Home Blog Page 1530

ភឹម ស្រីនោ ក្លាយជាម្ចាស់មកុដ MGC2023 ខណៈអ្នកគាំទ្រសោកស្តាយ កុយ អេណា និងអាណិតពន់ពេកដល់ អ៊ិន លក្ខណា

0

ដូចមហាជនអ្នកស្នេហាវិស័យបវរកញ្ញាជ្រាបមកហើយថាម្ចាស់មកុដ២៧ម៉ឺនដុល្លារ Miss Grand Cambodia 2023 បានរកឃើញហើយគឺបានទៅលើ ភឹម ស្រីនោ Miss Grand ភ្នំពេញ។ ទោះយ៉ាងណាម្ចាស់មកុដឆ្នាំនេះមានទាំងមតិគាំទ្រ និងមិនគាំទ្រ ខណៈអ្នកមួយចំនួនធំសម្តែងក្តីសោកស្តាយទៅលំដាប់រងទី១ កុយ អេណា និងកើតក្តីអាណិតជាពន់ពេកទៅលើលំដាប់រងទី២ អ៊ិន លក្ខណា។

នៅរាត្រីថ្ងៃទី ១៩ ខែសីហា គឺជាថ្ងៃដ៏ពិសេសក្នុងការស្វែងរកម្ចាស់មកុដថ្មីនៃកម្មវិធី MGC2023 និងត្រៀមតំណាងប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិបានរកឃើញហើយក្នុងនោះមានទាំងការសប្បាយចិត្តជាមួយម្ចាស់ជ័យលាភីនិងកើតអារម្មណ៍សោកស្តាយដែលមិនអាចគណនាបានទៅលើបេក្ខនារីដែលមិនអាចទទួលជ័យជម្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPj8GJaQ5QluFkgR9sIvXD1olIKjXV3ZYmzkd9uh9LgEaz6_-vnuVpoeVqNwxjxyNeRIMFYH902F8rmTOAilRERJEuViIlduiy9LQOdYOJpynJ3fF3c5-cWABWYvfo1kYMWI9qsntNta82xso8YiGBVlohCe2YOlMn_RhGhR9-NUYoo4Vf13lZOm1kMQ/s960/image_2023-08-21_09-56-01.png

ភឹម ស្រីនោ ជាម្ចាស់មកុដ Miss Grand Cambodia 2023 ត្រូវបានមហាជនលើកឡើងថាពិតជាស័ក្តិសមមិនចម្លែកនោះទេព្រោះនៅពេលឆ្លើយសំណួរមកកាន់Top5 Miss Grand ភ្នំពេញ ចេះបន់បែនបានយ៉ាងរហ័សមានភាពឆ្លាតវៃ ជឿជាក់លើខ្លួនឯងត្រឹមរយៈពេល១នាទី ស្រីនោ និយាយរហូតដល់៣ភាសា រួមមានភាសាខ្មែរ អង់គ្លេស និងថៃ ដែលកាន់តែជំរុញឱ្យនាងក្លាយជាម្ចាស់មកុដ។ មិនត្រឹមតែប៉ុណ្ណោះ ភឹម ស្រីនោ ក៏ជាបរវកញ្ញាម្នាក់ដែលមានភាពតស៊ូក្នុងវិស័យនេះដូចគ្នាដោយបានឆ្លងកាត់ការប្រលង៣ដងទើបទទួលបានជ័យជម្នះ។

ភាពតស៊ូរបស់ ស្រីនោ លើវិស័យនេះមានដូចជា បានជាប់១៥នាក់ចុងក្រោយ(Top15) ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២១ បានជាប់១០នាក់ចុងក្រោយនៃកម្មវិធី Miss Grand Cambodia ភឹម ស្រីនោ ខណៈ២០២៣ នេះបានក្លាយជាម្ចាស់មកុដតែម្តង ព្រមទាំងតំណាងប្រទេសកម្ពុជាចូលរួមលើឆាកអន្តរជាតិ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9FnpT0G2BIlE39TvZLO2ISmOwpDwyVG_JlCr2amPbDl9aNyx_JYN014WdeQSMbrUfdJMS33DgKs1sEvTyBRxjgPEGWZ8h-ymH2j5GIIO_9aTFHGfOG4wMutlbkwk4RYqpPMkdXNS8sqG_Cgmg9K-QFy2aCO-Gpk4iUu5SyE2UH2qC7zQgtkpJc6hrFPM/s2048/image_2023-08-21_09-56-01%20(2).png

ជាមួយក្តីរីករាយសម្រាប់ម្ចាស់ជ័យលាភីឯក ក្នុងនោះអ្នកស្នេហាលើវិស័យនេះក៏សម្តែងអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដូចគ្នាទៅលើលំដាប់រងទី១ គឺ កុយ អេណា Miss Grand ក្រចេះ ព្រោះអ្នកគាំទ្ររបស់បវរកញ្ញារូបនេះមានទំនុកចិត្តយ៉ាងខ្លាំងថារូបនាងនឹងក្លាយជាម្ចាស់មកុដឆ្នាំនេះ។ រីឯសមត្ថភាពរបស់ កុយ អេណា តាំងពីដើមទីនៅក្នុងកម្មវិធីមកឃើញថានាងមានអ្នកគាំទ្រច្រើនថែមទាំងសម្រស់វិញមានទម្រង់ទាក់ទាញដូចឡាទីន តាមអ្វីដែលវិស័យបវរកញ្ញាត្រូវការ។

តែគួរឱ្យសោកស្តាយសម្រាប់ កុយ អេណា និងអ្នកគាំទ្ររបស់នាងដែលមិនអាចក្លាយជាម្ចាស់មកុដបានខណៈអ្នកមួយចំនួនបានសំណូមពរឱ្យនាងចូលប្រកួតឆ្នាំក្រោយទៀត សូម្បីតែCEO Miss Grand International លោក ណាវ៉ាត់ ក៏បានលើកទឹកចិត្តឱ្យនាងចូលរួមប្រកួតម្តងទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5VhglGZwRtPojCEGJypwaEmyUgXECf_USrjZTkSBfFLjzdB79zaqy16XmasiGPvu0wdZCN1FE5xGRONRtxsDo5lbYlHgfg1gOo_wKPWLywsKnMG0Oju75lSyXUkbWoC1W8x12Ly0z77j6Pp9OIQ1psHc9eRf2gTC6zL-J9tT_pb5flWvinVCDckBakBw/s2048/image_2023-08-21_09-56-02.png

ទន្ទឹមនឹងមានការសោកស្តាយដែល កុយ អេណា នោះលំដាប់រងទី២ អ៊ិន លក្ខណា Miss grand បៃលិន បានធ្វើឱ្យមហាជនអាណិតជាពន់ពេកសម្រាប់ លក្ខណា មានភាពតស៊ូយ៉ាងខ្លាំងលើវិស័យនេះប៉ុន្តែមិនអាចគ្រងមកុដឯកបាន និងបានត្រឹមតែជាប់ចំណាត់ថ្នាក់រង។
លក្ខណា មានភាពតស៊ូខ្លាំងណាស់ដោយនាងធ្លាប់បានចូលរួមប្រកួតដូចជាកម្មវិធី Miss Cambodia ឆ្នាំ២០១៩ Miss World Cambodia 2019 និងកម្មវិធី Miss Grand Cambodia 2021 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcUALwbwWkpTVAuqm-Xm9RNRC6YzN4C_mO9SYtZmFpYuofPPaqwRR3XD1xZUr7grjpuKiwNOakdZ4UQ3CrQB44awrWQCTgoOl98ms16fbWImmBKbj92AnSHS_vbbPTsi3_Yn9SscTjIWSv3Ya8stLM9p9wAiW1i9_PX4fhpuEagqX5Uv0LMi9QUlhc9Go/s2048/image_2023-08-21_09-56-00.png

យ៉ាងណាមិញ សម្រាប់លទ្ធផលដែលមាន ភឹម ស្រីនោ ជាម្ចាស់មកុដ កុយអេណា លំដាប់រងទី១ និង អ៊ិន លក្ខណា លំដាប់រងទី២ លោកស្រី អ៊ឹម សុគន្ធា អ្នកដឹកនាំក្នុងកម្មវិធីនេះ បានសរសេរនៅលើបណ្តាញសង្គមផងដែរថា អ្នកមួយចំនួនអាចនឹងមិនពេញចិត្តចំពោះលទ្ធផលនេះ តែលោកស្រីមិនខឹង និងអន់ចិត្តឬគេគិតយ៉ាងណាមកលើលោកស្រីឡើយ ។

អ្នកដឹកនាំរូបនេះបញ្ជាក់យ៉ាងច្បាស់លាស់ថាកម្មវិធីត្រូវតែសុក្រឹត ខ្វះតែបន្តិចក៏មិនបានដែរ ឱកាសមានតែ១នាទីទេ… ហើយបើចង់ឱ្យ idolរបស់អ្នកទទួលបានមកុដនៅឆ្នាំណាមួយត្រូវតែចេះលើកទឹកចិត្ត កុំបង្កបញ្ហា…ពីព្រោះកម្មវិធីនេះរៀបចាំអស់ថវិកាច្រើនណាស់ យកបេះដូងនិងក្ដីស្រលាញ់មកធ្វើជូនដល់ជាតិ៕

ផ្លែឈើ ៥ មុខជួយកាត់បន្ថយអាការៈគ្រុនក្តៅ

0

ដោយសារអាកាសធាតុប្រែប្រួល អាការៈគ្រុនក្តៅ តែងតែកើតមានចំពោះមនុស្សគ្រប់វ័យ។ គ្រុនក្តៅជាទូទៅមានការកើនឡើងកម្តៅក្នុងខ្លួនលើសពី ៣៧-៣៨ អង្សាសេ។ ជំនួសឱ្យការលេបថ្នាំ អ្នកអាចទទួលទានផ្លែឈើសុខភាពមួយចំនួនដូចខាងក្រោមនេះ ដើម្បីជួយកាត់បន្ថយអាការៈគ្រុនក្តៅរបស់អ្នកបានយ៉ាងឆាប់រហ័ស។

១.ផ្លែឪឡឹក៖ ឪឡឹកត្រូវបានគេចាត់ថ្នាក់ជាផ្លែឈើមួយប្រភេទដែលអាចជួយកាត់បន្ថយគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រោះឪឡឹក ៩០% គឺជាទឹក។ នៅពេលដែលមនុស្សឈឺ រាងកាយរបស់យើងទំនងជាខ្សោះជាតិទឹក ដូច្នេះការទទួលទានផ្លែឪឡឹកប្រៀបដូចជាការបន្ថែមទឹកឱ្យរាងកាយស្រស់ស្រាយ និងរស់រវើក។Researchers Uncover New Health Benefits of Watermelon

២.ផ្លែក្រូច៖ ក្រូចជាផ្លែឈើមួយប្រភេទដែលមានបរិមាណវីតាមីន និងសារធាតុរ៉ែខ្ពស់បំផុត។ វាក៏រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរលាកផ្សេងៗក្នុងរាងកាយ ដូច្នេះហើយដើម្បីបង្ការកុំឱ្យឈឺបានដោយងាយ អ្នកត្រូវជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាក្រូចជាដើម។Types of Oranges

៣.ផ្លែត្រសក់ស្រូវ៖ ត្រសក់ស្រូវត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានឥទ្ធិពលត្រជាក់ ដូចនេះអ្នកមានជំងឺគ្រុនក្តៅ សីតុណ្ហភាពរាងកាយខ្ពស់យ៉ាងណា ក៏ចុះត្រជាក់វិញបានយ៉ាងឆាប់រហ័ស។No photo description available.

៤.ផ្លែត្របែក៖ ផ្លែត្របែកផ្តល់នូវវីតាមីន C ប្រមាណ ៣៧៧ មីលីក្រាម ហើយក៏សម្បូរទៅដោយសារធាតុរ៉ែផងដែរ ការញ៉ាំត្របែកត្រូវញ៉ាំទាំងមូលដើម្បីទទួលបាននូវសារធាតុចិញ្ចឹមពីវាទាំងស្រុង និងកាត់បន្ថយជំងឺគ្រុនក្តៅយ៉ាងមានប្រសិទ្ធភាពបំផុត។8 Health Benefits of Guava Fruit and Leaves

៥.ផ្លែល្ហុង៖ ផ្លែល្ហុងអាចញ៉ាំបានទាំងខ្ចីទាំងទុំ ដែលផ្តល់នៅវីតាមីន C ប្រមាណ ៦២ មីលីក្រាម នឹងជួយព្យាបាលអាការៈគ្រុនក្តៅ ព្រមទាំងជួយឱ្យមានភាពងាយស្រួលក្នុងការបន្ទោរបង់និងជួយបន្ស៊ាំភាពស៊ាំផងដែរ៕8 Evidence-Based Health Benefits of Papaya ប្រភព៖sanook

សង្គ្រាមដ្រូន AI រវាងចិននិងសហរដ្ឋអាមេរិក កំពុងតែផ្ទុះឡើង

0

រដ្ឋធានីប៉េកាំង៖ បច្ចុប្បន្ន ប្រទេសមហាអំណាចជាច្រើននៅលើពិភពលោក បានបង្កើតបច្ចេកវិទ្យាជាន់ខ្ពស់ សម្រាប់វិស័យការពារជាតិ កាន់តែទំនើបខ្លាំងឡើងនោះ ប្រទេសចិន ក៏កំពុងតែប្រកួតប្រជែងយន្ដហោះយោធាគ្មានមនុស្សបើកវៃឆ្លាត ឬ ដ្រូនយោធាវៃឆ្លាត ប្រជែងជាមួយនឹងសហរដ្ឋអាមេរិក។

គេហទំព័រ Open Tools បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ថា សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការអះអាងរបស់ចិន នៅតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិក និង ការគំរាមកំហែងរបស់ក្រុងបេកាំង ទៅលើកោះតៃវ៉ាន់។ ជាមួយគ្នានេះ ការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) កំពុងតែក្លាយជាសមរភូមិដ៏សំខាន់ សម្រាប់ប្រទេសមហាអំណាចនានា នៅលើពិភពលោក រួមមាន ប្រទេសចិន និង សហរដ្ឋអាមេរិក។China selling armed drones to stealthy strategic effect - Asia Times

បច្ចុប្បន្ន ប្រទេសមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមរិក និង ចិន កំពុងតែរត់ប្រណាំងប្រជែងគ្នា ដណ្តើមអំណាច AI ខាងយោធា ហើយក៏កំពុងតែបង្កើននូវវិនិយោគដ៏ខ្លាំងក្លា ទាំងការសាកល្បង និង អភិវឌ្ឍយន្តហោះយោធាគ្មានមនុស្សបើក ឬ ដ្រូនយោធាដ៏ឆ្លាតវៃ។ បច្ចេកវិទ្យាយោធាដ៏ទំនើបទាំងនេះ រួមមាន យន្តហោះគ្មានមនុស្សបើក ឬដ្រូន ទាក់ទងគ្នាជាមួយនឹងការធ្វើការរួមគ្នា ដោយស្វ័យប្រវត្ដិដ៏មានសក្តានុពល នៅក្នុងការធ្វើបដិវត្តន៍សង្គ្រាម និង ផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ នៅលើសមរភូមិផងដែរ។

យន្ដហោះគ្មានមនុស្សបើកវៃឆ្លាត ឬ ដ្រូនឆ្លាតវៃ តំណាងឱ្យការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ នៅក្នុងបច្ចេកវិទ្យាយោធា ព្រោះវាមានភាពល្អប្រសើរជាងពឹងផ្អែកទៅលើដ្រូនធំៗតែមួយមុខ។ ដ្រូនវៃឆ្លាតតូចៗជាច្រើន អាចធ្វើការរួមគ្នា សម្រាប់ការសម្រេចបាននូវកិច្ចការដ៏ស្មុគស្មាញ។

ការប្រើប្រាស់ក្បួនដោះស្រាយ AI និង ពិធីការទំនាក់ទំនង នឹងធ្វើឲ្យយន្តហោះគ្មានមនុស្សបើកវៃឆ្លាតទាំងនេះ អាចសហការ និង សម្របខ្លួនទៅនឹងការផ្លាស់ប្តូរស្ថានភាព នៅក្នុងពេលវេលាជាក់ស្តែងបាន។ ដ្រូនឆ្លាតវៃទាំងនោះ បានផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន លើប្រព័ន្ធដ្រូនយោធាធ្លាប់មានកន្លងមក។China's Growing High-End Military Drone Force – The Diplomat

យន្ដហោះគ្មានមនុស្សបើក ឬ ទូកគ្មានមនុស្សបើកវៃឆ្លាត ឬដ្រូន មានសមត្ថភាព នៅក្នុងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកជាច្រើន នៅក្នុងពេលដំណាលគ្នា ហើយវាផ្តល់នូវឥទ្ធិពលទ្វេដងដល់កម្លាំងយោធាដ៏សំខាន់ នៅលើសមរភូមិ ហើយវាអាចចែករំលែកភារកិច្ចឡើងវិញ និង បន្តបេសកកម្ម ដោយមិនមានការរំខាន ហើយវាអាចសម្របខ្លួន និង កំណត់លើរចនាសម្ព័ន្ធរបស់ខ្លួនវាឡើងវិញយ៉ាងស្វាហាប់ ដើម្បីដោះស្រាយការផ្លាស់ប្តូរគោលដៅបេសកកម្ម ឬការគំរាមកំហែង។

បើតាមរយៈការប្រើប្រាស់ក្បួនដោះស្រាយ AI នោះ នឹងជួយឲ្យយន្តហោះគ្មានមនុស្សបើកវៃឆ្លាតនីមួយៗ អាចសម្រេចចិត្ត ដោយឯករាជ្យ ខណៈការសម្របសម្រួលជាមួយយន្តហោះគ្មានមនុស្សបើកផ្សេងៗទៀត ដោយអនុញ្ញាតឱ្យវាពង្រឹងនូវការយល់ដឹង អំពីស្ថានភាព និង សមត្ថភាព នៃការសម្រេចចិត្ត។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសចិន កំពុងតែក្លាយជាតួអង្គដ៏សំខាន់បំផុតមួយ នៅលើពិភពលោក នៅក្នុងការបង្កើតហ្វូងដ្រូនយោធាវៃឆ្លាត ប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន កងទ័ពរំដោះប្រជាជនចិន បាននិងកំពុងតែសាកល្បងយ៉ាងសកម្ម និង កែលម្អបច្ចេកវិទ្យាប្រភេទនេះ នៅក្នុងសេណារីយ៉ូផ្សេងៗ ដើម្បីស្វែងរកកម្មវិធីប្រកបដោយសក្តានុពលរបស់ខ្លួន នៅលើសមរភូមិ។Civil-military integration of drones in China - CGTN

ស្របគ្នានេះ គម្រោងដ៏គួរឱ្យកត់សម្គាល់មួយ គឺការប្រមាញ់សមុទ្រ (Sea Hunting) កំពុងតែក្លាយជាគំនិតផ្តួចផ្តើមរបស់ចិន នៅក្នុងគោលបំណងអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនឆ្លាតវៃ សម្រាប់ប្រតិបត្តិការកងទ័ពជើងទឹក។ គម្រោងរបស់ចិន កំពុងតែផ្តោតលើការដាក់ពង្រាយនាវាដ្រូនក្រោមទឹកស្វយ័ត អាចមានសមត្ថភាពតាមឃ្លាំមើល ការឈ្លបយកការណ៍ និង ប្រតិបត្តិការវាយលុក។

ស្របគ្នានេះដែរ សហរដ្ឋអាមេរិក ក៏កំពុងតែចូលរួមយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ និង សាកល្បងដ្រូនឆ្លាតវៃ។ សកម្មភាពនេះ កំពុងតែក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីរក្សានូវរក្សាឧត្តមភាពយោធា នៅលើពិភពលោក។ គំនិតផ្តួចផ្តើមដ៏គួរឱ្យកត់សម្គាល់មួយរបស់សហរដ្ឋអាមេរិក គឺ « Gremlins» ព្រោះវាវាជាកម្មវិធីរបស់ទីភ្នាក់ងារស្រាវជ្រាវកម្រិតខ្ពស់ការពារជាតិ (DARPA) ។ គម្រោង Gremlins (ហ្គ្រីមលីស៍)នេះ មានគោលបំណងអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកតូចៗ អាចប្រើប្រាស់ឡើងវិញ អាចត្រូវបានដាក់ឱ្យដំណើរការ និង យកមកវិញពីយន្តហោះធំជាង នៅលើលំហអាកាស។ ដ្រូនឆ្លាវៃទាំងនេះ នឹងផ្តល់នូវប្រតិបត្តិការបន្ថែម និង ការតស៊ូ សម្រាប់បេសកកម្មផ្សេងៗទៀត។China develops robot 'Sea Hunter' warship 'capable of firing torpedoes' at  top secret naval base, satellite pics suggest | The Sun

លោកប្រធានាធិបតីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ហើយនាយករដ្ឋមន្រ្ដីជប៉ុន បានសាទរ ចំពោះយុគសម័យថ្មី នៃភាពជាដៃគូត្រីភាគី ដោយបានប្រកាស អំពីវិធានការជាបន្តបន្ទាប់ នៅក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រ នៅជិតរដ្ឋធានីក្រុងវ៉ាស៊ីនតោន។ នេះបើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។

ព្រឹត្ដិការណ៍ នៅឯ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រ បានកត់សម្គាល់ជាកិច្ចប្រជុំផ្លូវការលើកដំបូង រវាងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមាភាគីកូរ៉េខាងត្បូង លោក យូន ស៊ូក-យូល (Yoon Suk-yeol) ហើយនាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida)។ មេដឹកនាំទាំង៣ប្រទេសនេះ មានការព្រួយបារម្ភយ៉ាង ជុំវិញរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែទាមទារយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា ការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង កាលពីពេលថ្មីៗកន្លងទៅនេះ។Satellite Snaps Rare Photo of Chinese Sub at Mysterious Undersea Base

មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានថ្កោលទោស ចំពោះ«អាកប្បកិរិយាដ៏គ្រោះថ្នាក់ និង គឃ្លើន»របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង និង កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ថា «យើងមានសេចក្តីតាំងចិត្តនៅក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីរក្សាសន្តិសុខ នៅក្នុងតំបន់ ហើយពង្រឹងនូវការចូលរួមរបស់ឥណ្ឌូប៉ាស៊ីហ្វិក និង លើកកម្ពស់វិបុលភាពរួម»។

មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៣នេះ បានប្រកាសអំពីគំនិតផ្តួចផ្តើម ដែលសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានអះអាង ថា នឹងធ្វើឱ្យទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត រួមទាំងសមយុទ្ធយោធាប្រចាំឆ្នាំ ហើយជំរុញយន្តការទំនាក់ទំនង រវាងប្រទេសទាំងបី និង ការបង្កើតប្រព័ន្ធព្រមានជាមុន អំពីខ្សែសង្វាក់ផ្គត់ផ្គង់។ ជាមួយនឹងការព្រួយបារម្ភ អំពីឥទ្ធិពលអស្ថិរភាព នៃការឈ្លានពានរបស់ចិន ទៅលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ស្របពេលក្រុងប៉េកាំង តែងតែអះអាង ថា ដែនកោះមួយនេះ ជាទឹកដីរបស់ចិន ក៏ដូចជា ការបង្កើននូវការបាញ់សាកល្បងកាំជ្រួច ពីកូរ៉េខាងជើង បានបង្កើនតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង៣នេះ៕

សាំងឡើងថ្លៃដល់ ៤ ៦៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតរក្សាតម្លៃចាស់ ៤ ៧០០ រៀល

0

តម្លៃប្រេងនៅកម្ពុជាមានការឡើងបើធៀបនឹងតម្លៃចាស់ក្នុងនោះតម្លៃសាំងរក្សាបានឡើងថ្លៃ១០០រៀលក្នុង១លីត្រនិងម៉ាស៊ូតរក្សាតម្លៃដដែល។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺឈានដល់ ៤ ៦៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៧០០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣១ ខែសីហា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghMB2-ERfZBTAOOmdKs-zUTqWv8x1XOeQXAEKGwDMdWiTwoFaxIEqcVo_ikfOyGUlnnqnrlGWerHc-JSBAOpOgeSipDspRQTDKjpFkLKn1ERiTwG1Zy69ZRecb60SzdCYPR89axoFmI19tHmjU8rjwbxCIXn2jVrEV3mTnJLlWRFzM1R-5LGXZ6OgDLrI/s1280/photo_2023-08-21_11-24-40.jpg

នារីជនបរទេសម្នាក់ពោលសរសើរប្រទេសកម្ពុជាមិនដាច់ពីមាត់ និងសន្យាជួយប្រូម៉ូតឱ្យទេសចរមកកម្សាន្តឱ្យបានច្រើន

0

ថ្មីៗនេះមាននារីជាជនបរទេសដ៏ស្រស់ស្អាតម្នាក់បានចេញមុខនិងកោតសរសើរពីទឹកចិត្ត ប្រជាជនកម្ពុជា និងតំបន់ទេសចរណ៍ធម្មជាតិមិនដាច់ពីមាត់ ជាពិសេសថែមទាំងបានសន្យាជួយប្រម៉ូតស្រុកខ្មែរឱ្យភ្ញៀវទេសចរដទៃទៀតមកកម្សាន្តឱ្យបានកាន់តែច្រើន ស្របពេលភ្លៀវទេសចរខ្លះហាក់មើលរំលងពីប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh99xq8dTWDl8vU0Gz6kgbYaAktXLWG_hu-M9_SdHHn1nlYDEmMiYXBkaHxgR5x5xzK-oYPHKHest5zHFM9xaB-EkDMEVtKAHW8hnJlyX-j-aJDvLhejtFIAEgUD406jupdhwfMsEXikB7gg7czTgLlQygNn5PKGEbUVrEZi4J1uYjA-C5Aq2j2t1vcQ88/s733/316870825_919600619422578_4078868250616988791_n.jpg

តាមរយៈវីដេអូមួយនៅលើគណនីទិកតុកឈ្មោះថា Callheroppa និងមានគណនី IG ឈ្មោះ jessicagoudy បានបង្ហោះវីដេអូកាលពីពេលថ្មីៗនេះដោយបាននិយាយពីប្រទេសកម្ពុជាផងដែរ។ នារីជនបរទេសរូបនេះបានឱ្យដឹងថា មនុស្សភាគច្រើនដែលមកកម្សាន្តនៅតំបន់អាស៊ីអាគ្នេហ៍ចង់សម្តៅទៅប្រទេសវៀតណាម និងថៃ ឬប្រទេសផ្សេងដែលមានសម្រស់ស្រស់ស្អាត ប៉ុន្តែបែរមើលរំលងប្រទេសកម្ពុជាទៅវិញ។ តាមរយៈបទពិសោធរបស់ខ្លួនដែលទើបមកពីកម្សាន្តនៅប្រទេសកម្ពុជា Jessica បានឱ្យដឹងថាប្រទេសកម្ពុជាធ្វើឱ្យនាងផ្លាស់ប្តូរការគិតបានច្រើនណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWQ50WaP_Rpn_dld-StUfE2Lf9Gq9pObpjXJJqLKHOupzPXsP5lRsfxSbtk16R6Hm2IVsaENIC3ufFXSYjlm3MACUy6rNz6V5_ZJ8sTiHnR1q-L43Vgip3WU2DoGGZMxiIW777Vop7Nxn7W-QwsdpIpESySdRZXrgxXul-vUnj1xTn1K1HGTldxaQ6kIM/s600/366077595_18380683501013012_7216361886892891421_n.jpg

នារីរូបនេះបន្តថា អ្វីដែលខ្លួនចាប់ចិត្តមកលើប្រទេសកម្ពុជានោះគឺភាពរួសរាយរបស់ប្រជាជនកម្ពុជាមកលើជនបរទេស ដោយបានផ្តល់ស្នាមញញឹមហើយខ្លួនទទួលបានបទពិសោធដែលមិនធ្លាប់ទទួលបានពីមុនមកឡើយ។ ទេសចរអាម៉េរិករូបនេះ បានឱ្យដឹងថានាងធំធាត់នៅប្រទេសអាម៉េរិកហើយផ្លាស់ទៅរស់នៅប្រទេសកូរ៉េ រស់នៅមានម៉ាស៊ីនត្រជាក់រស់នៅមានអាហារល្អៗសម្រាប់ខ្លួនឯង តែពេលបានមកកម្ពុជាបានដឹងពីរសជាតិជីវិតបន្ថែមទៀតពីជីវិតព្រោះបានឃើញអ្នកមួយចំនួនមិនបានរស់នៅស្រណុកស្រុកស្រួលដូចខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4vyUyfRk-7cm6xv6kTEjIpZnHINPB4CH9cnbvcChrGCqT4Ay94wBVgbQVQXxg8IwMjfOOEqsC3DOCv3FwrkGitV4zRhHokvgIelqxjlphdgFlp9aAbkKJoKbZ74K7NL_OINLu34K4Yb-CzuT4jzvGwWapUzSLauHNsL6KDHuJxXg55pV8KTxG-wa0FXQ/s900/366077981_18380536420013012_2692709296312963190_n.jpg

Jessica បានបន្តទៀតថា តំបន់ទេសចរណ៍របស់កម្ពុជាពិតជាស្រស់ស្អាតខ្លាំងជាក់ស្តែងដូចជាតំបន់រមណីដ្ឋានអង្គរជាដើមដែលមានសម្រស់ស្រស់ស្អាតខ្លាំងតាមបែបធម្មជាតិដោយមិនមានការកែច្នៃដូចតំបន់ទេសចរណ៍ដទៃឡើយ ហើយភ្ញៀវទេសចរនានាពុំគួររំលងប្រទេសខ្មែរឡើយ និងបានសន្យាថានឹងជួយប្រូម៉ូតពីប្រទេសកម្ពុជាឱ្យបានច្រើនដើម្បីរួមចំណែកឱ្យប្រជាជននៅតំបន់ទេសចរណ៍កាន់តែទទួលបានប្រាក់ចំណូលផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6qLU7HNrJhDSkXQ1KcSXX-tBPKW8qJh5W9pzqGd_fD6M9x0d7hiHsh9uzSj_DQtRmY2Jp-wy8Yk0YybPyNs7Z8MXe4E4CXBelpblAgtDwJ7mz1P1J_ghAarRrdWINxRhX3EBPjZzPD_q6BRIgRBmC9_pqComteUFPJ00CZbU71s5f_DuMlslMSOyKWdg/s900/366990674_18382406383013012_3494741393154446379_n.jpg

ជនបរទេសដ៏គួរឱ្យស្រលាញ់រូបនេះបានបន្ថែមទៀតថា នាងបានសិក្សាស្គាល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាបានច្រើន ព្រមទាំងសន្យាថាព្យាយាមជួយប្រូម៉ូតប្រទេសខ្មែរឱ្យបានកាន់តែទូលំទូលាយមានអ្នកមកកម្សាន្តឱ្យបានកាន់តែច្រើន៕

ចិនបង្ហាញមនុស្សយន្តមានលក្ខណៈដូចមនុស្សពិតៗ

0

ប្រទេសចិន ៖ ប្រទេសចិនបានបង្ហាញមនុស្សយន្តប្រភេទផ្សេងៗគ្នា ដែលមានលក្ខណៈដូចមនុស្សពិតៗក្នុងពិធីតាំងបង្ហាញមនុស្សយន្តពិភពលោក នៅទីក្រុងប៉េកាំង ។ បច្ចេកវិទ្យាថ្មីចុងក្រោយនេះ បានជួយធ្វើឱ្យមនុស្សយន្តទាំងឡាយអាចបង្ហាញទឹកមុខ និងកាយវិការដូចគ្នាជាមួយមនុស្សកាន់តែខ្លាំង ។A terrifying glimpse into the AI world of the future: Eerily realistic  humanoids, cyborg dogs and spooky bionic faces are among creepy creations  unveiled at the World Robot Conference | Daily Mail

និស្សិតស្រីម្នាក់ឈ្មោះ លីវ មានអាយុ២២ឆ្នាំ ហើយនាងទើបបញ្ចប់ការសិក្សាបាននិយាយថា ៖ «ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ដែលបច្ចុប្បន្ននេះ មនុស្សយន្តអាចធ្វើចលនាផ្សេងៗតាមមនុស្សយើងបានគ្រប់បែបយ៉ាង ហើយសូម្បីតែការកម្រើកម្រាមដៃនីមួយៗ ក៏មនុស្សយន្តទាំងនេះអាចធ្វើបានដែរ» ។

វិស្វករផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមនុស្សយន្តហ៊ីវម៉ែនណយ EXRobots លើកឡើងថា ៖ «ការអភិវឌ្ឍបច្ចេកវិទ្យាលើកចុងក្រោយនេះ ធ្វើឱ្យចំណុចតភ្ជាប់របស់មនុស្សយន្តហ៊ីវម៉ែនណយអាចធ្វើចលនាបានតាមធម្មជាតិកាន់តែខ្លាំង រួមទាំងការធ្វើចលនាម្រាមដៃនីមួយៗផងដែរ» ។Chinese company tries to make robots more human-like - YouTube

ចំណែកលោក លី មានអាយុ២៨ឆ្នាំ ជាគ្រូពេទ្យ និយាយថា ៖ «ខ្ញុំគិតថា ពួកវាមើលទៅដូចមនុស្សយើងខ្លាំងណាស់ ទាំងគ្រាប់ភ្នែក, ចលនារាងកាយ និងដៃ ។ មនុស្សយន្តទាំងនេះកាន់តែដូចមនុស្សពិតប្រាកដ និងខុសពីមនុស្សយន្តមុនៗផងដែរ ។ នៅថ្ងៃអនាគត ខ្ញុំជឿថា ពួកគេនឹងចូលមកជំនួសមនុស្សបន្តិចម្តងៗសម្រាប់ការងារមួយចំនួនដែលគេត្រូវធ្វើដដែលៗ ។ ប៉ុន្តែបើយើងប្រើប្រាស់ប្រយោជន៍ពីវាយ៉ាងសមស្រប រឿងទាំងនេះនឹងជួយយើងអាចអភិវឌ្ឍន៍ការផលិតកាន់តែមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ» ។China's robot industry bolts forward, eyes future - SHINE News

ក្នុងការតាំងបង្ហាញមនុស្សយន្តពិភពលោកប្រចាំឆ្នាំ២០២៣ នេះ គេបានបង្ហាញមនុស្សយន្តជាច្រើនប្រភេទ ដូចជា ដៃមនុស្សយន្តដំឡើងរថយន្ត និងឆ្កែយន្ត ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា នៅទីក្រុងប៉េកាំង ប្រទេសចិន ៕China's alternative to ChatGPT: what we know so far | The Crypto Mile ប្រភព ៖ TNN World

យានអវកាសរុស្ស៊ី Luna ២៥ បានបរាជ័យនៅលើឋានព្រះច័ន្ទ

0

បរទេស៖ បេសកកម្មដំបូងរបស់រុស្ស៊ីក្នុងរយៈពេល ៤៧ ឆ្នាំបានបរាជ័យ នៅពេលដែល Luna ២៥ ហោះចេញពីការគ្រប់គ្រង ហើយធ្លាក់ចូលទៅក្នុងផ្ទៃព្រះច័ន្ទ។Russia's Luna-25 spacecraft enters lunar orbit | Reuters
យោងតាមទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយនឹង Luna ២៥ នៅម៉ោង ៦:៥៧ នាទីល្ងាច កាលថ្ងៃទី ១៩ ខែសីហា នៅពេលដែលយានអវកាសមានបញ្ហាពេលចូលដល់គន្លងគោចរមុនពេលចុះចត នេះបើតាមសារព័ត៌មាន Reuters ដែលបានរាយការណ៍។ បើតាមការរំពឹងទុក Luna ២៥ នឹងអាចចុះចតលើឋានព្រះច័ន្ទនៅថ្ងៃទី ២១ ខែសីហានេះ ប៉ុន្តែ Roscosmos បាននិយាយថា “យានអវកាសបានផ្លាស់ទីក្នុងគន្លងដែលមិនអាចទាយទុកជាមុនបាន ហើយក៏បានឈប់ដំណើរការដោយសារតែការប៉ះទង្គិចជាមួយផ្ទៃព្រះច័ន្ទ”។Russia's Luna-25 spacecraft crashes into the moon, ending its bid to reach  the lunar south pole | AP News

Roscosmos បានបង្កើតគណៈកម្មាធិការផ្ទៃក្នុងពិសេសមួយ ដើម្បីស៊ើបអង្កេតមូលហេតុនៅពីក្រោយការបរាជ័យនៃ Luna ២៥ ដែលជាបេសកកម្មសម្គាល់ការវិលត្រឡប់របស់រុស្ស៊ីទៅកាន់ឋានព្រះច័ន្ទ។ Luna ២៥ គឺជាយានអវកាសដំបូងរបស់រុស្ស៊ី បន្ទាប់ពីរុស្សីបានផ្អាកបេសកម្មស្រាវជ្រាវអស់រយៈពេល ៤៧ឆ្នាំ។
បច្ចុប្បន្ន រុស្ស៊ីកំពុងប្រជែងនឹងឥណ្ឌា ក្នុងការបាញ់បង្ហោះយានអវកាសទៅប៉ូលខាងត្បូងនៃឋានព្រះច័ន្ទ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរុស្ស៊ីបានបរាជ័យក្នុងការបាញ់បង្ហោះយានអវកាសនៅលើឋានព្រះច័ន្ទបាត់ទៅហើយ។Russia's Luna-25 spacecraft suffers technical glitch, space agency says |  Reuters

អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានត្អូញត្អែរម្តងហើយម្តងទៀតអំពីអសមត្ថភាពរបស់អ្នកគ្រប់គ្រងកម្មវិធីអវកាសជាមួយនឹងគម្រោងមិនប្រាកដប្រជាជាច្រើន។ ពួកគេបានបង្ហាញពីបញ្ហាប្រឈមមុខនឹងកម្មវិធីអវកាសរបស់រុស្ស៊ី ដោយនិយាយថា យានអវកាសនិកមិនអាចសូម្បីតែចាកចេញពីគន្លងផែនដី។ ដូច្នេះហើយ រុស្ស៊ីមិនមែនជាប្រទេសដំបូងគេដែលទទួលបានការស្រាវជ្រាវគំរូទឹកកកនៅក្នុងតំបន់ប៉ូលនោះទេ៕ Russia's Luna-25 spacecraft crashes into the Moon - The Hinduប្រភព៖vnexpress

នូវែលសេឡង់នឹងប្រើប្រាស់បច្ចេកវិទ្យា AI គ្រប់គ្រងសត្វរាតត្បាត

0

ប្រទេសនូវែលសេឡង់ ៖ ប្រទេសនូវែលសេឡង់ប្រកាសថា នឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីគ្រប់គ្រងប្រភេទសត្វទាំងឡាយដែលរាតត្បាតសត្វផ្សេងទៀត ។ គេនឹងធ្វើការសាកល្បងប្រើប្រាស់បច្ចេកវិទ្យានេះនៅតំបន់ខ្លះក្នុងប្រទេសនូវែលសេឡង់ ដើម្បីការពារសត្វស្លាបមួយចំនួនដូចជា សត្វស្លាបប្រភេទ Kea និង Kaka ។

អន្ទាក់សម្លា.ប់សត្វដោយស្វ័យប្រវត្តិបង្កើតឡើងដោយ Critter Solutions ហើយវានឹងដំណើរការនៅពេលបច្ចេកវិទ្យា AI ទទួលស្គាល់ថា សត្វទាំងនេះស្ថិតនៅក្នុងចំណោមសត្វចូលចិត្តរាតត្បាតសត្វផ្សេងទៀត ។Newsable: AI-powered traps trained not to trigger on kiwi beaks | Stuff.co. nz

លោកស្រី Helen Blackie ជាប្រធានគម្រោងនេះ និងមកពីក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការបរិស្ថាន Boffa Miskell បានពន្យល់អំពីបច្ចេកវិទ្យានេះថា មិនធ្លាប់មានបែបនេះពីមុនមកទេ ។ លោកស្រីលើកឡើងថា ៖ «វាជាអន្ទាក់ដំបូងគេដែលអាចគិតដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព ហើយវាអាចសម្រេចចិត្តថា សត្វដែលវាចាប់បាននោះ គឺស្ថិតក្នុងប្រភេទសត្វគោលដៅដែរឬទេ» ។

លោកស្រី Helen Blackie បន្តទៀតថា ៖ «គន្លឹះនៃភាគជោគជ័យផ្នែកបច្ចេកទេសនេះ គឺការអភិវឌ្ឍអន្ទាក់ចាប់សត្វដែលអាចធ្វើការបានឆាប់រហ័ស បន្ទាប់ពីវាបានកំណត់អត្តសញ្ញាណក្នុងរយៈពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ» ។Rodents beware: AI device being developed in NZ to kill invasive species |  RNZ

ចំណុចសំខាន់ អន្ទាក់សត្វនេះនឹងមិនបង្កឱ្យមានគ្រោះថ្នាក់ទៅលើប្រភេទសត្វដែលប្រទេសនូវែលសេឡង់ការពារនោះទេ ។ បច្ចេកវិទ្យា AI អាចកំណត់អត្តសញ្ញាណសត្វស្លាបក្នុងតំបន់ដែលហើរឆ្លងកាត់បាន ដូចជា សត្វស្លាប Kiwis និង Vegas ។ ក្រៅពីនេះ គេមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយពីខាងក្រៅដើម្បីជួយឱ្យអន្ទាក់ចាប់សត្វដំណើរការទេ ហើយតាមការពិសោធន៍បង្ហាញថា អន្ទាក់ចាប់សត្វនេះអាចដំណើរការដោយខ្លួនឯងបានដូចជា អាចសម្លា.ប់សត្វកណ្តុរ និងសត្វមួយចំនួនទៀត ៕ ប្រភព ៖ NTD Thailand

ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ក្នុងឱកាសបេីកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧

0

នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នេះ  ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧។

ទន្ទឹមនឹងនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ទ្រង់ក៏បានថ្លែងព្រះរាជសុន្ទរកថាដ៏សំខាន់ផងដែរទៅកាន់រាជរដ្ឋាភិបាលថ្មី ដោយទ្រង់បានមានព្រះរាជសុន្ទរកថា៖”ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវក្ដីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈនិងជំនឿទុក ចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ ។ ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបងចក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ដ។រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមារ កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀន សូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន ។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិវង្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ ។ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរ សូមរដ្ឋសភានីតិកាលទី៧ មានដំណើរ ការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគ ជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ សម្តេចអគ្គមហាពញាចក្រី សម្តេចវិបុលសេនាភក្តី សម្តេចអគ្គ មហាសេនាបតីតេជោ សម្ដេចចៅហ្វាវាំង សម្ដេចក្រឡាហោម សម្តេចពិជ័យសេនា សម្តេច កិត្តិសង្គហបណ្ឌិត ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ទាំងអស់ ជាសមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា នីតិកាលទី៧ ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរព្រះគុណ-សូមអរគុណ”។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃស្អែក ទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាបោះឆ្នោតជាកញ្ចប់រៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា ក្បាលម៉ាស៊ីនគណៈកម្មការទាំង ១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ បន្ទាប់មក នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អញ្ជើញស្បថនៅព្រះបរមរាជវាំង ចូលកាន់តំណែងជាផ្លូវការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmPlTa0GPA3MJxMn5TxHHI2dFns9T6rMqJ6vvdbLlclYDMjN0CaI0rNOvYpG0vf302x80jZ3ruzwdn4HO7dC-S2YfgMqZ8N6MEzuYRu-7-bwMkUtJYJqvYfgPDKewow_WrOBhChk7zqV5sLYVCTl0FHIHN5fIc3g6ywd3jEYEOso0TGWpK48oEEECAes/s1280/photo_2023-08-21_09-54-01.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1B4_9s7C-_5dqDDD9WPFVjnkY_ejL1OUx5XOLVIXcuxzsp-ku6sCUkx-93QTwnCWBph1GFs7OSRatxuIOhQDs9GtKWHzEvf1WetCIgGiDJJSPG6RMgxyLChsa6J9zji3h09JTMmAW7T_FeXcrdxSQ77zY1OkK9QaUUuJlRWnD3eD68YBbucKDg2EkXfI/s1280/photo_2023-08-21_09-54-02.jpg

ឡាវគ្រោងទទួលប្រាក់កម្ចីពីថៃដើម្បីអភិវឌ្ឍន៍ស្ថានីយរថភ្លើង

0

ប្រទេសឡាវ ៖ ប្រទេសឡាវជិតទទួលបានប្រាក់កម្ចីប្រមាណ៥១លានដុល្លារអាមេរិក (ឬប្រមាណ១.៨០០លានបាត)ពីប្រទេសថៃ ដើម្បីអភិវឌ្ឍន៍ស្ថានីយរថភ្លើងខាំសាវ៉ាត (Vientiane Station Khamsavath) នៅទីក្រុងវៀងច័ន្ទ នៅជិតព្រំដែនឡាវ និងថៃ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងផ្នែកទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmv02oArIZZw1TEcAeF0VEuUE5j1X3KXO98ET7o07j18ZVPfi5EO2MNP_eOZbJSj5m-AxNP97rQ4q9uofvRG2-CKic1ej4CmTFbgnTPg742BVpXzIB94QLmXqlwO_qUZA9TPh4iWPqjd2xZP1f2qK_AAIeNdEK-L5Ih0-iJLGCepB_5Uk9A17gGB0sShc/s1280/photo_2023-08-21_09-32-28.jpg

លោក Phiramet Wuthitornnetirak នាយកភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង លើកឡើងថា បច្ចុប្បន្ន ក្រុមការងាររបស់លោកមានគម្រោងសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ដើម្បីផ្តល់ប្រាក់កម្ចីឱ្យប្រទេសឡាវប្រមាណ១.៨០០លានបាត ដើម្បីអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មស្ថានីយរថភ្លើងខាំសាវ៉ាត ។

ស្ថានីយរថភ្លើងខាំសាវ៉ាត គឺជាផ្នែកមួយរបស់គម្រោងរថភ្លើងប្រទេសឡាវ និងថៃ ដែលតភ្ជាប់ខេត្តណងខាយជាមួយទីក្រុងវៀងច័ន្ទ ។ ចំណែកការសាងសង់ដំណាក់កាលដំបូងដែលតភ្ជាប់រវាងស្ថានីយរថភ្លើងណងខាយ ជាមួយស្ថានីយ Thanaleng បានបញ្ចប់ហើយ និងស្ថិតក្រោមការត្រួតពិនិត្យដើម្បីធ្វើការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ។ គម្រោងផ្លូវរថភ្លើងនេះស្របតាមយុទ្ធសាស្ត្រការអភិវឌ្ឍផ្លូវដែកជាតិរបស់ឡាវ ព្រមទាំងជួយជំរុញការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ រួមទាំងខេត្តស្ថិតនៅភាគខាងត្បូងប្រទេសចិនផងដែរ ។China-Laos Railway empowers locals, instills hope - Global Times

ក្រៅពីនេះ ក្នុងអំឡុងពេកកិច្ចប្រជុំរវាងមន្ត្រីទាំងពីរប្រទេសនាពេលកន្លងមក ប្រទេសឡាវបានស្នើសុំជំនួយពីប្រទេសថៃ ផ្នែកការហ្វឹកហាត់បុគ្គលិកបើករថភ្លើងផងដែរ ខណៈប្រទេសឡាវបានកំណត់ឱ្យបុគ្គលិកបើករថភ្លើងទាំងអស់ត្រូវតែជាជនជាតិឡាវ ។ ហេតុនេះ ផ្នែករថភ្លើងជាតិប្រទេសឡាវគ្រោងនឹងបញ្ជូនបុគ្គលិកចាប់ពី៥នាក់ ទៅ១០នាក់មកចូលរួមសិក្សារួមគ្នាជាមួយផ្នែករថភ្លើងជាតិប្រទេសថៃ ។

ទោះយ៉ាងណា ប្រសិនបើប្រាក់កម្ចីនេះទទួលបានការអនុម័ត នឹងធ្វើឱ្យជំនួយផ្នែកហិរញ្ញវត្ថុពីប្រទេសថៃផ្តល់ឱ្យឡាវ ស្មើនឹងប្រមាណ៧០% នៃថវិកាសរុបដែលភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង បានស្នើផ្តល់ជំនួយដល់ប្រទេសឡាវ ៕ ប្រភព ៖ AEC connect