Home Blog Page 1531

ករណីបុកក្មេងស្លា..ប់នៅលើស្ពានជ្រោយចង្វារ ជនបង្កបន្ថែមសំណង១មុឺនដុល្លារទៀត ដើម្បីបញ្ចប់រឿង

0

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះងថ្នាក់ចរាចរណ៍មួយរវាងរថយន្តឡិចស៊ីសLEXUS NX200t បុកម៉ូតូមួយគ្រឿងលើស្ពានជ្រោយចង្វារ ដែលបានធ្វើឱ្យមនុស្ស២នាក់រងរបួសធ្ងន់ និងទារកអាយុ៦០ថ្ងៃ បានបាត់បង់ជីវិតក្រោយសម្រាកព្យាបាលបានប៉ុន្មានថ្ងៃ។

ពេលនោះ ជនបង្កបានស្នើសុំទៅគ្រួសារជនរងគ្រោះ ដោយសងជាសំណង២៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។ យោងតាមការបង្ហោះគណនីហ្វេកប៊ុកមួយឈ្មោះថា Pholla Phorn បានឱ្យដឹងថា៖”នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រុមគ្រួសារជនរងគ្រោះ បានទទួលសំណង១មុឺនដុល្លារទៀត ពីជនបង្ក ដើម្បីបញ្ចប់រឿង”។

ករណីនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរ ហាក់សម្តែងការមិនពេញចិត្ត និងអាណិតដល់ទារកដែលបានស្លាប់ ដោយមិនអាចយកជនបង្កមកដាស់ទោសបាន។

តែយ៉ាងណាមិញ ស្នងការនគរបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ម្តងដែរថា៖”បើទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ក៏ករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់”។

ហេតុដូច្នេះ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម នៅតែរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចជាបន្តទៀត៕

No photo description available.

 

រកឃើញស្នាមជើងដាយណូស័រនៅក្នុងតំបន់អាឡាស្កា

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បានប្រទះឃើញ ច្រាំងថ្មចោទកម្ពស់ ៦៦ ម៉ែត្រនៅក្នុងតំបន់អាឡាស្កា និង ត្រូវបានគ្របដណ្តប់ដោយស្នាមជើងដាយណូស័រ រាប់សិបក្បាល ហាក់ដូចជាសត្វបុរាណប្រឆាំងនឹងទំនាញផែនដីដើម្បីដើរឆ្លងកាត់មុខថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc5IDh8u5QuLt_mXTCiD4uOkXcLdKlNefkcWFPRM93rNixDILA9Bd6jXQm7_GCI9-P8-vWxx0FeZrgu0Zgk_-_JknEK8zF2uO9UnZtfvo3JKriSgxeOgsMrRugmq3FJVxYR-Laq0_S84bgDMJu3_MuqUafb-LUW0umr0m2peu9XxLxUa47Ad0G0JLy6Hc/s1276/photo_2023-08-21_09-28-14.jpg

យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ២០ ខែសីហាថា ច្រាំងថ្មចោទនេះស្ថិតនៅក្នុងឧទ្យានជាតិ Denali ដែលមានកម្ពស់ ២០ ជាន់។ ប៉ុន្តែប្រហែល ៧០ លានឆ្នាំមុនច្រាំងថ្មចោទនេះគឺជាដីល្បាប់ភក់ដែលទំនងជាព័ទ្ធជុំវិញរន្ធទឹកនៅកណ្តាលវាលទំនាបធំមួយ។ វាជួយពន្យល់ពីភាពចម្រុះនៃដានជើងដាយណូស័រនៅលើមុខច្រាំងថ្មចោទ ដោយកាលនោះដាយណូស័រតែងតែវាយប្រហារទៅលើមនុស្ស រួមជាមួយសត្វផ្សេងៗទៀត។ អស់រយៈពេលជាយូរ បន្ទាប់ពីដាយណូស័របានផុតពូជ ដានជើងរបស់ពួកវាក៏បានបន្សល់ទុកក្នុងតំបន់នោះរហូតមកដល់ពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdybQTW5XWPeJbZjKkR1-RQM4dulsfUUZyD1SMXWY_PcHl8GWw4jcfMF7t8Zfeq6NjKm31FHjBcuZfVJqgd280N47IquVAXphCFiEp8_cP3LvmclpGshm5ZJAwiAbh7hWK4_a0WJKD3u6MwkBJjQCSs-MK_WvE-uMMnhtWtiWCpDfuULHnuXfbXRf_Rfc/s1136/photo_2023-08-21_09-28-27.jpg

លោក Dustin Stewart អ្នកជំនាញខាងបុរាណវិទ្យានៅ Paleo Solutions បាននិយាយថា នៅពេលដែលច្រាំងថ្មចោទនោះប៉ះនឹងពន្លឺព្រះអាទិត្យនៅមុំខាងស្តាំ ស្នាមជើងដាយណូស័រនឹងអាចមើលឃើញកាន់តែច្បាស់។ ក្នុងការចុះពិនិត្យកាន់តែជិត ក្រុមការងារបានរកឃើញស្នាមជើងដែលមានលក្ខណៈលម្អិត និងស្រស់ស្អាត ដោយមានទម្រង់ម្រាមជើង និងអាចមើលឃើញយ៉ាងច្បាស់។ លើសពីនេះ ច្រាំងថ្មចោទក៏មានរុក្ខជាតិ លំអង សំបកខ្យង និងដានជើងសត្វស្លាបដែលកំពុងដើរផងដែរ។ ដូចនេះ អ្នកស្រាវជ្រាវសង្ឃឹមថាការរកឃើញនេះនឹងជួយពួកគេគូររូបភាពលម្អិតនៃប្រព័ន្ធអេកូកាលពី ៧០ លានឆ្នាំមុន៕ ប្រភព៖vnexpress

សុនខ meme ដ៏ល្បីល្បាញលើពិភពលោក បានបាត់បង់ជីវិតហើយ

0

សុនខដ៏ល្បីល្បាញមួយរបស់ពិភពលោក នៅលើបណ្តាញសង្គម ឈ្មោះថា Cheems Balltze ដែលជាប្រភេទពូជ shiba បានស្លាប់បាត់ទៅហើយ នេះបើយោងទៅតាមម្ចាស់សុនខនេះផ្ទាល់។World-famous meme dog Cheems dead aged 12 after leukemia battle as tributes  flood internet for 'Ironic Doge' | The SunCheems Balltze ដែលមានអាយុ១២ឆ្នាំ បានកើតជំងឺមហារីក និងបានស្លាប់នៅអំឡុងពេលវះកាត់។ ម្ចាស់សុនខនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖” ដើមឡើយ យើងចង់រៀបចំការព្យាបាលដោយប្រើគីមី ឬការព្យាបាលផ្សេងទៀតសម្រាប់គាត់ បន្ទាប់ពីការវះកាត់នេះ ប៉ុន្តែឥឡូវនេះវាយឺតពេលហើយ។ សូមកុំសោកស្ដាយគាត់អី ក៏ប៉ុន្តែសូមចងចាំនូវសេចក្តីរីករាយដែល Balltze នាំមកលើពិភពលោក។ ឥឡូវនេះតួនាទីរបស់គាត់ ដែលបានជួយផ្តល់ស្នាមញញឹមដល់មនុស្សជុំវិញពិភពលោកបានមកដល់ទីបញ្ចប់ហើយ”។Cheems, Viral Meme Dog Dies After Battling Cancer; Internet Reacts To Death  Of Social Media Sensation

សូមបញ្ជាក់ផងដែរថា សត្វសុនខនេះ បានល្បីល្បាញខ្លាំងនៅអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដោយរូបភាពរបស់ Cheems Balltze ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមយកនាំគ្នាទៅធ្វើ meme ជាច្រើន៕Cheems, viral meme dog, dies after battling cancer. Internet mourns - India  TodayCheems Balltze Cause of Death: Viral Meme Dog Dies at 12 - The Scoopమీమ్స్‌ డాగ్‌.. 'చింటూ' ఇక లేదు | cheems viral meme dog dies after battling  cancer

ប្រភព៖ daily mail 

 

សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

0

នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងត្រូវធ្វើឡើង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

លុះដល់ថ្ងៃស្អែក ទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាបោះឆ្នោតជាកញ្ចប់រៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា ក្បាលម៉ាស៊ីនគណៈកម្មការទាំង ១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ បន្ទាប់មក នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អញ្ជើញស្បថនៅព្រះបរមរាជវាំង ចូលកាន់តំណែងជាផ្លូវការ៕

 

មហាសេដ្ឋី Bill Gates ចង្អុលបង្ហាញមុខវិជ្ជាសំខាន់ៗចំនួន ៣ ដែលមានអាទិភាពបំផុតសម្រាប់ការងារនាពេលអនាគត

0

យោងតាមសហស្ថាបនិកនៃក្រុមហ៊ុន Microsoft បានឱ្យដឹងថា ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារ មានមុខវិជ្ជាសំខាន់ៗចំនួន ៣ ដែលមនុស្សគ្រប់គ្នាត្រូវការយ៉ាងចាំបាច់ ដើម្បីជួយអភិវឌ្ឍសង្គម និងកែលម្អខ្លួនឯងនាពេលអនាគត។

ក្នុងនាមជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ លោក Bill Gates បានការចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួន ដែលមានសមាជិកត្រឹមតែពីរនាក់ប៉ុណ្ណោះ រហូតប្រែក្លាយអាជីវកម្មនេះ ទៅជាក្រុមហ៊ុនដ៏ធំនិងល្បីល្បាញបំផុតនៅលើពិភពលោក ជាមួយបុគ្គលិករាប់ពាន់នាក់។Bill Gates says AI risks are real but nothing we can't handle | CNN Business

កាលពីពេលថ្មីៗកន្លងទៅនេះ មហាសេដ្ឋី Bill Gates បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ Northern Arizona ហើយលោកក៏បានលើកឡើងពីសារៈសំខាន់នៃការអប់រំ ដើម្បីអាចជោគជ័យក្នុងទីផ្សារការងារនាពេលអនាគត ដោយមានមុខវិជ្ជាស្នូលចំនួន ៣ ដែលគ្រប់គ្នាគួរតែធ្វើជាម្ចាស់ ដើម្បីក្លាយជាផលិតភាពក្នុងជីវិត និងជំរុញសមត្ថភាពច្នៃប្រឌិត។

ដូចនេះ មុខវិជ្ជាទីមួយដែលមហាសេដ្ឋី Bill Gates ស្នើឱ្យសិក្សាគឺវិទ្យាសាស្ត្រ សព្វថ្ងៃនេះ វិទ្យាសាស្រ្តបានក្លាយជាកម្លាំងផលិតភាពផ្ទាល់ ដោយតួនាទីរបស់វិទ្យាសាស្ត្រកំពុងកើនឡើង និងក្លាយជាកម្លាំងជំរុញផ្ទាល់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមTips to Succeeding in Science Class - GradePower Learning

រីឯ មុខវិជ្ជាទីពីរវិញ គឺវិស្វកម្ម និងបញ្ញាសិប្បនិម្មិត។ យោងតាមមហាសេដ្ឋីវ័យ ៦៧ ឆ្នាំរូបនេះ បាននិយាយថា មុខវិជ្ជានេះគឺមានបញ្ហាធំៗ និងស្មុគស្មាញជាច្រើនដែលត្រូវដោះស្រាយនាពេលអនាគត ហើយ AI នឹងធ្វើឱ្យជីវិតរបស់យើងកាន់តែមានផលិតភាព និងការអភិវឌ្ឍន៍។ មិនតែប៉ុណ្ណោះ ការច្នៃប្រឌិតមិនត្រឹមតែបង្កើនផលិតភាពនៅក្នុងការិយាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រសើរឡើងនូវផ្នែកផ្សេងៗទៀតនៃជីវិតផងដែរ។Artificial intelligence (AI) | Definition, Examples, Types, Applications,  Companies, & Facts | Britannica

ចំណែកមុខវិជ្ជាទីបីវិញគឺសេដ្ឋកិច្ច ព្រោះបច្ចុប្បន្នគោលបំណងសំខាន់នៃសេដ្ឋកិច្ចគឺដើម្បីជួយគ្រប់គ្រងសេដ្ឋកិច្ច រដ្ឋាភិបាល អាជីវកម្ម និងអ្នកបង្កើតគោលនយោបាយទទួលបានការយល់ដឹងស៊ីជម្រៅ និងទិដ្ឋភាពទូទៅនៃដំណើរការសេដ្ឋកិច្ចជាក់លាក់មួយ។Economics :: Swarthmore College

ដូចនេះ សហស្ថាបនិកក្រុមហ៊ុន Microsoft ជឿជាក់ថាមនុស្សគ្រប់រូបត្រូវការពេលវេលាដើម្បីអនុវត្ត និងអភិវឌ្ឍខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានប្រវត្តិផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម និងសេដ្ឋកិច្ច ភាគច្រើននឹងក្លាយជាអ្នកដែលមានអាទិភាពបំផុតសម្រាប់ការងារនាពេលអនាគត៕ ប្រភព៖cafef.com

វណ្ណដា កាន់តែអស្ចារ្យក្តោបតំណែងជា Producer នៅក្នុងកម្មវីធីប្រលងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ

0

វណ្ណដា ជាសិល្បករកម្ពុជាម្នាក់ដែលមានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិហើយតារាចម្រៀងរ៉េបរូបនេះតែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំនេះ វណ្ណដា បានក្តោបតំណែងជា Producer ម្នាក់នៅក្នុងកម្មវីធីប្រលងចម្រៀងរ៉េបដ៏ធំមួយដែលទើបមាននៅស្រុកខ្មែរ។May be an image of 2 peopleភាពជោគជ័យរបស់ វណ្ណដា បានជំរុញឱ្យសិល្បករជំនាន់ក្រោយដែលស្រលាញ់វិស័យហ៊ីបហប ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបោះជំហានឈានចូលវិស័យនេះនិងទទួលបានភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះល្បីសុះសាយដូចជាលោកដែរ។ យ៉ាងណាមិញអ្នកជំនាន់កាន់តែមានឱកាសច្រើនក្រោយពីផលិតកម្មបារមីបានរៀបចំឱ្យអ្នកស្នេហាវិស័យនេះចូលរួមប្រកួតប្រជែងចម្រៀងរ៉េប។May be an image of 6 people and crowd

អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍នោះ វណ្ណដា បានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏ប៉ិនប្រសប់របស់គេ ខណៈការអភិវឌ្ឍខ្លួនរបស់គេទទួលបានផ្លែផ្កានិងសមិទ្ធផលជាច្រើននៅក្នុងដៃ។ តួយ៉ាង វណ្ណដា បានក្តោបឱកាសធ្វើជា Producer ម្នាក់នៅក្នុងកម្មវិធីប្រលងរ៉េប The Rapper Cambodia ហើយមហាជនបានពោលសរសើរថាពិតជាស័ក្តិសមណាស់។No photo description available.

តាមការពិពណ៌នាសម្រាប់តំណែងរបស់ វណ្ណដា ក្នុងនាមជា Producer បានឱ្យដឹងថា «វណ្ណដា គឺជាសិល្បករផ្នែករ៉េបមួយដែលពោរពេញទៅដោយសមត្ថភាព និងចូលចិត្តអភិវឌ្ឍខ្លួនឯង ហើយក្តីស្រមៃ និងភាពឈ្លាសវៃក្នុងការក្តោបក្តាប់ឱកាសរបស់គាត់ បានក្លាយជាផ្នែកមួយដែលធ្វើឱ្យវិស័យហ៊ីបហបស្រុកខ្មែរកាន់តែរីកចម្រើននិងឈានទៅមុខឥតឈប់។ គាត់ជាកំពូលតារាហ៊ីបហបម្នាក់ ដែលមានប្រវត្តិចាប់ផ្តើមតស៊ូ ខិតខំជាខ្លាំងមុននឹងគាត់មានថ្ងៃដ៏ជោគជ័យដូចពេលនេះ ហើយគាត់ជា Producer ដ៏ស័ក្តិសមបំផុតសម្រាប់ The Rapper Cambodia »។May be an image of 1 person and text

គួរបញ្ជាក់ថា កម្មវីធីខាងលើនេះមាន Coach ចំនួន៤រូបគឺ ខ្មែរមួយជីវិត, នរិទ្ធ, RuthKo និង KingChi ។ Producer នៅក្នុងកម្មវិធីមានដូចជា វណ្ណដា និង Juvie (ជូវី) ចំណែកឯពិធីករ ពិធីការិនីគឺ វ៉ាន់ នីឡា និង វីន វិទូ ដែលកម្មវិធីនេះត្រៀមចាក់ផ្សាយនៅថ្ងៃ ១៧ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ខណៈម្ចាស់ជ័យលាភីឯកនឹងទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ៕May be an image of 6 people and text

ផ្ទុះការសរសើរ! ឃុយ ម៉ីហៀង ច្រៀងបែបរដឺនបទ «ចន្ទ្រារំពឹង» ដែលកំពុងល្បីឡើងពីរោះប្លែក

0

តារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង អតីតបេក្ខភាព The Voice Kids Cambodia បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទឹកដមសំឡេងរបស់នាងតាមបែបរដឺនក្រោយពីបានច្រៀងដោយគ្មានភ្លេងនៅបទចម្រៀងមួយបទដែលផ្ទុះការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមមានចំណងជើងថា «ចន្ទ្រារំពឹង»។

«ចន្ទ្រារំពឹង» គឺជាបទរបស់តារាចម្រៀង ចេន សាយចៃ ដែលទទួលបានការគាំទ្រខ្លាំងរយៈពេលចុងក្រោយនេះនៅលើបណ្តាញសង្គមទិកតុកខណៈមួយបទនេះបានចេញប្រមាណ២ឆ្នាំមកហើយ និងការច្រៀង Live Version ខ្ទង់១ឆ្នាំ។ ទន្ទឹមនឹងបទចម្រៀងមួយបទនេះផ្ទុះការគាំទ្រនោះគេសង្កេតឃើញថា អ្នកគាំទ្របានស្នើឱ្យតារាចម្រៀងវ័យក្មេង ឃុយ ម៉េងហៀង បង្ហើរសំឡេងនៅក្នុងបទចម្រៀងមួយបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDfygzpNtvJbPRJCtZH5e3CUq58anO3cwSHpbREtv02O9uhII7ch1Mg4A0-C8xlgluXkjd2d1rDix0CBzz84SdTuswsqJoSHyyNfWmENXuh5r8pX7LJMrSAn7IaZsFpdV5eazDjn6xKkxoCuX-Y-XhpucktobEeIBPx60lbuP4wCtVfyVb_VT_m7Z-50g/s2048/295311121_906641810738482_1970430847092933189_n.jpg

តបតាមការសំណូមពររបស់អ្នកគាំទ្រ ម៉ីហៀង បានបង្ហើរសំឡេងតាមបែបរដឺនបទ «ចន្ទ្រារំពឹង» ដោយសំឡេងផ្ទាល់គ្មានភ្លេងនោះទេ។ ទោះជាការបង្ហើរសំឡេងដោយគ្មានភ្លេង ហើយខ្លីក្តីប៉ុន្តែទឹកដមសំឡេងតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgL7K8re5Qep2nefDPD7gNxlTUuZKqCvF5pV38MIFBURQObGkSlIe1VBioKVOVGYplYdUrQIBIdDjarguubnifFVqr7s6ZPgjMScOy1ti8jDW9VeSl6ithDd0mgSTLv5mi_RCVTU9oRd2m0OwSJvVRCEucopwd8uk__zPKBpQDkuFjlQsqN4QDvV9goeo/s828/312077345_487750103408081_4963854955377855672_n.jpg

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ឃុយ ម៉ីហៀង មានវ័យ១៨ឆ្នាំហើយ បន្ទាប់ពីប្រកួតប្រជែងក្នុងកម្មវិធី The Voice Kids Cambodia កាលពី៦ឆ្នាំមុនពេលនេះយុវតីរូបនេះប្រែសម្រស់ខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ជារឿយៗ ម៉ីហៀង តែងតែទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមក្រោយនាងបង្ហើរសំឡេងខ្លីៗតាមរយៈបទជាតិនិងអន្តរជាតិបង្ហោះនៅលើប្រព័ន្ធទិកតុក៕

១៦ ចំណុចដែលចាស់បុរាណហាមមិនឱ្យបុរសប្រព្រឹត្តទៅលើស្ត្រី

0

ជាការពិតណាស់ ប្រទេសខ្មែរតែងតែប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ប្រពៃណីជាច្រើន ដែលមានតាំងពីយូរយារណាស់មកហើយ។ ដូច្នេះមនុស្សភាគច្រើនប្រាកដជាដឹងច្បាស់ហើយអំពីចំណុចទាំង ១៦ របស់ស្រ្តីដែលចាស់បុរាណហៅថាចង្រៃ មានដូចជា កន្លងជើងប្ដី, ជេរប្រទេចប្តី, ដើរខ្លាំងៗបែបទន្រ្តំជើង, ហូបបាយគ្មានរបៀប, និងចេញចូលគ្មានសណ្ដាប់ធ្នាប់ជាដើម-ល-។ ចុះចំពោះបុរសវិញតើមានចំណុចអ្វីខ្លះដែលចាស់បុរាណហាមមិនឱ្យប្រព្រឹត្តទៅលើស្ត្រី? ខាងក្រោមនេះគឺជាអ្វីដែលមនុស្សប្រុសមិនគួរប្រព្រឹត្តព្រោះវាត្រូវបានចាស់បុរាណហៅ ថា “ចង្រៃ”៖

១. ដេកស៊ីកម្លាំងប្រពន្ធ។
២. ស្រែកគំហ៊កដាក់ប្រពន្ធ កូន ដោយគ្មានវិចារណញ្ញាណ។
៣. ប្រច័ណ្ឌដោយគ្មានហេតុផល។
៤. ដេកមិនខ្វល់ពីសុខទុក្ខប្រពន្ធកូន។
៥. ផឹកស៊ីមិនលោះថ្ងៃ។
៦. វាយដំប្រពន្ធកូន។
៧. មិនចេះទុកដាក់របស់ដែលប្រើប្រាស់រួចចូលកន្លែងដើម។
៨. លេបខាយ ញាក់មុខ ញាក់ភ្នែក ដាក់ស្រីផ្សេង។
៩. បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
១០. ហូកចុក ស៊ីឆ្ងាញ់តែម្នាក់ឯង មិនគិតពីប្រពន្ធកូន។
១១. ប្រើពាក្យ អញ ហែង។
១២. ប្រើសម្តីអសុរោះ ជេរប្រមាថ ប្រពន្ធ កូន។
១៣. ទុកមិត្តភក្តិ បនភឿនសំខាន់ជាងប្រពន្ធកូន។
១៤. មិនគិតការងារក្នុងបរិវេណផ្ទះ បណ្តោយឱ្យកខ្វក់។
១៥. មិនចេះលៃលកពេល នៅក្បែរប្រពន្ធឱ្យបានច្រើន។
១៦. លួចមានស្រីក្រៅ ឬមានប្រពន្ធចុងជាដើម៕

គួរបញ្ជាក់ដែលថា ចង្រៃគឺជាឧបទ្រព ហើយឧបទ្រព គឺជាសភាពដែលបង្អាប់សិរីសួស្ដី នឹងបណ្ដាលឱ្យមានទុក្ខ កង្វល់ ភយន្ដរាយជាដើម។ កាលណាបើបុរសមានគ្រប់ចំណុចខាងលើនេះបញ្ជាក់ថា អ្នកជាបុរសកំពូលចង្រៃគួរកែប្រែចេញទៅ។ ប៉ុន្តែបើអ្នកមានត្រឹមតែ ៥-៦ ចំណុចគឺស្ថិតក្នុងលក្ខខណ្ឌធម្មតា តែបើអ្នកគ្មានសូម្បី ១ ចំណុចនោះ គឺអស្ចារ្យជាទីបំផុត៕

រាជរដ្ឋាភិបាលថ្មី និងលោកជំទាវ ឧបត្ថម្ភទាំងស្រុងលើការព្យាបាលលោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន

0

មកទល់ពេលនេះព្រឹទ្ធាចារ្យគុនល្បុក្កតោក្រមាមាស ស៊ាន គឹមសៀន បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយបន្ទាប់ពីមានអាការៈធូរស្រាលពីជំងឺ ខណៈនាយករដ្ឋមន្រ្ដីនៃកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភទំនុកបម្រុងទាំងស្រុងលើការព្យាយាលរបស់លោកគ្រូ ស៊ាន គឹមសៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkjK-fjU4M9bxvqacm17shsNECjUMyBpv-sSQqyjbfOlNyTEAySJZEBchHq8WD331J2ObhhLvO9ILZfzyNyHxVvxx7CmcWgaVucC9EPg80slu-jpf7OxDdH6e3VE8DcmbG-5noWLOgSo6Bq0fQGVYURtkhJQWBidVBzpsFQDkvtk95IaTosf3qXD3c-wo/s1280/368700326_265190749646767_8256868894648080335_n.jpg

នៅលើទំព័រហ្វេកប៊ុករបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៩ ខែសីហា បានឱ្យដឹងថា «លោកគ្រូព្រឹទ្ធាចារ្យ ក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន បានធ្លាក់ខ្លួនឈឺ និងបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: ។ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល ធ្វើឱ្យស្ថានភាពជំងឺរបស់លោកគ្រូព្រឹទ្ធាចារ្យ បានធូរស្រាល និងចាក២ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ។ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក គឺបានឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQOaeT739ZMzZRisZMGfdCCTqTp24VDgm42CYd553wYpXBpQh4uICK_BxX7RQFF9W_OdDxm1dL6B_xEm_4C9cZhFFWXd9qqs-56jc1pop5U-KHho7NLjJ_S-dzXHJ0SU-nRCXB5FWTLW7iAmJNjHk5bHCUoCizL9wgS_Xoea3CgKwM0j--MBeicQoFmE/s1280/368382020_265190832980092_4695265843941932969_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៣ សុខភាពរបស់លោកគ្រូ ស៊ាន គឹមសៀន មានអាការៈធ្វើទុក្ខខ្លាំងបន្ទាប់ពីបានវះកាន់រហូតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម:។ លោកគ្រូគឺជាស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ និងជាតួឯកក្នុងភាពយន្តរឿង «ព្រលឹងល្បុក្កតោ» ដែលអ្នកជំនាន់ក្រោយត្រូវដឹងគុណបំណាច់ដ៏ធំធេងរបស់លោក ដែលបានលះបង់យ៉ាងធំធេងនូវការរស់ឡើងវិញនៃក្បាច់គុនបុរាណខ្មែរល្បុក្កតោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiEQV0RhukmSYYbuoxRE-suHPbCO8YBpCksTD1QhtAbncmGERffvyuh-QCnEy_BB5Sp3wRo1xtwAQmKU2IifnFdq8x7WvHGbDiLyZRaXIrTFHewwjJ6xDR_FuYsgAYhymdiQAtmdTS3QiVWuBq_xNTwra03TvgVWkhywMg2Q6rsFIgCNK_x1r5v15CxpE/s960/322479779_568546234748116_8871051599525468578_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTJm_anEb0v9dqXoEeQ-B0aLmwJOlG_Fjk_t9QoA4vb57_60xowhmYh5pH7bNniLFHNsb8rtPM-IdbseTeWTOpzfh7_ohg0riB0wD8IKWhlkemzUJxXg_Aactgt6p4NWGTPSnbxV9l5VZpo49r-YFjrG9JmtdNpyhnCElpgxkVnAlHOWfHTGHPZGJFDY/s1280/368688919_265190752980100_4546499412276073958_n.jpg

ងាយៗ! មុខងារសំខាន់ៗ ដែលគួរចេះ នៅពេលប្រើប្រាស់តេឡេក្រាម

0

តេឡេក្រាម ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏ពេញនិយមនាសម័យបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំវិធីសាស្ត្រងាយៗ និងមុខងារសំខាន់ៗមួយចំនួន ដែលយើងតែងជួបជាប្រចាំថ្ងៃរាល់ពេលប្រើប្រាស់តេឡេក្រាម។

1. ADD Friends ចូលក្នុងគ្រប់ដែលមានទីតាំងក្បែរគ្នា:

  • ចូលទៅ Contact > Find People Nearby
  • បើសិនមុខងារមិនដំណើរការ អ្នកអាចចូលទៅបើក Location ក្នុងកម្មវិធី Telegram ឱ្យដំណើរការជាមុនសិនTelegram's People Nearby Feature Can Be Exploited to Reveal User's Exact Location, Bug Hunter Claims; Company Says 'It's Expected' | Tech Times

2. ដាក់កាលវិភាគផ្ញើសារ

  •  ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ ណាមួយ
  • ចុចលើប៊ូតុងផ្ញើសារដែលមានសញ្ញាព្រួញឱ្យជាប់ > Schedule Message > បន្ទាប់មករើសថ្ងៃនិងម៉ោងផ្ញើ ជាការស្រេចHow to Make a Scheduled Message in Telegram - t9gram.com

3.ផ្ញើសារមិនឱ្យឮសំឡេង

  • ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ
  • ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់ > Send Without SoundHow to Send Messages Without Notification Sound in Telegram

4. បង្កើត Chat Folders

  • Setting > Chat Folders > Create New Folder សម្រាប់បង្កើត Folder
  • ចុចលើ Add Chats ដើម្បីដាក់ឆាតណាមួយ ចូលទៅកាន់ Folder ទើបបង្កើតអម្បាញ់មិញ។Telegram v6.0.1 update brings Chat folders, channel stats, Archives and more

5. ផ្ញើសារត (Forward) ទៅអោយអ្នកដ៏ទៃ ដោយមិនជាប់ឈ្មោះម្ចាស់ដើម

  • ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត> រើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត> ចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត
  • ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេច៕https://blogger.googleusercontent.com/img/a/AVvXsEigyVqQTmAf28QmEbUJGIMcJIII-S5WTzfZMUZoMIU3qfYjUcOakM8tWbSzXY2OzS_SpGRnnCO5i3P1c449pbcSuQGijDrBwRmtQWtT_5sEolOowGvMduQBgXbhutHfnofnb30IcXf0Di6i29BHl1RY9TLCt2y7ZFNpT6qauQpSx2Rg-1ZYK_OYBolf=s1200