JENNIE សមាជិកក្រុម BLACKPINK ពេលនេះក្លាយជាតារា K-Popម្នាក់ដែលចាយលឿនបំផុត មានអ្នកចុច Subscribe លើសពី ១០ លាននាក់នៅលើផ្ទាល់ខ្លួនផ្លូវការរបស់នាង។ តួលេខ១០ លាននាក់នៅលើវេទិកានេះរួមជាមួយ Lisa បានក្លាយជាតារា K-Pop សម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះលឿនបំផុត។BLACKPINK's Jennie Breaks Her Silence After Walking Out On Concert Mid-Show  | ETCanada.comខ្លឹមសារវីដេអូ vlog ទាំង Lisa និង Jennie បានជាប់ក្នុងបញ្ជី Kpop Acts កំពូលទាំង ១០ ដែលមានអ្នក Subscribe ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ YouTube ដោយវ៉ាដាច់ក្រុមជាច្រើនដែលមានខ្លឹមសារតន្ត្រី។ Jennie ចំណាយពេល ៩៩២ ថ្ងៃដើម្បីមាន Subscriber ១០ លាននាក់នៅលើ YouTube ខណៈពេលដែល Lisa ចំណាយពេល ១,២៩៣ ថ្ងៃដើម្បីឈានដល់ចំណុចសំខាន់នេះ។Jennie From Blackpink Enters Her Actor Era in Style - Fashionista

បន្ថែមពីនេះ JENNIE ទទួលបានអ្នកស្តាប់ប្រចាំខែចំនួន ៨.២៣ លានដងនៅលើ Spotify ដោយមិនបានចេញបទចម្រៀងទោលចាប់តាំងពីឆ្នាំ ២០១៨ ហើយបច្ចុប្បន្ននាងបានតារា K-pop ទី៤ដែលមានអ្នកស្តាប់ប្រចាំខែខ្ពស់បំផុតនៅលើវេទិកានេះ។

គួរបញ្ជាក់ផងដែរបទ «You & Me» របស់ Jennie ដែលយកទៅសម្តែងនៅក្នុងដំណើរទេសចរណ៍ «Born Pink »កាលពីកន្លងមកនេះនឹងទម្លាក់ជាផ្លូវការនៅថ្ងៃទី៦ ខែតុលា ដូច្នេះប្រជាប្រិយភាពនឹងការស្តាប់បទទោលរបស់នាងលើតារាងប្រគំតន្រ្តីនឹងកាន់តែកើនឡើងជាបន្តទៀតមិនខាន។ ការទទួលបាន១០លាន Subscriberលើយូធូបនេះ Jennie នឹងទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុនយូធូបផងដែរ៕