Home តារាអន្តរជាតិ Yuchan សមាជិក Nchive និយាយនៅក្នុងបទសម្ភាសន៍ថា កម្ពុជាជាប្រទេសដែលមិនអាចបំភ្លេចបាន

Yuchan សមាជិក Nchive និយាយនៅក្នុងបទសម្ភាសន៍ថា កម្ពុជាជាប្រទេសដែលមិនអាចបំភ្លេចបាន

78
0

Yuchan សមាជិក Nchive បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការរំភើបចិត្តជាថ្មីបន្ទាប់ពីតារាចម្រៀងរូបនេះបានបង្ហាញនៅក្នុងបទសម្ភាសន៍មួយថា«កម្ពុជា»គឺជាកន្លែងពិសេសមួយដែលធ្វើឱ្យរូបគេមិនអាចបំភ្លេចបានក្នុងឆាកជីវិត។ អ្នកគាំទ្របានចង្អុលបង្ហាញថាពាក្យសម្តីរបស់ Yuchan គឺពិតជាទៀងត្រង់មិនក្លែងក្លាយពីព្រោះមុនពេលចាកចេញពីទឹកដីរាជធានីភ្នំពេញរូបលោកបានយំដោយការអាល័យក្នុងពេលលាអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikyOhTzdIzmoF7KisHpyvOZiMCvIWAjvEpUh0q7c06a11zL6IlDf74JHDnupwXjPQUKOTFj7PADskEEfupayY8rI6ScXq5OFM6f_lkOumJHfS_qGmjB3AYYC3qd1_ahaANFAL8Yxm7UaPIkI93e4Oo9X0FkNK7F3E_uhm-UJ1yEMQpgr_S0WIGbkEvAzA/s1280/image_2026-06-22_10-00-27.png
ថ្មីៗនេះតាមរយៈការបង្ហោះរបស់ផេកអ្នកគាំទ្រ Nchive បានបង្ហាញពីបទសម្ភាសន៍របស់ Yuchan ទៅកាន់ Azerbaijan ដែលបង្ហាញពីពេលវេលាចងចាំបំផុតរបស់លោកក្នុងដំណើរជាសមាជិក Nchive ។ ទី១ Yuchan បានបង្ហាញថាពេលវេលាដែលលោកចងចាំខ្លាំងបំផុតនិងមានអត្ថន័យគឺនៅពេលដែលក្រុម Nchive បានទៅទីក្រុងសប៊ូ ប្រទេសហ្វីលីពីនដើម្បីសម្តែងមុនពេលបង្ហាញខ្លួនផ្លូវការដោយសារតែលើកនោះគឺជាលោកដំបូងរបស់លោកដែលបានចេញទៅក្រៅប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8HcQUjbGGdCbW9PZ-tKFT67q00u5ri8IFzNW2uILzZ_etPKXr71nwHsTY8UFJ65_gpEmer1OScYXOsFPkh-A0W6ZzUvdAVicrNRDlpnoy-DYGfdLoQGR80lr5UgKB_PdCHM8BPk3QmrwujAFZpLwEPHZ8x5F0iWMe8x811uc9ZMHk4yh012Joi1LiYs/s1440/image_2026-06-22_10-00-28%20(3).png
អ្វីដែលធ្វើឱ្យ Yuchan ចងចាំមិនភ្លេចមួយទៀតគឺការមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ Yuchan បានពន្យល់ថាក្រុម Nchive ទទួលបានក្តីស្រលាញ់យ៉ាងច្រើននៅទីនោះហើយបានក្លាយជាអ្នកតំណាងផ្សព្វផ្សាយពាណិជ្ជកម្មជាលើកដំបូងនៅក្នុងជីវិតនិងបានស្នាក់នៅទីនោះអស់រយៈពេលជាង១ខែ។ ចំណុចមួយទៀតដែល Yuchan ចងចាំមិនភ្លេចគឺជាពេលវេលាដ៏អស្ចារ្យជាច្រើនជាមួយអ្នកគាំទ្រនៅកម្ពុជាហើយបទពិសោធន៍នោះប្រហែលជាការចងចាំដែលមិនអាចបំភ្លេចបានបំផុតសម្រាប់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ItyVALT0GIOi0o3aDLTGVhOsTzO6paWB-HmFx5f4KUq9IJHv3qlP7WWTORR2I8X-zMG9eNDNdfy-3DjJR44tZHrBxoPwX1ZIGDom7TAdkvka8rvPdRkPrqxqRcpsOHSg7BWZ57qwWZ7lAsWK4LV2c1BYPswlNZxvK33ItIQS3lKtAdO00kGflvbDWIg/s1440/image_2026-06-22_10-00-29.png

ការផ្តល់បទសម្ភាសន៍របស់ Yuchan ដែលជ្រើសរើសប្រទេសកម្ពុជាជាទីកន្លែងដែលរូបគេមិនអាចបំភ្លេចបាននិងមានអនុស្សាវរីយ៍ដក់ជាប់នៅក្នុងចិត្តនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាជ្រួលជ្រាមយ៉ាងខ្លាំង។ ការបង្ហាញរបស់ Yuchan ត្រូវបានទស្សនិកជនមើលឃើញយ៉ាងច្បាស់ក្នុងពេលក្រុម Nchive ហៀបនឹងចាកចេញពីទឹកដីកម្ពុជាសមាជិករូបនេះបានស្រក់ទឹកភ្នែកជាមួយនឹងក្តីអាឡោះអាល័យជាមួយនឹងអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzB0q_TRgvH9g-SQx0y_imJjT9TDzg6OE62jWouk-wNBtKHOMpp6E47me99V6XCO3x5uOnkAitwpzodLXr6LnR4I6xfajxAbYRkkQiiG1TQciwdf_Vgc_BYJFDjkVujhFTsro4h8YhH0xy6WJzulW0h3pl9y9krJ4MPcjCCR4k4DvemhAruQjx_a6PIY8/s1206/image_2026-06-22_10-00-31.png
គួរបញ្ជាក់ផងដែរក្រុម Nchive ធ្លាប់បានមកប្រទេសកម្ពុជាចំនួន២ដង ខណៈនាពេលខាងមុខនេះក្រុមនេះក៏ត្រៀមរៀបចំការប្រគំតន្រ្តីដំណើរទេសចរណ៍របស់ពួកគេទាំងនៅអាស៊ី និងអឺរ៉ុបដោយមិនរំលងប្រទេសកម្ពុជាឡើយ៕