Home Blog Page 1532

នូវែលសេឡង់ផ្តល់ប្រាក់សំណងឱ្យបុរសម្នាក់ជា.ប់ពន្ធ.នា.គា.រដោយគ្មានកំហុស

0

ប្រទេសនូវែលសេឡង់ ៖ សារព័ត៌មាន AFP បានចុះផ្សាយអំពីរឿងរ៉ាវរបស់បុរសនូវែលសេឡង់ម្នាក់ ដែលត្រូវបានតុលាការកាត់ក្តីឱ្យជា.ប់ពន្ធ.នា.គា.រ ហើយបុរសរូបនេះបានរស់នៅក្នុងបន្ទប់ឃុំឃាំងអស់រយៈពេលជិត១៨ឆ្នាំ ។ តុលាការបានកាត់ក្តីពីបទឃាតកម្ម ខណៈគាត់ពុំមែនជាជនល្មើស ហើយចុងក្រោយ គាត់ក៏ទទួលបានភាពយុត្តិធម៌ ដោយទទួលបានប្រាក់សំណងរាប់លានដុល្លារ ។Muž, ktorého neprávom väznili za vraždu, dostane rekordné odškodné: Za  mrežami strávil 18 rokov | Topky.sk

កាលពីឆ្នាំ១៩៨៦ តុលាការបានកាត់ទោសឱ្យលោក Alan Hall ជាប់ពន្ធ.នា.គា.រអស់មួយជីវិត ហើយពេលនោះ លោកមានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ ។ ចំណែកមូលហេតុបណ្តាលឱ្យលោកជា.ប់ព.ន្ធនា.គារ គឺដោយសារមានបុរសម្នាក់ទៀតត្រូវចោរចា.ក់សម្លា.ប់ ក្នុងអំឡុងពេលចោរចូលមកក្នុងផ្ទះនៅទីក្រុងអូកលែន ។ បើទោះជាគ្មានភស្តុតាងបញ្ជាក់ថា លោក Alan Hall ពាក់ព័ន្ធនឹងហេតុការណ៍នេះ ហើយព័ត៌មានផ្ទាល់ខ្លួនលោកមិនដូចគ្នានឹងជនល្មើស ដូចជា កម្ពស់ និងជាតិសាសន៍ផ្សេងគ្នាក្តី ប៉ុន្តែតុលាការនៅតែកាត់ក្តីថា លោក Alan Hall បានប្រព្រឹត្តខុស ។

ក្រោយមក នៅឆ្នាំ១៩៩៤ តុលាការបានដោះលែងលោក Alan Hall ប៉ុន្តែនៅឆ្នាំ២០១២ លោកត្រូវត្រឡប់មកពន្ធនាគារម្តងទៀត ព្រោះលោកល្មើសនឹងលក្ខខណ្ឌការដោះលែងខ្លួនលោក ។ រហូតមកដល់ឆ្នាំ២០២២ តុលាការក៏បានដោះលែងលោកជាថ្មី ដោយសារលោកគ្មានកំហុស ។ តុលាការកំពូលនេវែលសេឡង់ទទួលស្គាល់ថា ការកាត់ក្តីលើកដំបូងមិនយុត្តិធម៌ទេ និងមិនសមរម្យខ្លាំងបំផុត ។The full story of Alan Hall's miscarriage of justice

លោកស្រី Deborah Russell រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើកឡើងថា លោក Alan Hall យល់ព្រមទទួលប្រាក់សំណងចំនួន៤,៩លានដុល្លារនូវែលសេឡង់ ហើយរដ្ឋាភិបាលបានសូមទោសលោកជាផ្លូវការផងដែរ ។ លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា ពាក្យសូមទោស និងប្រាក់សំណងនេះ មិនអាចជំនួសការរងទុក្ខវេទនាក្នុងអំឡុងពេលលោក Alan Hall ជាប់ពន្ធនាគារនោះទេ ។

ចំណែកក្រុមគ្រួសាររបស់លោក Alan Hall លើកឡើងថា ពួកគេមានអារម្មណ៍ថា ការដោះលែងនេះ គឺដូចគេលើកភ្នំចេញពីដើមទ្រូងអីចឹង ។ នៅឆ្នាំ២០២៣ លោក Alan Hall មានអាយុ៦១ឆ្នាំហើយ ៕ ប្រភព ៖ khaosod

Lisa ក្លាយជាតារា K-Pop ដំបូងក្នុងបញ្ជីអ្នកមាន Top50 របស់ IG បង្ហោះម្តងស៊ីថ្លៃជាង៥៧ម៉ឺនដុល្លារ

0

Lisa សមាជិកក្រុម BLACKPINK ដែលជាតារាចម្រៀងល្បីឈ្មោះលើវិស័យ K-Pop បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ ខណៈតារាចម្រៀងវ័យ ២៦ឆ្នាំរូបនេះទទួលបានកន្លែងមួយនៅក្នុងបញ្ជី «2023 Instagram Rich List» របស់ Hopper HQ ដែលធ្វើឱ្យនាងក្លាយជាសិល្បករ K-Pop តែមួយគត់ជាប់ក្នុងបញ្ជីនេះ។BlackPink's Lisa Among 2023 Inductees Into Asian Hall Of Fame – Billboard

Lisa មានគណនី Instagram @lalalalisa_m មានអ្នកតាមដាននៃតួលេខបណ្តោះអាសន្នចំនួន ៩៧ លាននាក់។ លើសពីនេះទៅទៀតតាមការប៉ាន់ស្មានរាល់ការបង្ហោះផ្សាយពាណិជ្ជកម្ម Lisa អាចទទួលបានចំណូល ៥៧៥,០០០ដុល្លាររាល់ពេលបង្ហោះម្តង។ ប្រការនេះហើយទើប Lisa នៅតំណែងទី ២៦ ក្នុងចំណោមបុគ្គលកំពូលទាំង ៥០ ក្នុងចំណោម១០០ដែលទទួលបានថ្លៃ។ ការដាក់បញ្ចូលរបស់នាងគឺជាសក្ខីភាពមួយចំពោះការទាក់ទាញជាសកលរបស់ Lisa និងអំណាចនៃ K-Pop ក្នុងយុគសម័យឌីជីថល។BLACKPINK Lisa's Skincare Routine Revealed! From Proper Usage Of Hydration To Face Cleansing, Here's How The 'Lalisa' Singer Achieved The Everglowing Flawless Skin!

ទោះបីជា Lisa គឺជាតារា K-Pop តែមួយគត់នៅក្នុងបញ្ជី «2023 Instagram Rich List» របស់ Hopper HQ ប៉ុន្តែនាងមិនមែនជាអ្នកតំណាងតែមួយគត់ពីប្រទេសកូរ៉េខាងត្បូងនោះទេ ខណៈតារាសម្តែង Lee Min-ho ជាប់ចំណាត់ថ្នាក់ទី៥៥ ជាមួយនឹងតម្លៃបង្ហោះពពាណិជ្ជកម្មម្តង ២០០,០០០ ដុល្លារនៅលើគណនីរបស់ខ្លួនដែលមានអ្នកតាមដានជាង ៣៣លាននាក់។ លើសពីនេះ តារាសម្ដែង Song Hye-kyo កាន់កាប់តំណែងទី ៩៣ ដោយរកបាន ១០០,០០០ ដុល្លារដែលមានអ្នកតាមដានជាង១៦លាននាក់។????✨ on Twitter | Blackpink lisa, Blackpink, Lalisa manoban

សមត្ថភាព Instagram របស់ Lisa មិនត្រឹមរកចំណូលបានច្រើនប៉ុណ្ណោះទេតែនាងក៏ទទួលបានកំណត់ត្រាពិភពលោក Guinness សម្រាប់តារា K-Pop ដែលមានអ្នកតាមដានច្រើនបំផុតនៅលើវេទិកា។ ជាពិសេស នាងក៏ជាតារាK-Popដំបូងរាប់បញ្ចូលក្នុង “Asian Hall of Fame Class 2023” សម្រាប់ការរួមចំណែកដ៏សំខាន់របស់នាងចំពោះវប្បធម៌ និងសង្គមអាស៊ី៕Blackpink's Lisa thanks fans in Vietnamese - VnExpress International

សញ្ញាគ្រោះថ្នាក់ទាំង ៧ នៃការគេងច្រើនពេក

0

ពិតណាស់ការគេងឱ្យបានគ្រប់គ្រាន់ជាទូទៅ ៨-១០ ម៉ោងក្នុងមួយថ្ងៃគឺល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់យើង។ ប៉ុន្តែប្រសិនបើអ្នកសម្រាករយៈពេលលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ នោះអ្នកនឹងប្រឈមជាមួយហានិភ័យជាច្រើនដូចជា៖Oversleeping: Causes, Health Risks, and More

១.អស់កម្លាំង ឈឺក្បាល វិលមុខ ចុករោយដៃជើង ស្មា ក និងកើតជំងឺខ្ជិល។
២.មានអារម្មណ៍ថាងងុយគេងគ្រប់ពេល។
៣.ឆាប់ខឹងចំពោះរឿងតូចតាច។
៤.ប្រឈមនឹងការឡើងទម្ងន់។
៥.ការចងចាំខ្សោយ ខួរក្បាលមិនសកម្ម មិនអាចគិតអ្វីដែលថ្មីៗ សុញគំនិត។
៦.មានជំងឺថប់បារម្ភ ស្ត្រេស និងធ្វើសកម្មភាពយឺតៗ។
៧.ប្រឈមហានិភ័យនៃការស្លាប់មុនអាយុ។Causes and Effects of Oversleeping | Sleep Foundation

ដូចនេះ ការគេងយូរពេកអាចធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេងគ្រប់ពេល និងធ្វើឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះ ទម្ងន់ក៏កើនឡើង ប្រឈមនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត រួមជាមួយនឹងសារធាតុគីមីដ៏កាចសាហាវដែលលាក់ក្នុងខួរក្បាលដូចជា serotonin និង endorphins ។ លើសពីនេះទៀតប្រសិនបើងងុយគេងនៅពេលបើកបរអាចធ្វើឱ្យអ្នកជួបគ្រោះថ្នាក់ដូចជា រងរបួស ពិការ ឬបាត់បង់ជីវិតក៏ថាបាន៕ ប្រភព៖sanook

មកស្គាល់ ខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេនៅកម្ពុជា

0

នៅក្នុងប្រទេសកម្ពុជាយើង មានខេត្តជាប់សមុទ្រចំនួន៤ ដែលរួមមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

នៅក្នុងនោះ ខេត្តទាំង៤នេះ មានឆ្នេរសមុទ្រលាតសន្ធឹងរហូតដល់៤៤០ គីឡូម៉ែត្រ ហើយក្នុងនោះខេត្តកោះកុងគឺជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេនៅកម្ពុជា ពោលមានប្រវែង២១៥ គីឡូម៉ែត្រ ស្មើនឹងជាង ៥០% នៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល។ឆ្នេរកោះកុង - Visit Cambodiaក្រៅពីមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតវែងជាងគេហើយនោះ ខេត្តនេះ ក៏មានកោះធំជាងគេនៅកម្ពុជាផងដែរ គឺកោះកុងក្រៅ ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង៧ គីឡូម៉ែត្រ បណ្តាយប្រហែល២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។
ឆ្នេរកោះកុងក្រៅ - Visit Cambodiaមួយរយៈចុងក្រោយនេះ ឆ្នេរសមុទ្រខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់ និងជាតំបន់មានសក្តានុពលមួយ ជួយពន្លឿនសេដ្ឋកិច្ចខេត្ដ និងទាក់ទាញភ្ញៀវទេសចរណ៍មិនចេះដាច់។កោះកុងក្រៅ Koh Kong Island - រដ្ឋបាលខេត្តកោះកុង

សូមបញ្ជាក់ផងដែរថា ខេត្តកោះកុង គឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ៕សម្រស់កោះកុងក្រៅ ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង - រដ្ឋបាលខេត្តកោះកុង

រោគសញ្ញាទាំង ៥ នៃជំងឺមហារីកសុដន់ដំណាក់កាលដំបូង ដែលនារីគ្រប់រូបគួរយល់ដឹង

0

មហារីកសុដន់ គឺជាជំងឺមួយដែលគ្រោះថ្នាក់បំផុតសម្រាប់មនុស្សស្រី វាអាចបណ្តាលឱ្យបាត់បង់ជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលានោះ។ ដូច្នេះដើម្បីការពារជំងឺគ្រោះថ្នាក់នេះ យើងត្រូវដឹងរោគសញ្ញាមួយចំនួនដូចខាងក្រោម៖

១.ចុងសុដន់ប្រែប្រួល៖ សញ្ញាដំបូងនៃជំងឺមហារីកសុដន់នោះ គឺចុងសុដន់ចាប់ផ្តើមប្រែប្រួល អាចថាចុងសុដន់លឹបចូលក្នុង ឬជ្រីវជ្រួញ។

២.ហូរឈាម ឬចេញទឹកថ្លាៗតាមចុងសុដន់៖ ការហូរទឹករងៃ លាយជាមួយឈាមតាមចុងសុដន់ គឺជារោគសញ្ញាមួយដែលអ្នកមហារីកសុដន់គ្រប់ដំណាក់កាលទាំងអស់តែងជួបប្រទះ។Breast Cancer Symptoms - Miskawaan Integrative Cancer Care

៣.មានដុំក្នុងសុដន់៖ ដុំពកនៅក្នុងសុដន់ ឬតំបន់ក្លៀក រួចហើមនៅជុំវិញសុដន់ និងក្លៀករយៈពេលមួយខែ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។

៤.ចេញអុជនៅស្បែកសុដន់៖ ស្បែកសុដន់ឡើងប្រេះស្រកា ឬរបកស្បែកចុងសុដន់ និងមានចេញស្នាមអុជតូចៗនៅសុដន់។5 Signs of Breast Cancer That Should Cause Concern - ZenOnco.io

៥.ឈឺចាប់សុដន់ ឬក្បាលដោះ៖ បើមានឈឺក្នុងក្លៀក ឬសុដន់ មិនមែនបណ្ដាលពីការមកវដ្តរដូវទេ នោះគឺជាសញ្ញានៃជំងឺមហារីកសុដន់ហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ច័យជាបន្ទាន់៕ ប្រភព៖sanook

តើការទទួលទានអាហារហឹរញឹកញាប់ អាចបណ្តាលឱ្យមានហានិភ័យអ្វីខ្លះដល់រាងកាយ?

0

ពិតណាស់មនុស្សភាគច្រើនប្រាកដជាចូលចិត្តអាហារដែលមានរសជាតិហឹរ ព្រោះវាអាចបន្ថែមគុណភាពនៃអាហារឱ្យមានរសជាតិឆ្ងាញ់មួយកម្រិតទៀត។ ប៉ុន្តែការញ៉ាំអាហារហឹរញឹកញាប់ពេកក៏អាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួនផងដែរ ដូចជា៖

១.រាគ៖ សារធាតុហឹរ អាចធ្វើឱ្យយើងមានអារម្មណ៍ក្តៅ ដែលជំរុញឱ្យយើងផឹកទឹកច្រើនខុសធម្មតា។ ដូចនេះ រាងកាយនឹងព្យាយាមបញ្ចេញ capsaicin ពីក្រពះនិងពោះវៀនឱ្យបានលឿនតាមដែលអាចធ្វើបាន ជាលទ្ធផលយើងតែងតែរាគភ្លាមៗបន្ទាប់ពីញ៉ាំអាហារហឹររួច។Spicy foods: To eat, or not to eat | Penn Today

២.រលាកក្រពះ៖ ការទទួលទានអាហារដែលមានជាតិហឹរពេកអាចធ្វើឱ្យស្រទាប់ភ្នាសនៃក្រពះរលាក ហើម ក្រហម និងបង្កើតអាស៊ីតបំផ្លាញស្រទាប់ក្រពះ ដែលជាហេតុបណ្តាលឱ្យរលាកក្រពះរ៉ាំរៃ។

៣.រលាកពោះវៀន៖ សារធាតុហឹរនឹងបណ្តាលឱ្យរលាកភ្នាសពោះវៀនកាន់តែខ្លាំង ហើយអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំធ្ងន់ធ្ងរនៅពេលអនាគត។8 Hidden Health Benefits Of Spicy Food Supported By Science - LifeHack

៤.ការច្រាលអាស៊ីត៖ ការច្រាលអាស៊ីតគឺជាស្ថានភាពមួយដែលទឹកក្រពះហូរត្រឡប់ចូលទៅក្នុងបំពង់អាហារ នឹងបណ្តាលឱ្យមានអារម្មណ៍ឆេះនៅក្នុងទ្រូងនិងតំបន់ epigastric។ ដូចនេះ ប្រសិនបើមានការច្រាលអាស៊ីតរ៉ាំរ៉ៃ អ្នកត្រូវតែទៅព្យាបាលដោយការវះកាត់បំពង់អាហារ ដើម្បីការពារការវិវត្តនៃជំងឺមហារីកបំពង់អាហារនាពេលអនាគត៕ ប្រភព៖sanook

មគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរបញ្ជាក់ថា គ្មានគ្រូកាយកែវនៅក្នុងប្រវត្តិសាស្ត្រទេ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានធ្វើការជជែកជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរនៅប្រាសាទអង្គរវត្ត អង្គរធំ ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងរឿងរូបសំណាកខ្មៅ «គ្រូកាយកែវ» ដែលពលរដ្ឋថៃអះអាងថា គ្រូកាយកែវ គឺជាព្រះ ឬជាគ្រូវេទមន្ត ឬជាព្រះគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៧ អតីតព្រះមហាក្សត្រកម្ពុជា ។ ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរបញ្ជាក់ថា គ្មានគ្រូកាយកែវនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាទេ ។

លោក អូផាត បានធ្វើមគ្គុទ្ទេសក៍ទេសចរណ៍នៅប្រាសាទអង្គរវត្តអស់រយៈជាង២០ឆ្នាំ លើកឡើងថា លោកមិនធ្លាប់បានឮឈ្មោះគ្រូកាយកែវទេ ហើយរូបសំណាកដែលកូនសិស្សគ្រូកាយកែវ យកទៅអះអាងថា ជាគ្រូកាយកែវនោះ ការពិត គឺជារូបចម្លាក់តាឥសីអង្គុយនៅប្រាសាទអង្គរវត្ត ហើយមិនមែនជាគ្រូកាយកែវទេ ។ អ្វីដែលបង្ហាញឡើងមកស្រដៀងនឹងស្លាបនេះ ការពិត វាមិនមែនជាស្លាបបក្សីទេ តែជាក្រណាត់បង់ក ។ រឿងរ៉ាវជាច្រើនដែលគេឃើញនៅលើជញ្ជាំងប្រាសាទអង្គរវត្ត អង្គរធំ គឺពាក់ព័ន្ធនឹងសាសនាហិណ្ឌូ ហើយរូបភាពទាំងនេះមិនមែនជាចម្លាក់ក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ទេ តែមានតាំងពីសម័យព្រះបាទជ័យវរ្ម័នទី២ មកម៉្លេះ ។

ចំណុចសំខាន់ គឺព្រះបាទជ័យវរ្ម័នទី៧ មានគ្រូតែ២រូបប៉ុណ្ណោះ គឺស្រីមាំងខាឡា រុតទេវៈ និងស្រីសាយៈ យ៉កទិទេវៈ ហើយតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន គ្មានពលរដ្ឋខ្មែរណាម្នាក់ស្គាល់គ្រូកាយកែវ ទេ ។ ប៉ុន្តែនៅពេលប្រទេសថៃល្បីល្បាញគ្រូកាយកែវ ហើយពលរដ្ឋថៃជាច្រើននាក់នាំគ្នាគោរពនោះ ខាងប្រទេសកម្ពុជាមិនពេញចិត្ត ដោយសារប្រទេសថៃយករឿងអសុរកាយទៅពាក់ព័ន្ធនឹងព្រះបាទជ័យវរ្ម័នទី៧ ដែលជាអតីតព្រះមហាក្សត្រកម្ពុជា ។

លោក អូផាត មគ្គុទ្ទេសក៍ទេសចរណ៍នៅប្រាសាទអង្គរវត្ត លើកឡើងថា ៖ «ពលរដ្ឋខ្មែរប្រាប់ថា ពួកគេមិនស្គាល់គ្រូកាយកែវទេ ហើយបើវាជាប្រវត្តិសាស្ត្ររបស់កម្ពុជាមែននោះ ដូច្នេះ ពលរដ្ឋខ្មែរត្រូវតែស្គាល់គ្រូកាយកែវ និងគោរពថ្វាយបង្គំ ។ ម្យ៉ាងទៀត ថៃលើកឡើងថា គ្រូរបស់ព្រះមហាក្សត្រ គឺជាទេវតាពាក់កណ្តាល និងអសុរកាយពាក់កណ្តាល គឺវាមិនល្អទេសម្រាប់កម្ពុជា» ។

ចំណែកលោក កាំងវ៉ុន ខាត់ឈីម៉ា ជាសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា និងបានបង្រៀនភាសា និងវប្បធម៌ខ្មែរអស់ជាងរយៈពេល២០ឆ្នាំ ប្រាប់ថា លោកមិនធ្លាប់បានឮឈ្មោះគ្រូកាយកែវទេ និងគ្មានរឿងរ៉ាវគ្រូកាយកែវនៅក្នុងតម្រាពាក់ព័ន្ធនឹងវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជាទេ ។ ចំណែករឿងតំណាលតៗគ្នារបស់ពលរដ្ឋ ក៏គ្មានដែរ ហើយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទដែលគេឃើញនេះ គឺបង្រៀនពីការគ្រប់គ្រង និងគាតាព្រះវេទ ។

លោកគិតថា គ្រូកាយកែវ គ្មានពិតប្រាកដទេ ហើយរូបចម្លាក់នៅលើប្រាសាទអង្គរវត្ត អង្គរធំ និងតាមជញ្ជាំងប្រាសាទនានា ក៏មិនមែនជាគ្រូកាយកែវដែរ ប៉ុន្តែជារូបឥសី ហើយមិនដឹងថា ហេតុអ្វីបានជាគេអះអាង និងសាងសង់រូបសំណាក់គ្រូកាយកែវ ។ ហេតុនេះ គ្រូកាយកែវ គឺជាការប្រឌិតរឿងរ៉ាវឱ្យភ្ជាប់គ្នានឹងប្រវត្តិសាស្ត្រកម្ពុជា ដើម្បីឱ្យគេកាន់តែមានជំនឿ ។ វាមិនមែនជារឿងថ្មីទេ ព្រោះវាធ្លាប់ល្បីល្បាញបែបនេះម្តងហើយនៅប្រទេសថៃ ហើយក៏ស្ងាត់ទៅវិញ ប៉ុន្តែពេលនេះ ស្រាប់តែមានការព្យាយាមបង្កើតរឿងរ៉ាវគ្រូកាយកែវឡើងមក ៕

ព្រោះចង់បង្កើនប្រាក់ចំណូលក្នុងគ្រួសារស្រ្តីមេផ្ទះម្នាក់ក្លាយជាអ្នកបញ្ចូលសំឡេងដ៏គួរចាប់អារម្មណ៍តាមបែបផែនអ្នកកែប

0

មានស្រុកកំណើតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប អ្នកនាង វួចហ៊ីវ បច្ចុប្បន្នមានវ័យ២៦ឆ្នាំ ទទួលបានការអប់រំត្រឹមថ្នាក់ទី១២។ បន្ទាប់ពីបញ្ឃប់ការសិក្សារូបនាងបានបំរើការងារនៅអាហារដ្ឋានមួយកន្លែង ហើយមកទល់ពេលនេះស្រ្តីវ័យក្មេងរូបនេះបានកសាងជីវិតគ្រួសារនិងទទួលបានកូនម្នាក់អាយុ២ខួបជាចំណងដៃ។ ដើម្បីតួនាទីជាម្តាយមើលថែទាំកូន អ្នកនាង វួចហ៊ីវ សម្រេចចិត្តឈប់បំរើការងារមកបំពេញតួនាទីជាស្រ្តីមេផ្ទះម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKGFYM6A3e0G8tnHER1e1kexsyDlRJle0ze0cmnc2YYQqyelQfJFBOZg7_u2I4JowtqH9auqD7B8txc54IdrvUdZ6OPW4Xl6T17MqECMqaP9EeaED9z73C4uGXbgvSTHOLsl5uqKCduARRFlWbHRsCC8FBUQrnB_VHezw6_PVfo2Yluh75_EV9ICBigKg/s1280/photo_2023-08-16_15-03-46.jpg

ដោយសារតែចង់បង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារតែគិតថាខ្លួនឯងមានរូបឆោមមិន ស្រស់ផូរផង់ដូចអ្នកដទៃ មានតែសំឡេងដែលមានភាពខុសប្លែកពីអ្នកដទៃទៀត និងចង់ឱ្យគេស្គាល់ខ្លះនៅលើបណ្តាញសង្គមដើម្បីរកស៊ីទៅថ្ងៃក្រោយទើបអ្នកនាង វួចហ៊ីវ ចាប់ផ្តើមបញ្ចូលសំឡេងសម្រាយរឿង។ ការចាប់ផ្តើមដំបូងជាអ្នកសម្រាយរឿងអ្នកខេត្តកែបរូបនេះមិនទទួលបានភាពជោគជ័យនោះទេដោយអ្នកនាង វួចហ៊ីវ គិតថាសំឡេងរបស់ខ្លួនមិនស៊ីនៅការសម្រាយរឿងទើបចាប់ផ្តើមបញ្ចូលសំឡេងតុក្កតាបែបកំប្លែងៗវិញម្តង ដែលសកម្មភាពបង្វែរមាតិកានេះចាប់ផ្តើមមានអ្នកទស្សនាជាបន្តបន្ទាប់ ជាពិសេសវីដេអូតុក្កតាកំប្លែងនិយាយពី«ឡានក្នុងក្តីស្រមៃ» និង «TVក្នុងក្តីស្រមៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69bDxGkT_R-o-D4799N-N3KZ6GMG64FlTMlflbfaAgFEjuLcxb_AQs2VI8SfZhiFENtjohMQ2OZeGSp7Icc5ZBHrJQqyfDvq6UetO6wnmsnQYghx1oQ8tn_p1SmiwqZ1QtMOpf0raqwXUPwSS2WmHZAwtss5q-Y0gbRATNT6IFCCnFIT5sYK7mpF5Yss/s1280/photo_2023-08-16_15-03-49.jpg

មុនដំបូងគ្រាន់តែចង់ឱ្យមានអ្នកស្គាល់ច្រើនដើម្បីអាចប្រកបរបរបន្ថែមពីស្រ្តីមេផ្ទះមិននឹកស្មានថាមានសន្ទុះផ្ទុះខ្លាំងលើសពីការរំពឹងទុកប្រហែលអាចជាចាប់ជាអាជីពនេះជាបន្តទៀត។ នេះជាការលើកឡើងរបស់អ្នកបញ្ចូលសំឡេងរូបនេះ។ អ្នកនាង ព្រំ វួចហ៊ីវ បានប្រាប់ KBN News ថា ការបញ្ចូលសំឡេងនេះគឺខ្លួនធ្វើតាមបែបធម្មជាតិ នឹកឃើញអ្វីនិយាយហ្នឹងដូច្នេះមិនសូវមានសំពាធក្នុងការធ្វើទេហើយសប្បាយចិត្តក្នុងការងារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzrdVkvenZ2mqyd-InmaMY2-DvWUrOl_oXsbOPSpuIhVoJHdTzUkZtTdyJPVkTSmGWH23nto4oHlgECKIus7RyxUoFa5f5ksIVeANDQXVQ_GVQrwnBXtQBpvQQr1bcg0GQXozZjxfOHsU_39OcsKvXilNrOgJepDr4qbse6hQlISFjH6UC3CPrvNX9zpA/s487/Screenshot%202023-08-19%20114015.jpg

អ្នកបញ្ចូលសំឡេងតុក្កតាឡានក្នុងក្តីស្រមៃនេះបន្តទៀតថា កម្លាំងចិត្តដ៏ធំបំផុតដែលជំរុញឱ្យខ្លួនបង្ហាញមុខជាអ្នកបញ្ចូលសំឡេងនៅលើបណ្តាញសង្គមនេះគឺបានមកពីក្រុមគ្រួសារផ្ទាល់ដែលបានលើកទឹកចិត្តនិងថាឱ្យធ្វើអ្វីដែលខ្លួនស្រលាញ់ទោះបីបានចំណូលឬមិនបានចំណូលក៏ដោយយ៉ាងហោចណាស់បានបទពិសោធន៍ ទើបខ្លួនហ៊ានដាក់ចិត្តដាក់កាយធ្វើដល់សព្វថ្ងៃ ហើយការធ្វើនេះអាចឱ្យស្វែងរកអ្វីដែលថ្មីៗសម្រាប់ខ្លួនឯង បង្ហាញភាពជាខ្លួនឯង៕

ប្រាសាទបុរាណដ៏ស្រស់ត្រកាលមួយ ក្នុងអតីតរាជធានីអង្គរធំ ដែលពុំសូវមានភ្ញៀវទេសចរទៅទស្សនា

0

ស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២ ប្រាសាទកោរសក់ជាប្រាសាទមួយនៅភាគខាងលិចនៃក្រុមប្រាសាទព្រះពិធូរ ខណៈក្រុមប្រាសាទនេះគឺស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ។ប្រាសាទកោរសក់ - Visit Cambodia

ប្រាសាទកោរសក់ សង់លើខឿន ៣ជាន់ កម្ពស់ប្រហែល ៦ម៉ែត្រ បែរមុខទៅគ្រប់ទិសទាំងបួន។ ប្រាសាទនេះ កសាងពីថ្មភក់ មានទ្វារចូលគ្រប់ទិសទាំងបួន។ ផ្នែកខាងលើនៃប្រាង្គបាក់រលំជាច្រើនអន្លើ ហោជាងសំខាន់ៗ ដែលមានចម្លាក់ទេវកថាផ្សេងៗក៏ធ្លាក់បាក់បែកជ្រុះមកដីដែរ។ នៅលើជញ្ជាំងមានចម្លាក់អប្សរ និងក្បាច់ផ្កាភ្ញី ដែលស្ថិតនៅក្នុងរចនាប័ទ្មបាយ័ន។គួរយល់ដឹង! មានអាយុកាលជិត ១០០០ឆ្នាំ ប្រាសាទកោរសក់រងការខូចខាតច្រើនអន្លើ  តែអាចបង្អួតភ្នែកទេសចរគួរជាទីគយគន់

នៅលើដីខាងលិចប្រាង្គបន្ដិចមានជើងទម្រសិវលិង្គធំមួយ តែមិនឃើញសិវលិង្គទេ។ សិវលិង្គ និងជើងទម្រ កាល ពីមុនប្រហែលជាតម្កល់នៅក្នុងប្រាង្គខាងលើ។ ក្បែរជើងទម្រនោះ មានបំណែកផ្ដែរមួយឆ្លាក់រូបព្រះកាល លម្អ ដោយក្បាច់ដ៏វិចិត្រច្បាស់ល្អ ដែលសិល្បករបុរាណបានឆ្លាក់ចូលសាច់ថ្មយ៉ាងជ្រៅ។ប្រាសាទកោរសក់ - Visit Cambodia

ក្រៅពីនោះ គេក៏ឃើញមានបំណែកផ្ដែរមានរូបព្រះវិស្ណុផ្ទំ ហើយបំណែកផ្ដែរផ្សេងទៀតបង្ហាញពីរឿងកូរសមុទ្រទឹកដោះផងដែរ។ ប្រាសាទនេះមានកំពែងថ្មភក់ព័ទ្ធជុំវិញមានបណ្ដោយ ៤៥ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងមានក្លោងទ្វារ ឬគោបុរៈពីរ មួយនៅខាងលិចមួយនៅខាងកើត។

ចំណែកនៅខាងលិចប្រាសាទ មានស្ពានហាលមួយយ៉ាងល្អរាងកាកបាទ អមដោយបង្កាន់ដៃនាគនៅគ្រប់ផ្លូវឡើង ហើយមានសសរខ្លីទ្រជុំវិញ៕

ការងារប្លែកៗមួយចំនួនជួយឱ្យយុវជនចិនរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ

0

បរទេស៖ បច្ចុប្បន្នអត្រាអត់ការងារធ្វើរបស់យុវជននៅក្នុងទីក្រុងនៃប្រទេសចិនគឺនៅកម្រិតខ្ពស់បំផុត ដែលប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ។ ដូចនេះយុវជនចិនភាគច្រើនបានងាកមករកមុខរបរដែលចាត់ទុកថាប្លែក ប៉ុន្តែនាំមកនូវប្រាក់ចំណូលដ៏អស្ចារ្យ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅនៃប្រទេសចិន (NBS) កាលពីថ្ងៃទី ១៧ ខែកក្កដា បានឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់យុវជននៅក្នុងទីក្រុងដែលមានអាយុពី ១៦-២៤ ឆ្នាំបានកើនឡើងបន្តបន្ទាប់ជាច្រើនខែក្នុងឆ្នាំ ២០២៣។ NBS ក៏បានបន្ថែមទៀតថាក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាវ័យក្មេងជាង ៣៣ លាននាក់មានប្រហែលជាង ៦ លាននាក់ដែលគ្មានការងារធ្វើ។ ដូច្នេះ អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនចិនអាចលើសពី ២៥% ក្នុងឆ្នាំ ២០២៣ នេះ។Why Unemployed Chinese Youngsters Are Working As 'Full-time Children'

ការប្រឈមនឹងបញ្ហាអត់ការងារធ្វើ បានធ្វើឱ្យយុវជនចិនភាគច្រើនសម្រេចចិត្តប្រកបមុខរបរបូជាសាកសពសត្វ ដែលត្រូវបានគេចាត់ទុកថាជាការងារចម្លែក ប៉ុន្តែទទួលបានប្រាក់ចំណូលយ៉ាងច្រើន ដោយក្នុងមួយខែរកបានជាង ១៥០,០០០ យន់ (ជាង ២ ម៉ឺនដុល្លារ)។ ដូចនេះ ដំណើរការនៃការរៀបចំពិធីបុណ្យសពសត្វចិញ្ចឹមត្រូវបានធ្វើជាបន្តបន្ទាប់តាមជំហាន ដោយដំបូង គេត្រូវសម្អាតសាកសពសត្វយ៉ាងប្រុងប្រយ័ត្នក៏ដូចជា “ការតុបតែងមុខ” និងធ្វើពិធីបុណ្យសព។ បន្ទាប់ពីបូជារួច គ្រឹះស្ថានមួយចំនួននឹងផលិតវត្ថុអនុស្សាវរីយ៍ដូចជា ខ្សែក ខែ្យដៃ… ពីផេះនៃឆ្អឹង ឬរោមសត្វ ហើយផ្ញើជូនម្ចាស់វិញដើម្បីទុកជាវត្ថុអនុស្សាវរីយ៍។Pet Cremation: Seeking 'Good Afterlife' for Bangkok's Pampered Dogs - The  New York Times

បច្ចុប្បន្ន សត្វចិញ្ចឹមក្នុងជីវិតសម័យទំនើបមិនត្រឹមតែជាសត្វចិញ្ចឹមក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងមានគុណតម្លៃជាច្រើន និងជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ម្ចាស់របស់វា។ ដូចនេះ ការស្លាប់របស់សត្វចិញ្ចឹមបានធ្វើឱ្យមនុស្សជាច្រើនខូចចិត្ត និងប្រាថ្នាចង់កប់ពួកវាតាមរបៀបដ៏ល្អបំផុត។ នោះហើយជាមូលហេតុដែលសេវាពិធីបុណ្យសពសត្វចិញ្ចឹមកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិន៕Pet funerals on the rise as owners say farewell - Chinadaily.com.cn ប្រភព៖ cafef.com