ប្រទេសវៀតណាម ៖ កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក Pham Minh Trinh នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើដំណើរទៅទស្សនាការិយាល័យធំរបស់ក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Synopsys ព្រមទាំងគាំទ្រឱ្យក្រុមហ៊ុនទាំងពីរនេះ ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតនៅសហរដ្ឋអាមេរិកចូលមកវិនិយោគក្នុងឧស្សាហកម្មបន្ទះឈីបនៅប្រទេសវៀតណាម ។PM Pham Minh Chinh pays first official visit to Cambodia

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ក្នុងកិច្ចប្រជុំអំពីអាជីវកម្មបច្ចេកវិទ្យានៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោក Pham Minh Trinh នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងថា វៀតណាមទទួលស្វាគមន៍ជានិច្ចចំពោះវិនិយោគិនគ្រប់រូបដែលចូលមកវិនិយោគនៅវៀតណាម ។ ការធ្វើដំណើរទៅកាន់ទឹកដីអាមេរិករបស់លោកនាយករដ្ឋមន្ត្រីវៀតណាមលើកនេះ កើតឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅក្រុងហាណូយ កាលពីខែកញ្ញា ឆ្នាំ២០២៣ ។ មេដឹកនាំប្រទេសទាំងពីរបានប្រកាសពង្រឹងទំនាក់ទំនងទ្វេភាគី និងសហការគ្នាបន្ថែមទៀតលើផ្នែកជាច្រើនដូចជា ឧស្សាហកម្មបន្ទះឈីប AI និងសារធាតុរ៉ែសំខាន់ៗ ។NVIDIA, ASML, TSMC and Synopsys Set Foundation for Next-Generation Chip  Manufacturing | NVIDIA Newsroom

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសន្យាថា នឹងផ្តល់ភាពងាយស្រួលចំពោះក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Synopsys សម្រាប់ការវិនិយោគនៅវៀតណាម នាថ្ងៃអនាគត ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ថា ក្រុមហ៊ុន Nvidia ត្រូវការសហការជាមួយវៀតណាមក្នុងឧស្សាហកម្មបន្ទះឈីប IT និង AI ខណៈក្រុមហ៊ុន Synopsys មានគម្រោងសាងសង់មជ្ឈមណ្ឌលរចនាបន្ទះឈីបនៅវៀតណាម និងបានចុះហត្ថលេខាលើ MOU ជាមួយក្រសួងព័ត៌មាន និងក្រសួងវិនិយោគរបស់វៀតណាមរួចរាល់ហើយ ។ ទោះយ៉ាងណា ក្រុមហ៊ុនទាំងពីរនេះពុំទាន់បានបញ្ចេញយោបល់អ្វីពាក់ព័ន្ធនឹងការលើកឡើងខាងលើទេ ។Green Microchip Set In A Blue Printed Circuit Board Stock Photo - Download  Image Now - iStock

ចំណែក Intel គឺជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានសាងសង់រោងចក្រទំហំធំបំផុតសម្រាប់ការដំឡើង, ការវេចខ្ចប់ និងការធ្វើតេស្តបន្ទះឈីបនៅប្រទេសវៀតណាមរួចហើយ ។ ដូចគ្នានេះ ក្រុមហ៊ុនគូប្រជែងដូចជា Amkor ក៏កំពុងសាងសង់រោងចក្រទំហំធំផងដែរសម្រាប់ការដំឡើង និងការធ្វើតេស្តបន្ទះឈីបនៅជិតទីក្រុងហាណូយ ៕ ប្រភព ៖ AEC connect