ប្រទេស Jamaica ៖ សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេស Jamaica បានសរសេរនៅក្នុងបណ្តាញសង្គមឈ្មោះ X (ឬ Twitter) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ថា កូនសិស្សថ្នាក់បឋមសិក្សាជាង៦០នាក់ក្នុងសាលារៀនមួយកន្លែងនៅតំបន់ St Anne’s Bay ទីក្រុង Kingston ប្រទេស Jamaica បានធ្លាក់ខ្លួនឈឺភ្លាមៗ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារពួកគេមានអាការៈក្អួតចង្អោរ និងឃើញរូបភាពគួរឱ្យភ័.យខ្លា.ច ។ កូនសិស្សទាំងនេះបានធ្លាក់ខ្លួនឈឺក្រោយពីនាំគ្នាហូបនំផ្សំពីកញ្ឆា ហើយកូនសិស្សខ្លះមានអាការៈជំងឺធ្ងន់ធ្ងរ ។
នាយកសាលារៀននេះលើកឡើងថា មានអ្នកលក់នំតែម្នាក់ប៉ុណ្ណោះដែលបានយកនំផ្សំកញ្ឆាមកលក់ឱ្យក្មេងៗក្នុងសាលា ។ បើតាមការត្រួតពិនិត្យឃើញថា ស្លាកសញ្ញាដែលបិតនៅលើនំបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា «ហាមលក់នំនេះឱ្យក្មេងៗជាដាច់ខាត» ។
ការបរិភោគនំផ្សំពីកញ្ឆានេះនឹងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ពីព្រោះវាមានសារធាតុ Cannabinoids ក្នុងបរិមាណ១០០មីល្លីក្រាម ហើយជាញឹកញាប់ គេបានរកឃើញសារធាតុនេះក្នុងកញ្ឆាដែលមានបរិមាណច្រើនសម្រាប់មនុស្សពេញវ័យ ។ ចំណែករដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបញ្ជាក់ថា សារធាតុ Cannabinoids អាចធ្វើឱ្យអ្នកបរិភោគកើតអាការៈស្រវឹងបាន ។/cloudfront-us-east-2.images.arcpublishing.com/reuters/WCET2HLMNVNYBHUZJ2MRZ4XTBA.jpg)
ចំណែកក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគេនឹងព្យាយាមជួយសង្គ្រោះកូនសិស្សដែលធ្លាក់ខ្លួនឈឺទាំងនេះឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យកូនសិស្សឆាប់បានជាសះស្បើយ ។ កូនសិស្សដែលធ្លាក់ខ្លួនឈឺទាំងនេះ ភាគច្រើនមានអាយុចាប់ពី៧ឆ្នាំ ដល់១២ឆ្នាំ ៕ ប្រភព ៖ Mono News










