Home តារាជាតិ ចាន់ សុបញ្ញា និង គង់ ចំរើន ត្រូវគេចោ.ទថាដណ្តើមគ្នាច្រៀង ខណៈការពិតទំនងបែបនេះ

ចាន់ សុបញ្ញា និង គង់ ចំរើន ត្រូវគេចោ.ទថាដណ្តើមគ្នាច្រៀង ខណៈការពិតទំនងបែបនេះ

92
0

ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia រដូវកាលទី១ និង គង់ ចំរើន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ថាអ្នកទាំងពីរសហការគ្នាមិនល្អ ដណ្តើមគ្នាច្រៀង។ លើសពីនេះ បញ្ញា មានការរិះគន់ច្រើនទៅលើការច្រៀងរបស់លោក ខណៈការពិតទំនងដោយសារតែហេតុផលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54K98r_taThAFFJ3ykd9gi5DZ6wtP1zYZUKNzam354TPscE1bLkeuAr36CPVCDqJxCB40s5xyTwFcxeYdlQelI7X-Z4KS2h5ipH93KltHvPfZXPZdFSIHwJ5_3k_aMzsA-0n8vm-9r29ACuKiWwiIi97IpeyFr4cd6uWoozUTlD5jBdAuEC_0kqgxKyY/s2048/image_2026-06-27_15-09-45%20(3).png

កាលពីពេលថ្មីៗនេះ ចាន់ សុបញ្ញា និង គង់ ចំរើន បានបង្ហាញខ្លួនជាមួយគ្នានៅក្នុងកម្មវិធីប្រគំតន្រ្តីមួយដោយអ្នកទាំងពីរបានលើកយកបទ «ស្រលាញ់អ្នកណាក៏គេមានសង្សារ» មកបកស្រាយ។ វីដេអូរបស់តារាចម្រៀងទាំងពីររូបដែលធ្លាប់ប្រកួតក្នុងកម្មវិធីតែមួយបានរីករាលដាលយ៉ាងឆាប់រហ័សនិងមានការទស្សនារាប់រយKដង ប៉ុន្តែក៏ទទួលបានមតិប្រតិកម្មជាច្រើនដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdtCDo_T_9srlK48fnv5RkPTaAu4Dd0KT20IZ3tuI5AvvFeisRT3Y8LI6JaLTB_8pwPkfqCbn_jEG_OI1W1PY18cDX1MbnNVGNCVgMRJzfDXja3-sO7hfSwY_Z7bpG4ub4sVxTS7TAdPQ6ugkRChdKJQ9BaWXnqAskDpvkm6u8RhGsLK-yh27bjPpG_R8/s2048/image_2026-06-27_15-09-50.png
អ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់តារាចម្រៀង ចាន់ សុបញ្ញា និង គង់ ចំរើន ថាដណ្តើមគ្នាច្រៀង មិនបែងចែកផ្នែកច្រៀងឱ្យបានច្បាស់លាស់ធ្វើឱ្យការសហការនេះមិនរលូន។ មនុស្សមួយចំនួនបានរិះគន់មកកាន់ ចាន់ សុបញ្ញា ដែលជាម្ចាស់ពានមួយរូបបាត់បង់តុល្យភាពគ្រប់គ្រងសំឡេងរបស់ខ្លួននិងច្រៀងមិនបានល្អឡើយ។

ការរិះគន់របស់អ្នកលេងបណ្តាញសង្គមដែលចោទថាអ្នកទាំងពីរដណ្តើមគ្នាច្រៀងនេះ គង់ ចំរើន បានចែករំលែកវីដេអូរបស់ពួកគេដោយបានភ្ជាប់ទៅកាន់គណនីបណ្តាញសង្គមរបស់ ចាន់ សុបញ្ញា ដោយការមិនអស់ចិត្តថាលោកដណ្តើមគេច្រៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTS703ToM8sXnJFqoWwaU33E1r3hHDz2bSlCcEZgw49fbbN9lXlq3U3rFtxkWdbgzI-FUhDuxr4om1FqhUs8WFXQ0zL0jcFRnruSJq-6XVRw-ZZ9bJukKMSva3z8YQAqL61UICrM2n9gDtgDs3IobOtih6vl2SpGOqj1hyphenhyphenzR8UslUZCFfyJcdQSt_6MO8/s2048/image_2026-06-27_15-09-43.png
អ្នកគាំទ្រម្នាក់ក៏បានបញ្ចេញមតិថាប្រហែលជា ចាន់ សុបញ្ញា មានបញ្ហាសុខភាពច្រៀងមិនសូវបានទើបបានជា គង់ ចំរើន ជួយច្រៀងប៉ុណ្ណោះពុំមែនជាការដណ្តើមគ្នាច្រៀងអ្វីទេ។ ការលើកឡើងនេះ គង់ ចំរើន បានបង្ហាញការយល់ស្របព្រមទាំងបញ្ជាក់ថា ចាន់ សុបញ្ញា មានសុខភាពមិនសូវល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh5miCTZug20LvObT7VqMaIR0gqOE9byA2Qtnxi8L6G-xQfSCr4xkAWQS-4H8SxFVF-4IAZS6i8ak0_aSKbNkM7gz9HKqwgIGmf43HgASfMseebY5KQJDR5CBFUQcvDY5dVlJvfkrtK9KdfgjWZogbjmsU3GzeKr13eRSitx4nN_u65gnOnu81EgEijRA/s2048/image_2026-06-27_15-09-51.png

គួរឱ្យដឹងថា កាលពីចុងឆ្នាំ២០២៣ Eco Vaksong ជាអ្នកដឹកនាំសម្តែងនៅហង្សមាសបានទម្លាយប្រាប់មហាជនថា ចាន់ សុបញ្ញា មានជំងឺទឹកនោមប្រៃជាច្រើនឆ្នាំមកហើយ ធ្វើឱ្យការហូបចុករបស់ បញ្ញា ត្រូវមានការប្រុងប្រយ័ត្នកុំឱ្យស្ថានភាពជំងឺរើឡើង៕