ប្រទេសឥណ្ឌា៖ យោងតាមរដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានចាប់ផ្តើមសម្រាប់អ្នកបាត់ខ្លួនជាង ១០០ នាក់នៅភាគឦសាននៃប្រទេសឥណ្ឌា បន្ទាប់ពីទឹកជំនន់ភ្លាមៗបានហូរកាត់រដ្ឋ Himalayan នៃ Sikkim កាលពីថ្ងៃទី៤ ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងបំផ្លាញផ្លូវថ្នល់ រួមទាំងស្ពានធំៗជាច្រើន។Ignored red flags triggered flash floods in Sikkim | Mint

មូលហេតុដែលប្រទេសឥណ្ឌាជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរបែបនេះ គឺដោយសារព្យុះភ្លៀងខ្លាំង បង្កឱ្យបឹងទឹកកក Lhonak ដ៏ធំបំផុតរបស់ប្រទេសនេះ បានផ្ទុះដោយបញ្ជូនទឹកយ៉ាងច្រើន និងកំទេចកំទីចុះពីលើភ្នំ នេះបើយោងតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO)។ បឹងទឹកកក Lhonak មានផ្ទៃទឹកប្រហែល ១៦៧.៤ ហិកតានៅថ្ងៃទី ២៨ ខែកញ្ញាខណៈដែលថ្ងៃទី ៤ ខែតុលាថ្មីៗនេះបង្ហាញថាបឹងបានកាត់បន្ថយទឹកជាងពាក់កណ្តាល ដែលបច្ចុប្បន្នបឹងនេះមានចំនួនទឹកប្រហែល ៦០.៣ ហិកតា។Sikkim cloudburst: Five dead and 23 missing in northeast India following  flash floods | CNN

រដ្ឋមន្ត្រីឥណ្ឌាបាននិយាយថា ឥទ្ធិពលនៃព្យុះបានធ្វើឱ្យលំហូរទឹកនៃបឹង Lhonak ហូរយ៉ាងលឿនចុះតាមដងទន្លេ Teesta ក្នុងជ្រលងភ្នំ Lachen របស់ Sikkim ដោយបង្កើនកម្រិតទឹកខ្ពស់ជាងធម្មតា ១៥-២០ ហ្វីត។ ដូច្នេះ យោងតាមវីដេអូបានបង្ហាញពីទឹកជំនន់ភក់ហូរហៀរយ៉ាងលឿនតាមដងទន្លេ និងផ្ទះជន់លិចដែលពោរពេញដោយភាពកខ្វក់ និងកំទេចកំទី ខណៈដែលរូបភាពជាច្រើនក៏បានបង្ហាញពីក្រុមស្វែងរកដោយប្រើម៉ាស៊ីនជីក និងរុករកមនុស្សដែលបានបាត់ខ្លួនផងដែរ៕Sikkim, India floods: Search and rescue launched for 100 missing as flash  flooding kills 14 | CNN