Home Blog Page 1526

ឥណ្ឌាគ្រោងបាញ់បង្ហោះយានអវកាសទៅឋានព្រះច័ន្ទក្នុងពេលឆាប់ៗនេះ

0

ឥណ្ឌា៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានប្រកាសថា បេសកកម្ម Chandrayaan-៣ ត្រូវបានគេរំពឹងថានឹងចុះចតលើឋានព្រះច័ន្ទនៅម៉ោង ៧:៣៤ នាទី នាថ្ងៃទី ២៣ ខែសីហានេះ។
ISRO បាននិយាយនៅថ្ងៃទី ២០ ខែសីហាថាដំណើរការចុះចតនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើគេហទំព័រផ្លូវការរបស់អង្គការ ប៉ុស្តិ៍ទូរទស្សន៍ជាតិរបស់ប្រទេសឥណ្ឌា Doordarshan និងបណ្តាញទំនាក់ទំនងសង្គមជាច្រើនដូចជា Facebook និង YouTube។India launches rocket carrying unmanned spacecraft to land on Moon

ការរុករកអវកាសរបស់ឥណ្ឌាបានឈានដល់ដំណាក់កាលគួរឱ្យកត់សម្គាល់ជាមួយនឹងបេសកកម្ម Chandrayaan-៣ នាពេលខាងមុខ ដោយបានត្រៀមលក្ខណៈដើម្បីចុះចតយ៉ាងទន់ភ្លន់លើផ្ទៃព្រះច័ន្ទ។ សមិទ្ធិផលនេះនឹងបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់មួយសម្រាប់វិទ្យាសាស្រ្ត វិស្វកម្ម បច្ចេកវិទ្យា និងឧស្សាហកម្មនៃប្រទេសឥណ្ឌា ដែលជានិមិត្តរូបនៃភាពជឿនលឿនរបស់ប្រទេសក្នុងវិស័យរុករកអវកាស។Indian rocket aims to land on moon's south pole

យានអវកាស Chandrayaan-៣ ផ្ទុកឧបករណ៍វិទ្យាសាស្ត្រចំនួនបួន រួមទាំងឧបករណ៍ស្ទង់កម្ដៅ ដែលមានសមត្ថភាពជ្រាបចូលទៅក្នុងដីប្រហែល ១០ សង់ទីម៉ែត្រ និងកត់ត្រាសីតុណ្ហភាពនៃដី និងថ្មពេញមួយថ្ងៃតាមពេលវេលា។ Chandrayaan-៣ ក៏ត្រូវបានបំពាក់ដោយឧបករណ៍ឆ្លុះបញ្ច្រាស់ដែលត្រូវបានគេរំពឹងថានឹងមានប្រសិទ្ធភាពយូរបន្ទាប់ពីអ្នកចុះចតត្រូវបានបញ្ឈប់។ ទន្ទឹមនឹងនេះ មនុស្សយន្ត Pragyan ផ្ទុកនូវ Laser Emission Spectrometer (LIBS) និង Alpha Particle X-ray Spectrometer (APXS) ដើម្បីសិក្សាពីផ្ទៃទឹកកកនៅលើឋានព្រះច័ន្ទផងដែរ៕Watch India's Chandrayaan-2 moon mission attempt historic lunar landing ប្រភព៖vnexpress

កូរ៉េខាងជើង បាញ់មីស៊ីលគ្រូស ផ្គើនដាក់អាមេរិកនិងកូរ៉េខាងត្បូង

0

រដ្ឋធានីស៊េអូល៖ មេដឹកផ្ដាច់ការកូរ៉េខាងជើង បានចុះទៅត្រួតពិនិត្យការបាញ់មីស៊ីលគ្រូស ដោយផ្ទាល់ ចំពេលកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កំពុងតែចាប់ផ្ដើម ធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសអាស៊ីបូព៌ា ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២១ ខែសីហា ថា លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យនូវការបាញ់សាកល្បងកាំជ្រួច នាវាជាយុទ្ធសាស្ត្រ ដោយផ្ទាល់ ខណៈកូរ៉េខាងត្បូង និ ងសហរដ្ឋអាមេរិក កំពុងតែចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ អ្វីដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចោទប្រកាន់ ថា ជាការហាត់សម សម្រាប់សង្គ្រាមឈ្លានពាន។

ទីភ្នាក់ងារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា ការធ្វើតេស្តបាញ់មីស៊ីលនេះ បានកើតឡើង ស្របពេលលោក គីម បានទៅត្រួតពិនិត្យមើលអង្គភាពកងទ័ពជើងទឹក នៅឆ្នេរសមុទ្រភាគខាងកើត ជាទីកន្លែងដែលគាត់ត្រូវបានគេថតរូបឈរនៅលើនាវា ដែលអមដោយដោយមន្ត្រីជាច្រើន។North Korea's Kim Jong-un is 'alive and well', says Seoul

បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន KCNA មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទ នៃការធ្វើដំណើររបស់មេដឹកនាំ គីម ឬ ការលម្អិតព័ត៌មាន ជុំវិញមីស៊ីលរបស់កូរ៉េខាងជើងនោះឡើយ។

សមាជិកសភាកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន បានព្រមាន ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចព្យាយាមបាញ់មីស៊ីលផ្លោងអន្តរទ្វីប ឬ ធ្វើសកម្មភាពយោធាផ្សេងៗទៀត ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើសមយុទ្ធ ឬ កិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមករបស់មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន។North Korea Launches Cruise Missiles Into Yellow Sea | Mint

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ហើយនាយករដ្ឋមន្រ្ដីជប៉ុន បានជួប្រជុំកំពូលត្រីភាគី ដោយបានប្រកាស អំពីវិធានការជាបន្តបន្ទាប់ នៅក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រ នៅជិតរដ្ឋធានីក្រុងវ៉ាស៊ីនតោន។

ព្រឹត្ដិការណ៍ នៅឯ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រ បានកត់សម្គាល់ជាកិច្ចប្រជុំផ្លូវការលើកដំបូង រវាងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមាភាគីកូរ៉េខាងត្បូង លោក យូន ស៊ូក-យូល (Yoon Suk-yeol) ហើយនាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida)។North Korea launches 2 cruise missiles from submarine ahead of US-South Korea military drills - ABC News

កិច្ចប្រជុំកំពូលរបស់មេដឹកនាំសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តដ៏ជិតស្និទ្ធ នៅតំបន់អាស៊ីបូព៌ានេះ បានកើតឡើង ចំពេលទំនាក់ទំនង រវាងកូរ៉េខាងត្បូង និង ជប៉ុន កាន់តែយ៉ាប់យ៉ឺន ហើយចំពេលប្រទេសទាំង៣ មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែទាមទារយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា ការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង កាលពីពេលថ្មីៗកន្លងទៅនេះ៕

តើលោក ថាក់ស៊ីន នឹងទទួលទោសដែរឬទេ នៅពេលលោកត្រឡប់មកដល់ប្រទេសថៃ ?

0

ប្រទេសថៃ ៖ លើកនេះអាចជាការពិតសម្រាប់ការធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ក្រោយពីអ្នកនាង Paethongthan Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បានបញ្ជាក់តាមបណ្តាញសង្គមថា អ្នកនាងត្រៀមខ្លួនទៅទទួលឪពុករបស់នាង នៅអាកាសយានដ្ឋានដនមឿង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

នៅថ្ងៃត្រឡប់មកកាន់មាតុប្រទេសរបស់លោក Thaksin គឺត្រូវគ្នានឹងថ្ងៃកិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសថៃ ក្នុងនោះគណបក្សភឿថៃបានត្រៀមបញ្ជូនឈ្មោះលោក Srettha Thavisin ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីផងដែរ ។Thailand's ex-PM Thaksin shakes up election with talk of return | Reuters

គេមិនអាចបដិសេធបានថា ការត្រឡប់មកកាន់ប្រទេសថៃលើកនេះរបស់លោក Thaksin នឹងគ្មានឥទ្ធិពលដល់នយោបាយថៃ ព្រោះពេលមុននេះ អ្នកនាង Paethongthan ធ្លាប់លើកឡើងថា ឪពុករបស់នាងនឹងត្រឡប់មកប្រទេសថៃ នៅពេលសភាពការណ៍នយោបាយក្នុងប្រទេសស្ងប់ស្ងាត់ ។ ដូច្នេះ ការលើកឡើងបែបនេះបង្ហាញថា នយោបាយនៅប្រទេសថៃនឹងមានស្ថេរភាពស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគណបក្សភឿថៃ ។

ការបង្កើតរដ្ឋាភិបាលរបស់គណបក្សភឿថៃ បានធ្វើឱ្យគ្រួសារត្រកូល Shinawatra មានទំនុកចិត្តយ៉ាងខ្លាំង ព្រោះកុំភ្លេចថា លោក Thaksin នឹងត្រូវជាប់ពន្ធនាគារតាមសាលក្រមរបស់តុលាការកំពូល ចំនួន៣ករណីផ្សេងៗគ្នា រួមមាន ៖
១-ករណីចេញលេខឆ្នោត២ខ្ទង់ និង៣ខ្ទង់ (ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ)
២-ករណីឱ្យធនាគារសម្រាប់ការនាំចេញ និងនាំចូលប្រទេសថៃ ផ្តល់ប្រាក់កម្ចី៤.០០០លានបាតឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា (ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ)
៣-ករណីកែប្រែកិច្ចសន្យាសម្បទានទូរគមនាគមន៍ធ្វើជាពន្ធអាករ ដែលផ្តល់ប្រយោជន៍ដល់អាជីវកម្ម (ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ)What is Thaksin Shinawatra's net worth? | Goal.com

សរុបមក លោក Thaksin មានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ។ ប៉ុន្តែគេជឿថា លោក Thaksin អាចប្រើសិទ្ធិលើកលែងមាត្រា៩៥ ដើម្បីស្នើសុំឱ្យតុលាការពិចារណាករណីនេះដោយហេតុផលសមរម្យ ព្រោះតុលាការចោទប្រកាន់លោក Thaksin ថា បានប្រព្រឹត្តខុសក្នុងអំឡុងពេលលោកធ្វើជានាយករដ្ឋមន្ត្រីថៃ ។ ហេតុនេះ ការត្រឡប់មកប្រទេសថៃរបស់លោក Thaksin គឺជាចំណុចផ្លាស់ប្តូរសំខាន់នៃនយោបាយថៃ ។

ទោះយ៉ាងណា ក្រោយពីលោក Thaksin ចាកចេញពីអាកាសយានដ្ឋានដនមឿង ពិតណាស់ថា លោកមានឋានៈជា «អ្នកទោសរត់គេចខ្លួន» ហេតុនេះ លោកត្រូវជាប់ពន្ធនាគារ លោកមិនអាចត្រឡប់ទៅផ្ទះបានទេ ហើយគ្រប់យ៉ាងត្រូវតែអនុវត្តតាមនីតិវិធីតុលាការ ។

លោក Wissanu Kruea-ngam ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា លោកមិនទាន់ទទួលបានការរាយការណ៍ពីក្រសួងជាផ្លូវការទេ ដូច្នេះ លោកមិនជ្រាបព័ត៌មាននេះទេ ។ ប៉ុន្តែប្រសិនបើលោក Thaksin បានធ្វើដំណើរមកដល់ប្រទេសថៃ និងចុះយន្តហោះនៅដនមឿង តុលាការនឹងដំណើរការរឿងក្តីលោកតាមធម្មតា គឺដូចគ្នានឹងជនជាប់ចោទផ្សេងទៀតដែរ ហើយលោក Thaksin នឹងត្រូវទទួលការថែទាំពិសេស ព្រមទាំងមានការត្រួតពិនិត្យសុខភាព មុននឹងបញ្ជូនទៅកាន់ពន្ធនាគារ ៕ ប្រភព ៖ mgronline

វិធី ៥ យ៉ាងការពារសក់កុំឱ្យសំពោង

0

សក់សំពោងអាចកើតឡើងដោយសារកត្តាហ្សែន ប៉ុន្តែភាគច្រើនបណ្តាលមកពីកត្តាអាកាសធាតុ សក់ស្ងួត ឬសក់ខូចជាដើម ដែលធ្វើឱ្យសក់របស់យើងមើលទៅគ្មានសណ្តាប់ធ្នាប់ និងរញ៉េរញ៉ៃ។ ដូច្នេះដើម្បីការពារសក់កុំឱ្យសំពោង ចូរអ្នកអនុវត្តវិធីដូចខាងក្រោម៖

១.ប្រើទឹកអង្ករ៖ ទឹកអង្ករ មានបរិមាណវីតាមីន B១ នឹងសារធាតុចិញ្ចឹមយ៉ាងច្រើនដែលផ្តល់សំណើមដល់សក់របស់អ្នកឱ្យទន់រលោង និងត្រង់ស្អាតមិនសំពោង។ ដូច្នេះ អ្នកគ្រាន់តែរក្សាទុកទឹកអង្ករឱ្យបានល្អ រួចយកលាបឱ្យសព្វសរសៃសក់ ហើយផ្អាប់ទុក ១៥នាទី រួចលាងទឹកសម្អាតចេញេជាការស្រេច។When I used rice water for my skin and hair - Times of India

២.ប្រើស៊ុត៖ ស៊ុត មិនត្រឹមតែជាអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបំប៉នសសៃសក់យ៉ាងមានប្រសិទ្ធភាពបំផុតផងដែរ ដោយអ្នកត្រូវប្រើស៊ុតលាបលើសរសៃសក់ឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុង ១សប្តាហ៍ ។Are Whole Eggs and Egg Yolks Bad for You or Good?

៣.ប្រើប្រេងដូង៖ ប្រេងដូងជួយចិញ្ចឹម បំប៉ន និងព្យាបាលសក់របស់យើងតាំងពីស្រទាប់ខាងក្នុងដល់ស្រទាប់ខាងក្រៅ និងធ្វើឱ្យសក់រលោងល្អ។ យើងក៏អាចប្រើប្រេងផ្សេងទៀតដូចជា ប្រេងអូលីវ និងប្រេងអាល់ម៉ុនផងដែរ។The Numerous Benefits of Indigenous Coconut Oil for Hair and Skin

៤.បួងសក់មុនចូលគេង៖ ពេលគេងយើងគួរតែបួងសក់ឡើងលើឱ្យរលុងៗដើម្បីជួយការពារសក់ពីការខូច ឬជំពាក់ដោយសារការប្រែ ឬរំកិលខ្លួនពេលគេង។ លុះព្រឹកឡើង យើងគ្រាន់តែយកម្រាមដៃសិតទម្លាក់សក់ថ្នមៗជាការស្រេច។How To Tie Hair At Night For Hair Growth? – Vedix

៥.ប្រើសំបកក្រូចថ្លុង៖ សំបកក្រូចថ្លុងមានសារធាតុប្រេងសំខាន់ៗ ដែលស្ត្រីនៅខាងប៉ែកអឺរ៉ុបចូលចិត្តប្រើ ដើម្បីជួយឱ្យសក់រលោង រឹងមាំ និងព្យាបាលអង្គែក្នុងស្បែកក្បាលយ៉ាងមានប្រសិទ្ធភាព។ ពិសេសវាក៏ជួយឱ្យសក់រឹងមាំ និងភ្លឺទន់រលោងដោយមិនចាំបាច់ត្រូវការសេរ៉ូមសក់ផ្សេងមកជំនួស ដោយអ្នកអាចអនុវត្ត ៤ដង ក្នុង ១សប្តាហ៍៕ ប្រភព៖sanook

ចម្លែកណាស់! កូនក្របីមួយមានក្បាលពីរ ភ្នែកបី

0

វៀតណាម៖ កូនក្របីរបស់គ្រួសារកសិករមួយនៅឃុំ Binh Trung ស្រុក Thang Binh កើតមកមានក្បាលពីរ ភ្នែកបី មាត់ពីរ និងអណ្តាតពីរ គឺពិតជាកម្រណាស់។

លោក Le Van Su អាយុ ៦៤ ឆ្នាំ នៅភូមិ Tra Long ឃុំ Binh Trung ប្រទេសវៀតណាម បាននិយាយនៅរសៀលថ្ងៃទី ១៩ ខែសីហាថា មេក្របីមួយក្បាលកំពុងស៊ីស្មៅក្នុងចំការ ហើយបានបង្ហាញសញ្ញាឈឺពោះក្រោយពេលមានផ្ទៃពោះប្រហែល ១១ ខែ។ មិនយូរប៉ុន្មានអស់រយៈពេល ២០ នាទី មេក្របីមួយក្បាលនេះក៏បានកើតកូនមក ហើយភ្លាមៗនោះលោក Le Van Su ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលបានឃើញកូនក្របីដ៏ចម្លែកនេះ។

លោក Su បានសម្តែងការព្រួយបារម្ភអំពីកូនក្របីចម្លែកនេះ ដោយនិយាយថា ជាទូទៅលោករកលុយបានតិចតួចណាស់ពីក្របីធម្មតា ចុះទម្រាំកូនក្របីចម្លែកនេះច្បាស់ណាស់ប្រាកដជាគ្មានអ្នកទិញទេ។ ចំណែកឯមេក្របីវិញឥឡូវគឺមានសុខភាពល្អបន្ទាប់ពីសម្រាលកូនរួច។

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា កូនក្របីដ៏ចម្លែកមួយក្បាលនេះអាចបណ្តាលមកពីការផ្លាស់ប្តូរហ្សែន ដែលជាធម្មតាសត្វនេះនឹងស្លាប់ជាមួយនឹងការផ្លាស់ប្តូរហ្សែន ប៉ុន្តែដោយឡែកកូនក្របីរបស់លោក Su វិញគឺពិតជាកម្រណាស់ដែលវាអាចរស់បានធម្មតា។ លោក Duong Thanh Tri អនុប្រធានឃុំ Binh Trung បានមានប្រសាសន៍ថា បាតុភូតនេះមិនធ្លាប់មានពីមុនមកទេ នេះជាលើកទីមួយហើយ៕The calves have their heads raised so they don't lift up to suckle their mother's milk.  Photo: Dac Thanh ប្រភព៖vnexpress

កូរ៉េខាងជើងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញក្នុងពេលឆាប់ៗនេះ

0

កូរ៉េខាងជើង៖ ទីបំផុតកូរ៉េខាងជើងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញជាលើកដំបូង ជាមួយនឹងករណីលើកលែងតិចតួច បន្ទាប់ពីបិទព្រំដែនអស់រយៈពេលជាង ៣ ឆ្នាំដោយសារជំងឺរាតត្បាត COVID-១៩។
កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តការបិទព្រំដែនដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោក ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគ COVID-១៩ នៅដើមឆ្នាំ ២០២០។China, North Korea open border railroad crossing after 2-year COVID-19  shutdown - UPI.com

យោងតាមសេចក្តីប្រកាសចុងក្រោយនៃទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងបើកព្រំដែនរបស់ខ្លួនឡើងវិញជាផ្លូវការក្នុងពេលឆាប់ៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅដើមដំបូង ប្រទេសនេះនឹងអនុវត្តចំពោះតែពលរដ្ឋកូរ៉េខាងជើងប៉ុណ្ណោះ។ ដូច្នេះ ប្រជាជនកូរ៉េខាងជើងនឹងអាចធ្វើដំណើរទៅផ្ទះដោយរថភ្លើង ឬអាចហោះហើរទៅក្រៅប្រទេសបាន។North Korea appears to be cracking open its sealed border with dispatch of  sports delegation | World | yakimaherald.com

កន្លងមកថ្មីៗនេះ អត្តពលិកកូរ៉េខាងជើងក៏បានចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូអន្តរជាតិនៅប្រទេសកាហ្សាក់ស្ថាន។ នេះអាចជាលើកទីមួយហើយ ដែលប្រទេសនេះបានបញ្ជូនក្រុមកីឡាក្នុងស្រុកទៅក្រៅប្រទេស ចាប់តាំងពីការបិទព្រំដែនរបស់ខ្លួន ដោយសារតែជំងឺរាតត្បាត COVID-១៩ ក្នុងឆ្នាំ ២០២០។PYONGYANG,NORTH KOREA-OCTOBER 10,2017: Panorama of Pyongyang on a cloudy  day. Stock-Foto | Adobe Stock

បច្ចុប្បន្ន កូរ៉េខាងជើងកំពុងលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ប្រជាជនរបស់ខ្លួន។ ប្រទេសនេះក៏បានទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនផងដែរ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារទេសចរណ៍កូរ៉េខាងជើង ក្នុងឆ្នាំ ២០១៨ ចំនួនភ្ញៀវអន្តរជាតិទៅកាន់ប្រទេសកូរ៉េខាងជើងបានឈានដល់កម្រិតមួយ ដែលមានចំនួនដល់ទៅ ២០០,០០០ នាក់។ នៅឆ្នាំ ២០១៩ យោងតាមសារព័ត៌មាន NK News បាននិយាយថា យ៉ាងហោចណាស់មានអ្នកទេសចរចិនប្រមាណ ៣៥០,០០០ នាក់បានមកទស្សនាប្រទេសនេះ ដែលបង្កើតប្រាក់ចំណូលបានប្រហែល ១៧៥ លានដុល្លារ៕ ប្រភព៖cafef.com

ផ្អើលពេញហ្វេកប៊ុក! គណនីមួយចេញមកទម្លាយរឿង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្តាយពេញដោយក្តីឈឺចាប់

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Ath Sokreth» បានបង្ហោះរូបភាពកាលពីក្មេងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្តាយ ដោយឱ្យរូបនាងនិយាយការពិតកុំបង្កឈឺចាប់ដល់ម្តាយដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បន្ថែមពីលើនោះបានលើកឡើងទៀតថា មិនទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល។ ការចេញមុខទម្លាយនេះធ្វើឡើងក្រោយពីរាត្រីលាលែងតំណែងរបស់ វត្តី បាននិយាយពីការតស៊ូរបស់ឪពុកដែលយកមកចិញ្ចឹមតាំងពីនាងអាយុបាន៣ខែ និងធ្លាប់បាននិយាយថានាងគ្មានម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXjW8vmpkjMWO_3FrimNjT2OCfOX_S53NhLThzF5uT6-E7Y1-ha_lcI57cr7QYsV0bTHTjqsJb9IDlNiZVqfvECK2TdREsWtfRQ7mtrag5p-lrHyK_RB3RYavd6h_PphG2vYy7aMipbyCuhT5s48yha4c30lSSVJPmD0mriFRzwLiGG0QOI1BqmtoJy5A/s2048/image_2023-08-21_14-16-02.png

នៅថ្ងៃទី២១ ខែសីហា នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្រោយពីមានគណនីមួយឈ្មោះថា Ath Sokreth ចេញមកទម្លាយរឿង ពេជ្រ វត្តី និងម្តាយរបស់នាងដោយភ្ជាប់រូបភាពកុមារាភាពរបស់ វត្តី ដោយមានខ្លឹមសារថា «អូនស្រីសូមនិយាយឱ្យការពិត នេះទាំងម្ដាយនៅរស់ហើយគាត់កំពុងឈឺធ្ងន់នៅ ក្នុងមន្ទីរពេទ្យសង្គ្រោះបន្ទាន់ធ្ងន់ទៀត បើប្អូនមិនបាន មកមើលម្ដាយទេហើយ សូមកុំនិយាយអោយម្ដាយមានការឈឺចាប់ ស្លាប់ទៅទាំងបិទភ្នែកមិនជិត អ្វីដែលប្អូននិយាយ ខុសពីការពិតទាំងអស់…….?….ប្អូនស្រីបកស្រាយឡើងវិញឲ្យបានត្រឹមត្រូវ……..ទាន់ម្តាយរស់នៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqJD9ir9-vNSGgcPTKywTtZB2-LGeoZ9R38fiqQUkbMTVMhrX3W69rt5mzWfDprJf6ZmGSrpnOkAkYaNI6ch7A2ceBu_WKk71ZHAKRzZqyLBFv_6vu4fRyfFxRAFjQYQGZ-xtlSnp0Kh6NPKWfP-z1kgMUT6Y4V8snoKHrjR4H2PleUpZYisW-_Q2iJM/s1437/368713662_1421154515409604_2532624904920062104_n.jpg

គណនីដដែលបានលើកឡើងទៀតថា «បងសរសើរប្អូន អត់ទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល ម្ដាយអត់ចង់អីបានអីក្រៅពី សេចក្តីស្រឡាញ់្ក កូននោះទេ សូមបកស្រាយឡើងវិញឲ្យម្ដាយស្លាប់ទៅបិទភ្នែកជិតផង……….? សាក្សីមានច្រើនណាស់បើសិនជាប្អូនកុំបកស្រាយបែបខុសអញ្ចឹងគេមិនខ្វល់ពីប្អូនឡើយ តែសូមឱ្យកុំវ៉ៃប្រហារម្ដាយទាំងម្ដាយកំពុងសង្គ្រោះ បន្ទាន់ម្តាយ ដែលជាម្តាយបង្កើត មកDNA ឥឡូវក៏បានដែរ..ស្រីពេជ្រ ឥឡូវម្ដាយនៅរស់ទេកំពុងនៅក្នុងមន្ទីរពេទ្យ…..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJmqfVOh6jDltsIeMkH8iTHuC4_Nc4dq6rKk2bmbH2avTWb0SQg5HcmlCC-t4sOHRXA8lYB21isWHW-bOrhW8NKbhKWr9I4bmRMR9zluQdA5-3eA7STnL4doUJtn8d1nNpa4U2lFxxrxsAnL8MVummk_b9e-tWVsu0FZyhweb8MNLsE-IEdsTUtlaJ8PU/s2048/369195881_1421126742079048_9201661079833343355_n.jpg

ក្រោយពីទម្លាយរឿងនេះធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកគាំទ្របានបញ្ចេញមតិព្រោងព្រាតលើរឿងនេះដោយអ្នកខ្លះថារង់ចាំការបកស្រាយពីសាមីខ្លួនសិន ព្រោះរឿងនៅក្នុងគ្រួសារមិនមានអ្នកណាដឹងច្បាស់ក្រៅរូបគេផ្ទាល់នោះទេ។ អ្នកខ្លះទៀតក៏បានលើកឡើងដែរថា បើជាការពិតមែននោះ ពេលបានខ្ពស់កុំភ្លេចអ្នកបានផ្ដល់កំណើតឱ្យ ហើយមិនសមប្រកបទេបើសិនជាភ្លេចអ្នកផ្ដល់កំណើត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRQgSZ50msRoQ3sD0k3sg7UYGZEvI6f4OBjlqOiZ3RxKP_2TVPNRGyLGmKTImhH-nM6r-cvAioQSBCmEn0dIrTtFjtOdPkFfdhycDDRYUDkYqW0lJRu7ja1ht8v2oVQ9YPLhfZJo0Na3EiV5hpCN35oAzCT--jqlIP5-EOeRmGsP9imFOyjmxOTvBjEj0/s806/2.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikQt0xy-2QRd8WEX8yEaVZKvaw1LI2TDltuoi5SxAFsWpyu0yEJxk_fVbq-HcBvP3VJQt60hwvCyZ-BGHuJrHQIgTNd6Hu0MloHv2lX62Tez4L0OMBglmYExnbbpdNYAnCje5lU3ENPskF78pQiyr6Y5phAbHVQoUtA9t-_UdDEbE7ID66W7VECN4fZAw/s757/Capture%20(63).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCHduvCmc3Jbf72FSqvfyT_I3lsCE7PI1qVGWREZNagB-sUu0_wJ_VDxD_qG4Qe18RJ1PQ-oR4g9SRmikGSi9w5Jr7LBqCJTP9-lnDpmtzaFe2ZsCd7moekYYr1BK0G8NhQicTXA3qJeVlfKc-JV5aeJmM_m70YWUvNscOutZ5ITtq-mOvTfImwEgK34Y/s2048/369190499_1421154558742933_8849786007861452444_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIOi8lDoeT31YwPZMYWTRd02ST0lvImfb05awLwi7-kuEBXsQn8HgB1W9Lrrv4YpbJaYfupe1SxHwUdNWY6RRjKZfWZug_p48GRYYE7oihr2LTCYVz54R2gxXmr5pIx3Q6LUiMyYXJWY_-uIWcWtgqGp6NvtFEq47meQB2fRKyp1VBRpUy-_xF1upmLoY/s2048/368738162_1421154525409603_1218525192086944534_n.jpg

អង់គ្លេសបង្កើតគម្រោងកាត់បន្ថយកាកសំណល់អេឡិចត្រូនិក

0

ប្រទេសអង់គ្លេស ៖ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានព្យាយាមកាត់បន្ថយកាកសំណល់អេឡិចត្រូនិក ដោយការលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ផ្តោតលើការពន្យារសុពលភាពប្រើប្រាស់របស់សម្ភារៈអគ្គិសនីផ្សេងៗ រួមទាំងកាត់បន្ថយការទិញសម្ភារៈអគ្គិសនីដោយការជួលជំនួសវិញ ។

អង្គការសហប្រជាជាតិលើកឡើងថា បញ្ហាកាកសំណល់អេឡិចត្រូនិក គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ ព្រោះវាជាកាកសំណល់កើនឡើងយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក ហើយអង់គ្លេសស្ថិតក្នុងចំណោមប្រទេសដែលបោះចោលកាកសំណល់អេឡិចត្រូនិកច្រើនបំផុត ។Regional waste management project launched in northern Greece

នៅទីប្រជុំជនមួយកន្លែងស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍ បានស្វែងរកវិធីដោះស្រាយបញ្ហាកាកសំណល់ទាំងនេះ ដោយការបង្កើតគម្រោងទទួលជួសជុលសម្ភារៈអគ្គិសនី (Fixing Factory) ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋរស់នៅទីនេះផ្តល់ភាពសំខាន់លើការជួសជុលសម្ភារៈអគ្គិសនី ជំនួសឱ្យការបោះចោល និងទិញសម្ភារៈអគ្គិសនីថ្មី ។

នាយកគម្រោងទទួលជួសជុលសម្ភារៈអគ្គិសនី (Fixing Factory) លោក មុតចូន លើកឡើងថា ៖ «ខ្ញុំមានក្រុមការងារស្ម័គ្រចិត្តជាច្រើននាក់រង់ចាំផ្តល់សេវាកម្មដល់អតិថិជន ដែលពួកគេចង់ជួសជុលសម្ភារៈអគ្គិសនីប្រើការលែងកើត ។ ពួកយើងណែនាំទៅអតិថិជនថា សម្ភារៈទាំងនេះខូចត្រង់ចំណុចណា និងអាចជួសជុលបានត្រង់ណាខ្លះ ។ លើសពីនេះ យើងបានបង្រៀនអតិថិជនពីវិធីជួសជុលសម្ភារៈអគ្គិសនីងាយៗដោយខ្លួនផងដែរ សម្រាប់ថ្ងៃក្រោយ ពេលវាខូចទៀត អតិថិជនអាចយល់ថា ត្រូវធ្វើដូចម្តេច» ។History of The Electronic Waste Recycling Industry | eCycle Florida

លោក មុតចូន បន្តថា ៖ «មនុស្សទូទៅគិតថា ពេលសម្ភារៈអគ្គិសនីខូចប្រើការលែងកើត ពួកគេនឹងបោះបង់វាចោលរួចទិញថ្មីទៀត ។ ដូច្នេះ គម្រោងទទួលជួសជុលសម្ភារៈអគ្គិសនីមានគោលដៅផ្លាស់ប្តូផ្នត់គំនិតនេះ ។ ការបង្រៀនអតិថិជនបែបនេះ បើទោះជាមិនអាចធ្វើឱ្យពួកគេមានជំនាញជួសជុលសម្ភារៈអគ្គិសនីក្តី ប៉ុន្តែយ៉ាងហោចណាស់ ក៏បានបណ្តុះគំនិតពួកគេឱ្យជួសជុលសម្ភារៈខូចខាត មុនពេលសម្រេចចិត្តបោះចោល» ។

ចំណែកនៅតំបន់ភាគខាងលិចទីក្រុងឡុងដ៍ មជ្ឈមណ្ឌលលក់ទំនិញក្នុងតំបន់នេះបានបង្កើតគម្រោងឱ្យអតិថិជនជួលសម្ភារៈអគ្គិសនី និងសម្ភារៈផ្សេងៗ ដូចជា ឧបករណ៍សម្អាតកម្រាលព្រំ និងឧបករណ៍កាត់មែកឈើ ដោយពួកគេមិនចាំបាច់ទិញទេ ។Why SA is losing out on full e-waste recycling potential | Infrastructure  news

លោក អាឡិច ស៊ីឡាយមីង ជាបុគ្គលិកផ្នែកជួលសម្ភារៈរបស់ Library of Things ប្រាប់ថា ៖ «គោលដៅរបស់គម្រោងនេះ គឺធ្វើឱ្យការជួល ឬការខ្ចីសម្ភារៈអគ្គិសនី គឺជារឿងល្អជាងការទិញខ្លួនឯង ព្រោះសម្ភារៈខ្លះអាចមានតម្លៃថ្លៃ ។ ម្យ៉ាងទៀត ពួកគេត្រូវការប្រើប្រាស់វាយូរៗម្តង ដូច្នេះ ការជួលសម្ភារៈក្នុងតម្លៃថោក គឺជាជម្រើសល្អជាង ហើយអាចកាត់បន្ថយចំនួនសម្ភារៈអគ្គិសនីដែលគេទិញមក រួចបោះចោលក្លាយជាកាកសំណល់ ឬអាចជួយកាត់បន្ថយចំនួនសម្ភារៈអគ្គិសនីដែលបានផលិតទៀតផង ។ ចំណែកតម្លៃជួលសម្ភារៈអគ្គិសនី គឺខុសៗគ្នាតាមប្រភេទ និងគិតប្រាក់តាមថ្ងៃ ។ Library of Things គឺជាសាខាទី២ ចំណែកសាខាទី១ ស្ថិតនៅតំបន់ភាគខាងត្បូងទីក្រុងឡុងដ៍ ដែលបើកផ្តល់សេវាកម្មកាលពី១០ឆ្នាំមុន» ៕ ប្រភព ៖ WorldPulse

ភឹម ស្រីនោ ក្លាយជាម្ចាស់មកុដ MGC2023 ខណៈអ្នកគាំទ្រសោកស្តាយ កុយ អេណា និងអាណិតពន់ពេកដល់ អ៊ិន លក្ខណា

0

ដូចមហាជនអ្នកស្នេហាវិស័យបវរកញ្ញាជ្រាបមកហើយថាម្ចាស់មកុដ២៧ម៉ឺនដុល្លារ Miss Grand Cambodia 2023 បានរកឃើញហើយគឺបានទៅលើ ភឹម ស្រីនោ Miss Grand ភ្នំពេញ។ ទោះយ៉ាងណាម្ចាស់មកុដឆ្នាំនេះមានទាំងមតិគាំទ្រ និងមិនគាំទ្រ ខណៈអ្នកមួយចំនួនធំសម្តែងក្តីសោកស្តាយទៅលំដាប់រងទី១ កុយ អេណា និងកើតក្តីអាណិតជាពន់ពេកទៅលើលំដាប់រងទី២ អ៊ិន លក្ខណា។

នៅរាត្រីថ្ងៃទី ១៩ ខែសីហា គឺជាថ្ងៃដ៏ពិសេសក្នុងការស្វែងរកម្ចាស់មកុដថ្មីនៃកម្មវិធី MGC2023 និងត្រៀមតំណាងប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិបានរកឃើញហើយក្នុងនោះមានទាំងការសប្បាយចិត្តជាមួយម្ចាស់ជ័យលាភីនិងកើតអារម្មណ៍សោកស្តាយដែលមិនអាចគណនាបានទៅលើបេក្ខនារីដែលមិនអាចទទួលជ័យជម្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPj8GJaQ5QluFkgR9sIvXD1olIKjXV3ZYmzkd9uh9LgEaz6_-vnuVpoeVqNwxjxyNeRIMFYH902F8rmTOAilRERJEuViIlduiy9LQOdYOJpynJ3fF3c5-cWABWYvfo1kYMWI9qsntNta82xso8YiGBVlohCe2YOlMn_RhGhR9-NUYoo4Vf13lZOm1kMQ/s960/image_2023-08-21_09-56-01.png

ភឹម ស្រីនោ ជាម្ចាស់មកុដ Miss Grand Cambodia 2023 ត្រូវបានមហាជនលើកឡើងថាពិតជាស័ក្តិសមមិនចម្លែកនោះទេព្រោះនៅពេលឆ្លើយសំណួរមកកាន់Top5 Miss Grand ភ្នំពេញ ចេះបន់បែនបានយ៉ាងរហ័សមានភាពឆ្លាតវៃ ជឿជាក់លើខ្លួនឯងត្រឹមរយៈពេល១នាទី ស្រីនោ និយាយរហូតដល់៣ភាសា រួមមានភាសាខ្មែរ អង់គ្លេស និងថៃ ដែលកាន់តែជំរុញឱ្យនាងក្លាយជាម្ចាស់មកុដ។ មិនត្រឹមតែប៉ុណ្ណោះ ភឹម ស្រីនោ ក៏ជាបរវកញ្ញាម្នាក់ដែលមានភាពតស៊ូក្នុងវិស័យនេះដូចគ្នាដោយបានឆ្លងកាត់ការប្រលង៣ដងទើបទទួលបានជ័យជម្នះ។

ភាពតស៊ូរបស់ ស្រីនោ លើវិស័យនេះមានដូចជា បានជាប់១៥នាក់ចុងក្រោយ(Top15) ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២១ បានជាប់១០នាក់ចុងក្រោយនៃកម្មវិធី Miss Grand Cambodia ភឹម ស្រីនោ ខណៈ២០២៣ នេះបានក្លាយជាម្ចាស់មកុដតែម្តង ព្រមទាំងតំណាងប្រទេសកម្ពុជាចូលរួមលើឆាកអន្តរជាតិ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9FnpT0G2BIlE39TvZLO2ISmOwpDwyVG_JlCr2amPbDl9aNyx_JYN014WdeQSMbrUfdJMS33DgKs1sEvTyBRxjgPEGWZ8h-ymH2j5GIIO_9aTFHGfOG4wMutlbkwk4RYqpPMkdXNS8sqG_Cgmg9K-QFy2aCO-Gpk4iUu5SyE2UH2qC7zQgtkpJc6hrFPM/s2048/image_2023-08-21_09-56-01%20(2).png

ជាមួយក្តីរីករាយសម្រាប់ម្ចាស់ជ័យលាភីឯក ក្នុងនោះអ្នកស្នេហាលើវិស័យនេះក៏សម្តែងអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដូចគ្នាទៅលើលំដាប់រងទី១ គឺ កុយ អេណា Miss Grand ក្រចេះ ព្រោះអ្នកគាំទ្ររបស់បវរកញ្ញារូបនេះមានទំនុកចិត្តយ៉ាងខ្លាំងថារូបនាងនឹងក្លាយជាម្ចាស់មកុដឆ្នាំនេះ។ រីឯសមត្ថភាពរបស់ កុយ អេណា តាំងពីដើមទីនៅក្នុងកម្មវិធីមកឃើញថានាងមានអ្នកគាំទ្រច្រើនថែមទាំងសម្រស់វិញមានទម្រង់ទាក់ទាញដូចឡាទីន តាមអ្វីដែលវិស័យបវរកញ្ញាត្រូវការ។

តែគួរឱ្យសោកស្តាយសម្រាប់ កុយ អេណា និងអ្នកគាំទ្ររបស់នាងដែលមិនអាចក្លាយជាម្ចាស់មកុដបានខណៈអ្នកមួយចំនួនបានសំណូមពរឱ្យនាងចូលប្រកួតឆ្នាំក្រោយទៀត សូម្បីតែCEO Miss Grand International លោក ណាវ៉ាត់ ក៏បានលើកទឹកចិត្តឱ្យនាងចូលរួមប្រកួតម្តងទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5VhglGZwRtPojCEGJypwaEmyUgXECf_USrjZTkSBfFLjzdB79zaqy16XmasiGPvu0wdZCN1FE5xGRONRtxsDo5lbYlHgfg1gOo_wKPWLywsKnMG0Oju75lSyXUkbWoC1W8x12Ly0z77j6Pp9OIQ1psHc9eRf2gTC6zL-J9tT_pb5flWvinVCDckBakBw/s2048/image_2023-08-21_09-56-02.png

ទន្ទឹមនឹងមានការសោកស្តាយដែល កុយ អេណា នោះលំដាប់រងទី២ អ៊ិន លក្ខណា Miss grand បៃលិន បានធ្វើឱ្យមហាជនអាណិតជាពន់ពេកសម្រាប់ លក្ខណា មានភាពតស៊ូយ៉ាងខ្លាំងលើវិស័យនេះប៉ុន្តែមិនអាចគ្រងមកុដឯកបាន និងបានត្រឹមតែជាប់ចំណាត់ថ្នាក់រង។
លក្ខណា មានភាពតស៊ូខ្លាំងណាស់ដោយនាងធ្លាប់បានចូលរួមប្រកួតដូចជាកម្មវិធី Miss Cambodia ឆ្នាំ២០១៩ Miss World Cambodia 2019 និងកម្មវិធី Miss Grand Cambodia 2021 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcUALwbwWkpTVAuqm-Xm9RNRC6YzN4C_mO9SYtZmFpYuofPPaqwRR3XD1xZUr7grjpuKiwNOakdZ4UQ3CrQB44awrWQCTgoOl98ms16fbWImmBKbj92AnSHS_vbbPTsi3_Yn9SscTjIWSv3Ya8stLM9p9wAiW1i9_PX4fhpuEagqX5Uv0LMi9QUlhc9Go/s2048/image_2023-08-21_09-56-00.png

យ៉ាងណាមិញ សម្រាប់លទ្ធផលដែលមាន ភឹម ស្រីនោ ជាម្ចាស់មកុដ កុយអេណា លំដាប់រងទី១ និង អ៊ិន លក្ខណា លំដាប់រងទី២ លោកស្រី អ៊ឹម សុគន្ធា អ្នកដឹកនាំក្នុងកម្មវិធីនេះ បានសរសេរនៅលើបណ្តាញសង្គមផងដែរថា អ្នកមួយចំនួនអាចនឹងមិនពេញចិត្តចំពោះលទ្ធផលនេះ តែលោកស្រីមិនខឹង និងអន់ចិត្តឬគេគិតយ៉ាងណាមកលើលោកស្រីឡើយ ។

អ្នកដឹកនាំរូបនេះបញ្ជាក់យ៉ាងច្បាស់លាស់ថាកម្មវិធីត្រូវតែសុក្រឹត ខ្វះតែបន្តិចក៏មិនបានដែរ ឱកាសមានតែ១នាទីទេ… ហើយបើចង់ឱ្យ idolរបស់អ្នកទទួលបានមកុដនៅឆ្នាំណាមួយត្រូវតែចេះលើកទឹកចិត្ត កុំបង្កបញ្ហា…ពីព្រោះកម្មវិធីនេះរៀបចាំអស់ថវិកាច្រើនណាស់ យកបេះដូងនិងក្ដីស្រលាញ់មកធ្វើជូនដល់ជាតិ៕

ផ្លែឈើ ៥ មុខជួយកាត់បន្ថយអាការៈគ្រុនក្តៅ

0

ដោយសារអាកាសធាតុប្រែប្រួល អាការៈគ្រុនក្តៅ តែងតែកើតមានចំពោះមនុស្សគ្រប់វ័យ។ គ្រុនក្តៅជាទូទៅមានការកើនឡើងកម្តៅក្នុងខ្លួនលើសពី ៣៧-៣៨ អង្សាសេ។ ជំនួសឱ្យការលេបថ្នាំ អ្នកអាចទទួលទានផ្លែឈើសុខភាពមួយចំនួនដូចខាងក្រោមនេះ ដើម្បីជួយកាត់បន្ថយអាការៈគ្រុនក្តៅរបស់អ្នកបានយ៉ាងឆាប់រហ័ស។

១.ផ្លែឪឡឹក៖ ឪឡឹកត្រូវបានគេចាត់ថ្នាក់ជាផ្លែឈើមួយប្រភេទដែលអាចជួយកាត់បន្ថយគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រោះឪឡឹក ៩០% គឺជាទឹក។ នៅពេលដែលមនុស្សឈឺ រាងកាយរបស់យើងទំនងជាខ្សោះជាតិទឹក ដូច្នេះការទទួលទានផ្លែឪឡឹកប្រៀបដូចជាការបន្ថែមទឹកឱ្យរាងកាយស្រស់ស្រាយ និងរស់រវើក។Researchers Uncover New Health Benefits of Watermelon

២.ផ្លែក្រូច៖ ក្រូចជាផ្លែឈើមួយប្រភេទដែលមានបរិមាណវីតាមីន និងសារធាតុរ៉ែខ្ពស់បំផុត។ វាក៏រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរលាកផ្សេងៗក្នុងរាងកាយ ដូច្នេះហើយដើម្បីបង្ការកុំឱ្យឈឺបានដោយងាយ អ្នកត្រូវជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាក្រូចជាដើម។Types of Oranges

៣.ផ្លែត្រសក់ស្រូវ៖ ត្រសក់ស្រូវត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានឥទ្ធិពលត្រជាក់ ដូចនេះអ្នកមានជំងឺគ្រុនក្តៅ សីតុណ្ហភាពរាងកាយខ្ពស់យ៉ាងណា ក៏ចុះត្រជាក់វិញបានយ៉ាងឆាប់រហ័ស។No photo description available.

៤.ផ្លែត្របែក៖ ផ្លែត្របែកផ្តល់នូវវីតាមីន C ប្រមាណ ៣៧៧ មីលីក្រាម ហើយក៏សម្បូរទៅដោយសារធាតុរ៉ែផងដែរ ការញ៉ាំត្របែកត្រូវញ៉ាំទាំងមូលដើម្បីទទួលបាននូវសារធាតុចិញ្ចឹមពីវាទាំងស្រុង និងកាត់បន្ថយជំងឺគ្រុនក្តៅយ៉ាងមានប្រសិទ្ធភាពបំផុត។8 Health Benefits of Guava Fruit and Leaves

៥.ផ្លែល្ហុង៖ ផ្លែល្ហុងអាចញ៉ាំបានទាំងខ្ចីទាំងទុំ ដែលផ្តល់នៅវីតាមីន C ប្រមាណ ៦២ មីលីក្រាម នឹងជួយព្យាបាលអាការៈគ្រុនក្តៅ ព្រមទាំងជួយឱ្យមានភាពងាយស្រួលក្នុងការបន្ទោរបង់និងជួយបន្ស៊ាំភាពស៊ាំផងដែរ៕8 Evidence-Based Health Benefits of Papaya ប្រភព៖sanook