ស្បូនគឺជាសរីរាង្គបន្តពូជរបស់ស្ត្រី កាលណាដែលយើងមិនបានថែរទាំ ឬទទួលទានអាហារមិនត្រឹមត្រូវនោះ អាចប៉ះពាល់ដល់សុខភាពមាត់ស្បូន ធ្វើឱ្យមានសារជាតិពុល។ ដូច្នេះហើយ អាហារូបត្ថម្ភទាំងនេះ នឹងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់រាងកាយ ដើម្បីជួយពង្រឹងសុខភាព បំប៉នឈាម បន្សាបជាតិពុលក្នុងស្បូន និងល្អខ្លាំងណាស់សម្រាប់ស្ត្រី។

១.សណ្តែកក្រហម៖ សណ្តែកក្រហមមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព វាមានផ្ទុកម៉ង់ហ្គាណែស ផូស្វ័រ ជាតិដែក ជាតិសរសៃ និងមីក្រូសារជាតិជាច្រើនទៀត ដែលល្អសម្រាប់ការរំលាយអាហារ ជួយបំពេញឈាម បន្សាបជាតិពុល និងចិញ្ចឹមស្បូន សារធាតុទាំងនេះក៏ជួយការពាររោគសញ្ញាមុនពេលមករដូវផងដែរ។Kidney Beans In A Bowl Stock Photo - Download Image Now - Kidney Bean, Bean,  Bowl - iStock

២.ឈាមជ្រូក៖ ឈាមជ្រូកផ្តល់ជាតិដែកច្រើន ដើម្បីជួយបង្កើនការផលិតឈាមក្នុងរាងកាយ ជាពិសេសវាមានឥទ្ធិពលល្អក្នុងអំឡុងពេលមករដូវ ដែលជាពេលវេលាដែលរាងកាយរបស់ស្ត្រីបាត់បង់ជាតិដែកច្រើន។The different ways that Chinese people eat blood | Goldthread

៣.ផ្លែល្វា៖ ផ្លែល្វាផ្ទុកទៅដោយវីតាមីន A, B1, C, K និងសារធាតុរ៉ែជាច្រើនដូចជា កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ម៉ង់ហ្គាណែស និងទង់ដែង។ ដូច្នេះ ការទទួលទានផ្លែល្វាជាប្រចាំនឹងជួយឱ្យរាងកាយមានភាពកក់ក្តៅ កាត់បន្ថយការទល់លាមក និងកាត់បន្ថយការរលាក លើសពីនេះ ផ្លែល្វាមានប្រសិទ្ធភាពប្រឆាំងភាពចាស់ និងបង្កើនភាពយឺតនៃស្បែក។Peak Pick — Figs | Whole Foods Market

៤.ល្ហុងទុំ៖ ល្ហុងទុំ មានសារធាតុចិញ្ចឹមជាច្រើនដូចជា គ្លុយកូស តានីន និងខ្លាញ់។ យោងតាមការសិក្សា បានឱ្យដឹងថា ផ្លែល្ហុងមានប្រសិទ្ធភាពក្នុងការព្យាបាលការគេងមិនលក់ និងព្យាបាលការទល់លាមក លើសពីនេះ ផ្លែល្ហុងក៏ជាអាហារបំប៉នឈាម និងថ្លើមផងដែរ។8 Evidence-Based Health Benefits of Papaya

៥.ផ្លែមៀន៖ ផ្លែមៀនសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលវាជួយការពាររាងកាយពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ប្រឆាំងភាពចាស់ បង្កើតឡើងវិញនូវឈាម និងពង្រឹងភាពធន់។Longan Fruit Nutrition Facts, Health Benefits and Uses - Dr. Axe

៦.ការ៉ុត៖ ការ៉ុតគឺជាអាហារដែលមានជីវជាតិ ផ្តល់ជាតិសរសៃច្រើន កាល់ស្យូម វីតាមីន និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតសម្រាប់រាងកាយ។ វាមានប្រសិទ្ធិភាពក្នុងការបង្កើនការរំលាយអាហារ និងធ្វើឱ្យឈាមរត់បានប្រសើរឡើង ដូច្នេះ ការបន្ថែមការ៉ុតជាប្រចាំមានប្រសិទ្ធិភាពធ្វើឱ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ៕Carrots: Calories, Health Benefits and Nutrition Facts
ប្រភព៖phuntoday.com