកចិត្ត ដល់ប្រជាជនរបស់ខ្លួន ឲ្យចុះឈ្មោះ ចូលបម្រើកងទ័ព។Ukraine's Zelensky visits Kherson region, vows to 'restore everything' |  Arab News

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៨ ខែសីហា ថា ក្រសួងការពារជាតិអ៊ុយក្រែន កំពុងតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋរបស់ខ្លួន មានអាយុចូលបម្រើកងទ័ព ត្រូវតែទៅធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួន នៅឯការិយាល័យចុះឈ្មោះកងទ័ព ហើយជម្នះលើការភ័យខ្លាចរបស់ពួកគេ ស្របពេលក្រុងកៀវ កំពុងតែបើកយុទ្ធនាការ វាយបករំដោះទឹកដីរបស់ខ្លួន ឈានដល់ខែទី៣។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា យុទ្ធនាការចុះឈ្មោះរបស់ប្រជាពលរដ្ឋ ចូលបម្រើកងទ័ពនេះ បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា)។ សកម្មភាពទាំងនេះ បានបង្ហាញ នៅលើវីដេអូ និង រូបថតដែលជាសក្ខីកម្ម សម្រាប់ទាហានលេចធ្លោ ដោយបានពិពណ៌នា អំពីការភ័យខ្លាចរបស់ពួកគេ មានបំណងបំបែកឧបសគ្គដ៏ធំមួយ នៅក្នុងការជ្រើសរើសកងទ័ព។Dénes Törteli ???????????????????????? on Twitter: "Ukrainian deputy defence minister Hanna  Maliar: "According to available information, it has become known that the  enemy is moving its most combat-ready units from the Kherson direction,

លោកស្រី ហានណា ម៉ាលីយ៉ា បានសង្កត់ធ្ងន់ ថា «យើងទាំងអស់គ្នា កំពុងតែនៅមានជីវិត ហើយយើងទាំងអស់គ្នា ត្រូវតែយកឈ្នះ លើការភ័យខ្លាចទាំងនេះ ដើម្បីឈ្នះ។ ពលរដ្ឋដែលមានអាយុចូលបម្រើកងទ័ព មានកាតព្វកិច្ចរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងការិយាល័យជ្រើសរើសកងទ័ព។We need Europe to show Putin its power — that's all he understands

យុទ្ធនាការជ្រើសរើសកងទ័ពនេះ បានកើតឡើង ស្របពេលអ៊ុយក្រែន ទំនងជាប្រឈមមុខនឹងបញ្ហាប្រឈម កាន់តែខ្លាំង នៅក្នុងការជ្រើសរើសទ័ព ស្របពេលក្រុងកៀវ កំពុងតែធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ឥឡូវ សង្គ្រាមនេះ កំពុងតែឈានចូល នៅក្នុងដំណាក់កាលដ៏ឃោរឃៅ ចាប់តាំងពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យកងទ័ពរបស់គាត់ បើកទ្វារព្រំដែន វាយលុកលុយ ចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

លោកស្រី អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយ ដោយមានការប្រយ័ត្នប្រយែង ដោយបានគូសបញ្ជាក់ អំពីយុទ្ធការជ្រើសរើសកងទ័ព ថា ប្រជាពលរដ្ឋអ៊ុយក្រែន ទាំងអស់ ដែលមិនបានធ្វើបច្ចុប្បន្នភាពផ្ទាល់ខ្លួន នឹងអាចបញ្ចូលទៅក្នុងជួរកងទ័ព ដោយស្វ័យប្រវត្ដិ ហើយមិនថា ពួកគាត់ទាំងនោះ ត្រូវចល័ត នឹងជាប់ នៅក្នុងតំបន់ប្រយុទ្ធនោះឡើយ។Ukraine looking for foreign volunteers with military, medical experience,  embassy says | CBC News

សកម្មភាពបែបនេះ ក៏ធ្លាប់ធ្វើរួចមកហើយ នៅក្នុងប្រទេសរុស្ស៊ី ក្រោយពេលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញក្រឹត្យ ជំរុញឲ្យកេណ្ឌទ័ព នាំទៅសមរភូមិ ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានលើកទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន មិនបានប៉ុន្មានខែផង។ ការចេញក្រឹត្យរបស់មេដឹកនាំវិមានក្រឹមឡាំង បានធ្វើឲ្យយុវជនរុស្ស៊ី មានការភ័យខ្លាច រត់ចេញពីប្រទេសរបស់ខ្លួន គេចេញពីការកេណ្ឌទ័ពទៅច្បាំងនេះ។

ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន នៅលើសមរភូមិរបស់អ៊ុយក្រែន ចំនួន ២៥៦ ០៥០នាក់។Ukrainian church leaders rejoice at progress in war

បើទោះជាយ៉ាងណា នៅមិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះឡើយ។ រីឯការអះអាងទាំងនេះ គ្រាន់តែជាការចេញផ្សាយ ដោយភាគីអ៊ុយក្រែន តែប៉ុណ្ណោះ។ ជាការពិតណាស់ ទាំងរុស្ស៊ី និង អ៊ុយក្រែន តែងតែលាក់តួលេខ អំពីចំនួនទាហានរបស់ខ្លួន ស្លាប់ ឬ រងរបួស នៅលើសមរភូមិ៕

ប្រទេសថៃនឹងនាំចេញសត្វគោទៅម៉ាឡេស៊ី ដើម្បីដោះស្រាយបញ្ហាតម្លៃធ្លាក់ចុះ

0

ប្រទេសថៃ ៖ សហករណ៍សាច់គោ ស្រ៊ីវិឆ័យ ខេត្តផាត់ថាលុង ប្រទេសថៃ បានសហការជាមួយផ្នែកឯកជនម៉ាឡេស៊ី ដើម្បីនាំចេញសត្វគោទៅប្រទេសម៉ាឡេស៊ី ដោយមិនឆ្លងកាត់ឈ្មួញកណ្តាល ។ ការសហការគ្នានេះដើម្បីដោះស្រាយបញ្ហាតម្លៃគោធ្លាក់ចុះ ហើយប្រទេសថៃនឹងឃុំទុកគោទាំងនេះរយៈពេល១ខែ មុននឹងបញ្ជូនទៅប្រទេសម៉ាឡេស៊ី បន្ទាប់មក ប្រទេសម៉ាឡេស៊ីនឹងឃុំវារយៈពេល១ខែទៀត មុននឹងលក់ឱ្យអតិថិជន ។

លោក Suphat Thammaphet អតីតសមាជិកសភាខេត្តផាត់ថាលុង និងជាប្រធានក្រុមប្រឹក្សាសហករណ៍សាច់គោ ស្រ៊ីវិឆ័យ ខេត្តផាត់ថាលុង លើកឡើងថា បច្ចុប្បន្ននេះ ការជួញដូរគោមានតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យកសិករថៃប្រឈមនឹងបញ្ហាខាតបង់ដើមទុន ដោយសារគ្មានឈ្មួញកណ្តាលមកទិញ ហើយពួកគេមិនអាចលក់ទៅឱ្យប្រទេសម៉ាឡេស៊ី ។Thailand Is Ready To Re-Supply Cattle To Malaysia By Aidiladha |  BusinessToday

លោក Suphat Thammaphet បន្តថា ការជួញដូរគោជាមួយប្រទេសម៉ាឡេស៊ី គ្មានភាពប្រាកដប្រជាទេ ព្រមទាំងមានបញ្ហាក្នុងការឃុំខ្លួនសត្វ មុននឹងលក់ចេញទៅប្រទេសម៉ាឡេស៊ីទៀតផង ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ សហករណ៍សាច់គោ ស្រ៊ីវិឆ័យ បានសហការគ្នាជាមួយអ្នកជំនួញម៉ាឡេស៊ី ក្នុងការលក់គោទាំងនេះទៅឱ្យអតិថិជន ។ ការអនុវត្តគម្រោងនេះ សហករណ៍សាច់គោ ស្រ៊ីវិឆ័យ នឹងទទួលទិញសាច់គោពីសមាជិកសហករណ៍ និងក្រុមបណ្តាញចំនួន៥០ ក្នុងតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ន ។

លោកបន្ថែមថា យើងនឹងយកសត្វគោទាំងអស់មកឃុំទុកនៅសហករណ៍សាច់គោ ស្រ៊ីវិឆ័យ រយៈពេល១ខែ ហើយនៅពេលគ្រប់កំណត់ ខាងសហករណ៍នឹងបញ្ជូនគោទាំងអស់ទៅឃុំនៅប្រទេសម៉ាឡេស៊ីបន្តរយៈពេល១ខែទៀត ហើយចុងក្រោយ យើងនឹងលក់គោទៅឱ្យអតិថិជនម៉ាឡេស៊ី ។Malaysia suspends import of live cattle from Australia citing lumpy skin  disease concerns - ABC News

លោកបញ្ជាក់ថា បច្ចុប្បន្ន ខាងសហករណ៍ និងក្រុមអ្នកជំនួញម៉ាឡេស៊ីបានជួលទីកន្លែងសម្រាប់ឃុំគោទាំងនេះរួចរាល់ហើយ ហើយទីកន្លែងទាំងពីរនេះនឹងមានអ្នកជំនាញផ្នែកសត្វមកថែទាំគោផងដែរ ។ ដូច្នេះ ការជួញដូរគោ នឹងមិនចាំបាច់ឆ្លងកាត់តាមរយៈឈ្មួញកណ្តាលទៀតទេ ហើយគម្រោងនេះនឹងអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៣ តទៅ ។ យើងមានទំនុកចិត្តថា ការអនុវត្តគម្រោងខាងលើនឹងធ្វើឱ្យការជួញដូរគោមានតម្លៃខ្ពស់ជាងមុនមិនខាន ៕ ប្រភព ៖ Thairath

គ្រូបង្រៀននៅអនុវិទ្យាល័យ ជ័យសែន ចេញមុខសូមទោសចំពោះការធ្វេសប្រហែសយកទង់ជាតិកម្ពុជាមកទ្រាប់ក្រោមជ្រុញ

0

កាលពីកន្លងទៅនេះមហាជនបានប្រតិកម្មយ៉ាងខ្លាំងទៅលើគ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ ជ័យសែនយកទង់ជាតិប្រទេសកម្ពុជាមកធ្វើសកម្មភាពខុសឆ្គងនាំឱ្យមានផលប៉ះពាល់ខណៈពេលនេះលោកគ្រូខាងលើដែលមានឈ្មោះថា ទិត ឃត បានចេញលិខិតសូមទោសជាសាធារណៈហើយ។

តាមរយៈលិខិតសុំអភ័យទោសនៅថ្ងៃទី១៧ សីហា មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ ទិត ឃតអាយុ ៥១ ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ជ័យសែន ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ កាលពីថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខ្ញុំបាទបានធ្វើសកម្មភាពធ្វើម្ហូប(ប្រហុកចិញ្ច្រាំ) ស្ថិតក្នុងសាលាអនុវិទ្យាល័យ ជ័យសែន ក្នុងគោលបំណងពិសាបាយជុំគ្នាជាមួយលោកគ្រូ អ្នកគ្រូក្នុងសាលា ប៉ុន្តែក្នុងសកម្មភាពធ្វើម្ហូបនេះ ខ្ញុំបាទបានយកទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាពចាស់ រហែក មកទ្រាប់ក្រោមជ្រុញ ដោយមិនបានគិតវែងឆ្ងាយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ដោយអចេតនា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMI4LfvOTaX18PYIKw7OpF_TULvwRXeT-YjCVHYwrZuKmjI3TOsPQiS8jEJTuro_pDErgbSJ6oWKSKIbzKT86Sn55a9Q3bJZP8GzuSpjjSyjdP4CgAa5baEli6SNqQfJmYzmgO77GlK3PA6PhwcJ7rvT3aR4kbC6uOmZjsuRqybHAabP4Y29tbvYPmq8/s1280/65039f4b34e00f3bc0ac3d89f49857ee.jpg

លោកគ្រូខាងលើនេះបន្តទៀតថា «ខ្ញុំបាទពិតជាមានការសោកស្ដាយជាពន់ពេក ក្នុងនាមជាគ្រូបង្រៀន និងជនជាតិខ្មែរមួយរូប ដែលមានការធ្វេសប្រហែស ខ្វះការពិចារណា ដែលសកម្មភាពនេះហាក់ដូចជាប្រមាថមើលងាយលើប្រទេសជាតិលើប្រជាជនរួមជាតិសាសន៍របស់យើង។ជាមួយគ្នានេះ ខ្ញុំបាទសូមសុំការយោគយល់ អាធ្យាស្រ័យ និងអភ័យទោសពីសំណាក់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពិសេស លោកប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្ត ព្រះវិហារ បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និង ក្រៅប្រទេស សូមអភ័យទោសឱ្យរូបខ្ញុំបាទ ដោយក្តីអនុគ្រោះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrKgFcRJZSq_zu0smlkBjQ63wO-zwCaQ2q15bmJux22gBLdq1s_WP4cDIU8XSrK4-f6BM1fsj-84gfEv8z7E7iJRxcZNfZA17ULFLthw_NdL8AswgSXzFWV5Yoy1Vj7__8NwpT7Bx5dfW8nn5tt-O-fU4CGDSQYr84AeORf-3pkLnEgF2lmlA9k3GM08c/s1280/3783a9ef4c0b058158bdf994ea31bbd3.jpg

សញ្ញាទាំង ៦ បញ្ជាក់ថាអ្នកកំពុងមានវិញ្ញាណអាក្រក់ចូលសណ្ឋិត

0

មានមនុស្សមិនតិចទេដែលជឿថានៅលើលោកនេះពិតជាមានខ្មោច បើទោះបីជាវិទ្យាសាស្រ្តជឿនលឿនប៉ុណ្ណាក៏ដោយ។ អបិយជំនឿមន្តអាគមរបស់ចាស់ៗជំនាន់មុននៅតែមានអ្នកជឿរហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាទាំង ៦ ដែលបញ្ជាក់ថាអ្នកមានវិញ្ញាណអាក្រក់ចូលសណ្ឋិត៖

១.មិនសូវនិយាយស្តី៖ មនុស្សដែលមានចរិតរាក់ទាក់ នៅសុខៗប្រែទៅជាស្ងាត់ស្ងៀម លែងសូវមាត់ក លែងសូវសើច លែងរួសរាយដូចមុន បើតាមវិទ្យាសាស្រ្តអាចមកពីជំងឺផ្លូវចិត្ត តែបើតាមជំនឿវិញគឺអ្នកមានពពួកវិញ្ញាណអាក្រក់មកគ្រប់គ្រងធ្វើឱ្យអ្នកក្លាយជាមនុស្សពីរផ្សេងគ្នា។

២.ញ៉ាំច្រើននៅពេលយប់៖ នៅពេលថ្ងៃពពួកផ្លូវងងឹតមិនសូវចូលចិត្តញ៉ាំច្រើនទេជាពិសេសអាហារដែលឆ្អិនឬអាហារដែលមានរសជាតិប្រៃ ប៉ុន្តែនៅពេលយប់វិញគឺពួកគេញ៉ាំច្រើនណាស់ជាពិសេសគឺអាហារឆៅ និងសាច់ស្រស់។Supernatural Danger of Binge Eating ( Binge Eating Help ) | Take Back Your  Temple | Prayers for Losing Weight

៣.នៅដល់យប់ជ្រៅមិនចូលគេង៖ ពពួកផ្លូវងងឹតមិនដែលគេងនៅពេលយប់ទេ ដូច្នេះបើអ្នកចូលចិត្តអង្គុយម្នាក់ឯងនៅពេលយប់ជ្រៅឬមិនព្រមចូលគេងនៅពេលយប់ គឺមានន័យថាអ្នកមានវិញ្ញាណអាក្រក់ចូលសណ្ឋិតហើយ។

៤.ចូលចិត្តងូតទឹកយប់ជ្រៅ៖ ជាទូទៅមនុស្សធម្មតាមិនដែលងូតទឹកនៅពេលយប់ជ្រៅឬកណ្តាលអាធ្រាតនោះទេ បើអ្នកតែងតែងូតទឹកយប់ជ្រៅឬកណ្តាលអាធ្រាតនោះ ប្រាកដណាស់អ្នកនឹងមានវិញ្ញាណអាក្រក់ចូលមកគ្រប់គ្រងហើយ។As 'Psycho' Turns 60 Janet Leigh Remembers the Shower Scene

៥.ឆាប់ខឹង៖ មនុស្សដែលមានវិញ្ញាណអាក្រក់នៅជិត ពួកគេតែងតែមានអត្តចរិតប្លែកៗខុសពីធម្មតា ដោយពួកគេកាចសាហាវ ឆាប់ខឹង ឆាប់មួម៉ៅ ទោះគ្មាននរណាធ្វើអីពួកគេក៏ដោយ។

៦.និយាយប្លែកៗខុសធម្មតា៖ ពពួកវិញ្ញាណអាក្រក់តែងគិតអ្វីមួយប្លែកខុសពីគេ ពួកគេតែងតែនិយាយពាក្យមិនល្អជាច្រើនទៅមនុស្សជុំវិញខ្លួន ដែលធ្វើឱ្យអ្នកនៅក្បែរពួកគេមានអារម្មណ៍ថាខ្លាច…៕Amazon.com: Door in the Woods : John-Michael Fisher, CJ Jones, Jennifer  Pierce Mathus, Katherine Forbes, David Rees Snell, Billy Chase Goforth,  Billy Chase Goforth, Blake Elder, Billy Chase Goforth, Lauren Harper, Ryan