បារាំងគឺជាប្រទេសនៃម៉ូដ និងឆើតឆាយ ស្ត្រីជនជាតិបារាំភាគច្រើនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទម្ងន់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតាពួកគេមិនបង្ខំឱ្យមានរបបសម្រកទម្ងន់ដែលតឹងរ៉ឹងពេកនោះទេ ដោយពួកគេជ្រើសរើសវិធីដ៏សាមញ្ញបំផុត ដើម្បីសម្រកទម្ងន់ដូចជា៖

១.ទំពារអាហារឱ្យបានហ្មត់ចត់ និងយឺតៗ៖ ការទំពារឱ្យបានហ្មត់ចត់ នឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយ៉ាងឆាប់រហ័ស ហើយឆ្អែតបានយូរដោយមិនប្រើប្រាស់ថាមពលច្រើនពេក ដូច្នេះការញ៉ាំយឺតៗ ក៏ជួយឱ្យអ្នករីករាយនឹងអាហារដែលអ្នកចូលចិត្តផងដែរ។30,000+ Woman Eating Pictures | Download Free Images on Unsplash

២.ញ៉ាំអាហារតាមរដូវកាល៖ បន្លែ ផ្លែឈើ និងអាហារផ្សេងៗទៀតសុទ្ធមានតាមរដូវកាល មានន័យថា រដូវផ្លែទុរេន ញ៉ាំទុរេន រដូវក្រូច ញ៉ាំក្រូច ដូច្នេះការទទួលទានអាហារតាមរដូវកាលគឺមានសុវត្ថិភាពជួយឱ្យរាងកាយរបស់អ្នកមានភាពស៊ាំកាន់តែប្រសើរឡើង ជៀសវាងការធាត់ដែលបណ្តាលមកពីសារធាតុគីមី។Get Your Diet on Track With These 6 Super-Healthy Fruits

៣.ញ៉ាំអាហារច្រើនពណ៌៖ បន្លែ ផ្លែឈើ ទាំងអស់សុទ្ធតែមានពណ៌ខុសៗគ្នា ដូច្នេះការទទួលអាហារច្រើនពណ៌ នឹងជួយឱ្យអ្នកមានតុល្យភាពអាហារូបត្ថម្ភកាន់តែច្រើន។Reasons to Eat More Vegetables, Even If You Don't Want to

៤.កុំផឹកទឹកពេលកំពុងញ៉ាំ៖ ការផឹកទឹកពេលកំពុងញ៉ាំ នឹងធ្វើឱ្យអាហារមានជាតិហ្គាឡាទីនលឿន ដែលវាជំរុញឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ និងធ្វើឱ្យឆាប់ធាត់។ ដូច្នេះស្ត្រីជនជាតិបារាំងនឹងទំពារអាហារទាំងអស់រួចរាល់ ទើបពួកគេផឹកទឹកដើម្បីសម្រួលដល់ការរំលាយអាហារ៕
ប្រភព៖phuntoday.com