Home ព័ត៌មានជាតិ គ្រីស ឌីណា កំពុងរងការវែកញែកជាមួយនឹងគ្រូបង្រៀនតាមអនឡាញម្នាក់

គ្រីស ឌីណា កំពុងរងការវែកញែកជាមួយនឹងគ្រូបង្រៀនតាមអនឡាញម្នាក់

84
0

គ្រីស ឌីណា ដែលជាអ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាពមួយរូបកំពុងរងនូវមតិប្រតិកម្មចម្រុះដោយមនុស្សមួយចំនួនរិះគន់លោកថាគ្មានសីលធម៌បន្ទាប់ពីសួរសំណួរវាយបកទៅកាន់លោកគ្រូបង្រៀនម្នាក់តាមប្រព័ន្ធអនឡាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgAMQi9yK85tceDjk4SF6FxCX6KzyXLd-pSxquLwaExIbEV9zaRO1PtqU3IcboyvM6r7YCX-KAOaAiMqkrUCvLWfbPF3FdV7v9pRSEnf9D0UvNI7KfhQOaEppmw2924vBScaullU6RedDpiTxe2VsvGStg1CeYjnVTkrApt8x72Jil1CRw3Uese-vETvE/s4096/image_2026-06-29_09-14-57.png

ជុំវិញនៃបញ្ហានេះបានចាប់ផ្តើមបន្ទាប់ពីមានផេកមួយឈ្មោះថា « English with Vanndeth» យុវជនខ្មែរខ្លះ កើតមកភ្លាមចង់ក្លាយជា Content Creator យុវជនវៀតណាមប្រឹងរៀនបាន IELTS 9.0 + SAT (គណិត + អង់គ្លេស) ពិន្ទុឡើងខ្ពស់»។ ប្រយោគមួយនេះបានជំរុញឱ្យ គ្រីស ឌីណា បានចែករំលែកការបង្ហោះនេះអមដោយពាក្យសម្តីថា «IELTS ខ្ញុំ 8.5 បាទ
IELTS គ្រូប៉ុន្មានដែរ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW_RUBcyD3KxKugqnbyJAGSW6_cwbwqUSxbjAHq75Tf2mDP1Ere3nh2ubBb6cwo5oP2tkfkTMTSkxgXLhyphenhyphenzbP0Nf317pwPx7BJwgKm1xSh552_3s7mSKXk_dOjxcA76YrvzHPNAcqwXjz8EHaTZxcmAxeGnlVupCVRcYHIzpwXwUbDIxy6x2dTLR7m5ho/s1024/image_2026-06-29_09-14-56.png
មិនត្រឹមតែមានការចែករំលែកបកសួរទៅកាន់ទៅកាន់ផេក «English with Vanndeth» ប៉ុណ្ណោះទេប៉ុន្តែ គ្រីស ឌីណា បានចេញវីដេអូវែកញែកលើកឡើងពីបញ្ហាដែលជាហេតុធ្វើឱ្យរឿងកាន់តែរីកសាយភាយ។ ក្រោយមកគ្រូបង្រៀនរូបនេះបានពន្យល់ទាក់ទងនឹងខ្លឹមសាររបស់ខ្លួនដែលបានបង្ហោះដោយកត់សម្គាល់ថាលោកនិយាយថា «យុវជនខ្មែរខ្លះមិនមែនទាំងអស់នោះទេហើយ ឌីណា មិនស្ថិតនៅក្នុងចំណោមពាក្យថាក្មេងឡើយចង់ធ្វើអ្វីក៏ធ្វើទៅ។ លោកគ្រូបានពន្យល់ថាមូលហេតុដែលមានការបង្ហោះបែបនេះដោយសារឪពុកម្តាយសិស្ស ដែលមានកូនកំពុងរៀនជាមួយលោកអត់រៀនទេ អាយុ១២ ឆ្នាំ មួយថ្ងៃ ៗ គិតតែ លក់ Account Game ,Tik Tok និង Facebook ហើយ ដោយចង់ក្លាយជា Content Creator លក់បែបហ្នឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcnLA-m3flFVduVCSr5pqeksBaWFZEcseiPEima-Dm6r3WD_JLxxCiN-_l7cHVBMvYKveBh1KcU3-FXPJPY-zWn_kzHMlnhHY6lbJWecVW1Cu0oKzthdZ9GzYb1rEuTnsQuEgLJt8dnkEYLAMTCVuwdS7GTIQttjmba5VCCq8EUlgJkBycnTeEK0LSck/s1798/Screenshot_20260628_190347_Facebook.jpg
ជាមួយគ្នានេះ «English with Vanndeth» បានលើកឡើងថាចរិតការ សួរបកនេះ វាពិតជាមិនថ្លៃថ្នូរ ជា Content Creator ទេហើយវាខុសច្បាប់ក្រមព្រហ្មទណ្ឌ ក្នុងបទបង្អាប់ ប្រមាថ គ្រូបង្រៀនជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8GUlDhWKrWp1zj8KKRWz8pFHWookvKp6eYz4awIhvKCPbagdIfXqSSjYsy81IM_7C9225vLQV2zbRDyqnkK1c_O7yseqza1tI2MS3YQU1d11Rp6dPiBz1K5TnYH60K-xrSVSrwjY1vSL4jo725f9tBri9wxSdAhl4a9khguGK9jzNB1rE23uyNVKubDQ/s1358/image_2026-06-29_08-46-34%20(2).png
បន្ទាប់ពីរងនូវភាពចម្រូងចម្រាសពេញបណ្តាញសង្គមមនុស្សជាច្រើនបានរិះគន់អ្នកបង្កើតមាតិការូបនេះថាគ្មានសីលធម៌។ អ្នកខ្លះថែមទាំងនិយាយថា ឌីណា មាន IELTS 8.5 ប៉ុន្តែកម្រិតសីលធម៌ ០។ មិនទាន់ចប់នោះទេ បន្ទាប់ពីលោកគ្រូបង្រៀនតាមអនឡាញនេះបានចេញពន្យល់ការរបស់ខ្លួន គ្រីស ឌីណា បានចែករំលែកការបង្ហោះមួយទាក់ទងនឹងសំណេរកាលពីមុនរបស់ «English with Vanndeth» ដែលនិយាយទាក់ទងនឹងក្មេងៗលេងហ្គេម។ គ្រីស ឌីណា បានសរសេរថា «ហាក តាមពិតគាត់គ្រូបង្វឹក Telegram MMO ?»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX9X3u6fUGEaNqvzJMxYj2E33GjLb-UEixwPcsLDXAbmZyxfbqrnYi3k1lpJKrH-8xlGOTwoYHz73eTYr8uHhRBLpwgZAcUW-igFXPDOugTIB613jzmDqMhJxA_2QRXf_37jOGtBXpw7Urozm8uVY7Qcff3SA-n9IRyDo4_ZU6MGhJgXYLqnJYIADj9pY/s636/image_2026-06-29_09-14-57%20(2).png

ជាមួយគ្នានេះដែរ គ្រីស ឌីណា បានឆ្លើយតបទៅនឹងការខម្មិនមួយថា «ក្មេងៗចង់ធ្វើជា Content Creator គ្មានអីខុសទេ តែនេះគាត់ចង់និយាយថាអោយតែ ក្មេងៗចង់ធ្វើជា Content Creator ពួកគាត់មិនខិតខំរៀន? តើគាត់បានការអះអាងពីណាមក? ហើយប្រៀបធៀបកូនខ្មែរយើងទៅ ក្មេងៗវៀតណាមទៀត ទោះបីយើងមិនមានភាពធូរធារដូចគេ»៕