Home Blog Page 1525

ស្នាដៃបង្កើតប្រវត្តិសាស្ត្ររបស់ BLACKPINK ជាមួយសមិទ្ធផលដ៏អស្ចារ្យគ្មានក្រុមណាធ្វើដូចបាន

0

ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៦ ក្រុមចម្រៀងនារី BLACKPINK មានភាពមមាញឹកយ៉ាងខ្លាំងនៅលើវិស័យនេះរួមទាំងការងារសំខាន់ៗជាច្រើនទៀតនិងតំណែងជាទូតសុឆន្ទៈរបស់ពួកគេ។ ការទទួលបានជោគជ័យនេះសមាជិកទាំង៤ រួមមាន Lisa, Jennie, Rosé និង Jisoo ក៏មិនភ្លេចអរគុណទៅដល់ BLINKS ដូចគ្នាដែលជាការរួមចំណែកភាពល្បីល្បាញរបស់ក្រុមគេ។
ទោះយ៉ាងណាយើងមកដឹងទាំងអស់គ្នាថាតើចាប់តាំងពីក្រុមរបស់គេ Debut បានបង្កើតប្រវត្តិសាស្រ្តអ្វីខ្លះនៅក្នុងអាជីព៖Blackpink Members: Everything to Know– ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦៖ ក្រុមចម្រៀងនារី K-Pop ដំបូងបង្អស់ដែលមានវត្តមាននៅលើ Canadian Hot 100បទ “Playing With Fire” របស់ BLACKPINK បានឈរនៅលេខ ៩២ លើតារាង Canadian Hot 100 ដែលភាពអស្ចារ្យនេះបានធ្វើឱ្យពួកគេក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេមានឈ្មោះនៅទីនេះ ។
– ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ : កំណត់ត្រាតារាង Billboard
បទ “Ddu-Du Ddu-Du” បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៥៥ ដែលធ្វើឱ្យវាក្លាយជាបទជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មានដោយក្រុមនារី K-pop នៅលើតារាងនេះ។
– ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨៖ វីដេអូចម្រៀងកូរ៉េដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube វីដេអូសម្រាប់បទ “Ddu-Du Ddu-Du” ទទួលបានការចូលមើលចំនួន ៣៦.២ លានដងក្នុងរយៈពេល ២៤ ម៉ោងដំបូង ជាចំនួនច្រើនបំផុតក្នុងឆ្នាំ ២០១៨ ហើយក៏ជាបទដែលមានអ្នកមើលលឿនបំផុតដោយក្រុមចម្រៀងនារី K-pop ដែលរកបាន ១០០លាន views ក្នុងរយៈពេលត្រឹមតែ១០ ថ្ងៃប៉ុណ្ណោះ។K-Pop's Blackpink Was The Biggest Band in the World in October

– ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ៖ វីដេអូដែលមានអ្នកមើលច្រើនបំផុតដោយក្រុម K-Pop បទ“Ddu-Du Ddu-Du” បានបំបែកកំណត់ត្រា YouTube ក្លាយជាវីដេអូចម្រៀងដែលមាននអ្នកមើលច្រើនបំផុតដោយក្រុមនារី K-pop ។
– ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩៖ តារា K-Pop នារីដំបូងគេលើក្របទស្សនាវដ្តី Billboard ការចេញផ្សាយថ្ងៃទី២ ខែមីនា ២០១៩ គឺជាលើកទីមួយហើយដែលក្រុម K-pop នារីបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Billboard ដែលមាននៅលើក្របទស្សនាវដ្តីផ្សេងៗគ្នាជាក្រុមនិងលក្ខណៈទោលរបស់ពួកគេ។
– ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ៖ ក្រុម K-Pop ដំបូងគេដែលឈានដល់ ២០លាននាក់ Subscribers នៅលើ YouTube ដែលធ្វើឱ្យពួកគេក្លាយជាក្រុម K-pop នារីដំបូងគេដែលទទួលបានជោគជ័យនេះ។

– ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ ៖ បទ “Kill This Love” គឺជាវីដេអូតន្ត្រីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ YouTube ទទួលបានការចូលមើលចំនួន ៥៦.៧ លានដងក្នុងរយៈពេល ២៤ ម៉ោងហើយក៏ទទួលបានចំនួនអ្នកមើល ១០០លានដងក្នុងរយៈពេលតិចជាងបីថ្ងៃផងដែរ។Most-watched BLACKPINK videos that prove they are the revolution
– ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៩៖ ក្រុមចម្រៀងនារី K-Pop ដំបូងគេដែលសម្តែងនៅ Coachella មិនត្រឹមតែក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលមានវត្តមាននៅមហោស្រពតន្ត្រីប្រចាំឆ្នាំដ៏ធំនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាតួអង្គសំខាន់មួយនៅថ្ងៃបើកឆាកការប្រគំតន្ត្រីផងដែរ។
– ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៩៖ កំណត់ត្រាតារាង Billboard Hot 100៖ បទ “Kill This Love” របស់ក្រុមនេះបានបង្ហាញខ្លួននៅលេខ៤១ ដែលស្នាដៃនោះបានធ្វើឱ្យបទរបស់ BLACKPINK ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើតារាង Hot 100 ដោយក្រុមនារី K-pop ។

– ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩៖ ក្រុមចម្រៀងនារី K-Pop ដំបូងគេត្រូវបានទទួលស្គាល់ដោយ RIAAចំណាត់ថ្នាក់ខ្ពស់បំផុតដោយក្រុម K-pop នារីទាំងអស់ ដោយសមាគមឧស្សាហកម្មថតសម្លេងរបស់អាម៉េរិក។
– ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩៖ វីដេអូក្រុម K-Pop ដំបូងបង្អស់ដែលមានអ្នកចូលមើលចំនួន១ ពាន់លានដងនៅលើ YouTube ទៅលើបទ How You Like That ។Blackpink and the Limits of K-Pop Maximalism - The New York Times– ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០: កំណត់ត្រាពិភពលោកហ្គីណេស ក្រុមចម្រៀងនារីនេះបានជាប់ចំណាត់ថ្នាក់លេខបីក្នុងកំណត់ត្រាពិភពលោក Guinness ដោយសារវីដេអូចម្រៀងបទ “How You Like That” របស់ពួកគេ។ ជាមួយនឹងការចូលមើលច្រើនជាង ៨៦ លានដងក្នុងរយៈពេលត្រឹមតែថ្ងៃដំបូងនៃការចេញផ្សាយ វីដេអូនេះទទួលបានវីដេអូ YouTube ដែលមានអ្នកមើលច្រើនបំផុតរបស់ Guinness ក្នុងរយៈពេល ២៤ ម៉ោង វីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube ក្នុងរយៈពេល ២៤ ម៉ោង និងវីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោងដោយក្រុម K- Pop។

– ថ្ងៃទី ៣0 ខែសីហា ឆ្នាំ ២០២០៖ ក្រុម K-Pop នារីដំបូងគេដែលឈ្នះ VMA BLACKPINK បានក្លាយជាក្រុម K-pop នារីដំបូងគេដែលឈ្នះពានរង្វាន់ MTV Video Music Award ។
– ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១៖ កា្លយជាសិល្បករដែលមាន Subscribers ច្រើនបំផុតនៅលើ YouTube នៅពេលដែលក្រុម K-pop នេះទទួលបាន ៦៥.៥ លាននាក់ជាផ្លូវការ។
– ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២៖ សិល្បករដំបូងគេដែល Subscribers រហូតដល់ ៧៥លាននាក់នៅលើដោយរក្សាកំណត់ត្រាជាសិល្បករដែលមានអ្នកចុចSubscribeច្រើនជាងគេ។From BLACKPINK's Jisoo Not Being Able To Dance To Jennie Called Out For  Being Lazy - A List Of Most Hated Members Of The Hit K-Pop Band

– ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២៖ ពីមួយបទទៅមួយបទរបស់ BLACKPINK តែងតែបំបែកកំណត់ត្រាចាស់ៗជាក់ស្តែងក្រោយពីទម្លាក់វីដេអូចម្រៀង បទ “Pink Venom” មានអ្នកចូលមើល៩០.៤លានដងក្នុងរយៈពេលត្រឹមតែថ្ងៃដំបូងប៉ុណ្ណោះ។
– ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២៖ បទចម្រៀងនាំមុខគេពីអាល់ប៊ុម Born Pink មានចំណងជើងថា “Pink Venom” បានឈរនៅលេខ១មិនធ្លាប់ទទួលបានពីមុនមកនៅលើតារាងបទចម្រៀងដែលកំពុងពេញនិយមនៅសហរដ្ឋអាម៉េរិកនេះ។
– ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២២៖ ក្រុមចម្រៀងនារី K-Pop ដំបូងគេដែលឈរនៅលើតារាង Billboard 200
– ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣៖ Lisa បានបង្កើតកំណត់ត្រាពិភពលោក Guinness ថ្មីចំនួន ៣ ក្នុងនោះរួមមានកំណត់ត្រាជាសិល្បករ K-pop មានអ្នកតាមដានច្រើនជាងគេនៅលើIG អ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅក្នុងកម្មវិធី MTV Video Music Awards និងជាអ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅ MTV Europe Music Awards ។

– ថ្ងៃទី១៥និង២២ ខែមេសា ឆ្នាំ២០២៣៖ ក្រុមចម្រៀងអាស៊ីដំបូងគេបង្អស់ Headline នៅលើឆាក Coachella ជាព្រឹត្តិការណ៍តន្ត្រីដ៏ធំប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិក៕

វិស័យទេសចររបស់ប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ

0

វៀតណាម៖ យោងតាមស្ថិតិរបស់រដ្ឋបាលទេសចរណ៍ជាតិ (CDL) នៃប្រទេសវៀតណាមបានឱ្យដឹងថា នៅឆមាសទីមួយនៃឆ្នាំ ២០២៣ នេះចំនួនភ្ញៀវអន្តរជាតិទៅកាន់ប្រទេសវៀតណាមបានកើនឡើង ៩.៣ ដង ប្រមាណជិត ៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ដូច្នេះហើយបច្ចុប្បន្ន ប្រទេសវៀតណាមកំពុងស្ថិតនៅលើផ្លូវត្រូវទទួលភ្ញៀវអន្តរជាតិចំនួន ៨ លាននាក់បន្ថែមទៀត និងភ្ញៀវក្នុងស្រុកចំនួន ១០២ លាននាក់ ដែលកំណត់ដោយមជ្ឈមណ្ឌលជាតិទេសចរណ៍។Vietnam tourism expects full tourism recovery by 2025, ET TravelWorld News,  ET TravelWorld

មូលហេតុចម្បងដែលប្រទេសនេះមានកំណើនភ្ញៀវទេសចរគួរឱ្យកត់សម្គាល់គឺដោយសារ ការផ្លាស់ប្តូរឌីជីថលដ៏រឹងមាំក្នុងឧស្សាហកម្មទេសចរណ៍ ការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍន៍ប្រព័ន្ធអេកូ និងការលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាពគឺជាកត្តាសំខាន់ដែលរួមចំណែកដល់កំណើន និងភាពជោគជ័យនៃឧស្សាហកម្មទេសចរណ៍វៀតណាម។Visit Vietnam: The Official Tourism Website of Vietnam

យោងតាម National Geographic គិតត្រឹមរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរចិនជាង ៧៣៨.០០០ នាក់ ប្រមាណ៦១% ។ ដូចនេះ ចិនបានក្លាយជាប្រទេសដែលមានចំនួនអ្នកទស្សនាច្រើនជាងគេបំផុតនៅប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
អាចនិយាយបានថា ឧស្សាហកម្មទេសចរណ៍របស់វៀតណាមកំពុងបង្ហាញសញ្ញាខ្លាំងនៃការងើបឡើងវិញជាមួយនឹងចំនួនភ្ញៀវទេសចរដ៏ច្រើនមកពីជុំវិញពិភពលោក។ ក្រៅពីភ្ញៀវទេសចរចិន វេទិការបស់ប្រទេសនេះក៏បានកត់ត្រាចំនួនភ្ញៀវទេសចរដ៏ច្រើនដែលមកពីប្រទេសថៃ និងឥណ្ឌូណេស៊ី ផងដែរ។Vietnam Breaks Out of the Covid-19 Tourist Trap – Travelmaker Indonesia

ដូច្នេះហើយ ថ្មីៗនេះប្រទេសវៀតណាម និងក្រុមប្រឹក្សាទេសចរណ៍និរន្តរភាពសកល (GSTC) បានធ្វើការប្តេជ្ញាក្នុងការឧបត្ថម្ភវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពីគោលការណ៍ និងស្តង់ដារទេសចរណ៍ប្រកបដោយនិរន្តរភាពដែលដឹកនាំដោយ GSTC ក្នុងគោលបំណងយកចិត្តទុកដាក់លើនិរន្តរភាព បំពេញតម្រូវការរបស់អ្នកដំណើរ និងធានាថាសេវាកម្មរបស់ពួកគេតែងតែស្របតាមលក្ខណៈវិនិច្ឆ័យរបស់អ្នកប្រើប្រាស់ ដើម្បីគាំទ្រដល់កំណើននៃឧស្សាហកម្មទេសចរណ៍៕South Vietnam tourism: 19 most beautiful and famous destinations - Lily's  Travel Agency
ប្រភព៖cafef.com

ពេជ្រ វត្តី បង្ហាញអារម្មណ៍លើកដំបូងក្រោយផ្ទុះរឿងអាស្រូវជាមួយម្តាយបង្កើត

0

បន្ទាប់ពីផ្ទុះរឿងអាស្រូវក្នុងរង្វង់គ្រួសារ នេះជាលើកដំបូងហើយដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញសារទម្លាយពីអារម្មណ៍របស់ខ្លួន ខណៈកន្លងមកនេះមានអ្នកទាំងអ្នករិះគន់នាងថាជាកូនអកតញ្ញូ និងមានទាំងអ្នកគាំទ្រ មិត្តរួមអាជីពសិល្បៈចេញមកការពារ និងផ្តល់កម្លាំងចិត្តឱ្យនាងយ៉ាងច្រើន។

នៅថ្ងៃយប់ថ្ងៃទី២៣ ខែសីហា នៅលើហ្វេកប៊ុកផេក ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមកទម្លាយអារម្មណ៍ថា «ពីមុនខ្ញុំតែងលួចសួរទៅពិភពលោកថា ហេតុអ្វីបានជាពិភពលោកមួយនេះចិត្តអាក្រក់ជាមួយខ្ញុំម្ល៉េះ ពេលដែលកើតមកខ្ញុំអត់ចង់បានអ្វីទេ គឺចង់បានការស្រឡាញ់ដែលក្មេងកើតមកក្នុងជីវិតមួយនេះគួរតែមាន ហេតុអី្វយើងមិនទទួលបាន?May be a black-and-white image of 2 peopleនៅពេលដែលយើងធំឡើង យើងក៏ទទួលបានចម្លើយគ្រប់បញ្ហាដែលចូលមកក្នុងជីវិតយើងចង់ប្រាប់ថាក្នុងពិភពលោកនេះអាចមានថ្ងៃខ្លះចិត្តអាក្រក់ ចិត្តដាច់ជាមួយយើង តែយើងកុំចិត្តអាក្រក់ដាក់ខ្លួនឯងអី យើងមិនអាចបង្ខំអោយនរណាម្នាក់មកស្រឡាញ់យើងបានទេ ប៉ុន្តែយើងត្រូវតែស្រឡាញ់ខ្លួនឯងអោយបានច្រើនៗ នឹងមើលឃើញពីតម្លៃមនុស្សជុំវិញខ្លួនដែលផ្តល់ក្តីស្រឡាញ់ហើយឈរដើម្បីយើង »។May be an image of 2 people

បវរកញ្ញាល្បីឈ្មោះរូបនេះបន្តទៀតថា «អ្វីដែលធ្វើឱ្យខ្ញុំជួបប្រទះក្នុងពិភពលោកនេះមួយទៀតគឺ«ក្តីស្រឡាញ់មួយដែលមិនត្រូវការ ការតបស្នង» អរគុណសម្រាប់ ការការពារ ការស្រឡាញ់ពីមនុស្សសំខាន់ជុំវិញខ្លួន ការយកចិត្តទុកដាក់របស់អ្នកគាំទ្រចែតីទាំងអស់ ទោះបីយើងមិនជាប់សាច់ឈាមគ្នាក៏ដោយ ហើយក៏អរគុណសម្រាប់ពាក្យណែនាំល្អៗ ពាក្យលើកទឹកចិត្ត ក្នុងថ្ងៃដែលស្រីតីដួលក្រោកស្ទើតែមិនរួច មិនដឹងថាគួរប្រើពាក្យអ្វីដើម្បីអរគុណអោយសាកសម តែចង់ប្រាប់ថាអរគុណចេញពីចិត្តពិតៗពីមនុស្សម្នាក់នេះ។May be an image of 1 personខ្ញុំនឹងមិនធ្វើឱ្យអ្នកទាំងគ្នាខកបំណងទេ សន្យាថានឹងខំប្រឹងឱ្យរឹងមាំជាងពេលឥឡូវនេះ ដើម្បីខ្លួនឯងនិងមនុស្សជាទីស្រឡាញ់របស់ចែតីទាំងអស់គ្នា សន្យាថានឹងខិតខំរកអ្វីថ្មីៗ ដើម្បីតបស្នងនឹងការស្រឡាញ់ដែលឥតលក្ខខណ្ឌមកលើចែតី។ អរគុណគ្រប់រឿងរ៉ាវ គ្រប់បញ្ហា ដែលឈានជើងចូលមកក្នុងជីវិតមួយនេះ ហើយក៏អរគុណដល់ខ្លួនឯង ដែលតែងតែស៊ូរហូតមក មិនបោះបង់ខ្លួនឯងចោល ទោះដឹងថានៅពេលដែលឈរក្នុងចំណុចមួយនេះ ឆ្លងកាត់ឧបសគ្គច្រើនប៉ុណ្ណាក៏ដោយ »។

បន្ទាប់ពីទម្លាយសារខាងលើនេះហើយ អ្នកគាំទ្រជាច្រើននៅបន្តចូលរួមផ្តល់កម្លាំងចិត្តដល់ វត្តី បន្ទាប់ពីឆ្លងកាត់ស្រមោលឈឺចាប់ក្នុងជីវិតជាមួយម្តាយបង្កើតដែលមិនទទួលបានភាពកក់ក្តៅ និងទទួលបានការវាយប្រហារពីសំណាក់សាច់ញាត្តិខ្លួនឯង៕

 

សិង្ហបុរីរងការគំរាមបំផ្ទុះគ្រាប់បែក១៨ទីតាំង ផ្ដោតលើអគាររដ្ឋាភិបាល និស្ថានទូត

0

កាលពីព្រឹកថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី បានទទួលការគំរាមកំហែងពីក្រុមភេវរករ ថានឹងបំផ្ទុះគ្រាប់១៨ទីតាំង ផ្ដោតលើអគាររដ្ឋាភិបាល និងស្ថានទូតសំខាន់ៗទូទាំងប្រទេសិង្ហបុរី។

កងកម្លាំងពិសេសសិង្ហបុរី (SPF) បានបើកការស្រាវជ្រាវ និងរឹតបន្តឹងសន្តិសុខជាខ្លាំង ខណៈការរុករកឱ្យរយៈពេល១ថ្ងៃមិនទាន់មានរកឃើញគ្រាប់បែកណាមួយនោះទេ។Bomb threats at 18 locations including government buildings; police found no items of security concern - CNA

ទាក់ទងនឹងករណីនេះ កងកម្លាំងពិសេសសិង្ហបុរី យល់ឃើញថាវាគ្រាន់តែសារគំរាម ឬការបោកបញ្ឆោតរបស់ក្រុមភេវរករ ដែលបានផ្ញើ E-mail ចូលមកកាន់​​ Mail រដ្ឋបាលភិបាលសិង្ហបុរីតែប៉ុណ្ណោះ។

បើតាមព័ត៌មានដែលបានបែកធ្លាយ បញ្ជាក់ថានៅក្នុង Mail នោះ ក្រុមភេវរករ គ្រោងនឹងបំផ្ទុះអគារក្រសួងនិរន្តរភាព និងបរិស្ថាន។18 locations in Singapore receive alleged bomb threats on Aug 23, no 'items of security concern' found: Police - TODAY

ប៉ូលីសសិង្ហបុរី (SPF) បន្ថែមថា៖”ប៉ូលីសកំពុងស៊ើបអង្កេតករណីនៃការផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រភពនៃ Mail ដែលបានផ្ញើចូលរាជរដ្ឋាភិបាល។ ជនល្មើស ដែលប្រព្រឹត្តិអំពើនេះ នឹងជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ ពិន័យជាប្រាក់អតិបរមា ៥០,០០០ដុល្លារសិង្ហបុរី (ស្មើនឹង ៣៦,៨០០ដុល្លារអាមេរិក)៕Singapore police investigate bomb threats at 18 locations | Free Malaysia Today (FMT)Singapore police investigate bomb threats at 18 locations

ប្រភព៖ CNA

គម្រប់ខួបស្នេហ៍១ឆ្នាំ ភិទិ Surprise គូស្នេហ៍ដល់ថ្នាក់ហូរទឹកភ្នែក

0

ភ្លេចៗខ្លួនចំណងស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ និងអ្នកជំនួញអនឡាញ ឡុង ម៉ានីន មានរយៈពេល១ឆ្នាំហើយ ខណៈកន្លងមកនេះអ្នកទាំងពីរជួបព្យុះភ្លៀងរាប់មិនអស់ ឈ្លោះបែកៗ ខឹងងរងក់ដាក់គ្នាជាញយដងក៏មិនបែបគ្នាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ភិទិ បានធ្វើឱ្យគូស្នេហ៍ខ្លួនរំភើបចិត្តឡើងស្រក់ទឹកភ្នែកពេលលោកទៅ Surprise នាងដល់បន្ទប់តែម្តងជាមួយបាច់ផ្កាដ៏ស្រស់ស្អាតរួមជាមួយខំខេក។

ប៉ុន្មានថ្ងៃមុន អ្នកនាង ឡុង ម៉ានីន ដែលគេស្គាល់ថាជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ បានបង្ហោះសារប្លែកៗហាក់ដូចជារូបនាងកំពុងតែមានបញ្ហារកាំរកូសជាមួយ ភិទិ ដែលធ្វើឱ្យមហាជនផ្តើមសង្ស័យថាពួកគេទំនងមានរឿងឈ្លោះទាស់ទែងជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK26J-aL-efridzFU5J1u7tVBMKjsGnn7bdgySDI39Lup0UEfyOJ9EChRTnjswBFPxBDfz3Do5pmBFj7fOj5H98gUioO4VFHBR1jQTTBF9OjiW0F69PrxwFlA0mw-2U2_YQZRWTDe6WEdr1pvFHXt6PpISo4pN2dpWstwXxrl-eHGkDZH3swS4wJkqNG8/s1265/369901029_285568447573624_5988405994851181686_n.jpg
ទោះបីជាខឹងអន់ចិត្តនឹងគ្នាក្តី ប៉ុន្តែអ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រក្តីស្នេហ៍ពួកគេចាប់ផ្តើមមានរស្មីវិញបន្ទាប់ពីគេឃើញ ភិទិ និងគូស្នេហ៍ ប្រារព្ធខួបចំណងស្នេហ៍រយៈពេល១ឆ្នាំជាមួយគ្នា។

ជាមួយគ្នានេះដែរ នៅលើផេករបស់ ភិទិ បានបង្ហោះវីដេអូមួយដែលរូបគេទៅ Surprise ម៉ានីន ទោះបីជាកំពុងប្រឈមបញ្ហាជាមួយគ្នាតែគេមិនភ្លេចថ្ងៃគម្រប់ខួបនៃសេចក្តីស្រលាញ់ដែលមានរយៈពេល១ឆ្នាំនេះដែរ។ ភិទិ ក៏បានសរសេរចំណងជើងដែរថា

«ផុសអោយណាណីម្ដងមើល បើប៉ុណ្ណឹងហើយមិនត្រូវគ្នាទៀត ដឹងនិយាយថាមិច រៀនSurprise លើកដំបូង កុំមើល មុខដូចស្អីមិនដឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6yx6FTaUztEHyqrqtueMlv9U7a7b1IJwmJ2b0F3HgEikyBeRfrCIed7eZt6NF3YfDqWIOr_hOFhiQhYAkVMs0K0VjhOtVhSIVR2g6Bz-v4D8J3UxQ8-Py1VKt2cQJSQyE385GJeIyzsX9oOWlhlR8Jv2t6C7iMEWHn06CE0wNALYEiaU6FAIl11SjRTc/s1153/369849178_870236461340582_3739007000711435827_n.jpg

តាមរយៈវីដេអូនោះគេសង្កេតឃើញថា គូស្នេហ៍របស់ ភិទិ រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកសូម្បីអ្នកដែលបានទស្សនាវីដេអូនោះហើយក៏បានចូលទៅខម្មិនយ៉ាងច្រើនថាពួកគេក៏ស្រក់ទឹកភ្នែកដែរនៅពេលបានទស្សនាវីដេអូ Surprise របស់ភិទិ ទៅកាន់ ម៉ានីន ព្រមទាំងបានខម្មិនជូនពរឱ្យពួកគេស្រលាញ់គ្នាឱ្យបានច្រើនៗផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRhaZtWIdVFx_oVALrPQcJpEZ8U3rvk2xI14YFNEUEZGv5XgxhRYx2lHRW7wRYCv9ly9RINz4yZxd3McUIpceqLTde50jRQqRrZeefMxYDfkysct5NCPz6rFzQqgER1iUC37wVaC9Qp0Hh3PUaO72gQbkA2UODe0n8pordd6gqsEt3el_mb7R4nfWlII/s1285/369845744_870236344673927_8076645616695615660_n.jpg

 

ទេព ពិសិដ្ឋ ទម្លាក់បទ «20out now» ភ្លាមឆាណែលយូធូបឡើង Subscribers ក្រឺតៗ

0

មុនទម្លាក់បទ «20out now» ជាផ្លូវការបទចម្រៀងថ្មីមួយបទនេះរបស់ ទេព ពិសិដ្ឋ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅហើយពីសំណាក់យុវវ័យ មិនត្រឹមតែយុវវ័យទេសូម្បីតារាៗល្បីជាច្រើនបានដាក់បទនេះលេងនៅក្នុងទិកតុកយ៉ាងច្រើន។ ខណៈគ្រាន់តែទម្លាក់បទនេះជាផ្លូវការភ្លាមនៅលើឆាណែលយូធូបរបស់តារាចម្រៀងរូបនេះឡើង Subscribers ក្រឺតៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZa9Oe48qcfY9dDsAYygQM76ouB2UxIcqBioYw0cu7cbFeVX3k0D3YCb_HqF-1Cxr-CHkeRMSGqO8OBhpMIzvOLHDRTGVFiGlS_Kc0-muHV2K3iNNFE3AtxOmalWuRM3AWZJd7YTsQkeE2Znn8N6k_p19R0_mUn_zjU5T-8OipaAFch8HLbWpn6R9fo70/s1682/image_2023-08-24_11-35-05%20(2).png

រយៈពេលចុងក្រោយនេះមហាជនកាន់តែសម្លឹងឃើញពីទេពកោសល្យសិល្បៈរបស់តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ ក្រោយពីរូបគេនិយមច្រៀងបទបែបហ៊ីបហបវិញម្តង ជាពិសេសកាន់តែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជនក្រោយពីបង្ហាញខ្លួនជាមួយ វណ្ណដា ដោយភាពសិ្នទ្ធិស្នាល។ ខណៈអ្នកគាំទ្របានលើកឡើងថា វណ្ណដា ទំនងបានបណ្តុះបណ្តាលបង្ហាញផ្លូវដល់សិស្សប្អូនរូបនេះហើយទើប ទេព ពិសិដ្ឋ កាន់តែឡើងទឹកដៃមិនធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu8HoGdugSpuuCOrUspTjqE1D-Y1CwcPhiUVZfA1J7jnC-w3adt0360hbIHn8iv63d2mm-xxpIM-q1dak4xsfp8QnP0vuCy3YwcZ3L9CZS-ppimI9C8sBaCn-zmef1XlvfPIU3J01LIQYSYLQs6YNPCiDuQAQcfi8M8W6ES5BRW8Lweg2Ite9Rw7sVtD8/s2048/image_2023-08-24_11-35-05.pngអ្វីដែលកាន់តែចាប់អារម្មណ៍នោះ នៅយប់ថ្ងៃទី២៣ ខែសីហា បទចម្រៀងដែលកំពុងទទួលបានការគាំទ្រពីមហាជនមានចំណងជើងថា «20out now» របស់ ទេព ពិសិដ្ឋ បានទម្លាក់ជាផ្លូវការហើយនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់គេ។ ក្រោយពីទម្លាក់មួយបទនេះគេសង្កេតឃើញថាឆាណែលយូធូបរបស់គេកាន់តែឡើង Subscribers ជាបន្តបន្ទាប់តែម្តង ខណៈមានមតិយោបល់ជាច្រើនពីសំណាក់ទស្សនិក ដោយបានកោតសរសើរទៅលើបទចម្រៀងនេះដែលអាចទម្លុះទីផ្សារគួរឱ្យកត់សម្គាល់ផងដែរ។
គិតត្រឹម១៣ម៉ោងនៃការទម្លាក់បទ «20out now» ទេព ពិសិដ្ឋ ទទួលបានអ្នកទស្សនា 59K views និងមានអ្នកចុច Subscribed ជាង28K។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpPIC3vtVpUxG3Az9CVXS2QYUYtjFLw41WIyc6hyI5CM5USHIi9AEC8lFt3cOUnblBbDK3RYL7p8SZ0CrWVx71xCPymw2hyAQmZ6f3zYvB9lADeuUQ3IP3YN_j42N0v7je92ysrfoBjdJWAih0pdVWhY8H9yPl9GRyLWw3lkhbmvJ2flB8e6Ptds7_5Zk/s1676/image_2023-08-24_11-35-04.png

គូសបញ្ជាក់ថា ទេព ពិសិដ្ឋ កំពុងក្លាយជាតារាចម្រៀងវ័យក្មេងមួយរូបរះក្នុងចិត្តមហាជនទៅលើសិល្បៈរបស់គេខាងវិស័យរ៉េបដែលទៅអនាគតអាចជាធនធានមួយប្រកបដោយគុណភាពមានភាពជោគជ័យកាន់តែខ្លាំងលើអាជីពនេះ ព្រមជាមួយក្តីសង្ឃឹមថានឹងឆ្ពោះទៅកាន់ឆាកអន្តរជាតិនាថ្ងៃណាមួយដូចជា វណ្ណដា ៕

អត្ថប្រយោជន៍ និងផលប៉ះពាល់របស់ទឹកស្ពៃបៃតង

0

ទឹកស្ពៃបៃតង ឬទឹក Celery ថ្មីៗនេះកំពុងមានការពេញនិយមសម្រាប់អ្នកដែលស្រលាញ់សុខភាព។ ភេសជ្ជៈនេះមានសារធាតុចិញ្ចឹមខ្ពស់ និងមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពរាងកាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាក៏មានផលប៉ះពាល់ផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍និងផលប៉ះពាល់របស់ទឹកស្ពៃបៃតងឬទឹក Celery៖Easy Celery Juice Recipe (Juicer or Blender) - Clean Eating Kitchen

អត្ថប្រយោជន៍របស់ទឹកស្ពៃបៃតងឬទឹក Celery៖

  1. Celery គឺជាបន្លែដែលមានថាមពលទាប និងសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ដូច្នេះវាសាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ឱ្យនៅថេរ។
  2. Celery មានប៉ូតាស្យូមខ្ពស់ដែលមានឥទ្ធិពលជួយកាត់បន្ថយការហើម។
  3. ជួយឱ្យសរសៃឈាមរត់ទៅកាន់ផ្នែកផ្សេងៗបានល្អ ជាពិសេសបេះដូង និងកាត់បន្ថយហានិភ័យនៃការកើតជំងឺខួរក្បាល។
  4. ជួយសម្រួលសម្ពាធឈាមឱ្យមានតុល្យភាព និងកាត់បន្ថយការឡើងសម្ពាធឈាម។
  5. Celery ស្រស់មានវីតាមីន C ខ្ពស់ដែលជំរុញប្រព័ន្ធភាពស៊ាំប្រឆាំងនឹងបាក់តេរី។Celery Juice | The Recipe Critic

ផលប៉ះពាល់របស់ទឹកស្ពៃបៃតងឬទឹក Celery៖
ដោយសារទឹក Celery មានប៉ូតាស្យូមខ្ពស់ ដូច្នេះអ្នកដែលមានជំងឺតម្រងនោមគួរតែញ៉ាំដោយប្រុងប្រយ័ត្ន ព្រោះបើទទួលទានក្នុងបរិមាណច្រើន វាអាចនាំឱ្យមានជាតិប៉ូតាស្យូមលើស៕Is Celery Healthy? Here's What a Dietitian Says
ប្រភព៖ sanook

ធីតាឯកសង្ក្រាន្ត២០២០ ពេជម្នី កំពុងធ្វើឱ្យមហាជនចាប់ភ្លឹកស្អាតហើយច្រៀងពីរោះទៀត

0

នៅលើបណ្តាញសង្គមមហាជនកំពុងតែចាប់អារម្មណ៍ស្រីស្អាតម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ជាពិសេសទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបង្ហើរសំឡេងក្នុងបទចម្រៀងមួយបទមានចំណងជើងថា «ចន្រ្ទារំពឹង»។ មិនចម្លែកនោះទេដែលនារីរូបនេះទទួលបានការសរសើរថាមានសម្រស់ស្រស់ស្អាតព្រោះនាងគឺជា ធីតាឯកសង្ក្រាន្ត២០២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdOe6aJLmNNn4hq9n76js7twdq28_sLISVHhXzT5QEg5uUSQAeihrwQ5uOrtdH_M9eprsyMPTblTLUC20VQAeL5FIhr0HxxbfeSOKAvGCb8PxUI_z3SGhfhx_SXBwa90Xwf52yav1_NtH9ncRW_fIm-7mL_5gKqeV0OdiJeVUsumamgEhDOCeTYlv_HJw/s2048/343976459_786137059492292_9078990295831751141_n.jpg

ស្រីស្រស់ ប៊ុន្លឿម ពេជម្នី គឺជាម្ចាស់ជ័យលាភីលេខ២ក្នុងកម្មវិធី «ធីតាឯកសង្ក្រាន្ត២០២០» ជាអ្នកខេត្តសៀមរាប ដែលតារាម៉ូឌែល និងសម្តែង។ ដោយមានសម្រស់ស្រស់សោភានាងទទួលបានឱកាសការងារជាច្រើនទៅការថតសំអាងការ។

អ្វីដែលកាន់តែចាប់អារម្មណ៍មិនត្រឹមតែមានរូបសម្រស់ និងសមត្ថភាពខាងលើនោះទេ តែធីតាឯកសង្ក្រាន្ត២០២០រូបនេះកំពុងតែធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីបង្ហើរសំឡេងទៅលើបទចម្រៀងមានចំណងជើងថា «ចន្រ្ទារំពឹង» ដែលជាសំនៀងដើមរបស់តារាចម្រៀង ចេន សាយចៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpNzK4mMezMuP9Yse0Ah4cMKmeanjsdalGBRBSqnvenmh0I-o9kyXcvLofUoTQ8ahjQbqlPXxUzQLeIJ0a7jVijutWk_hQohaXshVnzZSZ91o649_c7SxwgSblUpAjv_tl5lwYPluUn9XqucXP7QiR0x4wHoMZwnwN5Q6HEZ2PIWNMdXQAddXBWl7dbW4/s2048/333252584_712743987246499_6065391404178366715_n.jpg

នៅលើគណនីទិកតុករបស់ ពេជម្នី មានឈ្មោះថា selinaa ក្រោយពីបង្ហោះរីដេអូដែលខ្លួនច្រៀងបទខាងលើនេះរួចត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងដោយពោលសរសើររូបនាងថា ស្អាត ឆ្លាត ហើយថែមទាំងច្រៀងពីរោះទៀត រួមទាំងមតិយោបល់សរសើរនាងជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅនេះ ពេជម្នី ក៏ទទួលបានការកោតសរសើរពីទឹកដមសំឡេងរបស់នាងដូចគ្នាក្រោយពីCOVERបទពីដើមមួយបទមានចំណងជើងថា «ផ្ការីកលើមេឃ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfPO9FbYhr_ljMukrDUq0w-3UqLdVWbssmG7JLiS-Pik14RfwqPorPvr977A1-uBe5z2WKNXjKROxY7S6hbrLwvPD8g0j67VXUrz7em9PVY5VUEaHKCbcOJOQ1CbdtFOmFXzhkFrT6YVFjkmfyz5Jcvoci0r4bFIJh-fi0Dv_2qFbRHRuFu8EIrdXgJuw/s1406/341845105_1014367846197076_5979855349459528992_n.jpg

 

តើការស្កេន MRI គឺជាអ្វី? តើ MRI អាចពិនិត្យអ្វីបានខ្លះ?

0

MRI មានឈ្មោះពេញ Magnetic Resonance Imaging គឺជាម៉ាស៊ីនពិនិត្យ និងថតរូបភាពដោយម៉ាញេទិក។ ម៉ាស៊ីននេះ ត្រូវបានគេប្រើក្នុងការធ្វើរោគវិនិច្ឆ័យរបស់អ្នកជំងឺ ដើម្បីព្យាបាល និងតាមដានលទ្ធផលដោយផ្អែកលើលក្ខណៈសម្បត្តិម៉ាញ៉េទិចនៃអាតូមអ៊ីដ្រូសែន ដែលជាសមាសធាតុសំខាន់នៅក្នុងខ្លួនមនុស្សដូចជាម៉ូលេគុលទឹក (H2O) ជាដើម។

របៀបពិនិត្យ MRI ជាដំបូងអ្នកជំងឺត្រូវគេងក្នុងម៉ាស៊ីនរយៈពេល ៣០នាទី ឬច្រើនម៉ោងអាស្រ័យលើប្រព័ន្ធសរីរាង្គដែលត្រូវពិនិត្យ។ ម៉ាស៊ីននេះមានទទឹងប្រហែល ៦០ សង់ទីម៉ែត្រ ហើយនឹងមានឧបករណ៍ទទួលសញ្ញា។ នៅពេលដែលអ្នកជំងឺស្ថិតនៅក្រោមវាលអេឡិចត្រូ ឧបករណ៍នេះនឹងបញ្ចេញរលកវិទ្យុនៃប្រេកង់ជាក់លាក់មួយ ដើម្បីជំរុញប្រព័ន្ធសរីរាង្គដែលត្រូវពិនិត្យ បន្ទាប់មកបានបំប្លែងទៅជាសញ្ញារូបភាពនៅលើអេក្រង់។MRI - Northeast Georgia Health System

MRI មានតួនាទីពិនិត្យសរីរាង្គកាយរបស់មនុស្សទាំងអស់ដូចជា ខួរក្បាល បេះដូង ពោះវៀន ក្រពះ និងសួតជាដើម-ល-។ ហើយអ្វីដែលពិសេស MRI អាចរកឃើញភាពមិនធម្មតានៅក្នុងខួរក្បាល ឬក្នុងតំបន់សុដន់ និងបេះដូង រួមជាមួយភាពមិនធម្មតានៃសរីរាង្គផ្សេងៗនៅក្នុងពោះ ស្បូន និងអូវែចំពោះស្ត្រី ឬក្រពេញប្រូស្តាតបុរស និងភាពមិនប្រក្រតីនៃខួរឆ្អឹងខ្នងជាដើម។Single MRI scan promises to diagnose early- and late-stage Alzheimer's

ដូច្នេះ MRI មានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-អាចផ្តល់រូបភាពដែលបែងចែកយ៉ាងច្បាស់រវាងជាលិកាផ្សេងៗដោយត្រឹមត្រូវបំផុត

-អាចត្រូវបានប្រើដើម្បីពិនិត្យគ្រប់ប្រព័ន្ធនៃរាងកាយទាំងអស់ ជាពិសេសនៅក្នុងផ្នែកដែលមិនមែនជាឆ្អឹងដូចជាប្រព័ន្ធខួរក្បាល សរសៃប្រសាទនៅក្នុងខ្លួន សាច់ដុំ ឬសរសៃពួរជាដើម-ល-។MRI scan: procedure, uses, and side-effects

-មានបច្ចេកទេសពិនិត្យពិសេសជាច្រើន ដូចជាការពិនិត្យអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាលស្រួចស្រាវ។ ការរកឃើញកម្រិតជីវគីមី ដើម្បីបែងចែកប្រភេទនៃដុំពក និងការពិនិត្យសរសៃឈាមនៅទូទាំងរាងកាយ-ល-។

-មិនបង្កឱ្យមានការឈឺចាប់ណាមួយដល់រាងកាយរបស់អ្នកជំងឺឡើយ រួមទាំងគ្មានគ្រោះថ្នាក់ពីវិទ្យុសកម្ម និង មានសុវត្ថិភាពខ្ពស់។

-មានប្រយោជន៍ណាស់ក្នុងការពិនិត្យមើលអ្នកជំងឺកុមារ ព្រោះមិនមានគ្រោះថ្នាក់ដោយវិទ្យុសកម្ម កើតឡើងពីការប្រើប្រាស់កាំរស្មីអ៊ិចនោះទេ៕Frequently Asked Questions about MRI Scans
ប្រភព៖sanook

ក្រសួង គ្រោងសាងសង់ផ្លូវរថភ្លើងចេញពីព្រលានយន្តហោះសៀមរាបថ្មី តភា្ជប់មកកាន់ក្រុងសៀមរាប

0

ជាមួយនឹងការសាងសង់រួចជាស្រេចនូវព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ ពេលនេះក្រសួងសាធាណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សានូវលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងធុនស្រាល ដែលមានគោលដៅពីអាកាសយានដ្ឋានសៀមរាបអង្គរ មកកាន់ក្រុងសៀមរាប។May be an image of 7 people and text

វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន China Metro លោក ស៊ី សាវមីង  បានឱ្យដឹងថា៖”គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចាស់ និង មួយទៀតស្ថិតនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេសនៅបន្តចុះធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យផលប៉ះពាល់នានា ព្រោះការធ្វើសាងសង់នេះ ត្រូវឆ្លងកាត់តំបន់ការពារ ដែលគ្រប់គ្រោងយអជ្ញាធរជាតិអប្សរា”។May be an image of 1 person

សូមបញ្ជាក់ផងដែរ ព្រលានយន្តហោះសៀមរាបថ្មី នឹងដាក់សម្ពោធជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕May be an image of ‎train, map and ‎text that says '‎Credentials China Metro Project Team Strictly Private Confidential Modernization of Trains, Control System and Tracks of South Amercia Subway Line Employer: City south America Mode: EPC+Financing+Maintenance Overview Period: Project This City Metro years (construction nas stations length service period 15 years) 18.83 years. maintenance metro verall upgrading enovatian meto enicies and maintenance Upgrade and maintenance signal system. Financing etc ر×××‎'‎‎https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyfBaMZnhaK1BCk7hdYht9M37yjAHNe-A3r2Xp6Ibw2PTdjk2nG_sm6CKF5HlBYF9I7Qh5hyt-qe9bi7Z50xWBls39SIq7M2HixGBEL4zZVN5Siwg6uvfCwv0ZqeR5S34RJyZNGomUFKNiX4BIhDxmPgmPpIDh9DqbA4Jdu8HgKX3S06b53oMDUCCv/s1280/337814547_1160426171289754_1011623983087222386_n.jpgព្រលានយន្តហោះសៀមរាបថ្មីគ្រោងបើកដំណើរការនៅខែតុលាខាងមុខនេះ