ទីបំផុតតារាចម្រៀង ខាយ សម្រេចចិត្តដឹកដៃគូស្នេហ៍ស្រីស្អាត មុន្នីនាថ ភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នាហើយបន្ទាប់ពីបើកចំហចំណងស្នេហ៍ជាសាធារណៈប្រមាណ៣ខែមកនេះ ដោយពួកគេរៀបចំពិធីយ៉ាងសាមញ្ញមានសាច់ញាតិស្និទ្ធស្នាលចូលរួមប៉ុណ្ណោះ។ ទោះបីជារៀបចំកម្មវិធីតូចក្តីប៉ុន្តែអ្នកគាំទ្រសម្លឹងឃើញថាពិតជាមានភាពកក់ក្តៅណាស់ ធំតូចមិនសំខាន់ សំខាន់បង្ហាញពីភាពច្បាស់លាស់និងទំនួលខុសត្រូវលើជីវិតគូ។

នៅថ្ងៃទី២៧ កញ្ញា មានការចែកចាយរូបភាពលើបណ្តាញសង្គមប៉ុន្មានសន្លឹកដោយក្នុងរូបភាពបានឃើញថាតារាចម្រៀង ខាយ ដែលក្តោបប្រជាប្រិយភាពខ្លាំងតាមរយៈបទ «ម៉ាសស្ការ៉ាទឹកភ្នែក» បានភ្ជាប់ពាក្យជាមួយស្រីស្អាត មុន្នីនាថ ហើយជាកូនអ្នកសៀមរាបនិងជាបុគ្គលល្បីឈ្មោះនៅលើបណ្តាញសង្គមទិកតុក។ នៅក្នុងរូបភាពនោះពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរប្រព្រឹត្តទៅយ៉ាងសាមញ្ញមិនរៀបចំធំដុំអ្វីនោះទេ ពោលមានតែសាច់ញាតិចូលរួមប៉ុណ្ណោះ។May be an image of 4 people

ដ្បិតថាអ្នកទាំងពីរពុំបានរៀបចំពិធីភ្ជាប់ពាក្យអធិកអធមក្តីតែក្រលេកទៅមើលតារាចម្រៀង ខាយ និង មុន្នីនាថ វិញពិតជាមានសេចក្តីសុខនិងមានភាពកក់ក្តៅនៅក្នុងជីវិតណាស់ចំពោះដំណាក់កាលស្នេហារបស់ពួកគេផ្តើមពីមនុស្សមិនស្គាល់គ្នាក្លាយជាសង្សារនឹងគ្នា និងប្តូរឈ្មោះពីសង្សារក្លាយជាគូដណឹង និងអនាគតនឹងក្លាយជាគូស្វាមីភរិយា។

ការភ្ជាប់ពាក្យរបស់អ្នកទាំងពីរនេះដែរបានធ្វើឱ្យអ្នកគាំទ្រជាពិសេសមិត្តៗនារីបង្ហាញនូវការខូចចិត្តក្នុងន័យលេងសើចថាពេលនេះទឹកភ្នែកស្រក់ដក់លើម៉ាស្ការ៉ាមែនទែនហើយអាយដលភ្ជាប់ពាក្យបាត់។
គួរបញ្ជាក់ផងដែរថាមុន ខាយ ដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យនេះ អ្នកទាំងពីរបានប្រកាសចំណងស្នេហ៍ជាសាធារណៈកាលពីដើមខែសីហា បន្ទាប់ពីមានពាក្យចចាមអារ៉ាមកើតឡើងហ្វេនៗចាប់បានភស្តុតាងមួយចំនួន។ ក្រោយពីគូស្នេហ៍ថ្មីថ្មោងមួយគូនេះបើកចំហបានធ្វើឱ្យហ្វេនៗចូលរួមអបអរសាទរពួកគេយ៉ាងច្រើនព្រមទាំងបានលើកឡើងថាមួយគូនេះពិតជាសមគ្នាណាស់តារាចម្រៀង ខាយ ក៏ស្រស់សង្ហា ចំណែកឯ មុន្នីនាថ វិញក៏ស្រស់ស្អាតដូចទេពធីតា៕