ប្រទេសថៃ ៖ កសិកររស់នៅភូមិសាយង៉ាម ឃុំកុតគង់ ស្រុកខាំឃឿនកែវ ខេត្តយ៉ាក់សូថន ប្រទេសថៃ បានដើរកាត់ទឹកដែលលិចស្រែមានកម្ពស់ជាង១ម៉ែត្រ ដើម្បីច្រូតស្រូវឱ្យរួចរាល់ បើទោះជាទិន្នផលស្រូវពុំទាន់ចាស់ល្អក៏ដោយ ។ ប៉ុន្តែបើទុកឱ្យដើមស្រូវលិចទឹកបែបនេះ នឹងធ្វើឱ្យទិន្នផលស្រូវទាំងអស់ត្រូវខូចខាតដោយសារទឹកជំនន់ជាមិនខាន ។ ក្រោយពីប្រមូលទិន្នផលស្រូវរួចរាល់ កសិករក៏ត្រូវជញ្ជូនវាទៅដាក់នៅលើទូក បន្ទាប់មក ដឹកជញ្ជូនស្រូវទាំងនេះទៅហាលថ្ងៃឱ្យអស់សំណើមនៅតាមចិញ្ចើមផ្លូវ ។ชาวนายโสธรลุยน้ำเกี่ยวข้าวนาปรังหนีน้ำท่วมก่อนได้รับความเสียหาย

អ្នកស្រី ទុនហួរដន ជាកសិករមកប្រមូលផលស្រូវដែលខូចខាតដោយសារទឹកជំនន់ប្រាប់ថា គាត់បានធ្វើស្រែនៅលើផ្ទៃដីចំនួន៣រ៉ៃ ។ នៅពេលស្រូវរបស់គាត់កំពុងតែចេញផ្លែល្អ ស្រាប់តែមានទឹកជំនន់បណ្តាលឱ្យជ្រុះស្រូវអស់ពីដើម ទាំងដែលវានៅពុំទាន់ចាស់ល្អ ។ អ្នកស្រី ទុនហួរដន បន្តថា គាត់សោកស្តាយណាស់ ដោយសារទឹកជំនន់លិចស្រូវអស់ ទើបគាត់ត្រូវចុះក្នុងទឹកដែលមានកម្ពស់ត្រឹមដើមទ្រូង ដើម្បីប្រមូលផលស្រូវតាមលទ្ធភាពដែលគាត់អាចប្រមូលបាន ។ยโสธร น้ำท่วมยังวิกฤต บ้านทรายงาม อ.คำเขื่อนแกเว กลายเป็นเกาะกลางทะเลน้ำท่วม  วอนรัฐอย่าลืมกัน น้ำท่วมหนักในรอบ 41 ปี - The Reporters

គេសង្កេតឃើញថា ផ្ទៃដីស្រែនៅភូមិសាយង៉ាម ឃុំកុតគង់ ស្រុកខាំឃឿនកែវ ត្រូវបានទឹកលិចជារៀងរាល់ឆ្នាំ ពីព្រោះភូមិនេះមានទីតាំងនៅជាប់ទន្លេឈី ។ ហេតុនេះ នៅពេលដល់រដូវទឹកជំនន់ម្តងៗ គឺទឹកក្នុងទន្លេឈី តែងហូរលិចផ្ទៃដីស្រែរបស់ពលរដ្ឋក្នុងតំបន់នេះជាប្រចាំ ។ កសិករភាគច្រើនបាននាំគ្នាងាកមកធ្វើស្រូវប្រាំងវិញ ប៉ុន្តែពួកគេនៅតែមិនអាចគេចផុតពីទឹកជំនន់ ៕Lower seasonal floods threaten Mekong Delta - VnExpress International ប្រភព ៖ Thai PBS