Home ព័ត៌មានអន្តរជាតិ មីយ៉ាន់ម៉ាព្រ.មានទីម័រចំៗ មិនឲ្យរិះគ.ន់របបសឹករបស់ខ្លួននៅលើឆាកអន្តរជាតិ

មីយ៉ាន់ម៉ាព្រ.មានទីម័រចំៗ មិនឲ្យរិះគ.ន់របបសឹករបស់ខ្លួននៅលើឆាកអន្តរជាតិ

90
0

មិនខ្វល់ថា​ជ្រកក្រោមទ្រនំអាស៊ានតែមួយ! មីយ៉ាន់ម៉ាចោ.ទប្រធានាធិបតីទីម័រខាងកើតថាបាននិយាយបំផ្លើសការពិត ​បង្ខូចកេរ្តិ៍ឈ្មោះខ្លួនរឿងសង្គ្រាមស៊ីវិល និងបានព្រ.មានចំៗឲ្យមេដឹកនាំទីម័របញ្ឈប់ជាបន្ទាន់នូវការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ស្ថានភាពនេះបានធ្វើឲ្យរបត់ការទូតអាស៊ានកើនឡើងកម្ដៅយ៉ាងក្ដៅគគុក ចំពេលសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សប្រកាន់ជំហរស្របតាមទីម័រ ថ្កោលទោសរបបសឹកមីយ៉ាន់ម៉ា។  
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzV11gzI2XvJqVQDZqpdWb6HItYpC7qSinyzxYVQOd14-516xowfaQSnsr52zJkKC89BTUGyd3Nj6oDrs6yu4c9hXFrVUEBUNwfoHENJ2YogbOjcnZCEwoo7fX86i1Lna7xlN8flFpl1bp95OuLTKroPn97MDP6eJiQSolJy-lCwBReOkBmCZJrvap1I/s1280/photo_2026-06-11_13-50-37%20(2).jpg
យោងតាមសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរី និងវេទិកាពិភាក្សានៅទីក្រុងហ្សាកាតា លោកប្រធានាធិបតី José Ramos-Horta បានហៅវិបត្តិសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាថាជា «ស្នាមប្រឡាក់ដ៏អាក្រក់លើភាពជោគជ័យរបស់អាស៊ាន»។ ក្រៅពីនេះ លោកបានទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ព្រមទាំងបានជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការណ៍ក្តៅប្រឆាំងនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4s1FpR8qMjruWH2QYy9-aymMz2TYYBabWS9PRqzXMGezzSy5LlPyLHhNsGubi5VtEzfwAYwyAcj-9TG5EjnjKVotQ5BAB-RK4sJVp8Z4C0uAf25L4wN3xjehZlNCaxT9K5dFjgNax66PA5aQVvXq7H5hfQeNor9AMx4vIbNTDEIBnbt7f52rbUJ5lEZA/s1280/photo_2026-06-11_13-50-37.jpg

ឆ្លើយតបនឹងការរិះគ.ន់របស់ទីម័រ របបសឹកណៃពិដោមីយ៉ាន់ម៉ាបានចាត់ទុកថា ការថ្លែងការណ៍របស់មេដឹកនាំទីម័រខាងកើតថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និង «គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» ដែលជាស្នូលនៃធម្មនុញ្ញអាស៊ាន។ ជាមួយគ្នានេះ ភាគីមីយ៉ាន់ម៉ាក៏បានអះអាងសង្កត់ធ្ងន់ដែរថា ស្ថានភាពនៅក្នុងប្រទេសរបស់ខ្លួនភាគច្រើនគឺមានសន្តិភាព និងស្ថិរភាពធម្មតា ផ្ទុយស្រឡះពីការបំផ្លើសរបស់អ្នកនយោបាយទីម័រខាងកើត ខណៈការវាយប្រហារយោធាគឺធ្វើឡើងត្រឹមតែតំបន់ព្រំដែនដើម្បីការពារខ្លួនពីក្រុមប្រដាប់អាវុធប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit9vSRoZA5Mk3pOXWovEh2YkPl4UuQopLdKq7WGJNwz_6HBQGJ92ciDlo-22wnefSoqqYzqMQATbmE9De8rBA0dbtwrAzVCUHDD0yosS08G6pybe_UCdnHZ6c-EE7jv82vRdqF6BGm3FnsiAvvlSCVQ-Lqgs5TdYhQ4Gzcf6IpxWToC7ie1pqlerOmc4s/s830/photo_2026-06-11_13-50-39%20(2).jpg
 
ជម្លោះពាក្យសម្តីចុងក្រោយនេះ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះដល់ចំណុចសូន្យ បន្ទាប់ពីមានភាពតានតឹងជាបន្តបន្ទាប់តាំងពីដើមឆ្នាំ ២០២៦ នេះមក។ កាលពីប៉ុន្មានខែមុន ទីម័រខាងកើតបានសម្រេចចិត្តតែងតាំងព្រះរាជអាជ្ញាដើម្បីបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលទង្វើនេះបានបណ្តាលឱ្យរបបសឹកណៃពិដោខឹងសម្បារយ៉ាងខ្លាំង រហូតឈានដល់ការបណ្តេញអ្នកតំណាងការទូតជាន់ខ្ពស់របស់ទីម័រខាងកើតចេញពីប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU3xeRsGX74nwDTWBiVQ8iF_ru0D6OtmQP3JRroJsr1c0u-hh7PHmKqmsRVQnNPWUsLtarj5ZycB6ARppFViXZ2vbz0uYLigsB3gww1O7W3OmdF0eIK63APXUIQMhckAyKgNOjYm0MeXPHbO8hW-6ZV5fNFScs2jjayxoQxAFQ1kq5sPMOH5BdEsnj4qo/s1280/photo_2026-06-11_13-50-39.jpg

អ្នកវិភាគមើលឃើញថា សកម្មភាពឌឺដង និងការដាក់សម្ពាធពីសំណាក់ទីម័រខាងកើត ដែលជាបេក្ខភាពសមាជិកអាស៊ានទី១១ អាចនឹងធ្វើឱ្យដំណើរការនៃការចូលជាសមាជិកពេញសិទ្ធិរបស់ប្រទេសនេះនៅក្នុងប្លុកអាស៊ានជួបប្រទះនូវភាពរអាក់រអួល ឬការរារាំងពីភាគីមីយ៉ាន់ម៉ា និងប្រទេសគាំទ្រមួយចំនួន៕