ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មាន Straits Times បានចុះផ្សាយដោយយោងតាមប្រភពពីស្ថានីយទូរទស្សន៍ CCTV របស់រដ្ឋាភិបាលចិន និងសារព័ត៌មាន Bloomberg ថា កូរ៉េខាងជើងហាក់ដូចជាអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលមកប្រទេសរបស់ខ្លួនលើកដំបូងក្នុងរយៈពេលជិត៤ឆ្នាំ គិតចាប់ពីកូរ៉េខាងជើងបិទព្រំដែនប្រទេសកាលពីដើមឆ្នាំ២០២០ នៅពេលជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងរាតត្បាត ។North Korea sees first passenger flight in three years - The Japan Times

ជនបរទេសទទួលបានការអនុញ្ញាតឱ្យចូលប្រទេសកូរ៉េខាងជើង គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែពួកគេត្រូវឃុំខ្លួនដាច់ដោយឡែកចំនួន២ថ្ងៃ ។ នេះចាត់ទុកថា កូរ៉េខាងជើងបានត្រឡប់មកទទួលប្រាក់ចំណូលពីភ្ញៀវទេសចរឡើងវិញ ដោយភ្ញៀវទេសចរបរទេសមកពីប្រទេសចិន គឺជាប្រភពចំណូលដ៏សំខាន់របស់រូបិយប័ណ្ណបរទេសសម្រាប់កូរ៉េខាងជើង ដែលខ្វះខាតសាច់ប្រាក់សុទ្ធ ។North Korea: Tourist visits in 2018 reached 200,000 - UPI.com

ចំណែកធនាគារកណ្តាលកូរ៉េខាងត្បូងប៉ាន់ស្មានថា ការបិទប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើងធ្លាក់ចុះខ្លាំងជាងកាលពីមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ចាប់ផ្តើមឡើងកាន់អំណាចក្នុងរយៈពេលជាង១០ឆ្នាំមុន ។You would have to be a lunatic': Tourists to North Korea describe risks and  rewards | North Korea | The Guardian

រីឯផ្នែក Fitch Solutions លើកឡើងថា សញ្ញាជាច្រើនបង្ហាញថា កូរ៉េខាងជើងនឹងស្តារពាណិជ្ជកម្មជាមួយចិន ដែលចិនជាសម្ព័ន្ធមិត្តគាំទ្រកូរ៉េខាងជើងអស់រយៈពេលដ៏យូរអង្វែង ។ ហេតុនេះ វានឹងធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើងត្រឡប់មកលូតលាស់ឡើងវិញ ក្រោយពីបានធ្លាក់ចុះអស់រយៈពេល២ឆ្នាំពេញ ដោយសារការបិទប្រទេស ។North Korea Photo Gallery

មុននេះ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានចាប់ផ្តើមបើកប្រទេសជាបណ្តើរៗ ដោយចាប់ផ្តើមពីការអញ្ជើញគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ី មកកាន់កូរ៉េខាងជើង នៅខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់មក នៅខែសីហា ឆ្នាំ២០២៣ កូរ៉េខាងជើងបានបញ្ជូនយន្តហោះពាណិជ្ជកម្មទៅកាន់ទីក្រុងប៉េកាំង និងវ្ល៉ាឌីវ៉ូស្តុក របស់រុស្ស៊ី ដើម្បីទទួលមន្ត្រីទូត, និស្សិត និងពលករកូរ៉េខាងជើង ដែលជាប់នៅបរទេសដោយសារការបិទព្រំដែន ឱ្យត្រឡប់មកប្រទេសកំណើតវិញ ។ ទោះយ៉ាងណា សារព័ត៌មានរបស់រដ្ឋាភិបាលកូរ៉េខាងជើង បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ ៕ ប្រភព ៖ TNN World