Home ព័ត៌មានអន្តរជាតិ EU ឯកភាពគ្នាបន្តដាក់ទណ្ឌក.ម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីរយៈពេលយូរជាងមុនជាលើកដំបូង

EU ឯកភាពគ្នាបន្តដាក់ទណ្ឌក.ម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីរយៈពេលយូរជាងមុនជាលើកដំបូង

85
0

តើមេដឹកនាំរុស្ស៊ី លោក Vladimir Putin នឹងដោះស្រាយយ៉ាងណា នៅពេលប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំង២៧ប្រទេសរួមដៃគ្នាសម្រេចចិត្តដាក់សម្ពាធសេដ្ឋកិច្ចរយៈពេលយូរជាងមុនរហូតដល់១ឆ្នាំពេញ ដែលជាការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ីកុំឱ្យងើបរួច? នេះមិនមែនជាការដាក់ទណ្ឌក.ម្មធម្មតាដូចរាល់ដងឡើយ ប៉ុន្តែជាយុទ្ធសាស្ត្រឡោមព័ទ្ធរយៈពេលវែង ដែលនឹងផ្លាស់ប្តូរវាសនាសេដ្ឋកិច្ចរុស្ស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUoENhlMHnj4H6pDqS0Pn4SJSJo4jBC_Rct-P0Jw5A5WTnfNhufaBi3pG8dhcWt7e5X4EGBuf9ndrKbfYGCj4DerwTXZhaSQRjTEvGppiBa0mFiRDjVjm79x95TVJY3FinftIc9NAUeqVL4HYhj32o1MgjWhgcm6trzJLXBMaOv9BMrxe10VMqSbAXdlQ/s1280/photo_2026-06-22_14-30-55.jpg
ប្រធានសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen និងបណ្តាប្រទេសសមាជិក បានព្រមព្រៀងគ្នាជាផ្លូវការបន្តពន្យារពេលទណ្ឌក.ម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីរយៈពេលយូរជាងមុនរហូតដល់១ឆ្នាំតែម្តង ដែលការសម្រេចចិត្តធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប (European Council) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់១៩ ខែមិថុនា ឆ្នាំ២០២៦។ ពីមុន ការពន្យារពេលធ្វើឡើងរៀងរាល់៦ខែម្តង ប៉ុន្តែពេលនេះ ជាលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ២០១៥ ដែល EU បន្តទណ្ឌក.ម្មរហូតដល់១ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis1xuShCTxgLgHOtp5NupWIFWr4fRLjUR10mQg3SGAl_x3Outa3OxcBHL_SyR6S4WyMWBiqVo-19XBhKaKxFHrxg3aOR4ykHRCYqa3wueB94C7Oh1Whptm8sb5cUvBgb3utf9RZgt-S9-rqLmXCTtad_-CZ4TuOKc0ePGOOrSD2CO2cVpr11gaC_4-nww/s600/photo_2026-06-22_09-26-52%20(2).jpg

ការពន្យារពេលយូរជាងមុននេះ គឺដើម្បីធានាបាននូវស្ថិរភាព និងភាពច្បាស់លាស់នៃសម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូ។ វានឹងជួយកាត់បន្ថយការចរចាដ៏ស្មុគស្មាញ និងទប់ស្កាត់ការប្រើប្រាស់សិទ្ធិវេតូ ពីប្រទេសមួយចំនួន (Veto គឺជាអំណាចផ្លូវច្បាប់ដែលអនុញ្ញាតឱ្យប្រទេសណាមួយមានសិទ្ធិជំទាស់ ឬមិនឱ្យអនុម័តលើសេចក្តីសម្រេច បើទោះជាមានការគាំទ្រពីប្រទេសជាសមាជិកភាគច្រើនក៏ដោយ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5cz7jIrVGC6juKyCHEERe1n64WDs9DXXVYq7I5flNLdum4et8lOUo2BSvmEfyeKc8-fLW1zPlD-v6ug6kOcXBhM0qMp2KPbSU6C4wtDi5aImkiGdoF6eDXEeGuaKB5FghjvHyvZl5g55q8qIatLE8RS8tgsFiSLywbCLvH3oSfzcZspoLAp7ccyfh0QM/s1280/photo_2026-06-22_09-26-52%20(3).jpg
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្តោតសំខាន់លើវិស័យយុទ្ធសាស្ត្ររបស់រុស្ស៊ី ដូចជា វិស័យហិរញ្ញវត្ថុ ថាមពល (ប្រេងឥន្ធនៈ និងហ្គាស) ការពារជាតិ និងបច្ចេកវិទ្យា ដែលការសម្រេចចិត្តនេះបង្ហាញពីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់សមាជិក EU ទាំង២៧ប្រទេស ក្នុងការបន្តគាំទ្រអ៊ុយក្រែន និងបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ីយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYbHqWvGcCMiCNOR1WgfT92rxNH-nQg3zryMI-yOpwA8EaFcPk3Kq7YTQC1PMPbWcqwtsi47vQ87Fq5lJGwMESZ4t-gay_n8BH2pxQLWzeUeoTXX3Ucv_5DyI8GsGmILTqQwxN8E29UxVhVEygUNzyi2FczyVudOl_gherVCipfwqFklO35Oz2EuFoKoY/s680/photo_2026-06-22_09-26-52.jpg

ចំណែករុស្ស៊ីបានបង្ហាញប្រតិកម្មដោយចាត់ទុកចំណាត់ការបស់ EU ក្នុងការពន្យារពេលទណ្ឌកម្មសេដ្ឋកិច្ចរហូតដល់១ឆ្នាំ ជំនួសការពន្យារពេលរៀងរាល់៦ខែម្តង ថាចំណាត់ការនេះមិនអាចរារាំងការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនបានឡើយ។ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចសកល និងបណ្តាប្រទេសអឺរ៉ុបខ្លួនឯង ជាពិសេស ធ្វើឱ្យខ្វះខាតថាមពល វិបត្តិអតិផរណា និងរំខានការផ្គត់ផ្គង់អាជីវកម្មនៅអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqT__BiSIALOliNaYwcPbL5MHLtRk0Dmd4jMUfdG17_YS5hGw2OdvXhfiktGmhbGgrFXVRpg2P8PGPk3NwazM3vXDiqxA0UWtKVfLyBRNKzcdiM5XDqw-to59tSp_PteHhzMgvBt-1jWnahq-a3xmA-XHZuNMq2qxdWpyDHDjQn0ePVPAhvvIgbGO6rtI/s730/photo_2026-06-22_14-31-12.jpg

សូមរំឭកថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុប (European Council) នៅទីក្រុងព្រុចសែល គឺបណ្តាប្រទេសសមាជិក EU ចំនួន២៧ប្រទេស បានពិភាក្សាគ្នាអំពីប្រធានបទគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី, ការផ្តល់ថវិកា (MFF) រយៈពេលវែងនាពេលបន្ទាប់ និងការដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកពេញសិទ្ធិរបស់ EU ប៉ុន្តែមានការជជែកគ្នាយ៉ាងខ្លាំងក្លាក្នុងចំណោមប្រទេសជាសមាជិក ថាតើគួរតែទទួលយកអ៊ុយក្រែនដែរឬទេ៕