ប្រទេសថៃ ៖ វិធានការលើកលែងទិដ្ឋាការរបស់ប្រទេសថៃបានធ្វើឱ្យភ្ញៀវទេសចរចិនពេញចិត្តយ៉ាងខ្លាំង ហើយថៃសង្ឃឹមថា ភ្ញៀវទេសចរចិននឹងមកកម្សាន្តនៅប្រទេសថៃ រហូតដល់ត្រីមាសទី៤ ឆ្នាំ២០២៣ ។ សារព័ត៌មានចិនឈ្មោះ Global Times ចុះផ្សាយថា ភ្ញៀវទេសចរចិនត្រៀមខ្លួនធ្វើដំណើរទៅក្រៅប្រទេស ក្នុងថ្ងៃឈប់សម្រាក Golden Week ដែលត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ។

ក្រុមហ៊ុនទេសចរណ៍ជាច្រើនលើកឡើងថា ការធ្វើដំណើររបស់ភ្ញៀវទេសចរចិនក្នុងថ្ងៃឈប់សម្រាក Golden Week គឺជាការធ្វើដំណើរកម្សាន្តចេញក្រៅប្រទេសដ៏ច្រើនបំផុតរបស់ពលរដ្ឋចិន គិតចាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ការធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍របស់ភ្ញៀវទេសចរចិន ដោយសារតែប្រទេសថៃអនុវត្តវិធានការលើកលែងទិដ្ឋាការ ហើយវានឹងធ្វើឱ្យចំនួនភ្ញៀវទេសចរចិនបន្តកើនឡើង ។No reason for Thailand not to take good care of Chinese tourists: Global Times editorial - Global Times

សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីថៃ បានដឹកនាំមន្ត្រីនានាមកទទួលស្វាគមន៍ភ្ញៀវទេសចរចិននៅអាកាសយានដ្ឋានសុវណ្ណភូមិដោយផ្ទាល់ តាមវិធានការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន គឺអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ។

អ្នកតំណាងក្រុមហ៊ុន Spring Tours បង្ហាញថា ជនជាតិចិនចាប់អារម្មណ៍វិធានការលើកលែងទិដ្ឋាការរបស់ថៃយ៉ាងខ្លាំង រហូតធ្វើឱ្យកញ្ចប់ដំណើរកម្សាន្ត ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានលក់ដាច់ជិតអស់ហើយ ។ រីឯកញ្ចប់ដំណើរកម្សាន្ត ចាប់ពីថ្ងៃទី២ ខែតុលា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក៏នៅសល់មិនច្រើនដែរ ។Thailand buzzes as Southeast Asia countries await tourist affluence - Chinadaily.com.cn

ចំណែកគេហទំព័រ Trip.com បង្ហាញថា ការស្វែងរកតំបន់ទេសចរណ៍នៅប្រទេសថៃ បានកើនឡើងរហូតដល់៨០០% ឯណោះ គិតចាប់ពីប្រទេសថៃប្រកាសអនុវត្តវិធានការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ។ គេហទំព័រនេះរំពឹងថា ភ្ញៀវទេសចរចិនជាច្រើននាក់នឹងធ្វើដំណើរមកប្រទេសថៃ ក្នុងថ្ងៃឈប់សម្រាក Golden Week រហូតដល់ត្រីមាសទី៤ ឆ្នាំ២០២៣ ។

រីឯក្រុមហ៊ុន UTour Group រំពឹងថា ភ្ញៀវទេសចរចិននឹងធ្វើដំណើរចេញក្រៅប្រទេស ក្នុងថ្ងៃឈប់សម្រាក Golden Week ច្រើនបំផុត ហើយនឹងកើនឡើងដល់៥០០% បើធៀបនឹងថ្ងៃឈប់សម្រាក May Day នៅឆ្នាំ២០២៣ ហើយវានឹងលើសចំនួនភ្ញៀវទេសចរចេញក្រៅប្រទេសនៅឆ្នាំ២០១៩ ៕ China set to lead Thailand's tourism recovery | TTG Asiaប្រភព ៖ Bangkok biznews