រោគស្ត្រី គឺជាជំងឺដែលអាចប៉ះពាល់ដល់អនាគតអាពាហ៍ពិពាហ៍ គ្រួសារ និងកូន។ ដូច្នេះអ្នកដែលមានជំងឺរោគស្ត្រីអាចបង្កើនអត្រានៃភាពគ្មានកូន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតអាពាហ៍ពិពាហ៍ និងគ្រួសារ។ យោងតាមការស្ទង់មតិរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹង ស្ត្រីរហូតដល់ ៩៦% នៅលើពិភពលោកមានជំងឺរោគស្ត្រី ខណៈដែលស្ត្រីជប៉ុនមានត្រឹមតែ ២៨% ប៉ុណ្ណោះដែលជាចំនួនទាបបំផុតនៅក្នុងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ តាមការស្រាវជ្រាវគេរកឃើញថា ទម្លាប់រស់នៅដ៏ល្អទាំង ៤ របស់ស្ត្រីជប៉ុនអាចជួយឱ្យពួកគេជៀសវាងពីជំងឺរោគស្ត្រីដូចជា៖

១.បរិភោគអាហារសុខភាព៖ ស្ត្រីជនជាតិជប៉ុនតែងតែជ្រើសរើសរបបអាហារសុខភាពដូចជា ត្រីសាម៉ុង តៅហ៊ូ ណាតូ និងផ្លែឈើ ដើម្បីជួយឱ្យមានតុល្យភាពអាហារូបត្ថម្ភ និងបង្កើនអរម៉ូនអ៊ឹស្ត្រូសែនធម្មជាតិ ដោយកាត់បន្ថយ អាហារកែច្នៃ អាហាររហ័ស និងអាហារមានខ្លាញ់ច្រើន។10 Food Rules to Follow in Japan, Plus the Right Way to Eat Sushi

២.សម្លៀកបំពាក់អនាម័យ ៖ ស្ត្រីជនជាតិជប៉ុនតែងតែយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួនយ៉ាងខ្លាំង ជាពិសេសគឺខោទ្រនាប់។ ពួកគេមានទម្លាប់លាងជម្រះរបស់របរផ្ទាល់ខ្លួនដោយទឹករំពុះ សម្ងួតនៅកន្លែងដែលមានពន្លឺថ្ងៃត្រជាក់ និងបោកខោអាវខ្លួនឯងឱ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីធានាសុវត្ថិភាព។Japanese Women's Clothing | Japan-Clothing

៣.ធ្វើលំហាត់ប្រាណ៖ ស្ត្រីជនជាតិជប៉ុនភាគច្រើននឹងចំណាយពេលទំនេររបស់ពួកគេដើម្បីធ្វើលំហាត់ប្រាណរក្សារូបរាងដ៏ល្អឥតខ្ចោះរបស់ពួកគេ ធ្វើឱ្យកាយសម្បទារឹងមាំ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺនានា រួមទាំងជំងឺទាក់ទងនឹងរោគស្ត្រីផងដែរ។Japanese Woman Yoga Billeder – Gennemse 32,842 stockfotos, vektorer og  videoer | Adobe Stock

៤.ពិនិត្យសុខភាពជាប្រចាំ៖ ស្ត្រីជនជាតិជប៉ុនតែងតែមានទម្លាប់ទៅពិនិត្យសុខភាពពីរដងក្នុងមួយឆ្នាំ ដែលវាមានប្រយោជន៍ខ្លាំងណាស់ក្នុងការរកឃើញភាពមិនប្រក្រតីនៃរាងកាយ។ នៅក្នុងប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសជប៉ុន ការពិនិត្យរោគស្ត្រីគឺមានភាពហ្មត់ចត់ ព្រោះវាលើកកម្ពស់ស្ត្រីជំនាន់ក្រោយ៕